Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពុកចង្កា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ពុកចង្កា ( ន.នាមសព្ទ )
    រោម​ដែល​ដុះ​ត្រង់​ចង្កា : កោរ​ពុក​ចង្កា, ទុក​ពុក​ចង្កា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុក​មាត់​ផង) ។
  2. សណ្ឌាស ( ន.នាមសព្ទ )
    (សណ្ឌិស, សន្ទំឝ, សន្ទំឝក) ចន្ទាស : កាន់​សណ្ឌាស​ដក​ពុកចង្កា ។
  3. សុយម៉ុយ ( គុ.គុនសព្ទ )
    ស្រមុយ​ក្រៃ​ពេក; ដែល​មាន​ពុកមាត់​ពុកចង្កា​ស្មុយ : មុខ​សុយម៉ុយ, មនុស្ស​សុយមម៉ុយ ។
  4. ស្កូវ ( គុ.គុនសព្ទ )
    ដែល​ក្លាយ​ពី​ខ្មៅ​ទៅ​ជា-ស, ស (ចំពោះ​តែ​សក់, រោម, ពុកមាត់, ពុកចង្កា) : សក់​ស្កូវ ។ ន. សក់... ដែល​ក្លាយ​ពី​ខ្មៅ​ទៅ​ជា-ស, សក់​... ស : ដក​ស្កូវ ។
    - ស្កូវ​ព្រោង ស្កូវ​ស​ព្រោង ។
    - ស្កូវ​ល្បាយ ស្កូវ​ល្បាយ​អាចម៍​ខ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បាយ ផង) ។
  5. ស្មុយ ( គុ.គុនសព្ទ )
    ស្រមុយ, សុយម៉ុយ; ដែល​ឡើង​ស្មូញ​មិន​រលីង, មិន​ស្អាត; ស្រពោនស្រពាប់ : ពុកចង្កា​ស្មុយ; មុខ​ស្មុយ ។
  6. សូក ( កិ.កិរិយាសព្ទ )
    (ឝូក ន. “សេចក្ដី​អាណិត; ពុកចង្កា; ប្រែង”) ឲ្យ​សំណូក; ឲ្យ​ប្រាក់​ឬ​ទ្រព្យ​របស់​អ្វី​ទៅ​គេ​ដោយ​សម្ងាត់​ឲ្យ​គេ​អាណិត : យក​ប្រាក់ ៣០០ រៀល​ទៅ​សូក... ។
    - សូក​ចិត្ត ឲ្យ​សំណូក​ដើម្បី​ឲ្យ​គេ​សុខ​ចិត្ត ។
    - សូកប៉ាន់ សូក​រំលែក​ប្រយោជន៍​ខ្លះ​ឲ្យ​អ្នក​ទទួល​សំណូក គឺ​សូក​អ្នក​តូច​ឲ្យ​យក​សំណូក​ផ្សេង​ទៅ​ជូន​អ្នក​ធំ ។
    - សូក​សុស ឲ្យ​សំណូក​ញាត់​ញៀត​នាយ​អាយ គឺ​សូក​អ្នក​នេះ​ខ្លះ​អ្នក​នោះ​ខ្លះ ។
    - សូក​អង្វរ ឲ្យ​សំណូក​ផង​អង្វរ​ផង, ឲ្យ​សំណូក​អង្វរ​ចិត្ត ។ល។
  7. ស្រមូម ( គុ.គុនសព្ទ ) [--ម៉ូម ]
    ស្កូញ​ជា​ដុំ, ស្រមូវ : ពុកចង្កា​ស្រមូម ។ ស្រមូមស្រមាម ស្រមូម​មិន​រាប​ទាប, មិន​ស្អាត ស្រមេវស្រមូវ : ពុកចង្កា​ស្រមូមស្រមាម, រោម​ស្រមូមស្រមាម ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar