Khmer Dictionary: តាម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងកេង
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។
-
កងមាស
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គ រួមចូលក្នុងខែត្រកំពង់ចាម ។
-
កណ្តុរប្រែង
( ន.នាមសព្ទ )
[កណ្ដុរប្រែង]
ពួកកណ្ដុរដែលមានមាឌធំៗ ប៉ុនកំភួនជើង ហើយមានប្រែងដុះជុំជិតខ្លួន វាច្រើនរស់នៅតាមវាលស្រែដោយស៊ីក្រាប់ស្រូវជាអាហារ ។
-
កថិន
( ន.នាមសព្ទ )
[កៈថិន]
សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក; ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ។ សព្វនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក ។
-
កនិដ្ឋា
( ន.នាមសព្ទ )
[កៈ-និត-ឋា]
(កនិដ្ឋ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់ : ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។
-
កន្ថឹក
( ន.នាមសព្ទ )
ឈ្មោះដង្កូវមួយប្រភេទ មានសណ្ឋានទំហំប្រហែលគ្នា, ប៉ុនគ្នានឹងកន្ថឹក :
- ដង្កូវកន្ថឹក (តាមពាក្យបរម្បរានិយាយតៗ មកថា ដង្កូវនោះលុះដល់កំណត់ថ្ងៃត្រូវក្លាយ ក៏ក្លាយទៅជាសត្វកន្ថឹក) ។
-
កន្សែង
( កិ.កិរិយាសព្ទ )
យំ, (រ. ស.) : ទ្រង់ព្រះកន្សែង (ហៅតាមការដែលទ្រង់យកព្រះកន្សែងជូតព្រះអស្សុជល “ទឹកព្រះនេត្រ”) ។
-
កម្ទេច
( ន.នាមសព្ទ )
អ្វីៗ ដែលខ្ទេច : កម្ទេចមាស គឺផង់មាសដែលដាច់ជ្រុះតាមផ្លែដែកឆាប ។
-
កសាង
( គុ.គុនសព្ទ )
ធ្វើ, សង់, បង្កើតឡើង, ស្ថាបនា ។ ឧ. អ្នកភូមិយើងកំពុងកសាងអាគារសិក្សាមួយខ្នង ។ ន័យមួយទៀតថា ហៅមកអប់រំឲ្យដើរតាមបក្សតាមអង្គការ ។ ឧ.កសាងមនុស្សដើរខុសគន្លងឲ្យប្រព្រឹត្តត្រឹមត្រង់ឡើងវិញ ។
-
កម្រាញ
( ន.នាមសព្ទ )
(ព. ថ.) ការក្រាញ : កុំបណ្តោយតាមកម្រាញរបស់វា ។
Headley's Khmer-English Dictionary Full Text Search
-
តាម
( v )
[taam]
- detail »
to follow, pursue; to agree, go along; to take after (someone); to imitate (someone).
-
តាម
( prenp )
[taam]
- detail »
according to, in accordance with, by (way of), along, following, through
Eg. តាមប្រកាសលេខ ១១ ចុះថ្ងៃទី ៤ កក្កដា ១៩៦៦ : According to proclamation Number 11 dated 4 July 1966.