Khmer Dictionary: ពិចិត្ត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ចិត្ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចិត-តៈ ឬ ចិត-ត្រៈ ]
(ចិត្ត; ចិត្រ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិចិត្ត ឬ វិចិត្រ ទៀតផង) ។ ច្រើនប្រើជា គុ. ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់...។
- ចិត្តការ ឬ ចិត្រការ្យ (--កា) ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ... (ស្ត្រីជា ចិត្តការិកា) ។
- ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬវិទ្យាខាងការវិចិត្រ ។ល។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!