Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភេសជ្ជៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទឹក ( ន.នាមសព្ទ )
    (ទក) ធាតុ​រាវ, តាម​កំណើត​ដើម​ឥត​ព័ណ៌ ឥត​ក្លិន, ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស​សត្វ, មាន​ត្រូវ​ផឹក, ងូត​ជាដើម ។
    - ទឹក​កក ន. ដុំ​ទឹក​ដែល​កក​ដោយ​អាកាស​ត្រជាក់​ខ្លាំង ឬ​ដោយ​គ្រឿង​ម៉ាស៊ីន​ធ្វើ​ឲ្យ​កក ។
    - ទឹក​កាម ទឹក​ខាប់​អន្លាយ​ស្អិត​ដែល​ឃ្លាត​ចេញ​ចាក​កាយ​តាម​បស្សាវមគ្គ ... (ព. ព. ។ ព. គ. ទឹក​អសុចិ ឬ ទឹក​សុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។
    - ទឹក​ក្រុត ថ្នាំ​រាវ​សម្រាប់​បង្កាត់​លោហ​ជាតិ ។
    - ទឹក​ក្លស់​ទឹក​ស័ង្ខ ទឹក​មង្គល​ដែល​ស្រោច​លើ​ព្រះ​សិរ​ព្រះ​រាជា ក្នុង​កាល​ដែល​អភិសេក​ឲ្យ​ពេញ​ទី​ស៊ប់​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ (ហៅ​មុទ្ធា​ភិសិត្តរាជ្យ) ។
    - ទឹក​ខ្មេះ ទឹក​ជូរ​ដែល​កើត​អំពី​បាយ​ស្រា​ជាដើម ។
    - ទឹក​ខ្មៅ ទឹក​មាន​ព័ណ៌​ខ្មៅ ឬ​មាន​ព័ណ៌​ដោយ​យ៉ាង​ៗ​សម្រាប់​សរសេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​សរសេរ) ។
    - ទឹក​គ្រឿង ទឹក​ជ្រលក់​អន្លក់​ធ្វើ​ដោយ​ត្រី​សាប ឬ​ត្រី​ឆ្អើរ​លាយ​នឹង​ព្រហក់ ឬ​កាពិ​និង​គ្រឿង​ច្រើន​មុខ​មាន​ម្ជូរ​និង​ស្លឹក​ជីរ​ខ្ទឹម​ជាដើម ។
    - ទឹក​ឃ្មុំ ទឹក​ផ្អែម​ដែល​ឃ្មុំ​បង្កើត​ក្នុង​សំបុក ។
    - ទឹក​ច័ណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចណ្ឌ ឬ ច័ណ្ឌ) ។
    - ទឹក​ចត់ ឬ - ទឹក​អម្ចត់ ទឹក​មាន​រស​ចត់ គឺ​ទឹក​ជ្រលក់​ចីវរ​របស់​ពួក​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។
    - ទឹក​ចិត្ត (--ចិត) ទឹក​រក្សា​ចិត្ត គឺ​ទឹក​ដែល​នៅ​ក្នុង​បេះ​ដូង, ចិត្ត ។
    - ទឹក​ឆា ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់ចាម ។
    - ទឹក​ឈូ ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ​មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច​នៅ​ក្នុង​ខេត្ត​កំពត ។
    - ទឹក​ដប់ ឈ្មោះ​មាស​មួយ​ប្រភេទ ដែល​ល្អ​វិសេស​ជាង​មាស​ទាំងពួង : មាស​ទឹក​ដប់ ។
    - ទឹក​ដម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដម) ។
