Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជលដ្ឋាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ជល ( ន.នាមសព្ទ ) [ជល់ ]
    ទឹក; ប្រើ​រៀង​ខាង​ចុង​សព្ទ​ដទៃ​ខ្លះ​ដូច​ជា
    - អស្សុជល (អ័ស-សុ-ជល់) ទឹក​គឺ​ទឹក​ភ្នែក, ទឹក​ភ្នែក (រ. ស.) :
    - ព្រះ​អស្សុជល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) បើ​ប្រើ​រៀង​ខាង​ដើម​សព្ទ​ឯទៀត អ. ថ. ជៈលៈ ដូច​ជា
    - ជលគមនាគមន៍ (--គៈមៈនាគំ; សំ.បា. ជល “ទឹក” + គមនាគមន “ដំណើរ​ទៅ​និង​ដំណើរ​មក”) ដំណើរ​ទៅ​មក​ខាង​ជើង​ទឹក, ការ​ដឹកនាំ​អ្វីៗ​ទៅ​មក​តាម​ផ្លូវ​ទឹក ។
    - ជលចរ (--ជៈ, សំ. បា. ជលជ) សត្វ​ឬ​អ្វី​ៗ​ដែល​កើត, ដែល​ដុះ​ក្នុង​ទឹក ។ ជលជាត ដូច​គ្នា​នឹង ជលជៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
    - ជលដ្ឋាន (ជៈល័តឋាន) (--ធ) អ្នក​ទ្រទ្រង់​នូវ​ទឹក គឺ​មេឃ, ពពក​ខាប់​ដែល​បណ្ដាល​ឲ្យ​ធ្លាក់​ភ្លៀង, សមុទ្រ ។
    - ជលធារ (--ធា) ប្រទេស​ដែល​ទ្រទ្រង់​នូវ​ទឹក, ដែល​ជប់​ជក់​យក​ទឹក គឺ​អន្លង់​ទឹក​ទន្លេសាប, ភ្នំ ... ។
    - ជលធារ​វិទ្យា (--ធារៈវិត-ទ្យា) ន. (ពាក្យ​បច្ចេកទេស) វិទ្យាទាក់ទង​ដោយ​ធារ​ទឹក (បារ. Hydrographie ហ៊ីដ្រូគ្រ្ហ័ហ្វ៊ី) ។ ជលធារា ខ្សែ​ទឹក, ធ្នារ​ទឹក ។ ជលធី (សំ. បា. ជលធិ) សមុទ្រ, ទន្លេសាប ។
    - ជលន័យន៍ ឬ ជលនេត្រ «ភ្នែក», បើ​ប្រើ​ឲ្យ​ត្រូវ​តាម​លំដាប់​ជា នយនផល ឬ នេត្រជល) ទឹក​ភ្នែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អស្សុជល ផង) ។
    - ជលនិធិ ឃ្លាំង​ទឹក (សមុទ្រ) ។
    - ជលបក្សី (--បាក់-សី, សំ. ជលបក្សិន​= ជលបក្សី, បា. ជលបក្ខី) សត្វ​ស្លាប​ដែល​រក​ស៊ី​ក្នុង​ទឹក, (មាន​ស្មោញ ក្អែក​ទឹក​ជាដើម) ។
    - ជលបថ (--បត់) ផ្លូវ​ទឹក, ជើង​ទឹក ។ ពាក្យ​ផ្ទុយ ថលបថ ។ 
    - ជលបាន (--បាន) ការ​ផឹក​ទឹក (យ៉ាង​ដូច​ផឹក​ទឹក​សម្បថ​ជាដើម)ៈ តាំង​ពិធី​ជល​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សច្ច​បាន​ផង) ។
    - ជលភាជនៈ ឬ ជលភាជន៍ (--ភាជៈនៈ ឬ--ភាច, សំ. បា. ជលភាជន) ប្រដាប់​សម្រាប់​ដាក់​ទឹក (ថូ​ទឹក, ផ្តិល​ទឹក, ក្អម​ទឹក) ។
    - ជលមគ្គៈ (ជៈ ល័មពុជៈ) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលាពុជៈ ឬ ជលាម្ពុជៈ) ។
    - ជលមាគ៌ (--មាក ឬ ត. ទ. ស្រ. ថា ដល់​មាក, សំ.​) ដូច​គ្នា​នឹង​ ជលមគ្គ, ប៉ុន្តែ​ខ្មែរ​យើង​ច្រើន​ហៅ​តែ​ចំពោះ​ប្រឡាយ​ទឹក​ដែល​មាន​ភ្លឺ​ស្រែ​អម​សង​ខាង សម្រាប់​បង្ហូរ​ទឹក​អំពី​ស្រែ​ច្រើន ឲ្យ​ធ្លាក់​ទៅ​កាន់​ទី​ឯ​ទៀត ។
    - ជលយន្ត (--យន់, បា., សំ. ជលយន្រ្ត) ស្នប់​ទឹក, រហាត់​ទឹក, នាឡិកាទឹក ។
    - ជលយាត្រា (--យាត-ត្រា,សំ.) ការ​ដើរ​តាម​ផ្លូវ​ទឹក, ដំណើរ​ខាង​ផ្លូវ​ទឹក. ដំណើរ​ជើង​ទឹក ។ ពាក្យ​ផ្ទុយ ថលយាត្រា, អាកាសយាត្រា ។
    - ជលយាន (--យាន) យាន​ជំនិះ​ខាង​ផ្លួវ​ទឹក, គ្រឿង​ដឹក​នាំ​ទៅ​មក​ខាង​ជើង​ទឹក ។ ព. ផ្ទ. ថលយាន ។
    - ជលរស (--រស់)​អំបិល(ដែល​កើត​ពី​ទឹក​សមុទ្រ)។
    - ជល​លតា (--លៈតា ឬ--លដា) រលក, កង្កាញ់​រលក ។
    - ជល​វិទ្យា (--វិត-ទ្យា) ន. (ពាក្យ​បច្ចេកទេស) វិទ្យា​និយាយ​អំពី​ទឹក​ឲ្យ​ដឹង​ថា តើ​ទឹក​នោះ​មាន​អាការ​ដូច​ម្ដេច​ខ្លះ (បារ. Hydrologie ហ៊ីដ្រូល៉ូហ្សី) ។
    - ជលស័យ (--សៃ) ម.ព. ជលាស័យ ។
    - ជលលា (--សា) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលសាគរ ។
    - ជលសាគរ (--សា-គ) សមុទ្រ, ខ្មែរ​យើង​ប្រើ​ក្លាយ​មក​ជា ជលសា ក៏​មាន ។
    - ជលស្ថាន (--លៈស្ថាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលដ្ឋាន ។
    - ជលាកាសយាន (--កាសៈ-យាន, បា. ជល + អាកាស + យាន) អាកាសយាន, យន្តហោះ​មួយ​បែប​អាច​ចុះ​បណ្ដែត​លើ​ទឹក​បាន ។
    - ជលាចរចា (--ច-បា) ឈ្មោះ​ភ្នំ​តូច​ក្នុង​ស្រុក​ជើង​ព្រៃ (ខែត្រ​កំពង់​ចាម) ។ ជលាធារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលធារ) ។
    - ជលាពុជៈ ឬ ជលាម្ពុជៈ ន. ឬ គុ. ( បា. ជលាពុជ ឬ ជលាម្ពុជ, សំ. ជរាយុជ) កំណើត​ឬ​សត្វ​ដែល​កើត​ចាក​គ័ភ៌ (ទីទៃ​អំពី​កំណើត ៣ យ៉ាង​គឺ អណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ​ផង) ។
    - ជលាល័យ (--លៃ, សំ. បា. ជល + អាលយ>ជលាលយ) អណ្ដូង, ឃ្លាំង​ទុក​ទឹក​ភ្លៀង, ស្រះ ។
    - ជលាស័យ (បា. ជល + អាសយ > ជលាសយ) ទន្លេសាប . . . ។
    - ជលេស ឬ ជលេស្វរៈ (សំ.) មហា​សមុទ្រ, ទេវតា​ម្ចាស់​សមុទ្រ, ម្ចាស់​ទឹក​ភ្លៀង គឺ ព្រះ​វរុណៈ ដែល​ខ្មែរ​យើង​ច្រើន​ហៅ​ថា ព្រះ​ពិរុណ គឺ​មហា​សមុទ្រ, ទឹក, ទឹក​ភ្លៀងៈ ព្រះ​ជលេស, ព្រះ​ជលេស្វរៈ (ច្រើន​មាន​ប្រើ​តែ​ក្នុង​សិលា​ចារឹក​បុរាណ) ។
  2. ជាត​ស្រះ ( ន.នាមសព្ទ ) [ជាតៈ ស្រះ ]
    (ជាតសរស; ជាតសរ) ស្រះ​ដែល​កើត​ឯង (ឥត​មាន​អ្នក​ណា​ជីក ), ត្រពាំង: ជាត​ស្រះ ជា​ជលដ្ឋាន​មាន​ប្រយោជន៏​ច្រើន ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar