Khmer Dictionary: ត្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ត្រ
( ន.នាមសព្ទ ) [កន់-ត្រ ]
រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ ។
-
ត្រ
( កិ.កិរិយាសព្ទ )
ខាររវៃសរសៃអំបោះជាដើមដោយកន្ត្រ ហើយរុំដាក់ព័ទ្ធបំពង់ទុកសម្រាប់ត្បាញ : ត្រអំបោះ ។
-
ព្រ័ត្រ
( ន.នាមសព្ទ ) [ព្រាត់ ]
(សំ. បា.) (វរត្រា, វ > ព, ត្រា > ត្រ = ព្រត្រ; វរត្តា) ពួរឬខ្សែត្រកួញធ្វើដោយស្បែកគោ, ស្បែកក្របី ឬស្បែកម្រឹគណាមួយ ។
- ព្រ័ត្រជ្រាម ព្រ៍ត្រដែលចងជ្រាមនឹម ។
- ព្រ័ត្រត្របែង ព្រ័ត្រដែលត្របែងនឹម ។
-
មហាត្រកាល
( ន.នាមសព្ទ ) [មៈហា-ត្រ-- ]
ឈ្មោះចេកមួយប្រភេទផ្លែធំៗសំបកក្រាស់, សាច់ជ្រាយ, ផ្លែទុំមានរសផ្អែមត្រជាក់ : ចេកមហាត្រកាល (ហៅថា ចេកមហាថ្លៃ ក៏មានតាមទម្លាប់ស្រុក) ។
-
វៃ
( គុ.គុនសព្ទ )
ឆាប់, រហ័ស, ភ្លាម, ឆាប់ភ្លាម: ឆាប់វៃ, ទៅវៃៗ ។ ឈ្លាស; ស្ទាត់ប្រាកដ; ជំនាញ, ប៉ិន; ដែលឆាប់យល់, ឆាប់ឮ : ប្រាជ្ញាវៃ, ត្រចៀកវៃ ។ វៃវាង ដូចគ្នានឹង វាងវៃ ដែរ ។
Headley's Khmer-English Dictionary Full Text Search
-
ត្រ
( v ) [trɑɑ] - detail »
to wind thread on a spool