Khmer Dictionary: ទេពតា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទេវ
( ន.នាមសព្ទ )
[ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
ទេព
( ន.នាមសព្ទ )
[ទេប]
(ទេវ) ទេវតា ។
- ទេពកញ្ញា (ទេពៈក័ញញ៉ា ឬទេព--) ន. (ទេវកញ្ញា; ទេវកន្យា) ស្រីក្រមុំទេពតា, ទេពធីតាក្រមុំ : នាងទេពកញ្ញា, ស្រីទេពកញ្ញា ។
- ទេពច្យុត (ទេពៈចយ៉ុត ឬទេព--) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត)ទេវតាដែលឃ្លាតចាកទេវលោក, សត្វដែលឃ្លាតចាកទេវលោកមក គឺសត្វដែលស្លាប់អំពីទេវលោកមកកើតជាមនុស្ស ។
- ទេពច្យុតិ (ទេពៈចយ៉ុត ឬទេព--) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរឃ្លាតចាកទេវលោក គឺដំណើរទទួលមរណភាពរបស់ទេវតា ។
- ទេពជំនុំ (ទេព--) ន. ប្រជុំទេវតា ឬទេវតាអ្នកជំនុំកិច្ចការ ។
- ទេពតា (ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្សដែលជាទិព្យ, អមរ ។
- ទេពទារូ (ទេព--) ឬ - ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះឈើមួយប្រភេទ សំបកមានក្លិនក្រអូប, ច្រើនប្រើជាថ្នាំខ្យល់ ។
- ទេពធីតា (ទេពៈធីតា ឬ ទេព--) ន. (បា. ទេវធីតា) កូនស្រីនៃទេពតា, ស្រីទេពតា : នាងទេពធីតា ។
- ទេពនារី (ទេពៈ-ឬទេប--) ន. (សំ. បា. ទេវនារី) ដូចគ្នានឹង ទិព្វនារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
- ទេពនិករ (ទេពៈនិ-ក ឬ ទេប--) ន. (សំ. បា. ទេវ + និករ) ពពួកទេវតា : សូមទេពនិករអមរមេឃ តាំងចិត្តស្មោះត្រេកអរសាទរ ប្រសិទ្ធិ៍សព្ទសាធុការពរ ដល់អ្នកនគរទាំងអស់គ្នា ។
- ទេពនិកាយ (ទេពៈ--ឬ ទេប--) ន. (សំ. បា. ទេវ + និកាយ) ពួកទេវតា, ពពួកទេពតា ។
- ទេពនិមន្ត (ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នកដែលពួកទេវតាអញ្ជើញឲ្យចុះមកកើតជាមនុស្ស ។
- ទេពនិមន្តន៍ (ទេបនិមន់) ន. (បា. ទេវ + និមន្តន) ដំណើរអញ្ជើញរបស់ពួកទេវតា ឬដំណើរដែលពួកទេពតាអញ្ជើញទេវតាណាមួយឲ្យចុះមកកើតជាមនុស្ស ។
- ទេពនិម្មិត (ទេប-និម-មិត) ន.ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរិ្មត “ដែលទេវតានិម្មិត”) ខ្មែរយើងប្រើពាក្យនេះជាងារមន្រ្តីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត : ឧកញ៉ាទេពនិម្មិត ។
- ទេពប្រណម្យ (ទេបប្រណំ) ន. (សំ. ទេវ + ប្រណម្យ) រូបទេពតាសំពះ; ច្រើនធ្វើឲ្យឃើញតែពីត្រឹមផ្ចិតឡើងទៅលើ : រូបទេពប្រណម្យ ។
- ទេពរបាំ (ទេប--) ន. ងារមន្រ្តីទីចាងហ្វាងពួករបាំព្រះរាជទ្រព្យតាំងដោយសន្មតិលើកថាមានចំណេះខាងរាំ ប្រៀបដូចជារបាំរបស់ទេព្តា ។
- ទេពរំដួល (ទេប--) ន. ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទ ដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍ សន្មតហៅដោយអំនួតថា កាលបើប្រសិទ្ធី ឬសូត្រកាលណា សូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ ។ ឈ្មោះឈើមួយប្រភេទ មានផ្កាក្លិនពិដោរឈ្ងប់, ច្រើនមានតែនៅភ្នំខ្លះដោយអន្លើ គេថាច្រើនមានក្នុងស្រុកកំពង់សោម ខេត្តកោះកុង ។ ឈ្មោះបទភ្លេងមួយប្រភេទ ។
