Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត្រេក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. តម្រេក ( ន.នាមសព្ទ ) [តំ-រ៉េក ]
    សេចក្ដី​ត្រេក : មាន​តម្រេក, កើត​តម្រេក, ឥត​តម្រេក ។
  2. ត្រេក ( កិ.កិរិយាសព្ទ )
    រីក​ចិត្ត ។ ត្រេក​ត្រអាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រអាល) ។ ត្រេក​អរ មាន​អំណរ​រីករាយ​ចិត្ត ។
  3. ត្រអាល ( កិ.កិរិយាសព្ទ )
    រីករាយ​សប្បាយ​តាម​ចិត្ត​ឥត​នឹក​ព្រួយ ឥត​កំដឹង : ត្រអាល​នឹង​ល្បែង​ហួស​ពេក ។ ត្រេក​ត្រអាល ត្រេក​សប្បាយ​ត្រអេក​ត្រអាលហួស​ពេក​ណាស់ ។
  4. ត្រអេក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ត្រអាល ថា :
    - ត្រេក​ត្រអាល គឺ​រីករាយ​សប្បាយ​តាម​តែ​តម្រេក : នែ​នាង, ឯង​កុំ​បណ្ដោយ​ចិត្ត​ឲ្យ​ត្រេក​ត្រអាល​ហួស​ពេក ! នាង​ឯង​ត្រូវ​ខំ​ប្រឹង​រៀន​សូត្រ​ឲ្យ​ម៉ឺងម៉ាត់​ទៅ ទាន់​ខ្លួន​នៅ​ក្មេង ! (ពាក្យ​រំលឹក​យុវជន​ដែល​កំពុង​រៀន​សូត្រ) ។
  5. ពាល ( គុ.គុនសព្ទ )
    ទន់; ដែល​នៅ​ក្មេង; ល្ងង់, ខ្លៅ, មិន​ឈ្លាស; កាច, សាហាវ; អាក្រក់ ។
    - ព្រះ​អាទិត្យ​ពាល ព្រះ​អាទិត្យ​ដែល​ទើប​រះ​មាន​ពន្លឺ​នៅ​ស្រទន់, ហៅ​ថា ពាល​សូរ្យ (អ. ថ. ពាលៈសូ) ។
    - ក្មេង​ពាល ក្មេង​ដែល​នៅ​តូច​រាប់​ពី​ត្រឹម​អាយុ​១​ថ្ងៃ​ដល់​៨​ឆ្នាំ, ហៅ​ថា ពាល​ទារក (អ. ថ. ពាលៈទារក់) ។
    - កំពុង​ពេញ​ពាល ក្មេង​ជំទង់​ដែល​នៅ​កំពុង​ត្រេក​ត្រអាល​នឹង​ការ​លេង​សប្បាយ ។
    - ពាល​ពៅ (ពាល--) ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ ហៅ​ស្ត្រី​ដែល​ជា​កូន​ពៅ​នៅ​កំពុង​ពេញ​ក្រមុំ​ក្មេង ។
    - មនុស្ស​ពាល មនុស្ស​ដែល​ល្ងង់, ខ្លៅ​ ឬ កាច, អាក្រក់ ។
    - ម្រឹគ​ពាល ឬ - ម្រឹគ​ពាឡ ម្រឹគ​ដែល​កាច​ឬ​សាហាវ, ហៅ​ថា ពាល​ម្រឹគ ឬ ពាឡ​ម្រឹគ (អ. ថ. ពាលៈម្រឹក) ។ ន. អ្នក​ដែល​កាត់ (បង្ខូច) ប្រយោជន៍​ពីរ​យ៉ាង​គឺ ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​របស់​អ្នក​ដទៃ ឬ​ប្រយោជន៍​បច្ចុប្បន្ន​និង​ប្រយោជន៍​បរលោក : សេព​គប់​ពាល​បណ្ដាល​ឲ្យ​ខូច​ប្រយោជន៍ ។
    - ពាល​សាមាន្យ (ពាល--) ពាល​ធម្មតា គឺ​ពាល​រយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមាន្យ ផង) ។
    - ពាល​ទ្រើស​ឃ្នង ឬ - ពាល​យង់ឃ្នង (ពាល--) ពាល​ដែល​សាហាវ​អង់អាច​ឥត​កោត​ញញើត​ច្បាប់ ។ល។
