Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បៀម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខក់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ស្ទះ​ក្នុង​បំពង់​ក​ដោយ​វត្ថុ​អ្វី​ៗ ដែល​ភ្លាត់​ចូល​ទៅ ដោយ​មិន​ប្រុង​នឹង​លេប : ហាម​ក្មេង​កុំ​ឲ្យ​បៀម​លុយ​ក្រែង​វា​ខក់ ។
  2. ខ្ពុរ ( កិ.កិរិយាសព្ទ )
    បៀម​ទឹក​អង្រង់​លាង​មាត់ : បរិភោគ​អាហារ​ហើយ​ត្រូវ​ខ្ពុរ​មាត់ ។
  3. ដី​ស្អិត ( ន.នាមសព្ទ )
    ដី​ដែល​ស្អិត​ល្មួត​បៀម​ទឹក​ឬ​ដី​ដែល​ម៉ដ្ឋ​ទន់​ល្មួត សម្រាប់​ធ្វើ​ក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿង​ជាដើម ។
  4. គ្រលរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ច្រើន​ពាក្យ និយាយ​ឲ្យ​វិសេស​ឡើង : និយាយ​គ្រលរ, ស្ដី​គ្រលរ គឺ​និយាយ, ស្ដី​មិន​ច្បាស់, វិលវល់​នៅ​ដើម-ក​ ដោយ​មាន​សភាព​យ៉ាង​នោះ​ពី​កំណើត ឬ​ដោយ​បៀម​អ្វី​ក្នុង​មាត់ ។ ប្រើ​ជា គុ. ក៏​មាន សំដី​គ្រលរ ។
  5. បៀម ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​ៗ​ក្នុង​មាត់ បិទ​មាត់​មិន​លេប​មិន​ខ្ជាក់ : បៀម​ស្លា, បៀម​បារី, បៀម​ទឹក​ថ្នាំ ។
    - បៀម​ទឹក ដែល​ជាំ​ទឹក​សើម​រលរ : ឈើ​បៀម​ទឹក ។
    - បៀម​ពាក្យ​បៀម​សេចក្ដី លាក់​ពាក្យ​លាក់​សេចក្ដី​ទុក​មិន​បញ្ចេញ​ឲ្យ​អ្នក​ដទៃ​ដឹង ។ល។
  6. បៅ ( កិ.កិរិយាសព្ទ )
    បៀម​ស្រូប ឬ​បឺត​ជញ្ជក់ : បៅ​ដោះ ។
    - ក្មេង​បៅ​ដៃ ក្មេង​បៀម​ដៃ ។
  7. បំពាំ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​នៅ​ពាំ គឺ​ធ្វើ​ឲ្យ​នៅ​បៀម​ប្របេះ​មិន​ស៊ប់​ទៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ : បំពាំ​ពាក្យ, បំពាំ​សេចក្ដី; និយាយ​បំពាំ, ដាក់​បំពាំ ។
  8. ពាំ ( កិ.កិរិយាសព្ទ )
    នាំ​យក​អ្វី​ៗ​ដោយ​ខាំ​នឹង​មាត់ : ឆ្មា​ពាំ​កូន, សុនខ​ពាំ​ឆ្អឹង​ជ្រូក ។
    - ពាំ​គ្រាប់ ឬ បៀម​គ្រាប់ គ្រាប់​កាំភ្លើង​ដែល​មុត​ក្នុង​សាច់ លុះ​ដល់​សះ​របួស​ក៏​ដុះ​សាច់​ឱប​ជិត​នៅ​នោះ (ច្រើន​តែ​គ្រាប់​ប្រាយ) ។
