Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កើតក្ដី ( ន.នាមសព្ទ )

    - នំ​បំពួន​ស្ករ ឬ - នំ​ផ្លែ​អាយ ។ ចាស់​ៗ តំណាល​ប្រាប់​ថា នំ​នេះ​បាន​ជា​ឈ្មោះ​ថា នំ​កើត​ក្ដី ផង​ដែរ ពីព្រោះ​​ក្នុង​សម័យ​ព្រេង​នាយ នៅ​ពេល​មួយ​នោះ មាន​បុរស​ពីរ​នាក់ បរិភោគ​នំ​បំពួន​ស្ករ​នេះ​ក្នុង​ទី​ជិត​គ្នា អង្គុយ​ប្រទល់​មុខ​គ្នា, បុរស​ម្នាក់​ខាំ​នំ​នេះ​ពាក់​កណ្ដាល​មិន​ពម​ទាំង​មូល​ទៅ​ក្នុង​មាត់ ទឹក​ស្ករ​ក៏​ធ្លាយ​បាញ់​ឆ្វាច​ទៅ​ចូល​ភ្នែក​អ្នក​ម្ខាង, កើត​ជា​ជ​ម្លោះ​ដាល់​តប់​គ្នា រហូត​ដល់​កើត​ក្ដី​ប្ដឹង​ចៅក្រម... ចៅក្រម​ក៏​ហៅ​នំ​នេះ​ថា
    - នំ​កើត​ក្ដី, ឈ្មោះ​នំ​នេះ​ក៏​កើត​មាន​តាំង​ពី​កាល​នោះ​មក ។ នេះ​ជា​ប្រវត្តិ​ដែល​ចាស់​ៗ បាន​តំណាល​ប្រាប់ ប៉ុន្តែ​ពុំ​ប្រាកដ​ថា នំ​កើត​ក្ដី នេះ​កើត​មាន​នៅ​ក្នុង​សម័យ​ណា​ទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួន​ស្ករ និង​ផ្លែ​អាយ ទៀត​ផង ព្រោះ​ជា​ឈ្មោះ​នំ​តែ​មួយ​ប្រភេទ នេះ​ឯង ។
  2. កោសរូស ( កិ.កិរិយាសព្ទ )
    និយាយ​ដៀមដាម បញ្ឆិត​បញ្ឆៀង​កៀស​នាយ​អាយ : ក្នុង​មួយ​ថ្ងៃ​ៗ វា​មក​កោស​រូស​ឯង​ពីរ​បី​ដង ។
  3. ក្រវែល ( កិ.កិរិយាសព្ទ )
    ល្បាត, ឃ្លាំ​ដោយ​ដើរ​ទៅ ដើរ​មក : ដើរ​ក្រវែល​រក្សា​នាយ​ចៅហ្វាយ, រក្សា​ផ្ទះ ។
    - កង​ក្រវែល គឺ​កង​ល្បាត, ពួក​អ្នក​យាម​ល្បាត ។
  4. កម្ពោជ ( ន.នាមសព្ទ ) [ក័ម-ពោជៈ ឬ ក័ម-ពោច ]
    ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប (ឥណ្ឌា សម័យ​បច្ចុប្បន្ន) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូល​ក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា ជម្ពូ​ទ្វីប (ឥណ្ឌា), លុះ​ចំណេរ​កាល​ត​ៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និង ក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​ព្រះ​ពុទ្ធ​សាសនា​រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។
  5. កាត់ ( កិ.កិរិយាសព្ទ )
    (ព.ប្រ.) ដើរ​តម្រង់; សំដៅ​ឆ្ពោះ (ហាក់​ដូច​គេ​កាត់​ផ្តាច់​ចំ​កណ្ដាល​អ្វី​ៗ) : កាត់​ភូមិ​កាត់​ស្រុក, កាត់​ភក់​កាត់​ជ្រាំ, កាត់​ពី​នាយ​ធ្លាក់​អាយ ។ ឆ្លើយ​កាត់ ឆ្លើយ​ស្កាត់​ពាក្យ​សម្ដី​ដែល​គេ​សួរ ឬ គេ​និយាយ​មិន​ទាន់​ចប់ ។ និយាយ​កាត់​គេ និយាយ​ស្ទាក់​ពាក្យ​គេ, និយាយ​ស្កាត់ សម្ដី​របស់​គេ​ក្នុង​ពេល​ដែល​គេ​កំពុង​និយាយ ។ និយាយ​កាត់​ៗ និយាយ​សង្ខេប​ទ្រួស​ៗ ដោយ​លើក​ឡាត់​ចោល​ខ្លះ ។ ផ្លូវ​កាត់ ផ្លូវ​មិន​វាង, ផ្លូវ​ខ្លី​ដើរ​ឆាប់​ដល់ ។ល។
  6. កូន ( ន.នាមសព្ទ )
    មនុស្ស, សត្វ​ដែល​កើត​អំពី​មាតា​បិតា មេបា : កូន​ប្រុស, កូន​ស្រី, កូន​ឈ្មោល, កូន​ញី ។ មនុស្ស​នៅ​ក្នុង​បន្ទុក​ឱវាទ​ចៅហ្វាយ​នាយ ឬ មេ​តម្រួត : កូន​ក្មួយ, កូន​ឈ្នួល... ។ វត្ថុ​អ្វី​ៗ ជា​គូ​គ្នា មួយ​មាន​រូប​តូច​ជាង​មួយ : កូន​ប្រអប់, កូន​សោ ។
  7. កូនក្រក ( ន.នាមសព្ទ )
    ជា​ពាក្យ​បរម្បរា​ដែល​ឮ​ត​ៗ​គ្នា​មក​ថា កូន​មនុស្ស​ឬ​កូន​សត្វ​ដែល​គេ​ពិឃាត​យក​ទៅ​ឆ្អើរ​ឲ្យ​ក្រៀម​រុំ​ដោយ​អំបោះ​ឆៅ​ហើយ​ខ្មុក​ម្រ័ក្សណ៍ ប្រសិទ្ធី​ឧបកិច្ច​ជា​វត្ថុ​សក្តិសិទ្ធិ​សម្រាប់​ការពារ​ខ្លួន ក្នុង​ពេល​មាន​ភ័យ​អាសន្ន​ជាដើម (ឮ​ថា​មាន​តែ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ យូរ​អង្វែង​ហើយ) ។
  8. កៀស ( កិ.កិរិយាសព្ទ )
    ឆ្កឹះ, ឆ្កៀស​ដោយ​ខ្នៀស : កៀស​ចន្លុះ, កៀស​ស្រូវ ជាដើម ។
    - និយាយ​កៀស គឺ​និយាយ​បញ្ឆៀង​ឲ្យ​ដឹង​ខ្លួន; និយាយ​កៀស​នាយ កៀស​អាយ គឺ​និយាយ​បញ្ឆិត​បញ្ឆៀង​ពី​នេះ​បន្តិច ពី​នោះ​បន្តិច ។
  9. ខាង ( ន.នាមសព្ទ )
    ប៉ែក, ចំណែក; ប្រប, ជិត : ខាង​ស្ដាំ, ខាង​ឆ្វេង; ខាង​កើត, ខាង​លិច; ខាង​ត្បូង, ខាង​ជើង; ខាង​អាយ, ខាង​នាយ; ខាង​យើង, ខាង​គេ ។ល។
  10. ខានស្អែក​មួយ​នាយ ( និ.និបាតសព្ទ )
    ថ្ងៃ​មួយ​ត​បន្ទាប់​ពី​ថ្ងៃ​ខាន​ស្អែក​មួយ​ទៅ, គេ​និយាយ​ថា : ស្អែក, ខានស្អែក, ខានស្អែក​មួយ, ខានស្អែក​មួយ​នាយ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. នាយ ( n ) [niey, nieyyaʔ]   - detail »
    chief, head, leader, commander
  2. នាយ ( n ) [niey, nieyyaʔ]   - detail »
    polite / honorific title for a man (esp. a well-known public figure; somewhat arch., now usually replaced by លោក​ or in some cases អា​) eg. នាយឡូតូ Mr. Lo To (a well-known comedian of the mid-20th century)
  3. នាយ ( n ) [niey, nieyyaʔ]   - detail »
    the far side.
  4. នាយ ( adj ) [niey, nieyyaʔ]   - detail »
    to be far, remote, apart from.
  5. នាយ ( adv ) [niey, nieyyaʔ]   - detail »
    on the far / other side, over there, yonder
    Eg. ខ្ញុំនៅឯ​នាយ​ : I live over there.
  6. នាយ ( n ) [niey, nieyyaʔ]   - detail »
    model, pattern


Prohok Solutions @2017 : Learn Khmer | Khmer Calendar