Khmer Dictionary: ផេះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ទេច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ទេច : កម្ទេចជាធូលី, កម្ទេចជាផេះ ។
-
កំញម
( ន.នាមសព្ទ )
[--ញ៉ម ]
កម្លោចអ្វីៗ ដែលឆេះភ្លើង ហើយមិនទាន់សុសទៅជាផេះ (របស់ស្ដើង របស់ស្រាល) ។
-
ដូង
( ន.នាមសព្ទ )
ឈើស្រុកមានផ្លែជាអាហារ ផ្លែមានទឹក មានសាច់ខាងក្នុងរលា កាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ : ដូងផេះ, ដូងភ្លើង, ដូងសែត, ដូងខ្ទិះ, ដូងតាកែ (ដូងកូវកែ) ជាដើម។
- ដូងត្នោត ដូងដែលមានផ្លែជាប់ដុបរដៀនដូចធ្លាយត្នោត (មិនសូវមាន) ។
-
ត្មាត
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបធំ បរិភោគសាកអសុភជាអាហារ; មានពីរប្រភេទគឺ ត្មាតភ្លើង មាឌធំមាំក្បាលក្រហមដូចភ្លើង, ត្មាតផេះ មាឌតូចជាងត្មាតភ្លើងសម្បុរប្រផេះ ។
-
ទុង
( ន.នាមសព្ទ )
ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ, កវែង, ចំពុះវែងសំប៉ាត, មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់, ជើងខ្លី ម្រាមជាប់ដូចជើងទា, ហែលទឹកមុជទឹកបាន, ហើរបានខ្ពស់; ទុងមាន ២ ប្រភេទ គឺ ទុងសំពៅ មានសម្បុរ-សលាយសម្បុរជម្ពូ (ស-លាយក្រហមស្រគាំ), ទុងផេះ មានសម្បុរប្រផេះ, ទុងទាំង ២ ប្រភេទនេះ សុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា ។ ទុងលយសំពៅ “ទុងបណ្ដែតសំពៅ” គឺទុងហែលទឹកតម្រៀបគ្នា ។ ទុងហើរ ឈ្មោះបទសរភញ្ញមួយបែបមានសូរស័ព្ទអណ្ដែតៗ បែបទុងហើរ : បទទុងហើរ ។
-
ធ្យូង
( ន.នាមសព្ទ )
សំណល់ប្រឆេះ, សំណល់កម្លោចនៃឧសឬឈើជាដើម មានពណ៌ខ្មៅ ដែលមិនទាន់ឆេះសុសខ្ទេចទៅជាផេះ : ធ្យូងឈើ, ធ្យូងឫស្សី, ធ្យូងថ្ម ។ មន្ទិលខ្មៅដែលកាន់ដិតជាប់ក្រាស់នៅគូទឆ្នាំង ក៏ហៅថា ធ្យូង ដែរ : ធ្យូងឆ្នាំងបាយ ។
-
ប្រផេះ
( គុ.គុនសព្ទ )
ដែលមានសម្បុរដូចផេះ គឺស្ទើរ-សស្ទើរខ្មៅ : សម្បុរប្រផេះ, ព័ណ៌ប្រផេះផ្ទៃមេឃ ។
-
បំផុល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យផុល : បំផុលផេះ ។
-
ផេះ
( ន.នាមសព្ទ )
សំណុសដែលភ្លើងឆេះសុសជាផង់, ផង់សំណល់នៃវត្ថុដែលភ្លើងឆេះ ។ ផេះ ! ឬ ផេះកណ្ដាលចង្ក្រាន ! ពាក្យសាមញ្ញ សម្រាប់និយាយដោយសេចក្ដីអស់សង្ឃឹមប្រដូចទៅនឹងផេះ គឺថាមិនកើតជាការទេ ។ (ព. ប្រ.) មិនផេះទេ ! មិនកើតការទេ ! ។ ស៊ីផេះ ! ឬ ស៊ីតែផេះ ! គ្មានអ្វីស៊ីទេមានតែផេះ ស៊ីតែផេះចុះ ! (ព. សា.) ។ល។
-
ពពុរ
( គុ.គុនសព្ទ )
ដែលពុរខ្លាំង គឺដែលពុរដោយបែក ឬដោយជោរខ្លាំង, ដោយហើមខ្លាំង : ដីបែកភក់ពពុរ, បែកដីពពុរ, ស្វាយទុំជោរពពុរ, ហើមសាច់ពពុរ ។ ប្រើជា ន. ផងក៏បាន : ពពុរដី, ពពុរផេះ ឬ ពពុលដី, ពពុលផេះ ។
Headley's Khmer-English Dictionary Full Text Search
-
ផែះ
- detail »
See:ផេះ -
ផេះ
( n )
[pʰeh]
- detail »
ashes, cinders.
-
ផេះ
[pʰeh]
- detail »
nothing.
-
ផេះ
( adj )
[pʰeh]
- detail »
to be untrue
-
ផេះ
( n )
[pʰeh]
- detail »
stupid person, dolt
Reference: អាផេះ