Khmer Dictionary: ជាញជ័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្របី
( ន.នាមសព្ទ )
(កបិ “ស្វា”) ពាក្យប្រើក្នុងរឿង សម្រាប់ហៅស្វា សំដៅយកជាតិរបស់ហនុមាន : គ្រានោះ ក្របីស្រីហនុមានជាញជ័យ ...។
-
ពិលាស
( ន.នាមសព្ទ )
(វិលាស) លំនាំលីលា, លំនាំក្រែក្រាយ, ញ៉ែងញ៉ង; លំនាំល្គាយល្គង (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្សត្រីយាងយាស ដោយនូវពិលាស កែក្រាយសមរម្យ ដំណើរដំរី ជាញជ័យនិយម គួរចាប់អារម្មណ៍ ឆ្ពោះកាយវិការ ។
-
ឮជា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន ។ ច្រើនប្រើតែក្នុងកាព្យ, ដូចជា សេនាអង់អាច មានឫទ្ធិអំណាច អាចហានឮជា អស់ពួកសត្រូវ ទួទាំងទិសា សឹងខ្លាចចេស្តា តេជះជាញជ័យ ។ សរសេរជា លឺជា ក៏បាន ។
Headley's Khmer-English Dictionary Full Text Search