Khmer Dictionary: ទព្វសម្ភារៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទព្វសម្ភារៈ
( ន.នាមសព្ទ )
[ទ័បពៈស័មភារៈ ]
(ទ្រវ្យ--) គ្រឿងប្រុង គឺគ្រឿងប្រដាប់សម្រាប់ផ្គុំ, សម្រាប់ផ្សំ, ដំឡើង ដូចយ៉ាងគ្រឿងគេហដ្ឋាន និងគ្រឿងរទេះជាដើម : មុននឹងសង់គេហដ្ឋាន គប្បីរកទព្វសម្ភារៈឲ្យបានសព្វគ្រប់សិន។
-
ប្រុង
( កិ.កិរិយាសព្ទ )
បម្រុងទុក, ប្រយ័ត្នទុកមុន : ប្រុងខ្លួន, ប្រុងស្មារតី ។ ផ្គងបំណងទុកមុន : ប្រុងនឹងទៅ, ប្រុងនឹងឲ្យ ។ ផ្គូផ្គង, ផ្សំ : ប្រុងគ្រឿងផ្ទះ ។
- ប្រុងប្រៀប រៀបប្រុងទុកជាមុនឬប្រុងទុកតាមរបៀបកិច្ចការ ។
- ប្រុងប្រែង ប្រុងប្រយ័ត្នទុកជាមុន ។
- គ្រឿងប្រុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទព្វសម្ភារៈ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!