Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពាយព្យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទន្លេ​សាប ( ន.នាមសព្ទ )
    ឈ្មោះ​បឹង​ធំ​សម្បើម​សន្លឹម​បាត់​ត្រើយ​ស្រដៀង​នឹង​សមុទ្រ តែ​មាន​ទឹក​សាប ។ ក្នុង​កម្ពុជ​រដ្ឋ​យើង​មាន​ទន្លេ​សាប​មួយ​នៅ​ខាង​ទិស​ពាយព្យ​ក្រុង​ភ្នំពេញ ជា​ទី​សម្បូរ​មច្ឆជាតិ​បំផុត​ជាង​បឹង​ជាង​ទន្លេ​ឯ​ទៀត​ក្នុង​លោក ។ បើ​ស្រាវជ្រាវ​រក​ដើម​កំណើត​ពាក្យ ទន្លេ​សាប នេះ គួរ​យល់​ថា សៀម​ហៅ​សមុទ្រ​ថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរ​ថា “មិន​ប្រៃ”, សៀម​ថា ចឺត (អ.ថ. ជឺត “មិន​ប្រៃ”), គួរ​តែ​សៀម​ហៅ​បឹង​ធំ​ស្រដៀង​នឹង​សមុទ្រ​នេះ​ថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រ​សាប”, មិន​ដូច្នោះ​ទៅ​ជា ទះលេសាប , ទះលេ ជា​ពាក្យ​សៀម, សាប ជា​ពាក្យ​ខ្មែរ, សៀម​ថា ទះលេ “សមុទ្រ”, ខ្មែរ​ថា ទន្លេ “មហានទី”, ទន្លេ​សាប ថា “ទន្លេ​មិន​ប្រៃ” គឺ​ទន្លេ​មាន​ទឹក​សាប, តើ​មាន ទន្លេ​ប្រៃ នៅ​ឯណា​ដែរ​ឬ​ទេ​?--គ្មាន​ទេ, បើ​គ្មាន​ទន្លេ​ប្រៃ​ទេ ម៉េច​ក៏​មាន ទន្លេ​សាប ? --បើ​ខ្មែរ​ហៅ​បឹង​ធំ​នោះ​ថា សមុទ្រ​សាប, សៀម​ថា ទះល៉េចឺត យ៉ាង​នេះ​វិញ​ទើប​សម ។ ប៉ុន្តែ​យើង​កែ​ពាក្យ​នេះ​ឲ្យ​ទៅ​ជា សមុទ្រ​សាប ឬ ទះលេចឺត វិញ​ពុំ​កើត​ទេ ព្រោះ​ពាក្យ​ថា ទន្លេ​សាប នេះ​មាន​ចុះ​ក្នុង​ផែន​ទី​លោក​រួច​ទៅ​ហើយ, ក្នុង​សកល​លោក​គេ​ស្គាល់​ថា ទន្លេ​សាប ឬ ទះលេសាប អស់​ទៅ​ហើយ, ត្រូវ​តែ​ទុក​ឲ្យ​នៅ​ដូច​ដដែល ពុំ​គួរ​កែ​ឡើយ ។
  2. ពាយព្យ ( ន.នាមសព្ទ ) [--យ័ប ]
    ឈ្មោះ​ទិស​តូច​មួយ​ប៉ែក​នៅ​ត្រង់​ចន្លោះ​ទិស​បស្ចិម​និង​ទិស​ឧត្តរ : ទិស​ពាយព្យ ឬ ពាយ័ព្យ (ទិស និង ទិសានុទិស ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar