Khmer Dictionary: ត្រៃបិដក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រិបិដក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃបិដក) ។
-
ត្រៃ
( ប.បរិវារសព្ទ )
(ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា
- ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ ជាន់ ឬ៤ ជាន់); ជាសំពត់សម្រាប់ពួកបព្វជិត ជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
- ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី ២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
- ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
- ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍) : អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
- ត្រៃបិដក ឬ ត្រ័យបិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី...”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
- ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
- ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
- ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន ៣ ផ្នែកគឺ កាមភព មាន ១១ឋានគឺ ឋានសួគ៌ ៦ជាន់, ឋានមនុស្ស ១, អបាយភូមិ ៤; រូបភព មាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន ៤ បានខាងឯឋានអរូបព្រហ្ម ៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព ៣ គឺ ឋានសួគ៌, ឋានមនុស្ស, បាតាល : សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព...។
- ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទីសម្រាប់ពួកសត្វកើតមាន ៣ ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្ដីសំដែងអំពីភូមិ ៣ : គម្ពីរត្រៃភូមិ ។
- ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
- ត្រៃភេទ (--ភេត) ពាក្យក្លាយតាមសំនៀងសៀម : ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
- ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង ៣ នោះ, ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
- ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺ ព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
- ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្ដីមិនទៀង, ទុក្ខំ សេចក្ដីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
- ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
- ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក ៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។
- ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
- ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការរួបរួមឬប្រជុំនៃវេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
- ត្រៃសរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់ ៣ ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង ៣ នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។
- ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង ៣ នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព. ពុ.) ។
- ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬសិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬប្រជុំនៃសិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀតផង) ។
-
ថេរវាទ
( ន.នាមសព្ទ )
[ថេរៈវាត ]
(ស្ថវិរវាទ) ពាក្យរបស់ព្រះថេរៈ ឬពាក្យដែលព្រះថេរៈនិយាយ ។ ព្រះត្រៃបិដក ជាពុទ្ធវចនៈ ដែលព្រះថេរៈ ជាអរហន្តទាំងឡាយលោកបានលើកសង្គាយនា រៀបរៀងទុកឲ្យនៅទៀងទាត់តាមភាសិតរបស់ព្រះសម្មាសម្ពុទ្ធមិនឲ្យឃ្លៀងឃ្លាតក៏ហៅថា ថេរវាទ ដែរ : លោកអ្នកប្រព្រឹត្តកាន់តាមថេរវាទ គឺលោកដែលប្រព្រឹត្តកាន់តាមលំអានសេចក្ដីក្នុងព្រះត្រៃបិដក ។ ព. ផ្ទ. អាចរិយវាទ។
-
ថេរវាទី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ថេរ៉ៈ-- ]
(ស្ថវិរវាទិន៑) អ្នកដែលនិយាយតាមព្រះថេរៈ; ពួកថេរវាទ ។ ពួកអ្នកកាន់ពុទ្ធសាសនាខាង ទក្ខិណនិកាយ គឺពួកដែលកាន់តាមគម្ពីរព្រះត្រៃបិដកខាងភាសាបាលី, ផ្សេងទីទៃខ្លះពីពួកខាង ឧត្តរនិកាយ ជាពួក ថេរវាទី ។ ព. ផ្ទ. អាចរិយវាទី ។
-
វិសុទ្ធិមគ្គ
( ន.នាមសព្ទ )
[--សុត-ធិ-ម័ក ]
(វិឝុទ្ធិមាគ៌) ផ្លូវនៃសេចក្ដីបរិសុទ្ធ ។ ឈ្មោះគម្ពីរមួយខាងព្រះពុទ្ធសាសនា និយាយអំពីសីល សមាធិ បញ្ញា ដែលជាផ្លូវនៃសេចក្ដីបរិសុទ្ធ, ជាគម្ពីរមានដំណើរសេចក្ដីពីរោះចាប់ចិត្ត, កើតអំពីស្នាដៃរបស់ព្រះមហាថេរមួយអង្គនាម ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ បានតែងនៅកោះលង្កា ជាភាសាបាលី ក្នុងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ ក្នុងកាលដែលព្រះថេរៈអង្គនេះចេញពីប្រទេសឥណ្ឌាទៅនៅឯលង្កាទ្វីប ដើម្បីនឹងប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក ពីសីហឡភាសាមកជាភាសាបាលី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ ផង) ។
-
សូត្រ
( ន.នាមសព្ទ )
[សូត ]
(សុត្ត) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូកជាដើម) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង : ស្រាវសូត្រ, សំពត់សូត្រ ។ ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម (តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ) : ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក ។ គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ : គោលសូត្រ, ចាំសូត្រ, មេសូត្រ ។
Headley's Khmer-English Dictionary Full Text Search
-
ត្រិបិដក
- detail »
See:ត្រៃបិដក