Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: និម្មល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. និមល ( ន.នាមសព្ទ ) [និមល់]
    (និម្មល; និម៌ល) ដែល​ឥត​មន្ទិល, ឥត​សៅហ្មង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : តាំង​ពី​ឃ្លាត​ចាក​នួន​និម្មល រៀម​រឹង​ទុក្ខ​ទល់​ខ្វល់​ក្នុង​ប្រាណ កិច្ចការ​សារពើ​ធ្វើ​ពុំ​បាន នឹក​តែ​កល្យាណ​សព្វ​វេលា ។ (ប្រើ​ជា និម្មល ត្រឹម​ត្រូវ​ជាង និមល) ។
  2. ពិមល ( គុ.គុនសព្ទ ) [-មល់ ]
    (វិមល) ដែល​ឥត​មន្ទិល, ឥត​សៅហ្មង : ស្អាត, ថ្លា, ស្រស់​បំព្រង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃ​ប្អូន​ពិមល ពី​មុន​នាង​យល់ ដូច​ម្ដេច​បាន​ជា ផ្ដាំ​ថា​ឲ្យ​បង មក​រក​ពុំងា នឹង​បាន​ជា​គ្នា ត​រៀង​ទៅ​មុខ ។ តាម​បែប សំ. បា. បើ​ស្ត្រី​ជា ពិមលា ឬ វិមលា (--មៈលា) ប៉ុន្តែ​ខ្មែរ​មិន​សូវ​ប្រើ ។ វេវ. និម៌ល ឬ និម្មល ។
  3. អន្ធិកា ( ន.នាមសព្ទ ) [អន់-ធិកា]
    រាត្រី (យប់) ។ សម្រាប់​ប្រើ​ក្នុង​កាព្យ តាម​ដោយ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា​កាព្យ ព. ប្រ. ថា : ពេល​អន្ធិកា ពន្លឺ​ចន្រ្ទា នា​ខាង​ដើម​ខ្នើត ភ្លឺ​ខ្សោយ​ស្ទើរ​មើល- អ្វី​ៗ​ពុំ​កើត ប្រៀប​ដូច​អ្នក​ឆើត ឆាប់​ឈប់​លែង​រៀន ។ ត្រូវ​រៀន​ឲ្យ​ដល់ ថ្នាក់​ខ្ពស់​និម្មល កុំ​គេច​វេះ​វៀន មិន​ដល់​កម្រិត កុំ​ខ្ជិល​អៀន​ប្រៀន ត្រូវ​ខំ​ប្រឹង​រៀន ប្រណាំង​សែង​ចន្រ្ទ ។ ចន្រ្ទ​ដប់​ប្រាំ​កើត ដូច​អ្នក​រៀន​ឆើត មាន​ចិត្ត​កួច​កាន់ រៀន​ទាល់​ដល់​ថ្នាក់- ខ្ពស់​ដ៏​សំខាន់ កុំ​ឲ្យ​ចាញ់​ចន្រ្ទ ដប់​ប្រាំ​កើត​ឡើយ ។ អ្នក​រៀន​រូប​ណា យល់​ក្តី​ឧបមា នេះ​ពុំ​កន្តើយ អ្នក​រៀន​រូប​នោះ ឆ្លង​ឆ្ពោះ​ដល់​ត្រើយ- វិទ្យា​ស្រេច​ហើយ រមែង​កេ្សមក្សាន្ត ។
Headley's Khmer-English Dictionary Full Text Search
  1. និមល   - detail »
    See:និម្មល
  2. និម្មល ( adj ) [nimmʊəl]   - detail »
    to be pure, faultless, chaste; to be without suspicion / doubts / mistakes / defects / blemishes


Prohok Solutions @2017 : Learn Khmer | Khmer Calendar