Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទូក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងព័ន្ធ ( ន.នាមសព្ទ )
    ពិធី​បុណ្យ​ទ្វា​ទស​មាស​សំគាល់​ដោយ​ទង់ជ័យ​ចង​បោះ​នៅ​ទូក ទូក​នោះ​ចង​ពួរ​បោះ​យុថ្កា​នៅ​កណ្ដាល​ស្នាម​ប្រណាំង​ទូក-ង ដើម្បី​ឲ្យ​ទូក-ង​ដែល​ប្រណាំង​គ្នា ១ អុំ​ខាង​ក្នុង ១ អុំ​ខាង​ក្រៅ ។
  2. កន្ទាទូក ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ទឹក​មួយ​ប្រភេទ មាន​ស្លាប ដូច​កន្លាត​តែ​រូប​ធំ​ជាង​ច្រើន​ ដល់​វេលា​ពង ឡើង​ពង​ភ្ជាប់​នឹង​ស្មៅ​រឹង ឬ នឹង​ឈើ ។ អ្នក​ស្រុក​ខ្លះ​ហៅ​ថា
    - ក្ដាម​ទូក ។
  3. កន្សៃ ( ន.នាមសព្ទ )
    ប៉ែក​ខាង​ក្រោយ : កន្សៃ​ទូក, កន្សៃ​រទេះ, កន្សៃ​ផ្ទះ ។ (ប្រើ​ក្នុង​ពាក្យ​ប្រៀប) : ប្រពន្ធ​ព្រះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្សៃ​សារពេជ្ញ) ។
  4. កាត ( ន.នាមសព្ទ )
    (Carte កាត៌ ឬ​ការ្តិ៍) បង្កាន់​ដៃ​ពន្ធ​ថ្លៃ​ខ្លួន ឬ​ពន្ធ​ថ្លៃ​វត្ថុ : កាត​ពន្ធ​ខ្លួន, កាត​ពន្ធ​ទូក, ខ្វះ​ប្រាក់​បង់​កាត, បាត់​កាត ។ល។ ក្នុង​សម័យ​នេះ មិន​ប្រើ​ទេ, ប្រើ​ពាក្យ​ប័ណ្ណ, អត្តសញ្ញាណប័ណ្ណ​វិញ​ហើយ ។
  5. កិង ( ន.នាមសព្ទ )
    ដំបូល, ទូក ឬ​ផ្ទះ​មាន​ដំបូល​ពីរ​ថ្នាក់ : ទូក​កិង, ផ្ទះ​កិង ។
  6. ក្បាល ( ន.នាមសព្ទ )
    អវយវៈ​ប៉ែក​ខាង​លើ ឬ ខាង​មុខ​បង្អស់​នៃ​រូប​កាយ​មនុស្ស, សត្វ ឬ វត្ថុ : ក្បាល​មនុស្ស, ក្បាល​សត្វ, ក្បាល​ទូក, ក្បាល​ដែក​គោល ។
    - មនុស្ស​ក្បាល​សករាជ គឺ​មនុស្ស​ខិល​ខូច​ជាង​គេ តែង​នាំ​គេ​ឲ្យ​ធ្វើ​ការ​ពុំ​គប្បី​ជាមួយ ។
  7. ក្បាល​ក្រពើ ( ន.នាមសព្ទ )
    ប្រជុំ​ចុង​ទូក​រទេះ​សម្រាប់​ទ្រនឹម : ក្បាល​ក្រពើ​រទេះ ។
  8. ក្ដោង ( ន.នាមសព្ទ ) [ជើង ដ]
    ប្រដាប់​សម្រាប់​ឲ្យ​ជក់​ខ្យល់​មាន​សណ្ឋាន​ផ្សេង​ៗ ខ្លះ​ស្រួច, ខ្លះ​ទាល, ខ្លះ​ជ្រុង :
    - ក្ដោង​ទូក ។ ម្ជុល​ធំ​ៗ សម្រាប់​ដេរ​ក្ដោង ហៅ
    - ម្ជុល​ក្ដោង ដែរ ។ ត្រី​កញ្ចុះ​ដែល​មាន​ទ្រនុង​ខ្នង​វែង ក៏​ហៅ
    - កញ្ចុះ​ក្ដោង ។ សម្រុង​ច្រមុះ​ពី​ត្រឹម​ចន្លោះ​ចិញ្ចើម​ចុះ​មក ហៅ
    - ក្ដោង​ច្រមុះ ។
  9. ខ្ចី ( កិ.កិរិយាសព្ទ )
    យក​ពី​គេ​មក​ប្រើ​ហើយ​ឲ្យ​ទៅ​វិញ : ខ្ចី​ប្រាក់, ខ្ចី​ទូក, ខ្ចី​ចាន ។
  10. ខ្ទង់ ( ន.នាមសព្ទ )
    ឈើ​ខណ្ឌ​ទទឹង តូច ឬ ធំ ខ្លី ឬ វែង តាម​សម​គួរ​ដល់​របស់​ដែល​ត្រូវ​ឲ្យ​មាន : ខ្ទង់​ទូក, ខ្ទង់​ចាប៉ី ជាដើម ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ទូក ( n ) [tuuk]   - detail »
    boat (esp. boats without motors), sampan, canoe
  2. ទូក ( n ) [tuuk]   - detail »
    rook (in chess)
  3. ទូក ( n ) [tuuk]   - detail »
    kind of toy made of bamboo in the shape of a tiny racing canoe
  4. នាវា ( n ) [nievie]   - detail »
    ship, boat, vessel (more formal than ទូក​ and usually larger)


Prohok Solutions @2017 : Learn Khmer | Khmer Calendar