    - ពាំ​ត្រណោត (ព. ប្រ.) គុ. ដែល​មិន​ដាច់​ស្រេច, ពុំទាន់​ប្រាកដ, ដែល​នៅ​បាំង​ស្ទើរ : សម្ដី​ពាំ​ត្រណោត ។ ប្រើ​ជា កិ. វិ. ក៏​បាន និយាយ​ពាំ​ត្រណោត និយាយ​បាំង​ស្ទើរ ។
    - ពាំ​ពាក្យ​ពាំ​សម្ដី ឬ - នាំ​ពាំ​ពាក្យ​សម្ដី (ព. ប្រ.) នាំ​ពាក្យ​សម្ដី​ទៅ​ប្រាប់​អ្នក​ម្ខាង​ឲ្យ​ដឹង​ដោយ​ដំណើរ​ញុះញង់, នាំ​អុជ​អាល ។
    - អណ្ដាត​ពាំ​ព្រីង អណ្ដាត​ដែល​មាន​សម្បុរ​ស្វាយ​ជាំ​ឬ​ខ្មៅ (ច្រើន​តែ​សុនខ) : ឆ្កែ​អណ្ដាត​ពាំ​ព្រីង ។
    - ពាំ​យួរ (ព. ប្រ.) កិ. វិ. ដែល​មាន​អាការ​ដូច​ជា​ពាំ​ផង​យួរ​ផង : ដឹក​នាំ​ពាំ​យួរ ដែល​ជួយ​ឈឺ​ឆ្អាល​ដឹក​នាំ​ឲ្យ​បាន​សម្រេច​តាម​បំណង ។
    - ពាំ​សំបក ឈើ​ដែល​គេ​ចាំង​ឬ​ច្រាស​សំបក​មិន​អស់ : ឈី​ហុប​ពាំ​សំបក ។
    - សម្ដី​ពាំ​សំបក (ព. ប្រ.) សម្ដី​មិន​អស់​អាថ៌​សេចក្ដី ។
    - ពាំ​ស្រាយ ឈើ​ហុប​ឬ​សសរ​ជាដើម​ដែល​មាន​សាច់​ស្រាយ​លាយ​នៅ​ជាមួយ​នឹង​ខ្លឹម : សសរ​ពាំ​ស្រាយ ។
    - សម្ដី​ពាំ​ស្រាយ (ព. ប្រ. )សម្ដី​ខុស​ខ្លះ​ត្រូវ​ខ្លះ​យក​ជា​ការណ៍​ពិត​ទាំងអស់​ពុំ​បាន ។ល។
  9. មាត់ ( ន.នាមសព្ទ )
    មុខ​ទ្វារ, គឺ​រង្វះ​នៅ​ត្រង់​មុខ សម្រាប់​បញ្ចេញ​វាចា, សម្រាប់​បរិភោគ, ផឹក, ស្រូប : ហា​មាត់, បិទ​មាត់ ។ ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយ​ខាង : មាត់​ច្រក, មាត់​ច្រាំង, មាត់​ឆ្នាំង, មាត់​ទន្លេ, មាត់​ទឹក, មាត់​ទ្វារ, មាត់​ពាម, មាត់​ព្រៃ, មាត់​សមុទ្រ ។ល។ កិ. និយាយ​ឮ​ៗ, និយាយ​ខ្លាំង​ៗ, និយាយ​ឮ​ៗ ដោយ​ឥត​របប : មាត់​កកោក ឬ មាត់​កោក​ៗ, មាត់​រអែករអោក, ហាម​ក្មេង​កុំ​ឲ្យ​មាត់ ...។
    - កុំ​មាត់ ! ស្ងៀម !, កុំ​និយាយ​គ្នា ! ។
    - កុំ​មាត់​ឮ​ពេក ! កុំ​និយាយ​ឮ​ពេក ! ។
    - មាត់​ក ឈ្មោះ​ប្រកែក​គ្នា​បន្តិច​បន្តួច, ជជែក​ទាល់​ពាក្យ​សម្ដី​គ្នា​រអែករអោក​បន្តិចបន្តួច ។
    - មាត់​ខិល ឬ - ខិល​មាត់ ដែល​ខិល​ខាង​និយាយ​លេង​សើច​ឥត​បើ​គិត : មនុស្ស​មាត់​ខិល ។
