Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទុក្ខ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្សត់ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មនុស្ស​ក្រ, មនុស្ស​ក្រ​ខ្សត់, មនុស្ស​ក្រីក្រ​លំបាក : មនុស្ស​កំសត់ ។ ដែល​ខ្សត់​អត់​ឃ្លាន​មាន​សុខ​ទុក្ខ​ជាមួយ​គ្នា : គូ​កម្សត់, មនុស្ស​នេះ​កម្សត់​នឹង​ខ្ញុំ​ណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្សត់​កម្រ) ។
  2. កម្សត់​កម្រ ( គុ.គុនសព្ទ )
    ដែល​ក្រ​ខ្សត់​អត់​ឃ្លាន​រង​ទុក្ខ, រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ដោយ​នៅ​ស្រុក​ខ្លួន ឬ​ទៅ​នៅ​ស្រុក​ដទៃ ទោះ​នៅ​យូរ​ក្ដី ឆាប់​ក្ដី ឆ្ងាយ​ក្ដី ជិត​ក្ដី : មនុស្ស​កម្សត់​កម្រ​នឹង​គ្នា, មិត្រ​កម្សត់​កម្រ, ប្រពន្ធ​កំសត់​កម្រ ។
  3. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  4. ក្សាន្ត ( គុ.គុនសព្ទ ) [ក្សាន]
    ដែល​ស្ងប់​ស្ងាត់​ចាក​ក្ដី​ទុក្ខ : ក្សាន្ត​ចិត្ត ។
  5. ក្លន ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​សរសៃ​មួយ​យ៉ាង ច្រើន​ធ្វើ​ទុក្ខ​ចុក​សៀត​រយ​ស្រពន់​ជាដើម ។
  6. ក្លើ ( ន.នាមសព្ទ )
    មិត្រ​ស្និទ្ធ​ទុក​ចិត្ត​គ្នា​ដល់​ទី​រួម​ក្ដី​សុខ​ទុក្ខ​ជាមួយ​គ្នា ឬ​រួម​ក្ដី​មេត្រី​ដោយ​ឲ្យ​របស់​អ្វី​ៗ គ្នា​បាន, ដល់​ហៅ​គ្នា​អាមឹង, ឯង​អញ​ទៅ​វិញ​ទៅ​មក ។ បើ​ស្រី​និង​ស្រី​ហៅ​ថា “ម្រាក់” វិញ ។
  7. កណ្ដុរ ( ន.នាមសព្ទ )
    សត្វ​ចតុប្បាទ​តូច​មួយ​ប្រភេទ ក្នុង​ពួក​សត្វ​មាន​ដោះ ជា​សត្វ​ឲ្យ​ទុក្ខ​ដល់​មនុស្ស​ដោយ​ហេតុ​បំផ្លាញ មាន​កាត់​សំពត់​អាវ​ជាដើម ។ កណ្ដុរ​មាន​ច្រើន​យ៉ាង មាន​កណ្ដុរ​ល្មែះ, កណ្ដុរ​ប្រែង​ជាដើម ។
  8. កន្លេង ( គុ.គុនសព្ទ )
    សង្រេង​ចិត្ត, មាន​ទុក្ខ​ធ្ងន់​អន្ទះអន្ទែង​ក្នុង​ចិត្ត : កើត​ទុក្ខ​កន្លេង ។
  9. កាម ( ន.នាមសព្ទ )
    សេចក្ដី​ប្រាថ្នា, ចំណង់; ទ្រព្យ​សម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក; បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ.
    - កាម៉ៈ ដូច​ជា កាមគុណ, កាម​តណ្ហា ជាដើម ។
    - កាម​គុណ ដំណើរ​ចំរើន​នៃ​សេចក្ដី​ប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
    - កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដី​ពេញ​ចិត្ត​ក្នុង​កាម ។
    - កាម​តណ្ហា ចំណង់​ចំពោះ​កាម, សេចក្ដី​ប្រាថ្នា​មិន​ចេះ​ចប់​ក្នុង​កាម ។
    - កាម​ទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម, ទុក្ខ​ដែល​កើត​ឡីង​ព្រោះ​កាម ។
    - កាម​បង្កៈ (--ប៉័ង-កៈ) ភក់​គឺ​កាម ឬ​កាម​ដូច​ជា​ភក់ ។
    - កាម​បរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដី​ក្ដៅ​ក្រហាយ, រោលរាល, អន្ទះអន្ទែង​ព្រោះ​កាម ។
    - កាម​ភព ភព​គឺ​កាម ឬ​ភព​ដែល​ប្រកប​ដោយ​កាម​គុណ​ទាំង ៥ , បាន​ដល់​ភព ១១ គឺ​ទេវ​លោក ៦, មនុស្ស​លោក ១, អបាយ​ភូមិ ៤ ។
    - កាម​ភោគិសេយ្យា (--សៃ-យ៉ា) ដំណេក​របស់​បុគ្គល​អ្នក​បរិភោគ​កាម (អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង) តាម​អដ្ឋ​កថា សុត្តន្ត​បិដក ។ កាម​ភោគី អ្នក​បរិភោគ​កាម ។ ឥត្ថី.
    - កាម​ភោគិនី ។ កាម​យោគ សេចក្ដី​ប្រកប ឬ​ព្យាយាម​ក្នុង​កាម ។
    - កាម​រាគ តម្រេក​ក្នុង​កាម ។ កាម​រាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅ​ក្នុង​សន្ដាន គឺ​កាម​រាគ ។ កាម​រោគ រោគ​កើត​ឡើង​ព្រោះ​កាម ។
    - កាម​វិតក្ក (--វិ-តាក់-កៈ) សេចក្ដី​ត្រិះរិះ​ក្នុង​កាម ។ កាម​វិយោគ ការ​ព្រាត់​ប្រាស់​និរាស​ចាក​កាម ។
    - កាម​សិនេហៈ ឬ កាម​ស្នេហា សេចក្ដី​ស្រឡាញ់​​ជក់​ជាប់​ស្អិត​ក្នុង​កាម ។
    - កាម​សុខ សុខ​ក្នុង​កាម ឬ​សេចក្ដី​សប្បាយ​ដែល​កើត​ឡើង​អំពី​កាម ។
    - កាម​សុខល្លិកានុយោគ ការ​ប្រកប​រឿយ​ៗ ក្នុង​កាម​សុខ, ការ​ប្រព្រឹត្ត​ជាប់​ចិត្ត​ចំពោះ​កាម​សុខ ។
    - កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោស​នៃ​កាម, ទោស​ដែល​កើត​អំពី​កាម ។
    - កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង មាន​រូបារម្មណ៍​ជាដើម ។
    - កាមាវចរ ឈ្មោះ​ឋាន​សួគ៌ ៦ ជាន់ ឬ​ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅ​ក្នុង​កាម​ភព ឬ​ដែល​ចុះ​ស៊ប់​កាន់​កាម​ភព ។
    - កាមាសវៈ (--សៈ-វ៉ៈ) អាសវៈ​គឺ​កាម ។
    - កាមុបាទាន (-ប៉ា-) សេចក្ដី​ប្រកាន់​មាំ​ក្នុង​កាម ។
    - កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការ​ស្វែង​រក​កាម ។
    - កាមោឃៈ (--ឃៈ) អន្លង់​គឺ​កាម ឬ កាម​ដូច​ជា​អន្លង់ ។ល។
  10. ខន្តី ( ន.នាមសព្ទ )
    (ខន្តិ; ក្សាន្តិ) អំណត់​អត់​ឱន, សេចក្ដី​អត់​ធន់, អត់​ទ្រាំ​នូវ​កំហឹង​និង​សេចក្ដី​ទុក្ខ​កង្វល់​ជាដើម ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ទុក្ខ ( n ) [tuk, tukkʰaʔ]   - detail »
    suffering, pain; grief, sadness, sorrow


Prohok Solutions @2017 : Learn Khmer | Khmer Calendar