Khmer Dictionary: ធម្មធរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ធម្មធរ
( ន.នាមសព្ទ )
[ធ័ម-មៈ-ធ]
(ធម៌ធរ) អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌ ។
- ឋានន្តរ គឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនា ចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់ ។ ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថា ព្រះធម្មធរ ជាគូ គ្នានឹង ព្រះវិន័យធរ ជាសហការីរបស់ព្រះរាជាគណៈ ជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្ន មេគណនិងអនុគណគ្រប់ខែត្រ-ស្រុកក៏មាន ព្រះធម្មធរ ជាសហការីដែរ ហៅថា ព្រះធម្មធរ ជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថា ព្រះវិន័យធរ ខាងវិន័យ, ព្រះធម្មធរ ខាងធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មកថិក និង វិន័យធរ ទៀតផង) ។
-
វិនយ
( ន.នាមសព្ទ )
[--នៈយៈ ]
(វិនយ) ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាត , ច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឲ្យសង្រួមកាយវាចាឲ្យត្រឹមត្រូវ; ឲ្យចុះបែបបទ; ឲ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត : កាន់វិន័យ, ធ្វើតាមវិន័យ, ខុសវិន័យ ។
- វិនយកថា (វិនៈ យៈកៈថា) សម្តីប្រារព្ធវិន័យ, សម្តីអាងវិន័យ ។
- វិនយកម្ម អំពើដែលធ្វើឲ្យគួរតាមវិន័យ; ការធ្វើតាមបែបបទក្នុងវិន័យ ។
- វិនយកិច្ច ឬ--ក្រឹត្យ កិច្ចក្នុងវិន័យ, កិច្ចតាមវិន័យ, ក្រឹត្យក្នុងវិន័យ, ក្រឹត្យវិន័យ ។
- វិនយកោវិទ (វិនៈយៈកោវិត ឬវិន័យ-យៈ--) ន. ឬ (សំ. បា.) អ្នកឈ្លាសក្នុងវិន័យ គឺភិក្ខុអ្នកចេះចាំវិន័យស្ទាត់ទាំងឈ្លាសវៃផង : ក្នុងអាវាសមួយៗគួរឲ្យមានភិក្ខុជាវិនយកោវិទ ដើម្បីជួយញ៉ាំងព្រះពុទ្ធសាសនាឲ្យរុងរឿង (ព. វិ. ពុ.) ។ អ្នកចេះចាំច្បាប់ខាងតុលាការក៏គួរហៅ វិនយកោវិទ ដែរ ។
- វិនយគរុ ឬ--គុរុ អ្នកធ្ងន់ចិត្តទៅរកវិន័យ; អ្នកគោរពវិន័យ; អ្នកបង្រៀនវិន័យ, គ្រូច្បាប់ ។
- វិនយគារវៈ ឬ --គោរព (--រៈវៈ ឬ--រប់) ការគោរពវិន័យ, ការកាន់ច្បាប់ ។
- វន័យធម្ម (--ធ័ម; បា. សំ.) វិន័យនិងធម៌ ឬធម៌ដែលត្រូវតាមវិន័យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណសក្តិទីឋានានុក្រម (តាំងភិក្ខុអ្នកចេះវិន័យ) មានមុខការខាងពិភាក្សាវិន័យក្នុងការវិនិច្ឆ័យអធិករណ៍សង្ឃ: ព្រះវិន័យធម្ម, លោកវិន័យធម្ម; ប៉ុន្តែដល់ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស. ២៥០៥ គ. ស. ១៩៦១ ឋានន្តរនេះបានផ្លាស់ទៅជា ធម្មធរ “អ្នកទ្រទ្រង់ធម៌” ដូច្នេះវិញ ព្រោះពាក្យថា វិន័យធម្ម ពុំសមតាមរបៀបវេយ្យា-ករណ៍បាលី (ជាគូគ្នានឹង វិន័យធរ) ។
- វិន័យធរ (--ធ; បា. វិនយ--) អ្នកទ្រទ្រង់វិន័យ, អ្នកចេះវិន័យ ។ ខ្មែរប្រើជាឋានន្តរសមណស័ក្តិទីឋានានុក្រម (តាំងភិក្ខុអ្នកចេះវិន័យ) មានមុខការខាងវិនិច្ឆ័យកាត់សេចក្ដីអធិករណ៍សង្ឃ : ព្រះវិន័យធរ, លោកវិន័យធរ (ជាគូគ្នានឹង ធម្មធរ ឬ ធម្មកថិក) ។
- វិនយបញ្ញត្តិ (--ប័ញ-ញ៉ាត់; បា. វិនយប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បញ្ញត្តិក្នុងវិន័យ ។
- វិនយបិដក (--ដក់) ចំណែកគម្ពីរពុទ្ធសាសនាមួយប៉ែកខាងវិន័យ ។
- វិនយវាទ ពាក្យពោលអាងវិន័យ ។
- វិនយវាទី ឬ--វាទិន អ្នកពោលអាងវិន័យ, អ្នកនិយាយប្រកាន់តាមវិន័យ (បើស្រ្តីជា វិនយវាទិនី) ។
- វិនយវិវាទ ការឈ្លោះប្រកែកជជែករកឲ្យឃើញខុសត្រូវតាមវិន័យ ។
- វិន័យសិក្ខា ការសិក្សាវិន័យ; សិក្ខាបទក្នុងវិន័យ ។
- វិនយានុគ្រោះ (< វិនយ + អនុគ្រោះ) ការលើកតម្កើងវិន័យ; ការលើកយកច្បាប់ជាធំ, ជាអាង ។ល។
- យុទ្ធវិន័យ (--យុត-ធៈ--) ច្បាប់ចម្បាំង, ច្បាប់សឹក ។
- យោធវិន័យ (--ធៈ--) ច្បាប់យោធា, ច្បាប់សម្រាប់ទាហាន ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!