Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បរិមណ្ឌល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ត្រសុំ ( គុ.គុនសព្ទ )
    ដែល​មាន​បរិមណ្ឌល​ល្អ​មូល​ជុំ​គ្នា : មែក​ត្រសុំ, ម្លប់​ត្រសុំ​ត្រសាយ ។
  2. ត្រសោម ( គុ.គុនសព្ទ )
    ដែល​មាន​បរិមណ្ឌល​មូល​សំយាក​សំយាល​ហើយ​ត្រង់​កណ្ដាល​ដូច​គេ​ពូន (មិន​សូវ​ប្រើ) ។
  3. ត្រសាយ ( គុ.គុនសព្ទ )
    ដែល​មាន​បរិមណ្ឌល​សាយ​ចេញ​ទៅ​ខាង : ឈើ​បែក​មែក​ត្រសាយ ។
  4. បរិមណ្ឌល ( ន.នាមសព្ទ ) [ប៉ៈរ៉ិមន់-ឌល់ ]
    វង់​មូល, អ្វី​ៗ​ដែល​មាន​សំណុំ​មូល : ដើម​ស្វាយ​នេះ​មាន​បរិមណ្ឌល​ល្អ​ណាស់ ។ ដំណើរ​រៀបរយ​ចុះ​បែបបទ : ស្លៀក​ដណ្ដប់​ជា​បរិមណ្ឌល គឺ​ស្លៀក​ដណ្ដប់​ត្រឹមត្រូវ​តាម​បែបបទ, ស្លៀក​ដណ្ដប់​ចុះ​បែប ។
  5. វត្ថពន្ធ ( ន.នាមសព្ទ ) [វ័ត-ថ្ពន់]
    (< វត្ថ “សំពត់” + ពន្ធ “ចង, ក្រវាត់”) សំពត់​សម្រាប់​ក្រវាត់ ជា​បរិក្ខារ​របស់​បព្វជិត​ពុទ្ធ​សាសនិក, មាន ២ យ៉ាង​គឺ វត្ថពន្ធ​ចង្កេះ សម្រាប់​ក្រវាត់​ត្រង់​ចង្កេះ ដើម្បី​រក្សា​បរិមណ្ឌល​ស្បង់, បាលី​ហៅ កាយ​ពន្ធន មាន ២ បែប​គឺ សូករន្តកៈ ធ្វើ​ដោយ​ផ្ទាំង​សំពត់​តូច​វែង មាន​សណ្ឋាន​ស្រដៀង​នឹង​ពោះវៀន​ជ្រូក, បដិកៈ ធ្វើ​ដោយ​ចេស​សូត្រ​ឬ​អំបោះ​ត្បាញ​ចាក់​ស្រែះ​ជា​បន្ទះ មាន​ខ្សែ​ក្រង​ត្រង់​ខាង​ចុង​ទាំង​ពីរ​ល្មម​ក្រវាត់​បាន (វត្ថពន្ធ​ចង្កេះ ទាំង​ពីរ​បែប​នេះ​មាន​តាំង​ពី​ក្នុង​ពុទ្ធ​កាល​ត​រៀង​មក, មាន​ពុទ្ធប្បញ្ញតិ្ត ឲ្យ​ពួក​បព្វជិត​ក្រវាត់​ក្នុង​វេលា​ដែល​នឹង​ចូល​ទៅ​ក្នុង​ភូមិ, ឯ​វេលា​ក្រៅ​ពី​នេះ​មិន​មាន​កំណត់); វត្ថពន្ធ​ទ្រូង បាលី​ហៅ ឧរពន្ធន សម្រាប់​ក្រវាត់​ត្រង់​ខាង​ក្រោម​ដោះ​លើ​ផ្នត់​សង្ឃាដី ដែល​ពាក់​ពាត​លើ​ស្មា​ខាង​ធ្វេង​ពី​លើ​ចីពរ​ដែល​គ្រង ដើម្បី​រក្សា​បរិមណ្ឌល​ចីពរ​និង​សង្ឃាដី​កុំ​ឲ្យ​ធ្លាក់​រយីករយាក (ប្រើ​ក្នុង​វេលា​ពាក់​ផ្នត់​សង្ឃាដី​ពាត​លើ​ឧត្តរាសង្គៈ); វត្ថពន្ធ​ទ្រូង​នេះ​កើត​មាន​ក្នុង​សម័យ​ខាង​ក្រោយ​ពុទ្ធ​កាល ស្រករ​គ្នា​នឹង​សំពត់​អង្ស័ក; វត្ថពន្ធ​ទ្រូង​និង​អង្ស័ក​ទាំង​ពីរ​មុខ​នេះ​ជា​បរិក្ខារ​ចោឡៈ គឺ​ជា​គ្រឿង​បរិក្ខារ​រាយ​រង, ត្រូវ​ការ​ប្រើ​ប្រាស់​ក៏​បាន មិន​បាច់​ប្រើ​ក៏​បាន​ ប្រហែល​គ្នា​នឹង​គ្រឿង​បរិក្ខារ​តូច​ៗ ដូច​យ៉ាង​កន្សែង​ជូត​មុខ​ជាដើម​នោះ​ដែរ មាន​ក៏​បាន មិន​បាច់​មាន​ក៏​បាន (ព. វិ. ពុ.) ។
  6. សូករន្តកៈ ( ន.នាមសព្ទ ) [--កៈរ៉ន់-តៈ-កៈ ]
    (សូករន្តក) ថៅឡិង ។ ឈ្មោះ​វត្ថពន្ធ​ចង្កេះមួយ​ប្រភេទ ធ្វើ​ដោយ​ផ្ទាំង​សំពត់​តូច​វែង មាន​សណ្ឋាន​ស្រដៀង​នឹង​ពោះវៀន​ជ្រូក សម្រាប់​បព្វជិត​ពុទ្ធ​សាសនិក​ក្រវាត់​រក្សា​បរិមណ្ឌល​ស្បង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ ផង) ។