    - ទឹក​ដូង ទឹក​ដែល​កើត​នៅ​ក្នុង​ផ្លែ​ដូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់​ទឹក​ដូង) ។
    - ទឹក​ដោះ ទឹក​ដែល​ចេញ​ពី​ដោះ មាន​ពណ៌​ស​មាន​រស​ផ្អែម : ទឹក​ដោះ​មនុស្ស, ទឹក​ដោះ​គោ, ទឹក​ដោះ​ពពែ...។
    - ទឹក​ដោះ​ខាប់ ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ឲ្យ​ខាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។ ទឹក​ដោះ​ខ្លា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ទឹក​ដោះ​ជូរ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោ​រស ផង) ។
    - ទឹក​ដោះ​ជូរ​ឡើង​ពពុះ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ឡើង​ពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ដោះ​ថ្លា ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ទាល់​តែ​ឡើង​ថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង)។
    - ទឹក​ដោះ​រាជសីហ៍ (--រាជៈសី) ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ឈ្មោះ​ចេក​មួយ​ប្រភេទ ។ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​ដែល​នៅ​ស្រស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ត្នោត ទឹក​ដែល​ស្រក់​អំពី​មុខ​ផ្កា​ត្នោត​គាប ។
    - ទឹក​ត្រី ទឹក​ប្រៃ​មាន​ពណ៌​លឿង​ឬ​ក្រហម ធ្វើ​ពី​មច្ឆជាតិ​ស្អុយ​ប្រឡាក់​អំបិល ។
    - ទឹក​នោម ទឹក​មាន​ក្លិន​ឆ្អេះ ដែល​មនុស្ស​ឬ​សត្វ​បញ្ចេញ​ពី​ក្នុង​កាយ​តាម​បស្សាវមគ្គ (ព. រ. ហៅ​ទឹក​មូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹក​បស្សាវៈ ។
    - ទឹក​បន្សារ គ្រឿង​លាយ​សម្រាប់​ផ្សារ​លោហ​ជាតិ​ឲ្យ​ជាប់​គ្នា ។
    - ទឹក​បស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវៈ) ។
    - ទឹក​បាន (សំ. បា. បាន “ទឹក​ដែល​គួរ​ផឹក​បាន, ទឹក​សម្រាប់​ផឹក”) ទឹក​ដែល​មាន​ពុទ្ធានុញ្ញាត​ឲ្យ​ពួក​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ជា​ភេសជ្ជៈ​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អដ្ឋបាន) ។
    - ទឹក​បាយ ទឹក​ដែល​ផាត់​សម្រេង​ចេញ​ពី​អង្ករ​ស្ងោរ ដើម្បី​នឹង​ផ្ងំ​អង្ករ​នោះ​ឲ្យ​ងំ​កើត​បាន​ជា​បាយ ។
    - ទឹក​ផុស ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ។
