Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ្នាំ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាល ( ន.នាមសព្ទ )
    គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។
    - កាល​បរិច្ឆេទ (កាលៈ--) ន. (បា.) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។
    - កាល​វិបត្តិ (--វិបាត់) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។
    - កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។
    - កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ. កាល​វិបត្តិ ។
    - កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
  2. កើន ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ដែល​មាន​សេចក្ដី​ចម្រើន​ឡើង​លើស​ចំនួន​ដើម : រក​ស៊ី​មួយ​ឆ្នាំ​កើន​បន្តិច គឺ​រក​ស៊ី​មួយ​ឆ្នាំ​បាន​ចម្រើន​ឡើង​បន្តិច ។
  3. ក្នុង ( អា. និ.អាយតនិបាត )
    កំលុង, រវាង​មាន​ល័ក្ខខ័ណ្ឌ, ក្នុង​ថ្ងៃ​នេះ, ក្នុង​ឆ្នាំ​នេះ, ក្នុង​ស្រុក, ក្នុង​ភូមិ, ក្នុង​ផ្ទះ ។ល។ (ព. ផ្ទ. ក្រៅ) ។
  4. កណ្ដៀវ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្លែ​ខុប សម្រាប់​ច្រូត​ស្រូវ, ច្រូត​ស្មៅ​ជាដើម ។ ឆ្នាំ​ដែល​ធ្វើ​ស្រូវ​មិន​បាន អ្នក​ស្រែ​តែង​និយាយ​ថា : ឆ្នាំ​នេះ កណ្ដៀវ​សោយ​រាជ្យ​ហើយ គឺ​កណ្ដៀវ​នៅ​ស្រណុក​គ្មាន​អ្វី​នឹង​ច្រូត ។
  5. កន្លង ( កិ.កិរិយាសព្ទ )
    រំលង, រំលង​ហួស​ទៅ​ហើយ : កន្លង​ខ្សែ, កាល, ឬ ឆ្នាំ​កន្លង​ទៅ​ហើយ ។ ជួន​កាល​ប្រើ​ជា កិ. វិ. : ដើរ​កន្លង, លោត​កន្លង, គឺ​ដើរ​ឬ​លោត​រំលង ។
  6. កុរ ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ១២ (ជ្រូក) ។
  7. កំណើត ( ន.នាមសព្ទ )
    ជាតិ, ដំណើរ​ដែល​កើត; កាល​វេលា​ដែល​កើត; ទី​តំបន់​ដែល​កើត : ចាប់​កំណើត, ឆ្នាំ​កំណើត, ស្រុក​កំណើត ។
    - មនុស្ស​ឥត​កំណើត គឺ​មនុស្ស​មិន​មាន​សេចក្ដី​ចម្រើន ដោយ​ប្រយោជន៍​គ្រប់​យ៉ាង : អា​ឥត​កំណើត ! (ព. ទ្រ. ម.) ។
  8. ក្រមុំ ( ន.នាមសព្ទ ) [-ម៉ុម ]
    ស្រី​មាន​អាយុ ១៥ ឬ ១៦ ឆ្នាំ​គ្រប់​ការ កំណត់​ឲ្យ​មាន​ប្ដី​បាន; បើ​វាត-សព្ទ​នេះ​ឲ្យ​ទូលាយ​ទៅ​ទៀត គឺ​ស្រី​ណា​មិន​ដែល​មាន​ប្ដី ទោះ​អាយុ​ហួស​ពី ១៦ ឆ្នាំ​ទៅ ទល់​នឹង ៥០ ឆ្នាំ ក្ដី គេ​ហៅ​ថា “
    - ចាស់​ក្រមុំ”, ជួន​កាល​យក​ពាក្យ​សៀម​មក​ហៅ​ថា “
    - សាវកែ” វិញ, ប្រែ​ថា “ក្រមុំចាស់” (មើល​ពាក្យ សាវកែ ទៀត​ផង) ។
  9. ក្រេជែន ( ន.នាមសព្ទ )
    ឈ្មោះ​លទ្ធិ​សាសនា​កើត​នៅ​ក្រុង បេថ្លេអេម (Bethleem) ប្រទេស​ប៉ាឡេស្ទីន (Palestine) ក្នុង​រវាង​ពុទ្ធសករាជ ៥៤៤ (ឆ្នាំ រកា ត្រីស័ក) ។ សព្វ​ថ្ងៃ​ហៅ​សាសនា​យេស៊ូគ្រិស្ត ។
  10. ខាល ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ៣ គឺ​ឆ្នាំ​ខ្លា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឆ្នាំ ( n ) [cnam]   - detail »
    year (In the Cambodian lunar cycle of 12 years each year is named in the followed order : 1. ឆ្នាំជូត Year of the Mouse; 2. ឆ្នាំឆ្លូវ Year of the Ox; 3. ឆ្នាំខាល Year of the Tiger; 4. ឆ្នាំថោះ Year of the Rabbit; 5. ឆ្នាំរោង Year of the Dragon; 6. ឆ្នាំម្សាញ់ Year of the Serpent; 7. ឆ្នាំមមី Year of the Horse; 8. ឆ្នាំមមែ Year of the Goat; 9. ឆ្នាំវក Year of the Monkey; 10. ឆ្នាំរកា Year of the Cock; 11. ឆ្នាំច Year of the Dog; 12. ឆ្នាំកុរ Year of the Pig)
  2. មារយាទ ( n ) [mieyiet]   - detail »
    character, behavior, conduct, manner; rule, control
    Eg. លោក​ស៊ឺនសាន​​ថាដើម្បីឲ្យរាស្ត្របោះឆ្នោត​ បានរាស្ត្រហ្នឹង​ត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវថា​មាន​សញ្ជាតិជាខ្មែរកើតនៅស្រុកខ្មែរ​ មានគំនិត​មារយាទល្អត្រឹមត្រូវ មានអាយុយ៉ាងតិច​ ១៨​ ឆ្នាំ : Mr. Son Sann says that in order for the people to vote, they must have documents proving that they are Cambodian citizens, that they were born in Cambodia, that they have good character, and that they are at least 18.
  3. អង្សា [ʔɑŋsaa]   - detail »
    or អង្សាកំណើត n the weekday which corresponds to the year of the 12 year cycle in which a person was born, e.g. ឆ្នាំជូត, ឆ្នាំមមែ ​;​ ឆ្នាំឆ្លូវ, វក ​; ឆ្នាំ​ខាល​, រកា​ អង្សាអង្គារ​; ឆ្នាំថោះ, ច អង្សាពុធ ; ឆ្នាំរោង, កុរ​ អង្សាព្រហស្បតិ៍​; ឆ្នាំម្សាញ់ អង្សាសុក្រ​ ; ឆ្នាំមមី អង្សាសៅរ៍ (The col. var. is អន្សា )
    See:អង្សាចន្ទ្រ
    Reference: អង្សា


Prohok Solutions @2017 : Learn Khmer | Khmer Calendar