  7. ឧត្ដរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ៊ុត-ដ]
    ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាង​លើ; ខាង​ខ្ពស់; ខាង​ជើង; ខាង​ឆ្វេង; ខាង​ចុង; ខាង​ក្រោយ : ទិស​ឧត្ដរ ទិស​ខាង​ជើង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ៊ុត-តៈរ៉ៈ (ចួន​ថា អ៊ុត-ដ តាម​ទម្លាប់​ស្រួល​មាត់), ដូច​ជា ឧត្ដរ​កាយ  រាង​កាយ​ប៉ែក​ខាង​លើ; រូប​កាយ​ខ្ពស់ ។
    - ឧត្ដរ​កាល អនាគត​កាល ។
    - ឧត្ដរ​កុរុ ឬ - ឧត្ដរ​កុរុ​ទ្វីប ឈ្មោះ​មហា​ទ្វីប​មួយ​នៅ​ក្នុង​ទិសា​ភាគ​ខាង​ជើង​ភ្នំ​សិនេរុ (តាម​ភូមិ​សាស្រ្ត​បុរាណ); ខ្មែរ​ច្រើន​ហៅ​ក្លាយ​ជា
    - ឧត្ដរ​ករោ​ទ្វីប  (អ៊ុត-ដ-កៈរ៉ោ--) ឧត្ដរ​ទិសា​ភាគ  ប៉ែក​ទិស​ខាង​ជើង ។
    - ឧត្ដរ​និកាយ ពួក​ខាង​ជើង គឺ​ពួក​ពុទ្ធ​សាសនិក​ខាង​លទ្ធិ​មហា​យាន (ព. ផ្ទ. ទក្ខិណ​និកាយ) ។
    - ឧត្ដរ​ប័ដ សំពត់​សម្រាប់​ពានា ឬ​សំពត់​បង់​ក, សំពត់​ដណ្ដប់ (ហៅ ឧត្ដរ​ពស្រ្ត ឬ --ព័ស្រ្ត ក៏​បាន) ។
    - ឧត្ដរ​លុប ឬ - --លោប (ព. វ.) លុប​អក្សរ​ឬ​បទ​ខាង​ចុង, ដូច​ជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម ។
    - ឧត្ដរាព័ត៌ ឬ - ឧត្ដរាវដ្ដ ដំណើរ​វិល​ទៅ​ខាង​ធ្វេង ដើរ​ជា​ឧត្ដរាព័ត៌ ដើរ​វិល​ទៅ​ខាង​ឆ្វេង​ជុំ​វិញ​ទី​ណា​មួយ : ហែ​សព​ជា​ឧត្ដរាព័ត៌​បី​ជុំ​បារាំ​កំពូល រួច​ហើយ​លើក​សព​ទៅ​តម្កល់​លើ​ជើង​ថ្ករ  (តាម​ទម្លាប់​ខ្លះ) ។ ព. ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ដ។
    - ឧត្ដរាភិមុខ ដែល​មាន​មុខ​បែរ​ចំ​ទៅ​ខាង​ជើង ។
    - ឧត្ដរាសង្គ (--សង់) សំពត់​ពានា, សំពត់​បង់​ក (វេវ. ឧត្ដរ​ប័ដ, ឧត្ដរ​ពស្រ្ត) ។ ព. ពុ. ចីពរ : ភិក្ខុ​តម្រួត​ឧត្ដរាសង្គ​ជាមួយ​នឹង​សង្ឃាដី ហើយ​ឃ្លុំ​ជា​បរិមណ្ឌល ដើរ​ចូល​ទៅ​ក្នុង​ភូមិ ។
    - ឧត្តរាសាឍ (ឈ្មោះ​នក្សត្រ​ទី ២១; ខែ​អាសាឍ​ក្រោយ; ខ្មែរ​ធ្លាប់​ប្រើ​តែ ទុតិយាសាឍ ។
    - បុញ្វសាឍ ឈ្មោះ​នក្សត្រ​ទី ២០; ខែ​អាសាឍ​មុន; ខ្មែរ​ធ្លាប់​ប្រើ​តែ​បឋមាសាឍ ឬ ប្រថមាសាឍ) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ (អ. ថ. --រុ័ង) ក៏​បាន តាម​គួរ​ដល់​ការ​ប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏​បាន (អ. ថ. អ៊ុត-ដល់, --តៈល៉ា, -តល៉ោ) ។
Headley's Khmer-English Dictionary Full Text Search
  1. បរិមណ្ឌល ( n ) [paʔreʔmʊəndʊəl]   - detail »
    circle; any round object; circumference, perimeter; crown (of a tree)
  2. បរិមណ្ឌល ( n ) [paʔreʔmʊəndʊəl]   - detail »
    stylishness


Prohok Solutions @2017 : Learn Khmer | Khmer Calendar