    - មាត់​ចាប​មាត់​ព្រាប សម្ដី​ដែល​អ្នក​ផង​និយាយ​ដោយ​ឮ​ត​ៗ​គ្នា​ពុំ​ប្រាកដ, សម្ដី​រាត់រាយ​ផ្ដេសផ្ដាស (ព. ទ. បុ.) ។
    - មាត់​ច្រើន ឬ - មាត់​តិច ដែល​មាន​ចំនួន​មនុស្ស​ច្រើន ឬ​តិច​នៅ​បរិភោគ​អាហារ​ក្នុង​បន្ទុក​មួយ : ផ្ទះ​អ្នក​មាត់​តិច​សម​គួរ, ផ្ទះ​ខ្ញុំ​មាត់​ច្រើន​ណាស់ ។
    - មាត់​ឆៅ ដែល​ស្ដី​ថា​ឆ្អិន​ៗ​ឆៅ​ៗ គឺ​ដែល​ហ៊ាន​ស្ដី​ថា​ឲ្យ​គេ​ម៉ាំង​ៗ​ឥត​មាន​សំចៃ : មនុស្ស​មាត់​ឆៅ (ព. ប្រ.) ។
    - មាត់​ជិត ឬ - មាត់​គត់ ឬ​ក៏
    - មាត់​មាន​គម្រប មាត់​ជិត​ល្អ ការណ៍​អ្វី​មិន​គួរ​និយាយ មិន​និយាយ ។
    - មាត់​ដាច ឬ - មាត់​ឥត​គម្រប មាត់​បិទ​មិន​ជិត ការណ៍​ដែល​មិន​គួរ​និយាយ​ក៏​ចេះ​តែ​និយាយ​ប្រាប់​គេ​ដែរ​ច្រើន​តែ​បំផ្លើស​ពន្លើស​ផង​ទៀត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មួយ​ក្លាយ​ជា​ដប់ ទៀត​ផង ។
    - មាត់​ទទេ ថា, និយាយ, សូត្រ​ឥត​មើល​អក្សរ​ឬ​ឥត​មាន​អក្សរ​នៅ​មុខ : ថា​មាត់​ទទេ, ទេស្នា​មាត់​ទទេ, សូត្រ​មាត់​ទទេ, និយាយ​មាត់​ទទេ (និយាយ​ផ្ទាល់​មាត់​ឥត​មាន​សំបុត្រ) ។
    - មាត់​ធំ ស្ដី ឬ​ឆ្លើយ​ឆ្លង​ខ្ជាំង​ៗ; និយាយ​ថា : មាត់​ធំ​មាត់​តូច ឬ​មាត់​តូច​មាត់​ធំ ក៏​មាន គឺ​ស្ដី​ថា​ឬ​ឆ្លើយ​ឆ្លង​តិច​ៗ​ខ្លាំង​ៗ ។
    - មាត់​ពាក្យ ការ​ជជែក​ប្រកែក​គ្នា​តឹង​សម្ដី​រក​ខុស​រក​ត្រូវ ឬ​ការ​និយាយ​ថា​នាយ​ថា​អាយ​ដោយ​យល់​ទាស់ : ត្រូវ​ប្រឹក្សា​គ្នា​ឲ្យ​ស្រេច​ទៅ កុំ​ឲ្យ​មាន​មាត់​មាន​ពាក្យ​ទៅ​ខាង​មុខ ។
    - មាត់​រឥល ឬ - រឥល​មាត់ ដែល​ទប់​មាត់​មិន​សូវ​បាន, ច្រើន​របូត​មាត់​និយាយ​តាម​តែ​ប្រទះ : មនុស្ស​មាត់​រឥល (ព. ប្រ.)។
    - មាត់​រឹង ដែល​មាន​សម្ដី​រឹង, ចចេស, ពូកែ​ឆ្លើយ​ឆ្លង​មិន​ងាយ​ព្រម​ទទួល​ខុស : មនុស្ស​មាត់​រឹង ។
    - មាត់​ស៊ី​អំបិល​ព្រហក់ សម្ដី​មនុស្ស​មិន​ចេះ​ទាយ​ដែល​ទាយ​ថា​ដោយ​ស្មាន ក៏​ស្រាប់​តែ​ត្រូវ​ដូច​មាត់​ថា​ពុំ​មាន​ល្អៀង (ព. ទ. បុ.) ។
    - មាត់​អណ្ដើក ឃែត​ទទេ​ឥត​បាន​អ្វី (ព. ទ. ប.) ។
    - មាត់​អាក្រក់ ដែល​មាន​សម្ដី​អាក្រក់ គឺ​សម្ដី​ទ្រគោះ​ច្រឡោះ​បោះ​ខ្មោះ​ខ្មួរ​ទៅ​រក​អ្នក​ដទៃ : មនុស្ស​មាត់​អាក្រក់ ។
    - មាត់​ឥត​គ្រប ដែល​និយាយ​បើក​ចំហរ​តាម​តែ​រួច​ពី​មាត់ មិន​លាក់​មិន​សំចៃ​ទុក : មនុស្ស​មាត់​ឥត​គ្រប (ព. ប្រ.) ។
    - ខុស​មាត់ និយាយ​ស្ដី​ឲ្យ​ខុស​ត្រណម​ឬ​ខុស​ពី​ពាក្យ​ប្ដេជ្ញា ។
    - ខូច​មាត់ ដែល​ខូច​ខាង​ការ​ស្ដី​ថា​ឲ្យ​គេ​ឥត​បើ​គិត : មនុស្ស​ខូច​មាត់ ។
    - ខាំ​មាត់ ខាំ​បបូរ​មាត់​ផ្អឹប​ជិត ។ ព. ប្រ. ដែល​ទន់ ឬ​ជ្រាយ​ហើយ​បែរ​ជា​ហាប់​ណែន​គាំង : ដី​ហាប់​ខាំ​មាត់, ម្សៅ​ខាំ​មាត់ ។
    - ខាំ​មាត់​សង្កត់​ចិត្ត ខាំ​មាត់​ទប់​កំហឹង, ខាំ​មាត់​សង្កត់​មិន​ឲ្យ​សេចក្ដី​ក្រោធ​ស្ទុះ​ឡើង​បាន : ខំ​ប្រឹង​ខាំ​មាត់​សង្កត់​ចិត្ត ។
    - ខ្ពុរ​មាត់ បៀម​ទឹក​អង្រង់​គ្រលុក​ៗ ក្នុង​មាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ពុរ ផង) ។
    - ខ្មាស​មាត់ ឬ​អៀន​មាត់ ញញើត​មិន​ហ៊ាន​បញ្ចេញ​វាចា​ព្រោះ​នឹក​ខ្មាស​អៀន ឬ​បញ្ចេញ​វាចា​រួច​ទៅ​ហើយ ក៏​នឹក​ខ្មាស​អៀន​ជា​ខាង​ក្រោយ ។
    - ងាយ​មាត់ ដែល​ងាយ​ស្ដី​ឲ្យ​គេ, ដែល​ងាយ​ថា​ឥត​បើ​គិត​ពី​ខុស​ពី​ត្រូវ : មនុស្ស​ងាយ​មាត់ ។
    - ងាស់​មាត់ ងាស់​សម្ដី, គាំង​រឹង​មាត់​ថា​មិន​កើត ។
    - ចាប់​មាត់ ដែល​មាន​រស​ឆ្ងាញ់​ពិសា​ត្រូវ​មាត់, ដែល​ឆ្ងាញ់​ឆ្អិត : អាហារ​មិន​ចាប់​មាត់, ឆ្ងាញ់​ចាប់​មាត់ ។
    - ចាំ​មាត់ ចាំ​ថា​មាត់​ទទេ​បាន​មិន​បាច់​មើល​អក្សរ : ទន្ទេញ​ចាំ​មាត់, ចាំ​មាត់​សូត្រ​បាន ។
    - ឆ្ងាញ់​មាត់ ដឹង​រស​ឆ្ងាញ់ ឬ​ទទួល​រស​ឆ្ងាញ់​ដោយ​មាត់ ។
    - ឆ្ងាញ់​ជាប់​មាត់ ឆ្ងាញ់​ឆ្អិត​ជាប់​ចិត្ត​មិន​ចង់​លែង​បរិភោគ ។
    - ឆ្អាប​មាត់ មាត់​ដែល​ធុំ​ក្លិន​ឆ្អាប, ក្លិន​ឆ្អាប​ដែល​មាន​នៅ​មាត់ ។
    - បាប​មិន​ឆ្អាប​មាត់ ធ្វើ​គេ​ឲ្យ​វិនាស​ហើយ​ខ្លួន​ឥត​បាន​ទ្រព្យ​ធន​ឬ​ប្រយោជន៍​អ្វី​តិចតួច​ឡើយ បាន​តែ​បាប (ព. ទ. បុ.) ។
    - ជាន់​មាត់ មក​ឋិត​ត្រង់​មាត់​នាំ​មាត់​ឲ្យ​ថា : ដូច​ជា​មាន​ទេវតា​មក​ជាន់​មាត់​ឲ្យ​ថា (ព. ប្រ.) ។
    - ជាប់​មាត់ កំពុង​ជាប់​និយាយ​មិន​ទាន់​អស់​មិន​ទាន់​ហើយ : កំពុង​និយាយ​ជាប់​មាត់ ។
    - ជូរ​មាត់ មាន​ក្លិន​ជូរ​ក្នុង​មាត់ ។
    - ជ្រលួស​មាត់ ជ្រលួស​ពាក្យ​សម្ដី ។
    - ជ្រុល​មាត់ ជ្រុល​សម្ដី ។
    - ជ្រេញ​មាត់ ទ្រាន់​មាត់​មិន​ចង់​និយាយ​ពី​ដំណើរ​នុះ​ទៀត ព្រោះ​បាន​និយាយ​ច្រើន​ដង​ហើយ​មិន​កើត​ការ (ព. ប្រ.) ។
    - ឈ្លេម​មាត់ មាន​រស​ឈ្លេម​ក្នុង​មាត់ ។
    - ញញើត​មាត់ ញញើត​មិន​ហ៊ាន​ហើប​មាត់​និយាយ​ព្រោះ​ខ្លាច​អំណាច ឬ​ខ្លាច​ចិត្ត ។
    - ញ័រ​មាត់ ញ័រ​ញាក់​មាត់​ព្រោះ​ខឹង​ខ្លាំង​ឬ​ព្រោះ​ខ្លាច​ខ្លាំង : ខឹង​ញ័រ​មាត់, និយាយ​ញ័រ​មាត់ ។
    - ញ័រ​មាត់​ញ័រ​ក ញ័រ​ទាំង​មាត់​ញ័រ​ទាំង​ក ។
    - ញាប់​មាត់ បញ្ចេញ​វាចា​យ៉ាង​ញាប់ : និយាយ​ញាប់​មាត់; ជេរ​ញាប់​មាត់​ស្អេក ។
    - តម​មាត់ តម ឬ​ប្រកាន់​មិន​ស្ដី​រក​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តម ផង) ។
    - ត្រី​មាត់ ត្រី​បង្ហើប​មាត់​ឡើង​ពី​ក្នុង​ទឹក​មាន​លាន់​ឮ​សូរ​ផង ។
    - ត្រូវ​មាត់ ដែល​មាន​រស​ឆ្ងាញ់​គាប់​នឹង​មាត់, ចាប់​មាត់ : អាហារ​ត្រូវ​មាត់ ។ ត្រូវ​គេ​ស្ដី​ថា​ឲ្យ, ត្រូវ​គេ​បន្ទោស : ទាល់​តែ​ត្រូវ​មាត់​មួយ​ម៉ាត់​ពីរ​ទៅ​ទើប​ស្ងៀម​ឈឹង ។
    - ត្រូវ​មាត់​គ្នា,
    - ត្រូវ​មាត់​ត្រូវ​ក​គ្នា ឬ - ត្រូវ​មាត់​ត្រូវ​ពាក្យ​គ្នា ដែល​និយាយ​ត្រូវ​ពាក្យ​សម្ដី​គ្នា យល់​ឃើញ​ជាមួយ​គ្នា, មាន​គំនិត​ត្រូវ​គ្នា ។
    - ថ្នឹក​មាត់ ស៊ាំ​មាត់, រត់​មាត់ ។
    - ទក់​មាត់ ថ្នឹក​មាត់ (ព. ប្រ.) ។
    - ទន់​មាត់ ងាយ​ថា មិន​ទើស​ទាក់, មិន​រអាក់​រអួល, មិន​ទាស់​មាត់ ។
    - ទប់​មាត់ ឃាត​មាត់ គឺ​រៀប​នឹង​និយាយ​តែ​ទប់​ទាន់​មិន​ចេញ​ថា ។
    - ទាល់​មាត់ ទើស​ទាល់​រក​និយាយ​មិន​កើត​ព្រោះ​ខ្លាច​ចិត្ត​​ឬ​ព្រោះ​យោគ​យល់ ។
    - ទាស់​មាត់ ទាស់​ខ្យល់​សម្ដី​ថា​ពុំ​ច្បាស់​លាស់ ។
    - ទាស់​មាត់​ទាស់​ពាក្យ​គ្នា ឈ្លោះ​ប្រកែក​ដោយ​ទាស់​សម្ដី​គ្នា ។
    - ទុក​មាត់​ពុំ​ស្ងៀម ឬ - នៅ​មាត់​ពុំ​ស្ងៀម ទប់​មាត់​ឲ្យ​នៅ​ស្ងៀម​ខាន​និយាយ​ពុំ​បាន ។
    - ទើស​មាត់ ឬ - ទើស​មាត់​ទើស​ក ស្ដី​ថា​មិន​កើត​ព្រោះ​ទើស​នាយ​ទើស​អាយ (ព. ប្រ.) ទំនេរ​មាត់ មាត់​នៅ​ស្ងៀម​មិន​បញ្ចេញ​វាចា, ស្ងៀម​មាត់ ។
    - ធុំ​មាត់ ធុំ​ក្លិន​អាក្រក់​ពី​មាត់ ។
    - ធ្ងន់​មាត់ ស្ដី​ថា​ឲ្យ​ធ្ងន់​ៗ​ខ្លាំង​ៗ ឬ​និយាយ​ច្រើន​ដង ។
    - ធ្លាប់​មាត់ ថ្នឹក​មាត់, ថា​តាម​ទម្លាប់​ដែល​ថ្នឹក ។
    - នឿយ​មាត់ រួយ​មាត់ ឬ​លំបាក​មាត់ ព្រោះ​និយាយ​ច្រើន ។
    - នាំ​មាត់ បណ្ដាល​ឲ្យ​ចេញ​មាត់​ថា​ទៅ​លើ​ពាក្យ​ផ្សេង​ៗ, បណ្ដាល​ឲ្យ​និយាយ​ទៅ​លើ​ដំណើរ​ផ្សេង​ៗ​ដោយ​ឥត​មាន​បំណង ។
    - បាក់​មាត់ ស៊ប់​មាត់, ស៊ាំ​មាត់, រត់​មាត់ (ព. ប្រ.) ។
    - បាត់​មាត់ ឬ - បាត់​មាត់​បាត់​ក ស្ងៀម​ឈឹង​លែង​ហើប​ហា​ចេញ​ស្ដី ។
    - ស្វៀម​ស្ដូក​ស្ដឹង ដោយ​មាន​ជំងឺ​ដាប​ខ្លាំង ឬ​ដោយ​មាន​ជំងឺ​គ្រុន​សន្ធំ ។
    - បាត់​មាត់
    - !
    ស្ងៀម ! ឬ ស្ងៀម​ទៅ ! (ពាក្យ​សម្រាប់​គំរាម​កូន​ក្មេង​ឲ្យ​ស្ងៀម​លែង​យំ) ។
    - បាន​មាត់​បាន​ក ឬ - បាន​មាត់​បាន​ពាក្យ ដែល​ចេះ​សម្ដី​ថ្វី​មាត់​ថា​នេះ​ថា​នោះ សម្រួល​កិច្ចការ​ឲ្យ​ងាយ​ធ្វើ​ងាយ​កើត​ ឬ​ដែល​មាន​ពាក្យ​សម្ដី​រួស​រ៉ាវ​រាក់ទាក់ ។
    - បាន​តែ​មាត់ បាន​តែ​ខាង​ថា ប៉ុន្តែ​យក​ជា​ការ​ពុំ​កើត ។
    - បិទ​មាត់, បិទ​មាត់​បិទ​ក ឬ - បំបិទ​មាត់ និយាយ​បំភ័យ ឬ​សូកប៉ាន់​ឲ្យ​ព្រម​ស្ងៀម​ស្ងាត់​លែង​បង្ហើប​ពី​ដំណើរ​នោះ​ត​ទៅ (ព. ប្រ.) ។
    - បិទ​មាត់​ត្រឡប់​ភ្នែក កំហែង​គំរាម​បន្លំ​បំបិទ​មាត់ ឬ​សូកប៉ាន់​នាយ​អាយ​បំបិទ​ដំណើរ​អាក្រក់​មិន​ឲ្យ​លេច​ឮ​ឡើង​បាន​ហាក់​ដូច​គេ​បិទ​មាត់​បិទ​ភ្នែក​បុគ្គល​ដែល​ទើប​ផុត​រលត់ (ព. ទ. បុ.) ។
    - បូញ​មាត់, បូញ​មាត់​បត់​ដៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូញ) ។
    - បំបាត់​មាត់ ឬ - បំបិទ​មាត់ ដូច​គ្នា​នឹង បិទ​មាត់ ឬ បិទ​មាត់​បិទ​ក ដែរ ។
    - ផ្ទាល់​មាត់ ផ្ទាល់​មាត់​និង​មាត់ : និយាយ​ផ្ទាល់​មាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ទាល់ ផង) ។
    - ផ្អែម​មាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្អែម) ។
    - ពុល​មាត់ ដែល​និយាយ​បែក​សា​មិន​ឈប់​មាត់ ឬ​ដែល​និយាយ​ច្រើន​ដល់​បែក​ពពុះ​មាត់ : និយាយ​ពុល​មាត់, ស្ដី​ថា​ឲ្យ​ពុល​មាត់ (ព.ប្រ.) ។ ពេញ​មាត់, ស៊ប់​មាត់, មិន​ញញើត​មាត់ : ស្ដី​ថា​ពេញ​មាត់ ។
    - ពេប​មាត់​ឲ្យ ឬ - ពេប​មាត់​ពេប​ក ពេប​មាត់​ឲ្យ​ដោយ​រិះ​គន់ ឬ​ដោយ​ចំអក​ឡក​ឲ្យ ព្រោះ​មើល​ងាយ ។
    - ភ្លាត់​មាត់ ជ្រលួស ឬ​របូត​សម្ដី​ដោយ​ភ្លាត់​ភ្លាំង ឬ​ក៏​លាន់​មាត់​ដោយ​ភ្លាត់ ។
    - មូល​មាត់​គ្នា មូល​ពាក្យ​សម្ដី​គ្នា, និយាយ​ត្រូវ​មាត់​ត្រូវ​ពាក្យ​ហើយ​ព្រម​ព្រៀង​គ្នា ។
    - យក​មាត់​យក​ពាក្យ ព្រម​យក​តាម​ពាក្យ​សម្ដី, ជឿ​ស្ដាប់​យក​តាម​ពាក្យ​សម្ដី ។
    - យន់​មាត់ រួយ​មាត់ ឬ​នឿយ​មាត់ ព្រោះ​និយាយ​ច្រើន​ហួស​កម្លាំង ។
    - យឺត​មាត់ ឬ - យឺត​មាត់​យឺត​ក ដែល​យឺត​ក្រ​ស្ដី​និយាយ ឬ​ដែល​និយាយ​យឺត​ៗ​រង្វើល​ៗ​បាត់​ម្ដង​ៗ ។
    - រត់​មាត់ ដែល​ចាំ​ស្ទាត់​អាច​ថា​រួសរាន់​បាន​ឥត​ទាក់ (ហាក់​ដូច​គេ​រត់) : ទន្ទេញ​ចាំ​រត់​មាត់ (ព. ប្រ.) ។
    - របូត​មាត់ ចេញ​សម្ដី​ជ្រុល​ថា​ទៅ​ដោយ​ឥត​បើ​គិត ដូច​ជា​របូត​ពី​មាត់ (ព. ប្រ.)។
    - រពឹស​មាត់ ហៃ​បញ្ចេញ​វាចា​មិន​សូវ​ស្ងៀម​មាត់, ទុក​មាត់​មិន​ស្ងៀម (ព. ប្រ.) ។
    - រមាស់​មាត់ ឬ - រហ័ស​មាត់​រហ័ស​ក ឆាប់​និយាយ​ឆាប់​ស្ដី​មិន​ដំអក់ ឬ​ដែល​មាន​វាចា​រួសរាន់​ទាន់​ការ ។
    - រឹង​មាត់ ងាស់​មាត់ ។
    - រួយ​មាត់ នឿយ​មាត់​ព្រោះ​និយាយ ឬ​ថា​ដដែល​ៗ ។
    - រួស​មាត់ ឬ - រួស​មាត់​រួស​ក រហ័ស​មាត់​រួសរ៉ាវ​មិន​ឆ្មើង​កន្ទ្រើង ។
    - លាន់​មាត់ លាន់​ចេញ​វាចា​ដោយ​ដំណើរ​ប្លែក​ចិត្ត ។
    - ល្មម​មាត់ ដែល​ចេះ​តែ​ល្មម​នឹង​មាត់ ចង់​ថា​អ្វី​ក៏​ថា​តាម​ចិត្ត​ឥត​មាន​គិត​ពី​ខុស​ត្រូវ : មនុស្ស​ល្មម​មាត់ ។ ល្មម​មាត់​ឈ្លានពាន ដែល​ចេះ​តែ​ល្មម​មាត់​ស្ដី​ថា​ឥត​ក្រែង​រអែង​ច្បាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទឹក​បាក់​ទៅ​ទាប បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ទឹក​ថ្លា​ដ្បិត​រលក ពុំ​យល់​ស្រមោល ទោស​កើត​ដ្បិត​ពោល ល្មម​មាត់​ឈ្លានពាន ។ (សាស្ត្រា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
