Khmer Dictionary: បំពួនស្ករ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បំពួនស្ករ
( ន.នាមសព្ទ )
ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ : នំបំពួនស្ករ; ហៅថា នំផ្លែអាយ ក៏បាន; ជួនកាលមានអ្នកខ្លះហៅថា នំកើតក្ដី ក៏បានដែរ (ព. សា.) ។ នំនេះមានឈ្មោះហៅបាន ៣ យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង ៣ យ៉ាងនេះ, ឈ្មោះ ២ យ៉ាងគឺ បំពួនស្ករ និង ផ្លែអាយ មានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយ ឯឈ្មោះថា នំកើតក្ដី នេះមានរឿងតំណាលថា កាលពីព្រេងនាយ មានបុរស ២ នាក់ អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្ដឹងផ្ដល់គ្នា, ទើបចៅក្រមឲ្យឈ្មោះនំនេះថា នំកើតក្ដី ចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែ នំកើតក្ដី ជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និង នំផ្លែអាយ; នំបំពួនស្ករ ជាឈ្មោះដើម ត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរ ពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!