    - ទឹក​ពិភទ្ទសច្ចា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិពឌ្ឍនសច្ចា) ។
    - ទឹក​ភ្នែក ទឹក​ដែល​ចេញ​ពី​ភ្នែក​ដោយ​មាន​អ្វី​ចូល, ដោយ​ប៉ះ​ទង្គិច ឬ​ដោយ​យំ​ជាដើម ។
    - ទឹក​ភ្លៀង ទឹក​ដែល​ធ្លាក់​ចុះ​ពី​អាកាស មិន​ទាន់​ប្រែ​ឈ្មោះ​ដើម​នៅ​ឡើយ : ងូត​ទឹក​ភ្លៀង, ត្រូវ​ទឹក​ភ្លៀង ។
    - ទឹក​ភ្លោះ ទឹក​ដែល​ហៀរ​ចេញ​ពី​ទ្វារ​មាស​មាតា ក្នុង​ពេល​មុន​ដែល​ទារក​នឹង​សម្រាល​ចេញ​មក; កាល​ដែល​ទឹក​នេះ​ចេញ​មក​គេ​ហៅ​ថា បែក​ទឹក​ភ្លោះ ។
    - ទឹក​មន្ត (--មន់) ទឹក​មង្គល​ដែល​ព្រះ​សង្ឃ​សូត្រ​ចម្រើន​ពុទ្ធ​មន្ត ឬ​ទឹក​ដែល​អ្នក​ចេះ​មន្ត​អាគម​សូត្រ​កូរ​ផ្លុំ សម្រាប់​ស្រោច, ងូត បង្ការ​ខ្លួន ឬ​ជម្រះ​ចង្រៃ (តាម​ទម្លាប់​អ្នក​ជឿ) ។
    - ទឹក​មាត់ ធាតុ​ទឹក​ខាប់​បន្តិច​ដែល​កើត​ក្នុង​មាត់​ជា​ធាតុ​ផ្សើម​មាត់​ឲ្យ​សើម​ជានិច្ច ។
    - ទឹក​មាស ប្រេង​រាវ​ស្អិត​លាយ​កម្ទេច​ផង់​មាស​ឬ​ស្ពាន់ សម្រាប់​លាប​គ្រឿង​រចនា​ផ្សេង​ៗ ។
    - ទឹក​មូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូត្រ) ។
    - ទឹក​រងៃ ន. ទឹក​ដែល​ហូរ​ចេញ​អំពី​សាច់​ត្រូវ​របួស​ជិត​​នឹង​ពង​ខ្ទុះ ។
    - ទឹក​សរសេរ ទឹក​មាន​ព័ណ៌​ផ្សេង​ៗ សម្រាប់​ប្រើ​សរសេរ : ទឹក​សរសេរ​ខ្មៅ, ទឹក​សរសេរ​ក្រហម, ទឹក​សរសេរ​ស្វាយ, ទឹក​សរសេរ​ខៀវ...; ខ្មែរ​យើង​ហៅ​តាម​ទម្លាប់​ថា ទឹក​ខ្មៅ ទាំងអស់ : ទឹក​ខ្មៅ​ខ្មៅ, ទឹក​ខ្មៅ​ក្រហម, ទឹក​ខ្មៅ​ស្វាយ, ទឹក​ខ្មៅ​ខៀវ... (ហៅ​ទឹក​សរសេរ ទើប​សម) ។
    - ទឹក​ស៊ីអ៊ីវ (ចិន) ទឹក​សម្បុរ​ក្រមៅ​ធ្វើ​ពី​គ្រាប់​សណ្ដែក​សៀង សម្រាប់​ប្រើ​ការ​ផ្សំ​នឹង​ម្ហូប​អាហារ​ណា​មួយ ដែល​គួរ​ប្រកប ។
    - ទឹក​សំបថ (--បត់) ទឹក​ដែល​ពួក​មនុស្ស​តាំង​សច្ចា​ប្រណិធាន​ស្បថ ទៅ​វិញ​ទៅ​មក ហើយ​ផឹក​ដោយ​សេចក្ដី​ប្ដេជ្ញា​គ្នា​យ៉ាង​តឹង ក្នុង​កិច្ច​ការ​ណា​មួយ ដែល​ជា​អំពើ​ទាស់​ខុស​នឹង​ច្បាប់​សម្រាប់​ប្រទេស​ដែល​ខ្លួន​នៅ ។
    - ទឹក​សំបួរ ទឹក​ដែល​គេ​អប់​ដោយ​ផ្សែង​ទៀន​ក្រមួន​ឃ្មុំ ហើយ​ដាក់​ផ្លែ​សំបួរ​ទុំ ឬ​ដាក់​ចំណិត​ផ្លែ​ក្រូច​សើច​លាយ​ខ្លះ​ផង​ក៏​មាន សន្មត​ថា​ជា​ទឹក​មង្គល​ក្នុង​ការ​និមន្ត​ភិក្ខុ​សង្ឃ​សូត្រ​ព្រះ​បរិត្ត​ឲ្យ​កើត​ស្រី​សួស្ដី...។
    - ទឹក​សំឡេង សូរ​ស័ព្ទ​សំឡេង​ពីរោះ​ឬ​មិន​សូវ​ពីរោះ​ក៏​ហៅ ទឹក​សំឡេង បាន ។