    - វក់​មាត់ បញ្ចេញ​វាចា​ប៉ប៉ាច់​ប៉ប៉ោច​ឥត​ស្រាក, ថា​មិន​ឈប់​មាត់ ។
    - ស៊ប់​មាត់ ស្និទ្ធ​មាត់, មិន​ញញើត​មាត់ ។
    - សាប​មាត់ ភ្នក​នឹក​ចង់​បរិភោគ​មមៃ; ភ្នក​នឹក​មមៃ​ចង់​បរិភោគ​អាហារ​មាន​រស​ប្រៃ​ឬ​ជូរ (ច្រើន​តែ​មនុស្ស​ដែល​ទើប​នឹង​ងើប​ពី​ឈឺ) ។
    - ស៊ុន​មាត់ ជ្រុល​មាត់, ជ្រុល​សម្ដី, លង់​សម្ដី ។
    - ស៊ាំ​មាត់ ថ្នឹក​មាត់ ។
    - ស្ងាត់​មាត់ ស្ងាត់​មិន​មាន​សូរ​សម្ដី ។
    - ស្ងៀម​មាត់ នៅ​ស្ងៀម​មិន​បញ្ចេញ​វាចា ។
    - ស្លាប់​ព្រោះ​មាត់ ព្រោះ​តែ​មាត់​រឥល​ប៉ប្លូច​ក៏​ខូច​វិនាស​ដល់​ស្លាប់​ខ្លួន ដូច​ពួក​ត្រី​កំភ្លាញ​លាញ​ព្រោះ​តែ​មាត់​កក្អិច​ដូច​បាយ​ពុះ មនុស្ស​គេ​ជញ្ជាត់​យក​មក​ធ្វើ​ជា​អាហារ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : កំភ្លាញ​ស្លាប់​ព្រោះ​មាត់ គេ​ជញ្ជាត់ អស់​រលីង ពុំនោះ​ដូច​សត្វ​ហ៊ីង និង​កង្កែប​បែប​គ្នា​ដែរ ។
    - ស្អុយ​មាត់ ធុំ​មាត់​ស្អុយ​ពី​ក្នុង​មាត់ ។
    - អស់​ពី​មាត់ ដែល​និយាយ​លះ, អស់​អាថ៌​សេចក្ដី : និយាយ​មិន​អស់​ពី​មាត់ ។
    - ឮ​មាត់ ឮ​សូរ​បញ្ចេញ​វាចា ។
    - ឮ​មាត់​ឮ​ក ឮ​សូរ​ឈ្លោះ​ទាស់ទែង​គ្នា​រអែករអោក​បន្តិចបន្តួច ។
    - ឮ​មាត់​ឮ​ពាក្យ ឮ​សូរ​សម្ដី​រិះ​គន់​បន្ទោស ឬ​និយាយ​ដើម, ត្មះ​តិះដៀល ។ល។
  10. រលោក ( គុ.គុនសព្ទ )
    ដែល​ជ្រាយ​ពពុល​ខ្លាំង​ដោយ​បៀម​ទឹក : ដី​រលោក ។
    - រលោក​រលាំ រលោក​ជោក​ជាំ​នៅ​យូរ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. បៀម ( v ) [biem]   - detail »
    to put or hold something in the mouth (compare ពាំ​ which is to hold something between the lips or teeth); to suck, absorb


Prohok Solutions @2017 : Learn Khmer | Khmer Calendar