Khmer Dictionary: ជីវភាព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ពុជ
( ន.នាមសព្ទ )
(កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្រ្តនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើងរៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក ។ល។ ។ល។
-
តត្រំតត្រើយ
( គុ.គុនសព្ទ )
ដែលឈឺត្រាំត្រែងក្រជាសះស្បើយ, នៅឈឺ រ៉ាំរ៉ៃមិនស្លាប់មិនរស់ ៖ ការសង់ផ្ទះខ្លះ ដែលអ្នកសង់មានជីវភាពខ្វះខាត នឹងបង្អូសពេលយូរតត្រំតត្រើយ រោគរបេង ជាជំងឺរ៉ាំរ៉ៃយូរតត្រំតត្រើយ ។
-
ប្រលោមលោក
( ន.នាមសព្ទ )
[ប្រល៉ោមលោក ]
រឿងប្រលោមចិត្តមនុស្ស គឺរឿងដែលអ្នកតែងប្រតិដ្ឋប្រដូចឡើង ដោយឥតមានច្បាប់ដើមជាការណ៍ពិតប្រាកដជាគោលចារឹកឡើយ ។ ប្រលោមលោក នេះ ក្នុងសម័យពីដើមហៅ
- សាស្ត្រាល្បែង ឬ - រឿងល្បែង, ខាងសម្រាយច្រើនតែតែងជាពាក្យកាព្យ ដូចជាសាស្ត្រាល្បែងផ្សេងៗមានច្រើនឈ្មោះមានសាស្ត្រា ស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ត, ជិនវង្ស ជាដើម; ខាងបាលីច្រើនតែជា បកិណ្ណកៈ ឬ វេយ្យាករណ៍បាឋ គឺជាពាក្យបាលីរាយៗ ជួនមានគាថាបាលីបញ្ចូលមកខ្លះដោយអន្លើៗដូច បញ្ញាសជាតក ជាដើម, រឿងឬសាស្រ្តាទាំងនោះទោះជាកាព្យសម្រាយក្ដី ជាបាលីក្ដី ហៅថា សាស្ត្រាល្បែង ឬ រឿងល្បែង ដូចគ្នា, ត្រូវគ្នានឹងរឿងឬសាស្ត្រា, សៀវភៅ ប្រលោមលោក សម័យបច្ចុប្បន្ននេះ ។ ប៉ុន្តែ, តាមការពិនិត្យ, ឃើញថា ប្រលោមលោក សម័យឥឡូវនេះ មាន៣ប្រភេទគឺ ប្រលោមលោកស្នេហា, ប្រលោមលោកកសាងជីវភាពខ្លួន, ប្រលោមលោកប្រវត្តិសាស្ត្រ, ទាំង៣ប្រភេទនេះ សុទ្ធតែមានអត្ថន័យផ្សេងទីទៃពីគ្នា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវភាព, ប្រវត្តិសាស្ត្រ (ក្នុងពាក្យ បវត្តិ ឬ ប្រវត្តិ) ស្នេហា ផង ។ សាស្ត្រាល្បើក ក្នុងសម័យពីដើម ដូចជា ល្បើជូជក, ល្បើកមហារាជ ដែលគេលើកបំផ្លើស ក្នុងរឿងមហាជាតក៍ ជាដើម ក៏រាប់ថាជា ប្រលោមលោក បានដែរ ព្រោះគេតែងឡើងគ្រាន់នឹង ប្រលោម ឲ្យអ្នកអានអ្នកស្ដាប់សើចសប្បាយ ហៅថា ល្បើកប្រលោមលោក (មើលក្នុងពាក្យ ល្បើក ទៀតផង) ។
-
ជីវប្បវត្តិ
( ន.នាមសព្ទ )
[ជីវ៉ាប់ប៉ៈ-វាត់ ឬ -ប្រវាត់ ]
សេចក្ដីតំណាលអំពីជីវភាពរបស់បុគ្គល, ពង្សាវតាររបស់មនុស្សម្នាក់ៗ តាំងពីកើតមកដរាបដល់ក្ស័យជីវិត : គប្បីស្រាវជ្រាវ សិក្សា នូវជីវប្បវត្តិរបស់រដ្ឋបុរសទាំងឡាយ ។
-
ជីវភាព
( ន.នាមសព្ទ )
[ជីវៈ--]
ភាពនៃការរស់នៅ, ការចិញ្ចឹមជីវិត : ជីវភាពទន់ខ្សោយ, ជីវភាពខ្ពង់ខ្ពស់ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!