    - ទឹក​អប់ ទឹក​ក្រអូប​កើត​ដោយ​អប់, ដោយ​ចំហុយ​ជាមួយ​នឹង​គ្រឿង​ក្រអូប​ផ្សេង​ៗ មាន​ផ្កា​ជាដើម ។
    - ទឹក​អម្ចត់ (--អំម្ចត់) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​ចត់) ។
    - ទឹក​អម្រឹត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អម្រឹត) ។
    - ទឹក​អំពៅ ទឹក​ផ្អែម​ដែល​គាប​យក​ពី​ដើម​អំពៅ ។ល។
  2. នវនីត ( ន.នាមសព្ទ ) [នៈវៈ-- ]
    ទឹក​ដោះ​សាប, ទឹក​ដោះ​ខាប់ : នវនីត​ជា​ភេសជ្ជៈ (ព. វិ. ពុ.) ។
  3. ភេសជ្ជ ( ន.នាមសព្ទ ) [ភេស័ច ]
    (ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំ​បំបាត់​រោគ, ថ្នាំ​រម្ងាប់​រោគ​ (បារ. Médicament) ។
    - ភេសជ្ជ​ទាន ការ​ឲ្យ​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​បរិក្ខារ គ្រឿង​ថ្នាំ, ថ្នាំ​គ្រប់​យ៉ាង សម្រាប់​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ អ្នក​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ្ជ ជំនួញ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - សប្បិ ទឹក​ដោះ​ថ្លា,
    - នវនីត ទឹក​ដោះ​ខាប់,
    - តេល ប្រេង,
    - មធុ ទឹក​ឃ្មុំ,
    - ផាណិត ទឹក​អំពៅ ឬ​ស្ករ​ជាដើម ក៏​ហៅ​ថា ភេសជ្ជ​ ដែរ (ព. វិ. ពុ.) ។ សព្វ​ថ្ងៃ​ខ្មែរ​ប្រើ​ពាក្យ ភេសជ្ជ នេះ​សំដៅ​យក​គ្រឿង​ទឹក​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​សុរា​និង​មេរ័យ ដូច​ជា​ទឹក​ក្រូច, កាហ្វេ​ជាដើម : ជប់លៀង​ភេសជ្ជៈ​; ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះ​សង្ឃ ។ គ្រឿង​ផឹក​ទាំងនោះ​តាម​ភាសា​បាលី​គប្បី​ហៅ​ថា ទឹក​បាន ឬ បានីយ៍ ឬ​ក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
  4. រេចកភេសជ្ជៈ ( ន.នាមសព្ទ ) [រេចៈកៈ ភេស័ចជៈ ]
    (រេចក) ថ្នាំ​បញ្ចុះ​ឲ្យ​បាត់​ទល់​អាចម (ហៅ​ថា វិរេចក​ភេសជ្ជៈ ឬ--ភៃសជ្យ ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភេសជ្ជៈ ផង) ។
  5. សត្ត ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [ស័ត-តៈ ]
    (សប្ត, សប្តន៑) ប្រាំ​ពីរ (៧) ។
    - សត្ត​ខណ្ឌ (--ខ័ន) ៧ សង្កាត់, ៧​ផ្ទាំង; ចីវរ​សត្ត​ខណ្ឌ ចីវរ​មាន​ផ្ទាំង​៧ ។
    - សត្ត​ទិន ឬ - សត្ត​វារៈ, --ពារ ៧​ថ្ងៃ: នៅ​អស់​សត្ត​ទិន គឺ​រវាង​៧​ថ្ងៃ (មួយ​សប្តាហ៍): ក្នុង​មួយ​សត្ត​វារៈ ។
    - សត្ត​ពិធ ៧​យ៉ាង, ៧​បែប; ៧​មុខ ។
    - សត្ត​បរិ​ភណ្ឌ ភ្នំ​៧ សង្កាត់​ដែល​ព័ទ្ធ​ភ្នំ​ព្រះ​សុមេរុ ។
    - សត្ត​ភូមិក ដែល​មាន​ជាន់​ឬ​ថ្នាក់​៧ : ផ្ទះ​សត្ត​ភូមិក (ផ្ទះ​៧​ជាន់) ។
    - សត្ត​មាស ៧​ខែ ។
    - សត្តាហៈ ឬ សប្តាហៈ, សប្តាហ័ន, សប្តាហ៍ (បា. សត្តាហ < សត្ត + អហ “ថ្ងៃ”; សំ. សប្តាហន < សប្ត “៧” + អហន “ថ្ងៃ”) ៧​ថ្ងៃ; រវាង ៧ ថ្ងៃ, មួយ​ខួប ៧ ថ្ងៃ : មួយ​សត្តាហៈ; សប្តាហៈ ទី ១ ។
    - សត្តាហកាលិក ភេសជ្ជៈ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ត្រូវ​ទុក​ខ្លួន​ឯង ឆាន់​បាន​យ៉ាង​យូរ​ត្រឹម ៧ ថ្ងៃ (ព. វិ. ពុ.) ។
    - សត្តាហ​កិច្ច,
    - សប្តាហ​ក្រឹត្យ ឬ - សត្តាហ​ករណីយ​កិច្ច កិច្ច​ធុរៈ​ដែល​ភិក្ខុ-សាមណេរ អ្នក​កំពុង​នៅ​ចាំ​វស្សា ត្រូវ​អធិដ្ឋាន​ចិត្ត​កំណត់​ថ្ងៃ​ហើយ​ចេញ​ទៅ​នៅ​ក្រៅ​អាវាស​បាន​យ៉ាង​យូរ​ត្រឹម​៦​យប់ (ព. វិ. ពុ.) ។ល។
  6. ស៊ីរ៉ូប៍ ( ន.នាមសព្ទ ) [--រ៉ូ ]
    (Sirop) ទឹក​ស្អិត​មាន​រស​ផ្អែម លាយ​ដោយ​មាន​គ្រឿង​ផ្សំ​មាន​ស្ករ-ស​ឬ​ស្ករ​ក្រាម​និង​រស​ជាតិ​ផ្លែ​ឈើ​ជាដើម ប្រើ​ជា​គ្រឿង​ផឹក (ភេសជ្ជៈ) : ស៊ីរ៉ូប៍​ខាប់, ស៊ីរ៉ូប៍​រាវ, ស៊ីរ៉ូប៍​ក្រូច​ឆ្មារ ។
  7. អក ( កិ.កិរិយាសព្ទ )
    ចាប់​ចំណី​អាហារ​ក្រៀម, ផង់ ឬ​ភេសជ្ជៈ​ស្ងួត​ផង់​ជាដើម ពេញ​ទូក​ដៃ ហា​មាត់​ធំ​ងើយ​ពម : អក​ប្រអួល, អក​អំបុក, អក​ថ្នាំ​ផង់ ។
  8. ចតុប្បារិសុទ្ធិសីល ( ន.នាមសព្ទ ) [ចៈ តុប-ប៉ារ៉ិ សុទ្ធិសិល ]
    សីល​គឺ​សេចក្ដី​បរិសុទ្ធិ ៤ យ៉ាង (សម្រាប់​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា) គឺ ១-បាតិមោក្ខសំវរៈ សង្រួម​តាម​សិក្ខាបទ​ក្នុង​បាតិមោក្ខ គឺ​មិន​ប្រព្រឹត្ត​ល្មើស​កន្លង​ពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្ត​ត្រឹម​ត្រង់​តាម​ពុទ្ធានុញ្ញាត; ២-ឥន្ទ្រិយសំវរៈ សង្រួម​ឥន្រ្ទិយ​ទាំង ៦ គឺ​ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣-អាជីវបារិសុទ្ធិ ចិញ្ចឹម​ជីវិត​តាម​គន្លង​នៃ​សេចក្ដី​បរិសុទ្ធិ មាន​វៀរចាក​ការ​ប្រចុបប្រចែង​គ្រហស្ថ​ជាដើម; ៤-បច្ចយសន្និស្សិត ពិចារណា​សិន​ហើយ​ទើប​បរិភោគ​បច្ច័យ ៤ គឺ ចីវរ, បិណ្ឌបាត, សេនាសនៈ, គិលាន​ភេសជ្ជៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar