Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ្ជាប់ខ្ជួន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខ្ជួន ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខ្ជាប់ : ខ្ជាប់ខ្ជួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជាប់​ខ្ជួន) ។
  2. ខ្ជាប់ខ្ជួន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជាប់​ណាស់, មាំមួន​ណាស់ : របស់​ខ្ជាប់ខ្ជួន, គំនិត​ខ្ជាប់ខ្ជួន; ធ្វើ​ការ​ខ្ជាប់ខ្ជួន ។
  3. ឋិតថេរ ( គុ.គុនសព្ទ )
    (ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែល​ឋិត​នៅ​យូរ, អង្វែង; ដែល​តាំង​នៅ​មាំមួន, ខ្ជាប់ខ្ជួន; ដែល​ជាប់​បាន​យូរ; ស្ថាពរ : របស់​ឋិតថេរ, ការងារ​ឋិតថេរ ។ កិ. វិ. ដែល​មាន​ជាប់​យូរ​មក​ហើយ មិន​ដែល​ដាច់, មិន​ដែល​ឈប់ : ធ្វើ​ការ​ឋិតថេរ ។
  4. ណែណន ( គុ.គុនសព្ទ )
    ដែល​ឋិត​ថេរ, ខ្ជាប់ខ្ជួន, យឺនយូរ, ប្រាកដ​ប្រជា, ចំណាប់​ចំនួន (មិន​សូវ​ប្រើ) ។
  5. ទឡ្ហ​មិត្ត ( ន.នាមសព្ទ ) [ទ័ល-ហៈមិត ]
    (ទ្ឫឍ + មិត្រ) មិត្ត​ខ្ជាប់ខ្ជួន គឺ​អ្នក​ដែល​រាប់អាន​គ្នា​ដោយ​ទុក​ចិត្ត ជិតដិត​ស្និទ្ធស្នាល​យ៉ាង​មាំ : ឈ្មោះ​នុ៎ះ​ជា​ទឡ្ហ​មិត្ត​របស់​ខ្ញុំ ។
  6. ថេរ ( គុ.គុនសព្ទ )
    (ថិរ; ស្ថិរ) មាំមួន, ខ្ជាប់ខ្ជួន, យឺនយូរ; សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឋិត : ឋិតថេរ គឺ​តាំង​នៅ​មាំ, យឺនយូរ; (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឋិតថេរ ទៀត​ផង) ។
  7. ថេរៈ ( ន.នាមសព្ទ ) [ថេរ៉ៈ ]
    (ថេរ; ស្ថវិរ) ភិក្ខុ​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន គឺ​ភិក្ខុ​ដែល​បួស​បាន​យូរ​ឆ្នាំ​ហើយ យ៉ាង​តិច​ពី​ត្រឹម ១០ ឆ្នាំ​ឡើង​ទៅ ហៅ​ថា បួស​បាន ១០ វស្សា​ហើយ : គួរ​គោរព​ព្រះ​ថេរៈ, ព្រះ​ថេរៈ​និមន្ត​មក ។ បើ​ភិក្ខុនី ហៅ​ថា ថេរី ។
  8. ទុក្ខ ( ន.នាមសព្ទ ) [ទុក]
    (ទុះខ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ​ទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
    - ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
    - ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ​ទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
    - ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
    - ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
    - ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
    - ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
    - ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
    - ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
  9. បណ្ឌិត ( ន.នាមសព្ទ ) [ប័ន-ឌិត ឬ បន់-ឌិត ]
    ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា, ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច; អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែល​គេ​គោរព​ព្រះ​ពុទ្ធ​សាសនា​ណាស់, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នួស​ថ្មី​ៗ គេ​ក៏​ហៅ​អ្នក​នោះ​ថា បណ្ឌិត ដែរ, ហៅ​ក្លាយ​មក​ថា បន្ទិត, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់​ថា អ្នក​នោះ​បាន​បួស មាន​ការ​ចេះ​ដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ...។ ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ..., បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម...។
  10. ព្រហ្ម ( ន.នាមសព្ទ ) [ព្រំ]
    (ព្រហ្មន៑) សេចក្ដី​ចម្រើន; សេចក្ដី​រីក​ចិត្ត; សេចក្ដី​ប្រសើរ; ចំណែក​ចិត្ត; វេទ; សីល... ។ ទេវតា​ដែល​កើត​នៅ​ព្រហ្ម​លោក ដោយ​អំណាច​ផល​នៃ​ឈាន​ចិត្ត : ព្រះ​ព្រហ្ម, ទៅ​កើត​ជា​ព្រហ្ម, ឋាន​ព្រហ្ម ។ មាតា​បិតា ក៏​ហៅ ព្រហ្ម (របស់​កូន) ព្រោះ​មាន​ព្រហ្ម​វិហារ​ផ្សាយ​ទៅ​រក​បុត្រ ។ ព្រះ​សម្មាសម្ពុទ្ធ និង​ព្រះ​អរហន្ត​ក៏​ហៅ​ថា ព្រហ្ម ព្រះ​មាន​ព្រហ្ម​ចរិយ​ធម៌​ដ៏​ប្រសើរ​បំផុត ។
    - ព្រាហ្មណ៍ ក៏​ហៅ​ថា ព្រហ្ម ដែរ ព្រោះ​ពួក​ព្រាហ្មណ៍​ប្រកាស​ជំនឿ​ថា ពូជ​ដើម​របស់​ខ្លួន​កើត​អំពី​ព្រះ​ឱស្ឋ​ព្រហ្ម ។ល។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ...។ ពាក្យ​នេះ​ច្រើន​ប្រើ​រួម​ចូល​នាំ​មុខ​នាម​សព្ទ​ដទៃ តាម​គួរ​ដល់​ការ​ប្រកប, ដូច​យ៉ាង : ព្រហ្ម​កាយ, ព្រហ្ម​គីតិ, ព្រហ្ម​ចក្រ, ព្រហ្ម​ចរិយ, ព្រហ្ម​ចារី ជាដើម (ម.ព. ទាំង​នោះ) ។
    - ព្រហ្ម​កាយ (ព្រះហ្មៈ-- ឬ ត. ទ. ស្រ. ព្រំមៈ--) ន. (បា.) ពួក​ព្រហ្ម, ពួក​ព្រហ្ម​នីមួយ​ៗ ។
    - ព្រហ្ម​កាយិក​ទេវតា ឬ - ព្រហ្ម​កាយិកា ទេវតា​ពួក​ព្រហ្ម ឬ​ពួក​ទេវតា​ដែល​កើត​ក្នុង​ព្រហ្ម​លោក ។
