Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាំងនោះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទាំង ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​គួប និយាយ​ប្រមូល​ចំនួន ឬ​បែប​យ៉ាង​អ្វី​ៗ​ដូច​ពាក្យ​ថា ទាំងអស់, ទាំងគ្រប់, ទាំងស្រុង, ទាំងនេះ, ទាំងនោះ, ទាំងអស់​គ្នា, ទាំង​ប្រុស, ទាំង​ស្រី ជាដើម ។
  2. ទើប ( និ.និបាតសព្ទ )
    និបាត​សព្ទ​ជា​សន្ធាន សម្រាប់​និយាយ​បន្ត​សេចក្ដី​ដោយ​ឡែក, ប្រើ​បន្ត​ពី​ឃ្លា​សេចក្ដី​របស់​ពាក្យ​ថា លុះ​តែ, ទាល់​តែ, បើ​លុះ​តែ, កាល​បើ..., ដូច​ជា : លុះ​តែ​គេ​សួរ​ខ្ញុំ ទើប​ខ្ញុំ​ឆ្លើយ; លុះ​តែ​ឲ្យ​តម្លៃ​គ្រប់​ទៅ​គេ ទើប​គេ​ឲ្យ​របស់​ទាំងនោះ​មក​យើង; យប់​ម៉ិញ​ទាល់​តែ​ដល់​ម៉ោង ៣ ទើប​ខ្ញុំ​ទទួល​ទាន​ដំណេក; បើ​លុះ​តែ​បង​ព្រម​ទៅ ទើប​គេ​ទៅ​ទាំងអស់​គ្នា; កាល​បើ​យើង​អញ្ជីញ​គេ ទើប​គេ​នឹង​មក​ទាំងអស់​គ្នា ។ ទើប​តែ​នឹង ឬ​ទើប​នឹង ជា​សន្ធាន​ប្រាប់​អតីត​កាល​ឈោង​ចូល​មក​អនាគត : គេ​មក​ជួប​ជុំ​យូរ​ដែរ​ហើយ បង​ឯង​ទើប​តែ​នឹង​មក​ដល់​ក្រោយ​គេ; ខ្ញុំ​ទើប​នឹង​មក​ពី​ខែត្រ​ក្រៅ...។ ទើប​បាន ជា​សន្ធាន​ប្រាប់​បច្ចុប្បន្ន​កាល ជិត​អនាគត : អើ, ធ្វើ​យ៉ាង​ហ្នឹង​ទើប​បាន​ពេញ​ជា​ត្រូវ; បើ​លុះ​តែ​លោក​គ្រូ​នាំ​ថា​មុន ទើប​​បាន​សិស្ស​ទាំងអស់​ថា​តាម​កើត...(ព. សា. ថា ទៈ​បាន ដូច​ជា : អឺ, ធ្វើ​អ៊ីចឹង ទៈ​បាន​ពេញ​ជា​ត្រូវ ! ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទៈ​បាន ទៀត​ផង) ។
  3. ពោធិ ( ន.នាមសព្ទ )
    ការ​ត្រាស់​ដឹង​លោកកុត្តរ​ធម៌, ប្រាជ្ញា​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​បាន​ត្រាស់ ។ ឈើ​ណា​មួយ​ដែល​ព្រះ​មហា​សត្វ​ទ្រង់​គង់​អាស្រ័យ​ក្នុង​ម្លប់ ក៏​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ ច្រើន​ប្រើ​រួម​ជា​បទ​សមាស ភ្ជាប់​ពី​ខាង​ដើម​នៃ​នាមនាម​ឯ​ទៀត​ដែល​គួរ​ផ្សំ​ជាមួយ, ដូច​ជា ពោធិ​កាល, ពោធិ​ញាណ ពោធិ​ទ្រុម, ពោធិ​ព្រឹក្ស, ពោធិ​បក្ខិយ​ធម៌, ពោធិ​សត្វ, ពោធិ​សម័យ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
  4. ព្រឹក្ស ( ន.នាមសព្ទ ) [ព្រឹក ]
    (វ្ឫក្ស; រុក្ខ) ឈើ ។ ពាក្យ​នេះ ខ្មែរ​ច្រើន​ប្រើ​តែ​ដែល​ផ្សំ​ជា​បទ​សមាស​រៀង​ជា​ខាង​ចុង​នៃ​នាម​សព្ទ​ដែល​ជា​ឈ្មោះ​ឈើ​ផ្សេង​ៗ, ដូច​ជា កល្ប​ព្រឹក្ស, ជម្ពូ​ព្រឹក្ស, និគ្រោធ​ព្រឹក្ស, ពោធិ​ព្រឹក្ស ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
  5. ភេសជ្ជ ( ន.នាមសព្ទ ) [ភេស័ច ]
    (ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំ​បំបាត់​រោគ, ថ្នាំ​រម្ងាប់​រោគ​ (បារ. Médicament) ។
    - ភេសជ្ជ​ទាន ការ​ឲ្យ​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​បរិក្ខារ គ្រឿង​ថ្នាំ, ថ្នាំ​គ្រប់​យ៉ាង សម្រាប់​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ អ្នក​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ្ជ ជំនួញ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - សប្បិ ទឹក​ដោះ​ថ្លា,
    - នវនីត ទឹក​ដោះ​ខាប់,
    - តេល ប្រេង,
    - មធុ ទឹក​ឃ្មុំ,
    - ផាណិត ទឹក​អំពៅ ឬ​ស្ករ​ជាដើម ក៏​ហៅ​ថា ភេសជ្ជ​ ដែរ (ព. វិ. ពុ.) ។ សព្វ​ថ្ងៃ​ខ្មែរ​ប្រើ​ពាក្យ ភេសជ្ជ នេះ​សំដៅ​យក​គ្រឿង​ទឹក​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​សុរា​និង​មេរ័យ ដូច​ជា​ទឹក​ក្រូច, កាហ្វេ​ជាដើម : ជប់លៀង​ភេសជ្ជៈ​; ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះ​សង្ឃ ។ គ្រឿង​ផឹក​ទាំងនោះ​តាម​ភាសា​បាលី​គប្បី​ហៅ​ថា ទឹក​បាន ឬ បានីយ៍ ឬ​ក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
  6. ភ្ងា ( គុ.គុនសព្ទ )
    ពុំងា, ប្រសើរ, ថ្លៃថ្លា, ជា​ទី​ស្រឡាញ់, ... ។ ប្រើ​ដូច​ជា​បរិវារ​សព្ទ​រៀង​នៅ​ខាង​ដើម​ឬ​ខាង​ចុង​ពាក្យ​ខ្លះ ដូច​ជា ភ្ងា​ប្រិយ, មិត្រ​ភ្ងា, ស្ងួន​ភ្ងា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ​ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar