Khmer Dictionary: ព្រះពុទ្ធ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទ្រាំង
( ន.នាមសព្ទ )
ឈ្មោះតចសារព្រឹក្សមួយប្រភេទ (សន្តានជ្រៃ) មានធាងវែងៗ មានស្លឹកប្រើការបានច្រើនយ៉ាងគឺ ប្រើការចារសាស្ត្រាហៅថា ស្លឹករឹត; ប្រើការដោយយកទ្រនុងស្លឹកវាច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់ស្លឹកខ្ចីៗ សៗ គ្របបន្តិចៗលើគ្នាឲ្យបានជាបន្ទះវែងៗ ធំៗ សម្រាប់ប្រក់ឬបាំងហៅថា ភ្ជល់ (មិនជាប់បានយូរប៉ុន្មានទេ); ទោះត្បាញជាការុងឬសំពៀតជាដើមក៏ហៅថា ភ្ជល់ បានដែរ; ប្រើចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូក ហៅថា ទទត់; ទ្រនុងដែលសកយកស្លឹកចេញហៅថា ទ្រនុងរឹត ឬឆ្អឹងរឹត; ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) ជាដើម ហៅថា ទ្រាំង ដែរៈ ដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង ។ ព. ទ. បុ. ទ្រាំងកំដរខ្មោច គេយកធាងទ្រាំងដែលគេធ្វើជាដាមឬជាព័ន្ធមូលនោះមកចងភ្ជាប់ ឬខ្ទាស់នឹងកាំជណ្ដើរផ្ទះ ដោយគេជឿតាមទម្លាប់ថា ខ្មោចបិសាចខ្លាចទ្រាំង គេការពារមិនឲ្យខ្មោចបិសាចឡើងតាមជណ្ដើរចូលក្នុងផ្ទះបាន ។ មនុស្សដែលខ្ចិលណាស់ ឬដែលល្ងង់ទុយមុយពេក ពេលយប់ដេកលក់មិនសូវដែលប្រែខ្លួន បានត្រឹមតែមកដេកកំដរ កុំឲ្យតែខ្លាចខ្មោចបិសាចលងប៉ុណ្ណោះ, គេនិយាយថា ដូចគេយកទ្រាំងមកកំដរខ្មោច ។ ដើមទ្រាំងនេះច្រើនដុះពីគ្រាប់វាក្នុងព្រៃធំៗ ក្នុងប្រទេសកម្ពុជា មានខែត្រក្រចេះ និងខែត្រកំពង់ធំច្រើនជាងខែត្រឯទៀត, ជាតចសារព្រឹក្សមានប្រយោជន៍ច្រើន, គេអាចដាំតាមព្រំវត្តអារាមក៏បាន មិនសូវរើសដីប៉ុន្មានទេ, រស់នៅបានយូរឆ្នាំ វែងឆ្ងាយជាងអាយុមនុស្សអ្នកមានអាយុវែង, ប៉ុន្តែលុះដល់កំណត់កាល ក៏បញ្ចេញផ្កាចំត្រង់កំពូលមានផ្លែផ្កាជាធ្លាយដូចផ្លែចាក, លុះផ្លែទុំហើយ តចសារព្រឹក្សនេះក៏ងាប់, រាប់ថាជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម, សូមដូចព្រះពុទ្ធភាសិតថា តចសារជាតិមានឫស្សី, បបុស, ត្រែង, ទ្រាំងជាដើមបញ្ចេញផ្កាផ្លែសម្លាប់ដើមវាយ៉ាងណា, លាភៈសក្ការៈពុំជា សម្លាប់មនុស្សលោភលាមកតក់ម៉ក់អាក្រក់ក្រៃ ក៏មានឧបមេយ្យដូច្នោះដែរ ។
Headley's Khmer-English Dictionary Full Text Search
-
ពុទ្ធ
( n )
[put, puttʰeaʔ]
- detail »
the Gautama Buddha (born near Kapilavastu, Nepal, ca. 623 B.C. and attained Nirvana ca. 543 B.C. The Buddha's dates differ from country to country and are variously given as 623 - 543 B.C., 624 - 544 B.C., 566 - 486 B.C., 563 - 483 B.C. or 558 - 478 B.C.) (2) occurs as a prefixed element in words pertaining to the Buddha, Buddhists, or Buddhism
Reference: ព្រះពុទ្ធ