    - ព្រហ្ម​គីតិ (ព្រំមៈគីតិ, ឬ​--គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង”) ឈ្មោះ​កាព្យ​មួយ​យ៉ាង មាន​ជើង ៤ គឺ​ក្នុង​មួយ​របះ​មាន ៤ ឃ្លា, ត្រង់​ឃ្លា​ទី ១ និង​ទី ៣ មាន ៥ ពាក្យ, ឃ្លា​ទី ២ និង​ទី ៤ មាន ៦ ពាក្យ : បទ​ព្រហ្ម​គីតិ, ដូច​ជា : អ្នក​មាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​និង​សំប៉ាន ។
    - ព្រហ្ម​គោល (ព្រះហ្មៈ--ឬ​ព្រំមៈ--) ន. (សំ.) ចក្រ​វាល, មណ្ឌល​ចក្រ​វាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោល ផង) ។
    - ព្រហ្ម​ចក្រ (ព្រះហ្មៈច័ក, ឬ ព្រំមៈ--) ន. (សំ. បា.--ចក្ក) ចក្រ​វាល; ពុទ្ធ​សាសនា ។
    - ព្រហ្ម​ចរិយ, --យៈ ឬ - ព្រហ្ម​ចារ្យ (ព្រះម្មៈចៈរ៉ិយ៉ៈ ឬ--ចា, ឬ​ក៏ ត. ទ. ស្រ. ព្រំមៈ--) ន. (បា. ព្រហ្ម​ចរិយ; សំ. ព្រហ្ម​ចយ៌) បែប​បទ ឬ​សណ្ដាប់​ធ្នាប់​របស់​ព្រហ្ម​ចារី ឬ​ព្រហ្ម​ចារិនី; ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ។ តាម​ន័យ​ខាង​ពុទ្ធ​សាសនា​ថា ការ​ឲ្យ​ទាន, ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល, ការ​រក្សា​សីល ៥, ការ​ចម្រើន​ព្រហ្ម​វិហារ ៤ ការ​សម្ដែង​ធម៌ ឬ​ណែនាំ​ពន្យល់​ឲ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត, ការ​វៀរ​ចាក​មេថុន​ធម្ម, សេចក្ដី​សន្ដោស​ចំពោះ​ភរិយា​របស់​ខ្លួន, សេចក្ដី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​ការ​កុសល, ការ​រក្សា​ឧបោសថ​សីល​តាម​កាល​កំណត់, អរិយ​មគ្គ, ព្រះ​ពុទ្ធ​សាសនា​ទាំង​មូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាង​នេះ) ហៅ​ថា ព្រហ្ម​ចរិយ ឬ ព្រហ្ម​ចារ្យ (ហៅ​ថា ព្រហ្ម​ចរិយ​ធម៌ ក៏​បាន) ។
    - ព្រហ្ម​ចរិយ​ធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬ​ព្រំមៈ--) មើល​ពាក្យ ព្រហ្ម​ចរិយ ។
    - ព្រហ្ម​ចារិនី (ព្រះហ្មៈ-- ឬ​ព្រំមៈ--) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នក​ប្រព្រឹត្ត​ព្រហ្ម​ចារ្យ ។ ពាក្យ​នេះ, តាម​លទ្ធិ​ព្រាហ្មណ៍ សំដៅ​យក​អ្នក​ដែល​កំពុង​ហាត់​រៀន​វេទ ឬ​អ្នក​ដែល​កំពុង​សិក្សា​លទ្ធិ​ព្រាហ្មណ៍ សំដៅ​យក​អ្នក​ដែល​កំពុង​ហាត់​រៀន​វេទ ឬ​សំដៅ​ចំពោះ​តែ​អ្នក​ដែល​វៀរ​មេថុន​ធម្ម​ដោយ​ដាច់​ខាត យ៉ាង​ដូច​បព្វជិត​មាន​ភិក្ខុ, សាមណេរ​ជាដើម; តាម​លទ្ធិ​បុរាណ សំដៅ​យក​កុមារ ឬ​កុមារី​ដែល​នៅ​លីវ​សុទ្ធសាធ; ខាង​លទ្ធិ​ខ្មែរ​ដែល​ប្រើ​តាម​ទម្លាប់ ច្រើន​តែ​សំដៅ​យក​កុមារី​ជំទង់​ហៅ​ថា ស្ត្រី​ព្រហ្ម​ចារី; តែ​បើ​តាម​បែប​ត្រឹមត្រូវ​ ព្រហ្ម​ចារី សម្រាប់​ហៅ​បុរស, ឯ​ស្ត្រី​ត្រូវ​ហៅ ព្រហ្ម​ចារិនី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម​ចរិយ ផង) ។
    - ព្រហ្ម​ចារ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រហ្ម​ចរិយ) ។
    - ព្រហ្ម​ជាត ឬ - --ជាតិ (ព្រំមៈជាត) ន. ឈ្មោះ​ក្បួន​ហោរ​មួយ​ប្រភេទ​សម្រាប់​មើល​ជតា​រាសី​មនុស្ស : ក្បួន​ព្រហ្ម​ជាតិ ។
    - ព្រហ្មញ្ញ ឬ - ព្រហ្មណ្យ (ព្រះ​ហ្ម័ញ, ព្រះ​ហ្ម័ន ឬ ព្រំម័ញ, ព្រំម៉័ន) គុ. (បា. ឬ សំ.) ដែល​ជាប់​ទាក់ទង​ដោយ​ព្រហ្ម ឬ​ដែល​ជា​របស់​ពួក​ព្រាហ្មណ៍ : លទ្ធិ​ព្រហ្មញ្ញ, សណ្ដាប់​ព្រហ្មញ្ញ, គម្ពីរ​ព្រហ្មណ្យ (ប្រើ​ជា ព្រហ្មាណ្យ ក៏​បាន) ។
    - ព្រហ្មញ្ញ​សាសនា (ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬ​ត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា) ន. (បា. ព្រហ្មញ្ញ + សាសន) សាសនា​ដែល​មាន​ការ​ជាប់​ទាក់ទង​ដោយ​សេចក្ដី​ប្រកាន់​ជឿ​ថា មហា​ព្រហ្ម​ជា​អ្នក​បង្កើត​ពពួក​សត្វ... (សាសនា​របស់​ពួក​ព្រាហ្មណ៍); សរសេរ​ជា ព្រហ្មញ្ញ​សាស្នា ក៏​មាន ។
    - ព្រហ្មណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មញ្ញ) ។
    - ព្រហ្ម​ទណ្ឌ (ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ--) ន. (បា.) ដំបង​ព្រហ្ម, អាជ្ញា​ព្រហ្ម; អាជ្ញា​ជាន់​ខ្ពស់ ។ ឈ្មោះ​ទណ្ឌ​កម្ម​មួយ​យ៉ាង សម្រាប់​ជំនុំ​សង្ឃ​ក្នុង​ពុទ្ធ​សាសនា ដាក់​ទោស​ដល់​បព្វជិត​ដែល​របឹង​រឹងរូស​មិន​កោត​ខ្លាច​វិន័យ, មាន​លក្ខណៈ​ត្រូវ​ជំនុំ​សង្ឃ​ហាម​មិន​ឲ្យ​បព្វជិត​ណា​មួយ​និយាយ​ស្ដី​រក​បព្វជិត​នោះ​ជា​ដាច់​ខាត, ត្រាតែ​បព្វជិត​នោះ​ដឹង​ខ្លួន​ហើយ​ទន់​ចិត្ត​អស់​ពុត​ព្យសន៍ ចូល​មក​សូម​លន់តួ​ទើប​ជំនុំ​សង្ឃ​ត្រូវ​លើក​ទណ្ឌ​កម្ម​នោះ​ចេញ... (ព. វិ. ពុ.) ។ ឈ្មោះ​ច្បាប់​ដែល​រាជការ​បញ្ញត្ត សម្រាប់​ពិភាក្សា កាត់​ទោស, ពិន័យ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​សម្រាប់​ប្រទេស; ក្រម​ច្បាប់​នោះ​សម្រាប់​កម្ពុជ​រដ្ឋ​ហៅ​ថា ក្រម​ព្រហ្ម​ទណ្ឌ​ខេមរៈ ឬ​ហៅ​ថា ច្បាប់​ព្រហ្ម​ទណ្ឌ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម និង ទណ្ឌ, ទណ្ឌ​កម្ម ផង) ។
    - ព្រហ្ម​ទេយ្យ (ព្រះហ្មៈទៃ, ឬ​ព្រំមៈ--) ន. (បា.) ទាន ឬ​រង្វាន់​ដ៏​ប្រសើរ; របស់​ប្រទាន; រង្វាន់​ដែល​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ដល់​អ្នក​ណា​មួយ ដោយ​អ្នក​នោះ​បាន​ធ្វើ​កិច្ចការ​អ្វី​មួយ​ឲ្យ​ពេញ​ព្រះ​ទ័យ; ក្នុង​រាជ​ពី​ព្រេង​នាយ ច្រើន​តែ​ប្រោស​ប្រទាន គោ, ក្របី, ដំរី, សេះ...; ស្រែ, ស្រុក, ខែត្រ ឲ្យ​ដាច់​មុខ​អាករ​ទៅ​លើ​អ្នក​នោះ, មិន​តោង​ទាម​ជា​ប្រយោជន៍​ឃ្លាំង​ហ្លួង​ដោយ​ពេញ​ទី​ឡើយ ។
    - ព្រហ្ម​ធម៌ (ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ--) ន. (សំ.; បា. ព្រហ្ម​ធម្ម) ធម៌​ដ៏​ប្រសើរ; ព្រហ្ម​វិហារ; ព្រះ​ពុទ្ធ​សាសនា ។
    - ព្រហ្ម័ន ឬ - ព្រហ្មាន ន. ព្រហ្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម) ។
    - ព្រហ្ម​លោក (ព្រះហ្មៈ--, ឬ ព្រំមៈ--) ន. (សំ. បា. លោក​ជា​ទី​នៅ​នៃ​ពួក​ព្រហ្ម, ឋាន​ព្រហ្ម។
    - ព្រហ្ម​វិមាន (ព្រះហ្មៈ--, ឬ​ព្រំមៈ--, ឬ​ព្រំមៈ--) ន. (សំ. បា.) វិមាន​នៃ​ព្រហ្ម ។
    - ព្រហ្ម​វិហារ (ព្រះ​ហ្មៈ​វិហា, ឬ​ព្រំមៈ--) ន. (បា.) ធម៌​ជា​ទី​នៅ​នៃ​ព្រហ្ម, ធម៌​ជា​លំនៅ​នៃ​ចិត្ត​ដ៏​ប្រសើរ; មាន​៤​យ៉ាង​គឺ ១-មេត្តា ផ្សាយ​សេច​ក្ដី​រាប់អាន​ទៅ​រក​សព្វ​សត្វ; ២-ករុណា ផ្សាយ​សេចក្ដី​អាណិត​ទៅ​រក​សព្វ​សត្វ; ៣-មុទិតា ផ្សាយ​អំណរ​ទៅ​រក​សព្វ​សត្វ​ដែល​បាន​សេចក្ដី​សុខ​ចម្រើន គឺ​មាន​អំណរ​នឹង​គេ​បាន​សុខ​ចម្រើន; ៤-ឧបេក្ខា ផ្សាយ​សេចក្ដី​ស្មោះ​ស្មើ​ទៅ​រក​សព្វ​សត្វ ។
    - ព្រហ្ម​សូត្រ (ព្រះ​ហ្មៈ​សូត, ឬ​ព្រំមៈ--) ន. (សំ.) អំបោះ​ដ៏​ប្រសើរ គឺ​អំបោះ​មង្គល​ក្នុង​យញ្ញ​ពិធី ឬ​អំបោះ​ដែល​ប្រសិទ្ធី​ជា​មង្គល​សម្រាប់​ពាក់​សីសៈ ឬ​សៀត​ត្រចៀក​ស្ពាយ​ឆៀង​ជាដើម (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - ព្រហ្មា (ព្រះហ្មា, ឬ ព្រំមា) ន. (បា. < ព្រហ្ម) ព្រហ្ម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - ព្រហ្មាណ្យ (ព្រះ​ហ្មាន ឬ ព្រំ--) មើល​ពាក្យ ព្រហ្មញ្ញ និង ព្រហ្មាណ្យ ។
    - ព្រហ្មាធិបតី (ព្រះ​ហ្មាធិប៉ៈដី, ឬ ព្រំមា--) ន. (បា. --បតិ) ព្រហ្ម​ជា​អធិបតី គឺ​ព្រហ្ម​ដែល​ជា​ចម្បង​ជាង​អស់​ពួក​ព្រហ្ម (ហៅ​ថា ព្រហ្មិន្ទ, ព្រហ្មេន្ទ្រ, ព្រហ្មេស្វរ៑ ក៏​បាន) ។
    - ព្រហ្មាស្ត្រ (ព្រំមាស) ន. (សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្ត្រ “សស្ត្រា​នៃ​ព្រហ្ម ឬ​សស្ត្រា​ដ៏​ប្រសើរ”) ឈ្មោះ​សរ​ដ៏​វិសេស​មួយ​ប្រភេទ : សរ​ព្រហ្មាស្ត្រ (មាន​និយាយ​ក្នុង​រឿង​រាមាយណៈ) ។
    - ព្រហ្មិន្ទ ឬ - ព្រហេ្មន្ទ្រ (ព្រះ​ហ្មិន, --ហ្មេន; ឬ ព្រំមិន, --មេន) មើល​ពាក្យ ព្រហ្មាធិបតី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - ព្រហ្មេស្វរ៑ (ព្រះ​ហ្មេស, ឬ ព្រំមេស) មើល​ពាក្យ ព្រហ្មាធិបតី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar