Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចំណេះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខ្លៅ ( គុ.គុនសព្ទ )
    (ខល) ដែល​ល្ងង់​ព្រោះ​ឥត​ចំណេះ​ដោយ​មិន​បាន​សិក្សា​រៀន​សូត្រ : មនុស្ស​ខ្លៅ ។
  2. តក្កវិជ្ជា ( ន.នាមសព្ទ ) [ត័កកៈ--]
    (តក៌វិទ្យា) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះ​រក​ហេតុ​ផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាដក​ដោយ​គំនិត​ខ្លួន​ឯង, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវ​រក​ខាង​របៀប​បែប​បទ​ក្នុង​ការ​និយាយ​ស្ដី ឬ​ក្នុង​កិច្ចការ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​សមរម្យ​ទៅ​តាម​លក្ខណៈ​នៃ​ហេតុ​ផល... : មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រយុង​ដើម​ស្ដាប់​មិន​បាន ។
  3. ត្រក ( ន.នាមសព្ទ )
    ជាល​ត្បាញ​ដោយ​បន្ទោះ​ឫស្សី, ផ្ដៅ​ជាដើម មាន​ខ្សែ​ចង​យួរ, សម្រាប់​ដាក់​ត្រី​តូច​ៗ និង​បន្លែ​ជាដើម ។ ព. ប្រ. គុ. ដែល​រៀន​ចំណេះ​វិជ្ជា​អ្វី​មួយ មាន​អក្សរ​ជាដើម មិន​ទាន់​បាន​ចេះ ក៏​ស្រាប់​តែ​លែង​រៀន​ទៅ, ហៅ​ថា ត្រក ព្រោះ​ប្រៀប​ប្រដូច​នឹង​មនុស្ស​អ្នក​ឥត​ចំណេះ​វិជ្ជា ដែល​មាន​មុខ​ការ​របរ​តែ​ខាង​ពុន​ត្រក​ទៅ​នេសាទ​មច្ឆជាតិ​ប៉ុណ្ណោះ ។
  4. ដេញ ( កិ.កិរិយាសព្ទ )
    បង្អើល​ឲ្យ​ដើរ​ចេញ, បង្ខំ​ឲ្យ​ដើរ, កម្ចាត់​ឲ្យ​ឃ្លាត​ចេញ : ដេញ​ចាប, ដេញ​គោ, ដេញ​គូលី​ឲ្យ​លែង​ធ្វើ​ការ ។ រត់​តាម​ដើម្បី​ចាប់, ឬ​នឹង​ប្រហារ : ដេញ​ចោរ, ដេញ​ទន្សាយ ។ ជម្រះ​មន្ទិល​សម្រាំង​យក​សាច់​ល្អ​បរិសុទ្ធ : ដេញ​មាស ។ កេះ, ត្រេះ, ផ្ទាត់​ខ្សែ​តន្ត្រី : ដេញ​ចាប៉ី ។ ដេញ​ជើង ពិនិត្យ, សង្កេត​សង្កិន, ឈ្លេច​សួរ ឲ្យ​ទាស់​ជើង, ឲ្យ​ឃើញ​ពិត ។ ដេញ​ដោល សាក​សួរ​ជជីក​ឲ្យ​ច្បាស់​ការ, សួរ​សង្កិន​បង្ខំ​ឲ្យ​ឆ្លើយ​ដោះ​ស្រាយ ។ ដេញ​ថ្លៃ ត​ដំឡើង​ថ្លៃ​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​មក​ខ្លួន ។ ដេញ​ធ្នាក់ ចូល​មក​ត​យុទ្ធ​នឹង​ធ្នាក់ (បក្សី) ។ ដេញ​ប្រយោគ ប្រឡង​ចំណេះ​វិជ្ជា, ពិនិត្យ​ចំណេះ​វិជ្ជា​តាម​ប្រយោគ​មុខ​ការ​មាន​កំណត់ ។ ដេញ​ពុត សង្កេត​រក​ពុត, ពិនិត្យ​រក​ឲ្យ​ឃើញ​ពុត ។ ដេញ​មុខ​ការ ត​ថ្លៃ, ដេញ​ថ្លៃ ដណ្ដើម​យក​មុខ​ការ (ហៅ​ត្រឹម​តែ ដេញ ក៏​បាន) ។ល។
  5. ត្រុកៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​តត្រុក​ចុះ​តត្រុក​ឡើង​តិច​ៗ មិន​ប្រញាប់​ប្រញាល់; ដែល​ធ្វើ​អ្វី​ៗ មមឹះ​តិច​ៗ សន្សឹម​ៗ តែ​ធ្វើ​មិន​ឈប់ : ដើរ​ត្រុក​ៗ, ធ្វើ​ការ​ត្រុក​ៗ, រក​ស៊ី​ត្រុក​ៗ ។ គុ. ដែល​មាន​សភាព​មឹះ​ៗ មិន​អង់អាច, ទោះ​បី​មាន​ចំណេះ​វិជ្ជា ឬ​មាន​ទ្រព្យ​ធន​ដ៏​សម​គួរ ក៏​មិន​សំដែង​កិរិយា​ក្លៀវក្លា​ឡើយ ប្រើ​ឫកពា​ជា​អ្នក​ទន់​ថយ​ខ្សត់​ខ្សោយ ។ ព. ទ. បុ. ត្រុក​ៗ អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​មាន​ឱត​មាន​ភាន់ សេចក្ដី​ថា អ្នក​មាន​ចំណេះ​វិជ្ជា ឬ​សម្ដី​ថ្វី​មាត់​ស្ទាត់​ពូកែ ប៉ុន្តែ​ធ្វើ​ឫកពា​កិរិយា​មឹះ​ៗ ញើប​ៗ ហាក់​ដូច​ជា​គ្មាន​ចេះ​គ្មាន​ដឹង​អ្វី ដោយ​ហេតុ​នេះ អ្នក​ផង​ក៏​មើល​ងាយ, លុះ​កាល​ណា​អ្នក​នោះ​សំដែង​ចំណេះ​វិជ្ជា ឬ​បញ្ចេញ​សំដី​ថ្វី​មាត់ មាន​របៀប​បែប​បទ​ប្រាដក​ច្បាស់, ទើប​អ្នក​ផង​ស្ងើច​សរសើរ​កោត​ក្រែង​រអែង​ចិត្ត​ លែង​ហ៊ាន​មើល​ងាយ​តទៅ​ទៀត ។
  6. ទុព្វិជ្ជា ( ន.នាមសព្ទ ) [ទុប-ពិច-ជា ]
    (ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួត​ជា ព្វ > ទុព្វិជ្ជា; ទុស៑, ស៑ > រេផៈ ( ៌ ) + វិទ្យា > ទុរ្វិទ្យា) វិជ្ជា​អាក្រក់ គឺ​វិជ្ជា​ដែល​ញ៉ាំង​អ្នក​ចេះ​ឲ្យ​ហិនហោច, ឲ្យ​វិនាស ទាំង​ឲ្យ​មាន​វិប្បដិស្សារៈ​នឹក​តូច​ចិត្ត​ស្ដាយ​ក្រោយ​ផង​ទៀត, ជា​វិជ្ជា​រាប់​បញ្ចូល​ក្នុង​អកុសល​កម្ម ពុំ​គួរ​មនុស្ស​ត្រូវ​ការ​រៀន​ឡើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធ្មប់​អាប​និង​ស្នេហ៍ ទាំង​នេះ​សុទ្ធ​តែ ជា​ទុព្វិជ្ជា កូន​ចៅ​កុំ​រៀន របៀន​ពាលា អ្នក​រៀន​តែង​ជា មនុស្ស​នឹក​ស្ដាយ​ក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។
  7. ទេព ( ន.នាមសព្ទ ) [ទេប]
    (ទេវ) ទេវតា ។
    - ទេពកញ្ញា (ទេពៈក័ញញ៉ា ឬ​ទេព--) ន. (ទេវកញ្ញា; ទេវកន្យា) ស្រី​ក្រមុំ​ទេពតា, ទេពធីតា​ក្រមុំ : នាង​ទេព​កញ្ញា, ស្រី​ទេពកញ្ញា ។
    - ទេពច្យុត (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត)​ទេវតា​ដែល​ឃ្លាត​ចាក​ទេវលោក, សត្វ​ដែល​ឃ្លាត​ចាក​ទេវលោក​មក គឺ​សត្វ​ដែល​ស្លាប់​អំពី​ទេវលោក​មក​កើត​ជា​មនុស្ស ។
    - ទេពច្យុតិ (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរ​ឃ្លាត​ចាក​ទេវលោក គឺ​ដំណើរ​ទទួល​មរណ​ភាព​របស់​ទេវតា ។
    - ទេពជំនុំ (ទេព--) ន. ប្រជុំ​ទេវតា ឬ​ទេវតា​អ្នក​ជំនុំ​កិច្ចការ ។
    - ទេពតា (ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្ស​ដែល​ជា​ទិព្យ, អមរ ។
    - ទេពទារូ (ទេព--) ឬ - ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​មាន​ក្លិន​ក្រអូប, ច្រើន​ប្រើ​ជា​ថ្នាំ​ខ្យល់ ។
    - ទេពធីតា (ទេពៈធីតា ឬ ទេព--) ន. (បា. ទេវធីតា) កូន​ស្រី​នៃ​ទេពតា, ស្រី​ទេពតា : នាង​ទេពធីតា ។
    - ទេពនារី (ទេពៈ-ឬ​ទេប--) ន. (សំ. បា. ទេវនារី) ដូច​គ្នា​នឹង ទិព្វនារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
    - ទេពនិករ (ទេពៈនិ-ក ឬ ទេប--) ន. (សំ. បា. ទេវ + និករ) ពពួក​ទេវតា : សូម​ទេពនិករ​អមរមេឃ តាំង​ចិត្ត​ស្មោះ​ត្រេកអរ​សាទរ ប្រសិទ្ធិ៍​សព្ទ​សាធុការ​ពរ ដល់​អ្នក​នគរ​ទាំងអស់​គ្នា ។
    - ទេពនិកាយ (ទេពៈ--ឬ ទេប--) ន. (សំ. បា. ទេវ + និកាយ) ពួក​ទេវតា, ពពួក​ទេពតា ។
    - ទេពនិមន្ត (ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នក​ដែល​ពួក​ទេវតា​អញ្ជើញ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិមន្តន៍ (ទេបនិមន់) ន. (បា. ទេវ + និមន្តន) ដំណើរ​អញ្ជើញ​របស់​ពួក​ទេវតា ឬ​ដំណើរ​ដែល​ពួក​ទេពតា​អញ្ជើញ​ទេវតា​ណា​មួយ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិម្មិត (ទេប-និម-មិត) ន.ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរិ្មត “ដែល​ទេវតា​និម្មិត”) ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ងារ​មន្រ្តី​ជាង​គំនូរ​ដែល​មាន​ថ្វីដៃ​គូរ​ល្អ​ប្រដូច​នឹង​គំនូរ​ដែល​ទេវតា​និម្មិត : ឧកញ៉ា​ទេព​និម្មិត ។
    - ទេព​ប្រណម្យ (ទេបប្រណំ) ន. (សំ. ទេវ + ប្រណម្យ) រូប​ទេពតា​សំពះ; ច្រើន​ធ្វើ​ឲ្យ​ឃើញ​តែ​ពី​ត្រឹម​ផ្ចិត​ឡើង​ទៅ​លើ : រូប​ទេព​ប្រណម្យ ។
    - ទេព​របាំ (ទេប--) ន. ងារ​មន្រ្តី​ទី​ចាងហ្វាង​ពួក​របាំ​ព្រះ​រាជ​ទ្រព្យ​តាំង​ដោយ​សន្មតិ​លើក​ថា​មាន​ចំណេះ​ខាង​រាំ ប្រៀប​ដូច​ជា​របាំ​របស់​ទេព្តា ។
    - ទេព​រំដួល (ទេប--) ន. ឈ្មោះ​មន្ត​ស្នេហ៍​មុខ​មួយ​ប្រភេទ ដែល​អ្នក​ប្រកាន់​ជឿ​ខាង​របៀន​ស្នេហ៍ សន្មត​ហៅ​ដោយ​អំនួត​ថា កាល​បើ​ប្រសិទ្ធី ឬ​សូត្រ​កាល​ណា សូម្បី​ទេពតា​ក៏​រំជួល​ចិត្ត​ស្រឡាញ់​តែ​រាល់​គ្នា​ដែរ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្លិន​ពិដោរ​ឈ្ងប់, ច្រើន​មាន​តែ​នៅ​ភ្នំ​ខ្លះ​ដោយ​អន្លើ គេ​ថា​ច្រើន​មាន​ក្នុង​ស្រុក​កំពង់សោម ខេត្ត​កោះកុង ។ ឈ្មោះ​បទ​ភ្លេង​មួយ​ប្រភេទ ។
    - ទេព​លេខា (ទេពៈ--ឬ​ទេប--) ន. (សំ. បា. ទេវ + លេខា “គំនូរ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ជាង​គំនូរ តាំង​ដោយ​សន្មតិ​ថា​ជា​អ្នក​ចេះ​គូរ​ល្អ ប្រៀប​ប្រដូច​នឹង​គំនូរ​ទេវតា ។
    - ទេព​វិមាន ន. (សំ. បា. ទេវ + វិមាន) វិមាន​របស់​ទេវតា, លំនៅ​ទេពតា (ហៅ ទេព​ពិមាន ក៏​បាន) ។
    - ទេព​សេនា ន. (សំ. បា. ទេវ + សេនា “សេនា​នៃ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​ព្រះ​រាជ​មន្ទីរ​តាំង​ដោយ​សន្មតិ​ថា​មាន​អានុភាព​អង់អាច ប្រៀប​ដូច​ជា​សេនា​នៃ​ទេពតា ។
    - ទេព​ស្រ្តី ន. (សំ. ទេវ​ស្រ្តី) ស្រី​ទេពតា, ស្រី​អប្សរ, ស្រី​សួគ៌ : នាង​ទេព​ស្រី្ត ។
    - ទេព​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព​អប្សរ) ។
    - ទេព​អប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា) ស្រ្តី​ទេពតា, ស្រី​សួគ៌ : ស្រី​ទេព​អប្សរ (ហៅ​ស្រី​ទេព​អប្សរា ក៏​បាន) ។ ប្រើ​ក្លាយ​ជា ទេព​អក្សរ ក៏​មាន ។
    - ទេពា ន. (បា. ទេវា) ទេវតា​ទាំងឡាយ, ពួក​ទេវតា ។
    - ទេពារក្ស (ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ) ទេពតា​អ្នក​រក្សា​មនុស្ស ឬ​រក្សា​អ្វី​ៗ; ប្រើ​ជា ទេព្រក្ស ក៏​មាន ។
  8. ធាតុ ( ន.នាមសព្ទ ) [ធាត ]
    (“សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួន​ឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់​អាកាស : ធាតុ​ដី, ធាតុ​ទឹក ។ល។ អាការៈ​ក្នុង​ខ្លួន ដូច​យ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏​ហៅ​ថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏​ហៅ​ថា ធាតុ ។ ឆ្អឹង​របស់​បុគ្គល​ដែល​គេ​គួរ​គោរព ក៏​ហៅ​ថា
    - ធាតុ ឬ ហៅ​ថា អដិ្ឋ​ធាតុ ។ មូល​ដើម​របស់​តន្តិ​ភាសា​មាន​ភាសា​សំស្ក្រឹត, បាលី​ជាដើម ក៏​ហៅ​ថា ធាតុ, ដូច​យ៉ាង ធរណី “ផែន​ដី” មក​ពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មក​ពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ធា-តុ ដូច​ជា
    - ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះ​គម្ពីរ​ព្រះ​អភិធម្ម​ទី ៣ សម្ដែង​អំពី​ធាតុ​ផ្សេង​ៗ ។
    - ធាតុ​ចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយ​ដែល​បញ្ចុះ​ធាតុ, តាម​សេចក្ដី​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​តែ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារីរិក​ធាតុ​ព្រះ​សព្វញ្ញុពុទ្ធ ឬ​ដែល​បញ្ចុះ​ធាតុ​ព្រះ​អរហន្ត; មាន​ន័យ​ផ្សេង​ទៀត​ថា ទោះបី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ពុទ្ធ​រូប​បាក់​បែក​ក៏​ហៅ​ថា ធាតុ​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុ​និធាន ន. (បា.) ការ​តម្កល់, ការ​បញ្ចុះ​ធាតុ, បុណ្យ​បញ្ចុះ​ធាតុ ។
    - ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការ​ពិចារណា​នូវ​បច្ច័យ​៤ មាន​ចីវរប្បច្ច័យ​ជាដើម ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​ធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជា​ករណីយ​កិច្ច​របស់​បព្វជិត (ព. ពុ.) ។
    - ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះ​ខាង​ការ​ប្រកប​ឬ​ផ្សំ​ធាតុ​គ្រប់​យ៉ាង​ឲ្យ​កើត​បាន​ជា​អ្វី​មួយ​ឡើង ឬ​ឲ្យ​ប្រើ​ការ​ប្លែក​ៗ បាន ។
    - ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការ​ញែក​ឬ​រំលែក​ធាតុ ។
    - ធាតុ​អន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការ​សាប​សូន្យ​ឬ​បាត់​បង់​នៃ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ ។ មាន​សេចក្ដី​តំណាល​ថា កាល​ណា​សាសនា​របស់​ព្រះ​ពុទ្ធ​រោយ​រៀវ​បាត់​សូន្យ​ទៅ ដោយ​ហេតុ​មនុស្ស​លោភលន់​អស់​សេចក្ដី​គោរព​ហើយ, កាល​នោះ​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​អង្គ ទោះបី​ប្រតិស្ឋាន​នៅ​ក្នុង​ទី​ណា​ក៏​ដោយ សុទ្ធសឹង​តែ​អណ្ដែត​ត្រសែត​ឯង​ៗ​មក​ប្រជុំ​គ្នា​ទាំងអស់​នៅ​ត្រង់​ពោធិព្រឹក្ស គឺ​កន្លែង​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ដំបូង ហើយ​តេជោ​ធាតុ​បណ្ដាល​ឡើង​ឯង​ឆេះ​ប្រល័យ​ព្រះ​សារីរិក​ធាតុ​ទាំងអស់​នោះ សុស​សោះ​សូន្យ​អស់​ទៅ ឥត​មាន​សេស​សល់​ឡើយ, ត្រង់​នេះ​ឯង​ហើយ​ហៅ​ថា ធាតុ​អន្តរធាន; ហៅ​ម្យ៉ាង​ទៀត​ថា ធាតុ​បរិនិព្វាន ក៏​បាន (តាម​មនោរថ​បូរណី​អដ្ឋកថា) ។
  9. ធ្មប់ ( ន.នាមសព្ទ )
    ឈ្មោះ​មន្ត​អាសិរ​ពិស​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​អាប : ត្រូវ​ធ្មប់, មេ​ធ្មប់ (ជា​ចំណេះ​អាក្រក់​ក្រៃ ហៅ​ថា ទុព្វិជ្ជា ឬ ទុព្វិទ្យា; សំ. ទុរ្វិទ្យា) ។
  10. ធី ( កិ.កិរិយាសព្ទ )
    (“ទ្រទ្រង់, កាន់​កាប់; ធ្វើ​ឲ្យ​សម្រេច...”) ប្រឡង, ប្រណាំង​គ្នា : ធី​ចំណេះ (ព. សា.) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចំណេះ ( n ) [cɑmneh]   - detail »
    education, knowledge; know - how; ability, learning, experience


Prohok Solutions @2017 : Learn Khmer | Khmer Calendar