Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថប់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រែងតែ ( និ.និបាតសព្ទ )
    ថប់​តែ, ខ្លាច​តែ; លុះ​តែ : ក្រែង​តែ​គេ​ឲ្យ​ថ្លៃ​ខ្ញុំ​ពេញ​ចិត្ត ទើប​ខ្ញុំ​លក់ ។
  2. ធុញ ( កិ.កិរិយាសព្ទ )
    (ធុញ៑ ឬ ធូញ៑ “ញ័រ, ចំប្រប់; លះបង់...”) ទញ់ទាល់​ក្នុង​ចិត្ត, ទ្រាន់​ចិត្ត, ជិនឆ្អន់, នឿយណាយ​រសាយ​គំនិត : ខំ​ប្រឹង​រៀន​ទៅ​កុំ​ធុញ ។
    - ធុញថប់ ធុញ​ផង​ថប់​បារម្ភ​ផង ។
    - ធុញទ្រាន់ ធុញ​ផង​ទ្រាន់​ដៃ​ឬ​ទ្រាន់​ចិត្ត​ផង ។
  3. ថប់ ( កិ.កិរិយាសព្ទ )
    ទាល់​ដង្ហើម, ខ្ទប់​ផ្លូវ​ដង្ហើម : ទ្រាំ​នៅ​ក្នុង​អណ្ដូង​ជ្រៅ​នោះ​ពុំ​បាន​ទេ ព្រោះ​ថប់​ដង្ហើម​ណាស់ ។ នឹក​ក្រែង, នឹក​បារម្ភ : ថប់​តែ​មិន​បាន; ខ្ញុំ​ថប់​ណាស់​ក្រែង​កែ​មិន​កើត ។
  4. បារម្ភ ( ន.នាមសព្ទ ) [បារ៉ម់]
    (ប្រ + អារម្ភ > ប្រារម្ភ; ប + អារម្ភ > បារម្ភ តែ​មិន​សូវ​ដែល​ប្រទះ​ឃើញ​ប្រើ, ប្រែ​ថា “សេចក្ដី​ផ្ដួចផ្ដើម, ការ​ផ្ដើម, ការ​នាំ​អាទិ៍”) ដំណើរ​នឹក​ថប់​ឬ​នឹក​ព្រួយ​ជា​មុន : ខ្ញុំ​មាន​បារម្ភ​ក្រែង​តែ​ការ​នុះ​នឹង​មិន​បាន​សម្រេច ។ ចួន​កាល​ប្រើ​ជា កិ. ក៏​មាន : អ្នក​កុំ​បារម្ភ​ឲ្យ​សោះ ការ​នុះ​មុខ​ជា​នឹង​សម្រេច​ជា​ប្រាកដ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាពុក​បារម្ភ ក្រែង​កូន​មិន​ខំ ដូច​ពាក្យ​ប្ដេជ្ញា ហេតុ​នេះ​ចូរ​កូន​ឯង​ទាំងអស់​គ្នា កុំ​បាន​តែ​ថា ថា​ហើយ​ត្រូវ​ធ្វើ ។
  5. ប្រចិត្ត ( កិ.កិរិយាសព្ទ ) [--ចិត ]
    (ក្លាយ​មក​ពី​ពាក្យ ព្រួយ​ចិត្ត) ព្រួយ​ក្នុង​ចិត្ត, ថប់​បារម្ភ, កំដឹង : កុំ​ប្រចិត្ត (កុំ​ព្រួយ​ចិត្ត) ។
  6. ប្រមល់ ( ន.នាមសព្ទ ) [--ម៉ល់ ]
    (ក្លាយ​មក​ពី សំ. បា. កមល “ផ្កា​ឈូក; ដួង​ចិត្ត, បេះ​ដូង...”) ចិត្ត, គំនិត, ច្រើន​និយាយ​ថា តប់​ប្រមល់ គឺ​ថប់​បារម្ភ​ខ្លាំង, ខ្វល់​ចិត្ត​ខ្លាំង, ព្រួយ​ចិត្ត​ខ្លាំង រក​គិត​អ្វី​មិន​លេច, ទាល់​គំនិត ។ ប្រើ​ជា តប់​កមល (--កៈម៉ល់) ក៏​បាន, ត្រឹមត្រង់​តាម​ប្រភព​ដើម​របស់​ពាក្យ​ផង ។
  7. ផ្អឹះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​លំបាក​ដក​ដង្ហើម ព្រោះ​តឹង​ពោះ​ខ្លាំង ឬ​ដែល​ទង្គឹះ​តានតឹង​ចិត្ត ដោយ​មាន​ភ័យ​ថប់​បារម្ភ : តឹង​ពោះ​ផ្អឹះ​ៗ, ភ័យ​ផ្អឹះ​ៗ ។
  8. ផ្អុក​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ញ័រ​ប្រដេញ​រន្ថាន់​ក្នុង​ពោះ ព្រោះ​ភ័យ​ខ្លាំង, ព្រោះ​ថប់​បារម្ភ​ខ្លាំង : ញ័រ​ពោះ​ផ្អុក​ៗ (និយាយ​ថា ផ្អឹក​ៗ ក៏​មាន) ។
  9. ព្រួយ ( កិ.កិរិយាសព្ទ )
    កើត​ទុក្ខ, ម្នេញ, លំបាក​ចិត្ត, ជា​ទុក្ខ, នឹក​ថប់​បារម្ភ : ខ្ញុំ​ព្រួយ​ណាស់ ។
    - ព្រួយ​ចិត្ត លំបាក ឬ​ថប់​បារម្ភ​ក្នុង​ចិត្ត ។
  10. វល់ ( គុ.គុនសព្ទ )
    (វល “បិទ​បាំង; ព័ទ្ធ​ជុំ​វិញ; វិល​ក្រឡឹង​ជុំ​វិញ”) ដែល​ហូរ​ឬ​បក់​កួច​វិល​ត្រឡប់ : ទឹក​វល់, ខ្យល់​វល់ ។ ដែល​ទញ់​តុះ​ឬ​ទញ់​ទាល់​គិត​មិន​លេច: គំនិត​វល់, ប្រាជ្ញា​វល់ ។ ដែល​មាន​សូរ​ឮ​ថប់​ៗ​ក្នុង​ច្រមុះ​មិន​សូវ​ច្បាស់ : សំឡេង​វល់ ។
Headley's Khmer-English Dictionary Full Text Search
  1. ថប់ ( adv ) [tʰɑp]   - detail »
    perhaps, maybe, probably
    Eg. បើខ្ញុំមិនទៅក្នុង ពិធីមង្គលការកូនគាត់ទេ ខ្ញុំថប់តែគាត់ខឹងនឹងខ្ញុំពុំខាន : If I don't go to his kid's wedding, I'm afraid that he will really get angry with me.
  2. ថប់ ( adj ) [tʰɑp]   - detail »
    to be suffocating, out of breath, not to have enough air; to be stuffy; to be stifling
  3. ថប់ ( v ) [tʰɑp]   - detail »
    to consider, suppose; to fear that (something will happen); to have a negative premonition about.

    Reference: ថប់តែ
  4. ថប់ ( conj ) [tʰɑp]   - detail »
    for fear that; in the event that.


Prohok Solutions @2017 : Learn Khmer | Khmer Calendar