Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញញឹម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខួញ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​សើច, ញញឹម​ឲ្យ​វិសេស​ឡើង : សើច​ខួញ គឺ​សើច​បិទ​មាត់; ញញឹម​ខួញ ។ ស្រុក​ខ្លះ​ថា
    - ខួច គុ. ឬ​កិ. វិ. : ថ្ពាល់​ខួច; ញញឹម​ខួច ។
  2. ដាក់ ( កិ.កិរិយាសព្ទ )
    បន្ទាប​ចុះ, តម្កល់​លើ​ទី : ដាក់​អម្រែក, ដាក់​សៀវភៅ​លើ​តុ​សរសេរ។ រមូល​រអាក់​អើ ដោយ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រស​ជូរ​ចត់។ ថយ​អំណាច, ថយ​ទ្រព្យ។
    - ដាក់​ការ​ឲ្យ​ធ្វើ ប្រគល់​ការ​ឲ្យ​ធ្វើ ។
    - ដាក់​ខ្លួន បន្ទន់​ខ្លួន, ថយ​រាសី។
    - ដាក់​គុក កាត់​ទោស​ឲ្យ​ជាប់​គុក ។
    - ដាក់​ចិត្ត ផ្គង, តម្រង់​ចិត្ត ។
    - ដាក់​មុខ​ចុះ សំយុង​មុខ​ចុះ។
    - ដាក់​រទេះ ដោះ​គោ​ឬ​ក្របី​ចេញ​ពី​នឹម​ហើយ​ចត​រទេះ ។
    - ដាក់​រាជ្យ ឈប់​លែង​សោយ​រាជ្យ។ កំញើញ​ដាក់ កំញើញ​ទៅ​រក។
    - ក្រញូវ​ដាក់ ធ្វើ​មុខ​ក្រញូវ​ទៅ​រក។
    - ក្រញើត​ដាក់ ពោល​ពាក្យ​ក្រញើត​ទៅ​រក។ ក្រឡូវ​ដាក់ សម្ដែង​អាការ​ក្រឡូវ​ទៅ​រក។
    - ញញឹម​ដាក់ ញញឹម​ទៅ​រក។
    - បោល​ដាក់ បោល​សំដៅ​ត្រង់​ទៅ​រក។
    - ស្ដោះ​ដាក់ ស្ដោះ​ទឹក​មាត់​លើ, ស្ដោះ​ទឹក​មាត់​ទៅ​ក្នុង។ល។
  3. បវេសនកាល ( ន.នាមសព្ទ ) [ប៉ៈវ៉េសៈន៉ៈ-- ]
    កាល​ដែល​សិស្ស​ត្រូវ​ចូល​រៀន​វិញ នៅ​វេលា​ផុត​វិស្សមកាល : ក្នុង​បវេសន​កាល​ម្ដង​ៗ សិស្ស​ទាំងឡាយ​តែង​មាន​ទឹក​មុខ​ញញឹម​រីករាយ​ដោយ​បាន​ជួប​មិត្ត​របស់​ខ្លួន​ដែល​បែក​ឃ្លាត​គ្នា​ពីរ​បី​ខែ​ក្នុង​វិស្សមកាល ហើយ​តែង​សង្ឃឹម​ថា ខ្លួន​នឹង​បាន​ក្រេប​ជញ្ជក់​នូវ​វិជ្ជា​ប្លែក​ៗ ត​ទៅ​ទៀត ។
  4. ប៉ប្រិម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ស្រស់​ប្រិមប្រិយ : ផ្កា​រីក​ស្រស់​ប៉ប្រិម, បបូរ​មាត់​ប៉ប្រិម; ញញឹម​ប៉ប្រិម ។
  5. ប៉ប្រៃ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ស្រស់​ប្រពៃ : មុខ​ស្រស់​ប៉ប្រៃ, ផ្កា​រីក​ប៉ប្រៃ; ញញឹម​ប៉ប្រៃ ។
  6. ពព្រាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ព្រាយ​ៗ​រឿយ​ៗ : ផ្កា​ភ្លើង​ពព្រាយ; ញញឹម​ពព្រាយ ។
  7. ប្រិយភាព ( ន.នាមសព្ទ ) [ប្រិយ៉ៈ-- ]
    (ប្រិយភាវ; បិយ--) ភាព​ដែល​គួរ​ឲ្យ​ស្រឡាញ់, សេចក្ដី​ទន់ភ្លន់, ការ​ស្លូតបូត, ការ​ញញឹម​ស្រស់ស្រាយ, ឫកពា​សុភាព​រាបសា : មនុស្ស​មាន​ប្រិយភាព រមែង​បាន​ទទួល​សេចក្ដី​សរសើរ​អំពី​អ្នក​ផង; ប្រិយភាព ជា​សុជីវ​ធម៌​ដ៏​សំខាន់​របស់​មនុស្ស ។
  8. សល់ ( កិ.កិរិយាសព្ទ )
    សេស, នៅ​មាន, នៅ​មិន​ទាន់​អស់, លើស, លើស​ពី​ចំនួន​ដែល​ត្រូវ​ការ : លុយ​១០​សេន​ចែក​គ្នា ៩ នាក់​នៅ​សល់ ១ សេន​ចែក​មិន​ដាច់ ។
    - សល់​ផល សល់​ច្រើន, បរិបូណ៌ : ម្ហូប​សល់​ផល ។
    - សល់​សែន សល់​រាប់​សែន, ច្រើន​ក្រៃ : ច្រើន​សល់​សែន ។
    - ប្រសើរ​សល់​ស្រី ប្រសើរ​លើស​ឬ​ជាង​ស្រី​ទាំងពួង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃ​មាស​ពិសី ប្រសើរ​សល់​ស្រី ឥត​បី​ប្រៀប​ផ្ទឹម- ចូរ​កែវ​ចរចា រួសរ៉ា​ញញឹម ប៉ប្រីយ៍​ប៉ប្រឹម មក​កុំ​តោះតើយ ។
  9. សិតការណ៍ ( ន.នាមសព្ទ ) [សិ-តៈកា ]
    (--ការណ; ស្មិត--) ហេតុ​នៃ​ការ​ញញឹម, ដំណើរ​ញញឹម; (រ. ស.) : ទ្រង់​ធ្វើ​ព្រះ​សិតការណ៍ ។
  10. ស្រស់ ( គុ.គុនសព្ទ )
    ដែល​នៅ​សើម មិន​ទាន់​ស្ងួត, មិន​ទាន់​ក្រៀម : ត្រី​ស្រស់, បន្លែ​ស្រស់ ។ ដែល​អស់​ជាតិ​ទឹក : បាយ​ស្រស់​ទឹក ។ ដែល​មិន​អាប់​អន់, ល្អល្អះ; ឆើត, ឆើតឆាយ : មុខ​ស្រស់, គ្រឿង​សម្អាង​ស្រស់, ក្បាច់​ស្រស់; ស្រី​ស្រស់ ។ កិ. វិ. ដែល​មិន​ទាស់​ភ្នែក, ល្អ​មើល, សមរម្យ, ត្រូវ​បែប​បទ : តែង​ខ្លួន​ស្រស់, ល្ខោន​លេង​ស្រស់​ណាស់ ។
    - ស្រស់​ញញឹម (ព. ប្រ.) ស្រស់​ហាក់​ដូច​ជា​ញញឹម​មក​រក, ស្រស់​ប៉ប្រៃ ។
    - ស្រស់​ប៉ប្រិម ស្រស់​ដោយ​បបូរ​មាត់​ប៉ប្រិម, ស្រស់​ប្រិមប្រិយ ។
    - ស្រស់​ប៉ប្រៃ ស្រស់​ប្រពៃ ។
    - ស្រស់​បំព្រង ស្រស់​ត្រចង់​ឬ​ស្រស់​ត្រយង់​ភ្លឺ​ថ្លា ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ញញិម   - detail »
    See:ញញឹម
  2. ញញឹម ( v ) [ɲɔɲɨm]   - detail »
    to smile, be smiling


Prohok Solutions @2017 : Learn Khmer | Khmer Calendar