Khmer Dictionary: ចង្រ្កម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រេណុ
( ន.នាមសព្ទ )
[--នុ]
(រេណុ) លំអង, ល្អង; លម្អិត; ផង់; ធូលី; កេសរផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីហ្វូងកន្លង់ ហើយត្រាច់តម្រង់ បុប្ផារេណូ នៅជិតអាស្រម ឮសូរអ៊ូៗ ឥសីជាគ្រូ ចង្រ្កមទៅមក ។
-
ចង្ក្រម
( ន.នាមសព្ទ )
[ចង់-ក្រំ]
(ចង្រ្កម, ចង្រ្កមា, ចង្រ្កមណ; ចង្កម, ចង្កមន) ដំណើរដើរទៅដើរមក, ដំណើរទៅមកៗ គឺដំណើរទៅហើយដើរមកវិញយឺតៗ ច្រើនបកច្រើនសា : ព្រះមហាថេរដើរចង្រ្កម; ផ្លូវចង្ក្រម ។ ប្រើជា កិ. ក៏មាន : ព្រះមហាថេរកំពុងចង្ក្រម ។
-
ចរាចរ
( កិ.កិរិយាសព្ទ )
[ចៈ រ៉ា-ច ]
ដើរទៅដើរមក, ដើរត្រឡប់ចុះត្រឡប់ឡើង, ទៅមកៗ, ដើរៗទៅមកមានទច់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចង្រ្កម ឬ ចង្ក្រមណ៍ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!