  6. រតិ ( ន.នាមសព្ទ ) [រៈតិ ]
    រាគ:, តម្រេក, សេចក្ដី​ត្រេក​ត្រអាល; មេថុន; សេចក្ដី​រីក​រាយ; អំណរ... ។
    - រតិ​កម្ម, រតិ​ក្រិយា (រៈតិ-ក័ម,-ក្រិ-យ៉ា) ការ​រួម​បវេណី, មេថុន​សេវនៈ ។
    - រតិ​គ្រឹះ ផ្ទះ​សម្រាប់​កំសាន្ត​សប្បាយ ។
    - រតិ​ទូតី ស្រី​អ្នក​នាំ​ការ​ឲ្យ​បុរស​ស្ត្រី​ស្រឡាញ់​គ្នា (មេ​អណ្តើក) ។ល។
    - កាម​រតិ (កាម៉ៈរៈតិ) សេចក្ដី​ត្រេក​ត្រអាល​ទៅ​រក​កាម, តម្រេក​ក្នុង​កាម​គុណ​ ។
    - ធម្ម​រតិ (ធ័ម-មៈរៈតិ) អំណរ​ចំពោះ​ធម៌ ។
    - វន​រតិ (វៈនៈ--) អំណរ​ទៅ​រក​ព្រៃ, សេចក្ដី​ពេញ​ចិត្ត​នៅ​ក្នុង​ព្រៃ ។ល។
  7. រមណីយ ( គុ.គុនសព្ទ ) [រៈមៈនីយៈ ]
    ដែល​គួរ​រីក​រាយ, គួរ​ត្រេក​អរ, សប្បាយ, ចាប់​ចិត្ត; ល្អ ។ សម្រាប់​ប្រើ​ផ្សំ​ជា​បទ​សមាស​ដាក់​ភ្ជាប់​ពី​ខាង​ដើម​នាម​នាម​ដទៃ, ដូច​ជា​ រមណីយ​គ្រាម ស្រុក​ដែល​សប្បាយ ។
    - រមណីយដ្ឋាន, --ស្ថាន ឬ--ភូមិ ទី, តំបន់​ដែល​គួរ​រីក​រាយ, ដែល​សប្បាយ ។
    - រមណីយប្បទេស ឬ--ប្រទេស ប្រទេស​ដែល​សប្បាយ ។
    - រមណីយ​វ័ន ព្រៃ​ដែល​សប្បាយ ។
    - រមណីយារាម (<រមណីយ+អារាម) អារាម គឺ​សួន​ឬ​វត្ត​ដែល​សប្បាយ ។
    - រមណីយោទ្យាន (< រមណីយ + ឧទ្យាន, ឧ > ឱ) ឱទ្យាន​ដែល​សប្បាយ​គួរ​ឲ្យ​ចង់​ឃើញ​ចង់​មើល ។ល។ ប្រើ​ជា រាមណេយ្យ (រាមៈនៃយៈ) ក៏​បាន, ផ្សំ​ជា​បទ​សមាស​បាន​ដូច​ រមណីយ ដែរ (ប្រើ​តាម​គួរ​ដល់​ការ​ប្រកប) ។
  8. រមតិ ( កិ.កិរិយាសព្ទ ) [រៈមៈតិ ]
    (រម + អ + តិ ជា​កិរិយា​អាខ្យាត​ត្រង់​បឋម​បុរិសៈ) ត្រេក​អរ, តែង​ត្រេក​អរ, រីក​រាយ, រមែង​រីក​រាយ ។ ពាក្យ​សម្រាប់​អាន​ឲ្យ​ចាប់​ចួន របស់​អ្នក​រៀន​បាលី ដោយ​ប្រើ​អក្សរ​កាត់ ៨ តួគឺ ថី “ស្ត្រី”, បុ (ប៉ុ) “បុរស”; ខុ “ភិក្ខុ”, ធំ (ធ័ង) “ធម៌”; ហឹ (ហិង) “ក្របី”, បំ (បុ័ង) “ភក់”; ហំ (ហ័ង) “សត្វ​ហង្ស”, របា (ប៉ោ) “ស្រះ​បោក្ខរណី គឺ​ស្រះ​ដែល​មាន​ឈូក”; រៀង​តាម​លំដាប់​ថា ថី រមតិ បុ; ខុ រមតិ ធំ; ហឹ រមតិ បំ; ហំ រមតិ បោ (ឬ​ថា​ត្រឹម​តែ ថី-បុ, ខុ- ធំ, ហឹ- បំ, ហំ-បោ ប៉ុណ្ណេះ​ក៏​បាន) មាន​អត្ថន័យ​ថា ស្ត្រី​តែង​ត្រេក​អរ​ចំពោះ​បុរស; ភិក្ខុ​តែង​ត្រេក​អរ​ចំពោះ​ធម៌; ក្របី​តែង​ត្រេក​អរ​ចំពោះ​ភក់; សត្វ​ហង្ស​តែង​ត្រេក​អរ​ចំពោះ​ស្រះ​បោក្ខរណី (យើង​យក​មក​ចុះ​ជា​ពិសេស​ក្នុង​វចនានុក្រម​នេះ​តាម​លំដាប់​មេ​ពាក្យ សម្រាប់​អ្នក​រៀន​បាលី​ឲ្យ​ឈ្លាស​វៃ​ក្នុង​ការ​ប្រើ​បាលី​កាត់​ជា លុប​ន័យ)។ ពាក្យ​ចួន​រណ្តំ​មិន​ពេញ​ជា​កាព្យ​សុទ្ធសាធ​ថា ស្ត្រី​តែង​ត្រេក​អរ​នឹង​បុរស, ភិក្ខុ​ទាំងអស់​តែង​ត្រេក​អរ​ចំពោះ​ធម៌, ក្របី​តែង​ត្រេក​អរ​ចំពោះ​ភក់​មិន​បវរ, សត្វ​ហង្ស​តែង​ត្រេក​អរ​ចំពោះ​ស្រះ​មាន​ឈូក (មើល​ពាក្យ លុប​ន័យ ឬ លោប​ន័យ ផង) ។
  9. រស ( ន.នាមសព្ទ ) [រស់ ]
    សម្ផស្ស​ប្លែក​ៗ ដែល​ប៉ះ​ពាល់​ជិវា្ហ​បសាទ ដឹង​ថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម : រស​ប្រៃ, រស​ជូរ, រស​ផ្អែម; អាហារ​មាន​រស​ឆ្ងាញ់ ។ បើ​ផ្សំ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. រៈសៈ ឬ​ចួន​កាល អ. ថ. រស់ ក៏​មាន​ខ្លះ, បើ​រៀង​ពី​ខាង​ចុង អ. ថ. រស់; សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ប្រែ​តាម​រូប​ធាតុ គឺ​ប្រភព​ដើម​ថា “វិស័យ​ជា​ទី​ត្រេក​អរ​របស់​សត្វ” ឬ​ថា “វិស័យ​ដែល​សត្វ​ទទួល​រ៉ាប់​រង​ដោយ​ការ​ដឹង”, ប្រែ​តាម​ដំណើរ​សេចក្ដី នៅ​មាន​ច្រើន យ៉ាង​ទៅ​ទៀត គឺ​ប្រែ​ថា ការ​ដឹង​អារម្មណ៍; សម្ផស្ស​កាម; តម្រេក; វត្ថុ​រាវ; ទឹក​ដម; ធាតុ​ទឹក​ក្នុង​រាង​កាយ; ទឹក​ក្នុង​សាច់, ក្នុង​ដើម​ឬ​ក្នុង​ផ្លែ; ទឹក​បន្សារ; កិច្ច; នាទី, មុខ​ការ; សម្បត្តិ; ព្យាយាម; មារយាទ ។ល។
    - រសក : អ្នក​ចម្អិន​អាហារ, អ្នក​ពិសែស, ចុងភៅ (បើ​ស្ត្រី​ជា រសិកា) ។
    - រស​គន្ធ (រៈសៈគន់ ឬ រស់-គន់-ធ) ក្លិន​រស (ពាក្យ​កាព្យ​ប្រើ​ជា រស​គន្ធា ក៏​មាន) ។
    - រស​ជាត (រស់-ជាត) ជាត​របស់​រស (រស​ឆ្ងាញ់​ពិសា) ។
    - រសញ្ញា,
    - រសនា (រៈស័ញ-ញ៉ា, រៈសៈន៉ា) អណ្ដាត ។ (រសនា ប្រែ​ថា “ខ្សែ​ក្រវាត់​ស្ត្រី; តម្រេក; សេចក្ដី​ឆ្ងាញ់​ពិសា; សំឡេង” ក៏​បាន)។
    - រសញ្ញូ អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត, ខាង​តែង​សេចក្ដី, ខាង​កាព្យ​ឃ្លោង ។
    - រស​តេជ័ស ឬ--តេជះ ឈាម ។
    - រស​ធម៌ (រស់--) ដូច​គ្នា​នឹង​ ធម្ម​រស : សូវ​ស្លាប់​ទៅ​គាប់ រស​ធម៌កុំ​បី​បង់ (សាស្រ្តា​ច្បាប់​រាជ​នេតិ) ។
    - រស​ធាតុ,
    - រស​នាថ,
    - រស​រាជ,
    - រសេន្រ្ទ បរទ ។
    - រស​នាយក ព្រះ​សិវៈ (ព្រះ​ឥសូរ) ។
    - រស​នាលិះ (<រសនា​លិហ៍) សុនខ ។
    - រស​ផល ផ្លែ​ឈើ​មាន​រស; ដើម​ដូង ។
    - រស​ភង្គ (រៈសៈភ័ង) ដំណើរ​ខូច​រស; ដំណើរ​ទាស់​អារម្មណ៍, ទាស់​ចិត្ត; សេចក្ដី​អផ្សុក ។
    - រស​វតី (រៈសៈវៈដី) រោង​ចម្អិន​អាហារ, ផ្ទះ​បាយ ។
    - រស​វិទ,
    - រស​វិទូ,
    - រសាយន​វិទ (រៈសាយ៉ៈ-ន៉ៈវិត) អ្នក​ចេះ​រស​វិទ្យា; អ្នក​ស្ល​បរទ; ពេទ្យ ។
    - រស​វិជ្ជា,
    - រស​វិទ្យា,
    - រសាយន​វិទ្យា វិជ្ជា​ប្រែ​ធាតុ​ឬ​ផ្សំ​ធាតុ​គឺ​ចំណេះ​ប្រែ​ឬ​ផ្សំ​ធាតុ​រ៉ែ​ផ្សេង​ៗ, ធាតុ​វិជ្ជា ។ល។
    - ករូណ​រស ឬ - ករុណា​រស រស (កម្លាំង) នៃ​សេចក្ដី​អាណិត, អាសូរ ។
    - គន្ធ​រស រស​ក្លិន ។
    - ធម្ម​រស រស​ធម៌ ។
    - មធុរ​រស រស​ផ្អែម; រស​ឆ្ងាញ់ ។
    - រជត​រស (រៈជៈតៈរស់) ទឹក​ប្រាក់ ។
    - វីរ​រស កម្លាំង​ព្យាយាម, សេចក្ដី​ភ្លៀវក្លា ។
    - សុគន្ធ​រស ទឹក​ក្រអូប, ទឹក​អប់ ។
    - សុវណ្ណ​រស ទឹក​មាស ។
    - ស្រឹង្គារ​រស រស​សេចក្ដី​ស្រឡាញ់, កម្លាំង​ស្នេហា ។
    - ហាសន​រស រស​សេចក្ដី​រីក​រាយ, កម្លាំង​សេចក្ដី​ត្រេក​ត្រអាល ។
    - ឱជា​រស ទឹក​កម្លាំង​កាយ; រស​ឆ្ងាញ់​ពិសា ។
    - ឱសថ​រស ឬ ឱសធ​រស រស​ឱសថ, ទឹក​ថ្នាំ​រម្ងាប់​រោគ ។ល។
  10. រាគ ( ន.នាមសព្ទ )
    (រាគ) តម្រេក, សេចក្ដី​រីករាយ, ត្រេក​ត្រអាល ចំពោះ​កាម : ត្រូវ​រាគៈ​គ្រប​សង្កត់ ។
    - រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើង​រាគៈ, រាគៈ​ដែល​ទុក​ដូច​ជា​ភ្លើង : រាគគ្គិ ជា​ភ្លើង​មិន​សម្ដែង​ឲ្យ​ឃើញ​ផ្សែង​និង​អណ្ដាត ប៉ុន្តែ​ឆេះ​រង្គំ​ងំ​រង្គាល​លើស​ខ្នាត​ឥត​នរណា​ពណ៌នា​ប្រាប់​គ្នា​ឲ្យ​ដឹង​សព្វ​គ្រប់​បាន​ដុត​សត្វ​ឲ្យ​ឆេះ​ខ្លោច​ប្រាណ​ពុំ​ដឹង​ខ្លួន... (បរិយាយ​របស់ ព. ពុ.) ។
    - រាគ​ចរិត (រាគៈចៈរ៉ិត) អ្នក​ដែល​មាន​ចរិត​ក្រាស់​ដោយ​រាគៈ ។
    - រាគ​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ។
    - រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេស​មាន​រាគៈ​ជា​ដើម ។
    - រាគាភិភូត (បា. < រាគ + អភិភូត “គ្រប​សង្កត់”) ដែល​ត្រូវ​រាគៈ​គ្រប​សង្កត់ ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ត្រេក ( adj ) [treek]   - detail »
    to be happy, glad, delighted, pleased; to be passionate.
  2. ត្រេក ( v ) [treek]   - detail »
    to rejoice, enjoy


Prohok Solutions @2017 : Learn Khmer | Khmer Calendar