- ទេពលេខា (ទេពៈ--ឬទេប--) ន. (សំ. បា. ទេវ + លេខា “គំនូរទេវតា”) ប្រើជាងារមន្ត្រីជាងគំនូរ តាំងដោយសន្មតិថាជាអ្នកចេះគូរល្អ ប្រៀបប្រដូចនឹងគំនូរទេវតា ។
- ទេពវិមាន ន. (សំ. បា. ទេវ + វិមាន) វិមានរបស់ទេវតា, លំនៅទេពតា (ហៅ ទេពពិមាន ក៏បាន) ។
- ទេពសេនា ន. (សំ. បា. ទេវ + សេនា “សេនានៃទេវតា”) ប្រើជាងារមន្ត្រីក្នុងក្រុមព្រះរាជមន្ទីរតាំងដោយសន្មតិថាមានអានុភាពអង់អាច ប្រៀបដូចជាសេនានៃទេពតា ។
- ទេពស្រ្តី ន. (សំ. ទេវស្រ្តី) ស្រីទេពតា, ស្រីអប្សរ, ស្រីសួគ៌ : នាងទេពស្រី្ត ។
- ទេពអក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពអប្សរ) ។
- ទេពអប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា) ស្រ្តីទេពតា, ស្រីសួគ៌ : ស្រីទេពអប្សរ (ហៅស្រីទេពអប្សរា ក៏បាន) ។ ប្រើក្លាយជា ទេពអក្សរ ក៏មាន ។
- ទេពា ន. (បា. ទេវា) ទេវតាទាំងឡាយ, ពួកទេវតា ។
- ទេពារក្ស (ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ) ទេពតាអ្នករក្សាមនុស្ស ឬរក្សាអ្វីៗ; ប្រើជា ទេព្រក្ស ក៏មាន ។
-
ទេព្តា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពតា) ។
-
រាហុ
( ន.នាមសព្ទ )
[--ហ៊ុ ឬ --ហ៊ូ ]
(រាហុ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី ៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។
- រាហុគ្រ័ស្ត (--គ្រ័ស) ដែលត្រូវរាហូចាប់ ។
- រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។
- រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។
- រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។
-
សម្មតិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្មតិ) ។
- សម្មតិទេព (សំ. បា. សម្មតិ + ទេវ) ទេពតាដោយសន្មតិ គឺមនុស្សដែលគេសន្មតទុកដូចជាទេវតារបស់មនុស្ស (ក្សត្រិយ៍ទ្រង់រាជ្យ) : បពិត្រព្រះសម្មតិទេព, សូមទ្រង់មានព្រះជន្មាយុយឺនយូរ ក្រៃលែងជាងរយវស្សា ! ។
- សម្មតិទេពី ឬ - --ទេវី ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យ ។
- សម្មតិវោហារ ពាក្យដែលសន្មតប្រើ, ពាក្យផ្សំប្រើ ។
- សម្មតិសង្ឃ ភិក្ខុសង្ឃបុថុជ្ជនដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា (ព. ពុ.) ។ ព. ផ្ទ. អរិយសង្ឃ ។ល។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
(ពហុ. < សុរ) ទេវតាទាំងឡាយ, ពួកទេវតា ។
- សុរារក្ខក៍ (សុរ៉ារ័ក) ទេពតាអ្នករក្សាឋានលំនៅរបស់ខ្លួន មានខ្លោងទ្វារព្រះរាជវាំងជាដើម, ព្រមទាំងរក្សាមនុស្សជាម្ចាស់ទីនោះផង : សុរារក្ខក៍នៅនាខ្លោងទ្វារ ព្រះរាជវាំង (ដូចគ្នានឹង អារក្ខកទេវតា ដែរ) ។
-
អតិ
( និ.និបាតសព្ទ )
[អៈតិ]
កន្លង; ក្រៃ, ពេក, ក្រៃពេក, ពន់ពេក, ក្រៃលែង; លើស, លើសលែង, ហួស, ហួសពេក; ផុត, បំផុត, ណាស់ ។ និបាតសព្ទ (ឬបា. ហៅ ឧបសគ្គ, សំ. ហៅ ឧបសគ៌) ជាបុព្វបទសម្រាប់ប្រើចំពោះតែរៀងភ្ជាប់ពីខាងដើមនាមសព្ទឬកិរិយាសព្ទ, ដូចជា អតិកថា សម្ដីហួសហេតុ; អតិពាក្យ ។
- អតិកល្យាណ (--កល់-យ៉ាន) មានលម្អក្រៃពេក (បើស្ត្រីជា អតិកល្យាណី) ។
- អតិក្រិស ស្គមណាស់; ក្តៀបពេក ។
- អតិក្រឹត ធ្វើល្មើស ។
- អតិក្រោធ ក្រោធខ្លាំង ។
- អតិគម្ភីរ ជ្រៅក្រៃពេក ។
- អតិគម្ភីរភាព (--គ័ម-ភី-រៈ--) ភាវៈជ្រៅក្រៃពេក ។
- អតិគារវវាចា សម្ដីគោរពជាអតិបរិមា ។
- អតិចណ្ឌាល កាចក្រៃពេក ។
- អតិចរិយា ឬ - --ចារ ការប្រព្រឹត្តកន្លង; ការផិតក្បត់ចិត្តស្វាមីឬក្បត់ចិត្តភរិយា ។
- អតិចារិនី ស្រីផិតប្តី ។
- អតិជាតបុត្ត ឬ
- --បុត្រ (--ជាតៈ--) កូនប្រសើរកន្លង ។
- អតិតរុណ (--តៈរុន) ក្មេងពេក; ខ្ចីណាស់ (ឥត្ថី. អតិតរុណី) ។
- អតិទាន អំណោយយ៉ាងធំ ។
- អតិទារុណ អាក្រក់ក្រៃ; កាចឆ្នើម (បើស្ត្រីជា អតិទារុណី) ។
- អតិទុក្ករ ដែលកម្រធ្វើកើត, ដែលធ្វើបានដោយកម្រក្រៃពេក ។
- អតិទុក្ខ ទុក្ខខ្លាំង, សេចក្ដីព្រួយខ្លាំង ។
- អតិទុគ្គត ឬ
- --គ៌ត (--គត់) ទុគ៌តក្រៃពេក, ក្រីក្រពន់ពេក ។
- អតិទេព ទេពតាស័ក្តិធំ ។
- អតិបរមា (--ប៉ៈរ៉ៈម៉ា) ន. ឬ គុ. (បា. < អតិ + បរម គុ.) កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត; យ៉ាងច្រើនបំផុត, យ៉ាងក្រៃលែង, ដ៏លើសលុបបំផុត : អតិបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ៤១ អង្សា; គប្បីខិតខំធ្វើការនេះ ឲ្យបានលទ្ធផលជាអតិបរមា (បារ. Maximum) ។ ព. ផ្ទ. អប្បបរមា ។
- អតិបរិមាណ (--ប៉ៈរ៉ិម៉ាន) បរិមាណយ៉ាងក្រៃលែង, ចំនួនយ៉ាងច្រើនឬយ៉ាងខ្ពស់បំផុត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិមាណ ផង) ។
- អតិពាក្យ ឬ
- --វាក្យ ពាក្យពោលកន្លង គឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា ។
- អតិពាល ក្មេងណាស់; ល្ងង់ពេក (បើស្ត្រីជា អតិពាលា) ។
- អតិព្រឹទ្ធ ចាស់ណាស់ (បើស្ត្រីជា អតិព្រឹទ្ធា) ។
- អតិភោក្តា (ជើង ដ) បរិភោគហួសប្រមាណ, ស៊ីច្រើនហួស ។
- អតិមធូរ (--មៈធូ; សំ. បា. --មធុរ) ផ្អែមណាស់; ឆ្ងាញ់ណាស់; ពីរោះណាស់ ។
- អតិមហ័គ្ឃ (--មៈហ័ក) ដែលមានតម្លៃច្រើនក្រៃពេក ។
- អតិមហន្ត (--មៈហន់) ធំកន្លង, ធំណាស់ (ឥន្ថី, អតិមហន្តី) ។
- អតិមានះ មានះក្រៃពេក, ប្រកាន់ហួសពេក ។
- អតិមុខរ ឬ - --មុខរៈ (--មុ-ខ ឬ --មុខៈរ៉ៈ) មុខរឹងឬមាត់រឹងក្រៃពេក (បើស្ត្រីជា អតិមុខរា អ. ថ. --មុ-ខៈរ៉ា) ។
- អតិមូល ថ្លៃហួសពេក ។
- អតិវិសាល ទូលាយណាស់ ។
- អតិវិសេស ប្លែកពេក, ប្លែកក្រៃលែងជាងប្រក្រតី ។ អតិ
- វិសេសគុណនាម គុណនាមដែលមានដំណើរប្លែកក្រៃលែងជាងប្រក្រតី, ដូចជា ខ្ពស់សន្លឹម, ជ្រៅស្រឡូង ជាដើម; សន្លឹម, ស្រឡូង ជា អតិវិសេសគុណនាម ។
- អតិសន្តាប ក្ដៅខ្លាំង ។
- អតិស័យ ច្រើនក្រៃ, ច្រើនណាស់ ។
- អតិសាយ័ណ្ហ ល្ងាចពេក, ល្ងាចណាស់ ។
- អតិសុខុម សុខុមក្រៃពេក ។
- អតិសុខុមទស្សន៍ (--មៈទស់) ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ ។
- អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញបានតែដោយសារអតិសុខុមទស្សន៍ ។
- អតិសុខុមសាស្រ្ត វិទ្យាសាស្រ្តផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ ។
- អតិសុខុមាល (--ម៉ាល) ដែលធ្លាប់តែស្រណុកក្រៃពេក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុខុមាល ផង) ។
- អតិសោភ័ណ ល្អកន្លង (ឥត្ថី. អតិសោភនា ឬ --សោភា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
ទេព្តា
- detail »
See:ទេពតា , ទេវតា