Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទេវតា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ឋានសួគ៌ ( ន.នាមសព្ទ ) [ឋាន-សួ]
    ស្ថាន​ដែល​បរិបូណ៌​ដោយ​កាមគុណ ៥ មាន​រូប​ជាដើម, ទី​ដែល​បរិបូណ៌​ដោយ​សេចក្ដី​សុខ, ច្រើន​ហៅ ឋាន​របស់​ទេវតា​មាន ៦ ជាន់​គឺ ឋាន​ចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និង​ឋាន​បរនិម្មិតវសវតី ។
  2. ត្រី ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។
    - ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។
    - ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។
    - ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។
    - ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។
    - ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
    - ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។
    - ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
    - ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។
    - ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។
    - ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។
    - ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។
    - ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។
  3. ត្រ័យត្រិង្ស ( ន.នាមសព្ទ ) [--ត្រឹង ]
    (ត្រយស្ដ្រឹសត៑; តេត្តឹស ប. សំ. “សាមសិបបី”; ជា​ពាក្យ​ប្រាប់​ចំនួន​ទេវតា ៣៣ អង្គ ជា​បរិវារ​នៃ​ព្រះ​ឥន្ទ្រ) ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​ឋាន​កាមាវចរ​សួគ៌​ជាន់​ទី ២ : ឋាន​ត្រ័យត្រិង្ស ឬ ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាវត្តិង្ស) ។
  4. ទិព្វ ( គុ.គុនសព្ទ ) [ទិប ឬ ទឹប ]
    (ទិវ, ទិព្យ) ដែល​ជា​របស់​ទេវតា, ដែល​ទាក់ទង​គ្នា​នឹង​ពួក​ទេវតា, ដែល​មាន​នៅ​ក្នុង​ទេវលោក : ញាណទិព្វ, ត្រចៀក​ទិព្វ, ភ្នែក​ទិព្វ, វិមានទិព្វ ។ល។ ព. ប្រ. ដែល​ប្រហែល​នឹង​របស់​ទេវតា : ភ្នែក​ទិព្វ, មាត់​ទិព្វ ។ល។ ប្រើ​ជា​បទ​សមាស​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯ​ទៀត អ. ថ. ទិព្វៈ ដូច​ជា
    - ទិព្វចក្ខុ (--ច័កខុ ឬ--ច័ក) ន. (បា.; សំ. ទិវ្យចក្សុស៑ ឬ ទិព្យ--) ភ្នែក​ទិព្យ ។ ព. ប្រ. ភ្នែក​ដូច​ជា​ទិព្វ ។
    - ទិព្វជង្គត (--ជង់គត់) កិ. ឬ គុ. (បា. ច្រើន​ឃើញ​ប្រើ​ជា ទិវង្គត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ), ទិព្វជង្គត នេះ​ជា​ពាក្យ​ផ្សំ​ប្រើ, មក​ពី បា. ទិវ > ទិព្វ + ជង្គម “ដំណើរ​ទៅ” ឬ ជង្គត “ទៅ​ហើយ, ដែល​ទៅ​ហើយ”) ទៅ​កាន់​ទេវលោក​ហើយ (ស្លាប់); ដែល​ទៅ​កើត​ជា​ទេវតា​ហើយ (ដែល​ស្លាប់​ហើយ); ខ្មែរ​យើង​ប្រើ​ជា​រាជសព្ទ : ទ្រង់​សោយ​ទិព្វជង្គត...។
    - ទិព្វញ្ញាណ (ទិបព័ញ-ញាន) ន. (បា. ទិព្វញ្ញាណ; សំ. ទិវ្យ + ជ្ញាន) ញាណទិព្វ ។ ព. ប្រ. ញាណ​ដូច​ជា​ទិព្វ ។
    - ទិព្វនារី (--នារី) ន. (សំ. ទិវ្យ + នារី ឬ ទេវនារី) ស្រី​សួគ៌, ស្រី​អប្សរ ។
    - ទិព្វនេត្រ (--នេត) ន. (សំ. ទិវ្យ + នេត្រ) ដូច​គ្នា​នឹង ទិព្វចក្ខុ ។
    - ទិព្វមន្ត (--មន់) ន. (បា. ទិព្វ + មន្ត; សំ. ទិវ្យ + មន្ត្រ) មន្តទិព្វ ។ ព. ប្រ. មន្ត​ដ៏​វិសេស​ដូច​ជា​ទិព្វ; ខាង​សាសនា​ព្រាហ្មណ៍​ច្រើន​ហៅ​ពាក្យ ឱម ! ថា ទិព្វមន្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱម !) ។
    - ទិព្វរស (--រស់) ន. (សំ.ទិព្យរស) ទឹក​ទិព្វ; បរទ ។
    - ទិព្វវ័ន ន. (បា. ទិព្វវន) ព្រៃ​ទិព្វ​គឺ​សួន​ឬ ឧទ្យាន​ទិព្វ ។ ព. ប្រ. សួន​ឬ​ឧទ្យាន​ដែល​មាន​លំអ ប្រៀប​ប្រដូច​នឹង​សួន​ឬ​ឧទ្យាន​របស់​ទេវតា ។
    - ទិព្វ​វាចា ន. (បា. ទិព្វ + វាចា) សំដី​ទិព្វ ។ ព. ប្រ. សំដី​ដូច​ជា​ទិព្វ គឺ​សំដី​ដែល​ថា​ឲ្យ​កើត​អ្វី​ក៏​កើត​ដូច​ថា ។
    - ទិព្វវាទ (--វាត) ន. (បា. ទិព្វ + វាទ) ដូច​គ្នា​នឹង ទិព្វវាចា ។
    - ទិព្វវិមាន (--វិមាន) ន. (បា.; សំ. ទិវ្យវិមាន) វិមានទិព្វ ។ ព. ប្រ. ប្រាសាទ​ដែល​មាន​លំអ​ប្រៀប​ដូច​វិមាន​ទិព្វ ។
    - ទិព្វសព្ទ (--ស័ប) ន. (សំ. ទិវ្យសព្ទ ឬ ទិព្យ--; បា. ទិព្វសទ្ទ) សំឡេង​ទិព្វ, សូរ​សព្ទ​ជា​ទិព្វ ។ ព. ប្រ. សំឡេង​ឬ​សូរ​សព្ទ​ដែល​ពីរោះ​ប្រៀប​ស្មើ​នឹង​សំឡេង​សូរ​សព្ទ​ជា​ទិព្វ ។
    - ទិព្វសាក្សី (--សាកសី) ន. (សំ. ទិវ្យ + ទិព្យ + សាក្សិន៑; បា. ទិព្វ + សក្ខី) សាក្សី​ទិព្វ ។ ព. ប្រ. សាក្សី​ដែល​ឆ្លើយ​តាម​សេចក្ដី​ពិត​ឥត​មាន​ល្អៀង បំភ្លឺ​ដំណើរ​ក្ដី ដែល​កំបាំង​ដែល​ចង្អៀត​ឲ្យ​ទូលាយ​ងាយ​យល់​ហាក់​ដូច​ជា​ទេវតា មក​បំភ្លឺ​ចៅក្រម​ឲ្យ​ឃើញ​សេចក្ដី​ពិត ។
    - ទិព្វសោត ឬ ទិព្វស្រោត (--សោត ឬ-ស្រោត) ន. (បា. ទិព្វសោត; សំ. ទិវ្យ + ស្រោត ឬ ទិព្យ--) ត្រចៀក​ទិព្វ ។ ព. ប្រ. ត្រចៀក​ដូច​ជា​ទិព្វ ។ ទិព្វស្រោត្រ ដូច​គ្នា​នឹង ទិព្វសោត ។
    - ទិព្វារម្មណ៍ (ទិប-ពារ៉ម់) ន. (បា. ទិព្វ + អារម្មណ > ទិព្វារម្មណ) អារម្មណ៍​ទិព្វ ។ ព. ប្រ. អារម្មណ៍​ដូច​ជា​ទិព្វ ។
  5. ទិវង្គត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [ទិវង់គត់ ]
    ទៅ​កាន់​ទេវលោក​ហើយ (ស្លាប់); ដែល​ទៅ​កើត​ជា​ទេវតា​ហើយ (ដែល​ស្លាប់​ហើយ) ខ្មែរ​យើង​ប្រើ​ជា​រាជសព្ទ : ទ្រង់​សោយ​ព្រះ​ទិវង្គត...។
  6. ទិវោក័ស ( ន.នាមសព្ទ )
    (ទិវោក; ទិវៅកស៑) ទេវតា, ពួក​ទេវតា​សាមញ្ញ ។
  7. ទេវ ( ន.នាមសព្ទ ) [ទេវៈ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិ​ទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ ! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥត​មាន​ទុក្ខ​ភ័យ ទាំង​នេះ​ក៏​ដោយសារ​ព្រះ​តេជះ​សម្ភារ​បារមី​ទសពិធ​រាជធម៌​នៃ​ព្រះ​អង្គ ! (ព. ទេ. ប្រែ​រយ​បុរាណ) ។
    - ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
    - ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
    - ទេវតា​ពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតា​ពលី​មាន ២ យ៉ាង គឺ ១- ខាង​ពុទ្ធ​សាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅ​ពី ពុទ្ធ​សាសនា ប្រើ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀត​ផង) ។
    - ទេវទូត ន. (សំ. បា.) បម្រើ​របស់​ទេវតា, ទេវតា​អ្នក​ទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី​ម្យ៉ាង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
    - ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ព្រហ្ម) ។
    - ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​បាន​ជា​ទេវតា; ទេវធម៌​មាន ២ យ៉ាង គឺ ហិរិ សេចក្ដី​ខ្មាស​អំពើ​អាក្រក់; ឱត្តប្បៈ សេចក្ដី​រាង​ចាល​រអា​នឹង​អំពើ​អាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅ​ថា អ្នក​មាន​ទេវធម៌ ។
    - ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
    - ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រី​អ្នក​ក្រុង; ស្រ្តី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង...”) ឈ្មោះ​អក្សរ​មួយ​បែប​របស់​ពួក​ព្រាហ្មណ៍​ក្នុង​ប្រទេស​ឥណ្ឌា មាន​តាំង​ពី​យូរ​អង្វែង​ហើយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ, សម្រាប់​កត់ត្រា​ភាសា​សំស្ក្រឹត : អក្សរ​ទេវនាគរី ។
    - ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
    - ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
    - ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
    - ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះ​ឥន្ទ្រ​ទ្រង់​មាន​ទេវបញ្ជា​ទៅ​នឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះ​មក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្តរ ។
    - ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតា​ប្រុស ។
    - ទេវបុត្រ (ទេវៈបុត) ន. ដូច​គ្នា​នឹង ទេវបុត្ត ដែរ ។
    - ទេវភូត (ទេវៈ--) ន. (បា.) ពួក​ភូត (សត្វ) គឺ​ទេព្តា; ទេព្តា​ទុក​ដូច​ជា​ពួក​ភូត ។
    - ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច; ព្រះ​ឥន្រ្ទ ។
    - ទេវរូប (ទេវៈ--) ន. (សំ.បា.) រូប​ទេវតា; រូប​ប្រៀប​ដោយ​រូប​ទេពតា ។
    - ទេវលោក (ទេវៈ--) ន. (សំ. បា.) លោក​ជា​ទីនៅ​នៃ​ពួក​ទេវតា, ស្ថាន​សួគ៌ ។
    - ទេវវិមាន (ទេវៈ--) ន. ដូច​គ្នា​នឹង ទេពវិមាន ។
    - ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅ​របស់​ទេវតា ។ ប្រាសាទ, អាស្រម, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។
    - ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិ​របស់​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
    - ទេវា ដូច​គ្នា​នឹង
    - ទេពា ។
    - ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាព​នៃ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅ​ទេវតា (ដូច​គ្នា​នឹង ទេវស្ថាន ដែរ) ។
    - ទេវាយុធ (--យុត) ន. (សំ.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។
    - ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការ​វិនិច្ឆ័យ​របស់​ទេវតា”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេត្រឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ឬ​ប្រាសាទ​ទេវាវិនិច្ឆ័យ ។
  8. ទេវទត្ត [ទេវៈទ័ត ]
    ឈ្មោះ​ភិក្ខុ​មួយ​រូប​ជា​ព្រះ​អនុជ​អយ្យិកា​មួយ គឺ​ជីដូន​មួយ​នឹង​ព្រះ​សម្មាសម្ពុទ្ធ​សក្យមុនី​គោតម (ប៉ែក​ខាង​ព្រះ​វរ​មាតា​របស់​ព្រះ​អង្គ); ទេវទត្ត​នេះ, លុះ​បួស​ហើយ​បាន​យូរ​បន្តិច​មក, ក៏​តាំង​ចិត្ត​ជា​សត្រូវ​នឹង​ព្រះ​សក្យមុនី​សម្ពុទ្ធ, ខំ​ប្រឹង​ធ្វើ​ព្យាយាម​នឹង​សម្លាប់​ព្រះ​អង្គ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង, ត្រាតែ​ព្រះ​ធរណី​ស្រូប​ខ្លួន​យក​ទៅ ។ ព. ទ. បុ. ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា សេចក្ដី​ថា ចិត្ត​អាក្រក់​ប្រហែល​នឹង​ចិត្ត​ទេវទត្ត ប៉ុន្តែ​សំដី​ដែល​ចេញ​ពី​មាត់​ទន់​ផ្អែម​ពីរោះ​គួរ​នឹង​ឲ្យ​ទុក​ចិត្ត​ថា​ពិត​ប្រាដក​ដូច​ជា​ទេវតា ។
  9. ទេវបុត្តមារ ( ន.នាមសព្ទ ) [ទេវៈបុតតៈមារ]
    មារ​ដែល​ជា​ទេវបុត្ត បាន​ដល់​ស្ដេច​មារាធិរាជ មាន​កំណើត​ក្នុង​ជាន់​ទេវតា​ដែល​តែង​តែ​បង្ក​ព្យុះ​ភ្លៀង​ឲ្យ​កើត​ការ​ភ័យ​ខ្លាច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​មាន​តំណាល​ថា ទេវបុត្តមារ (មារាធិរាជ) បាន​ប្រើ​កូន​ស្រី​ខ្លួន ៣ នាក់​គឺ នាង​តណ្ហា, នាង​រាគា, និង​នាង​អរតី ឲ្យ​ទៅ​ផ្ចាញ់​ព្រះ​សម្មាសម្ពុទ្ធ តែ​ដោយ​ព្រះ​អង្គ​ជា​បុគ្គល​អស់​កិលេស, មិន​ចាប់​អារម្មណ៍, មិន​រំភើប​នឹង​ឧបាយកល​ខ្មៅ​កខ្វក់​ទាំង​នោះ​ឡើយ ។
  10. ទេវិន្ទ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [-វិន ]
    (ទេវេន្ទ្រ) ព្រះ​ឥន្ទ្រ; ព្រះ​ឥន្ទ្រ​បាន​ជា​ព្រះ​នាម​ថា​ទេវិន្ទ​នេះ ពី​ព្រោះ​ព្រះ​អង្គ​ធំ​ជាង​អស់​ទេវតា​ក្នុង​ស្ថាន​សួគ៌​ពីរ​ជាន់ គឺ​ជាន់​ចាតុម្មហារាជិកា​និង​ត្រៃត្រិង្ស ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ទេព្តា   - detail »
    See:ទេពតា , ទេវតា


Prohok Solutions @2017 : Learn Khmer | Khmer Calendar