Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មន្រ្តី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ករុណាវិសេស ( ន.នាមសព្ទ )
    ពាក្យ​សម្រាប់​មន្រ្តី ឬ​បណ្តា​រាស្រ្ត​ទាំងពួង​ឆ្លើយ​ស្ដេច បើ​ឆ្លើយ​ស្ដេច​ទ្រង់​រាជ្យ​ថា : ព្រះ​ករុណា​វិសេស ឬ ព្រះ​ករុណា​ថ្លៃ​វិសេស ។
  2. កង្កែប​អាចម៍​គោ ( ន.នាមសព្ទ ) [-អាច់- ]
    ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌ​តូច​ប៉ុន​គ្នា​នឹង​កង្កែប​ប្រុយ​ដែរ ប៉ុន្តែ​ដង​ខ្លួន​ខ្លី ជើង​ក៏​ខ្លី​ៗ ដែរ សម្បុរ​ស្ទើរ​លឿង នៅ​តែ​ក្នុង​កំពាយ​អាចម៍​គោ​លើ​គោក : កង្កែប​អាចម៍​គោ​ហ៊ាន​លោត​ខាំ​ពស់​វែក មាន​ន័យ​ថា រាស្រ្ត​តូចតាច​ហ៊ាន​ប្រណាំង​ប្រជែង​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្ដិ​ធំ (ព. ទ. បុ.) ។
  3. កុង្សីយ៍​សេនាបតី ( ន.នាមសព្ទ ) [--សេន៉ាប៉ៈ-ដី ]
    ក្រុម​ជំនុំ​រាជការ​​ផែន​ដី​ធំ មាន​សេនាបតី​ទាំង ៤ ជា​ចតុស្តម្ភ មាន​អគ្គ​មហា​សេនា​ជា​អធិបតី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កុង្សីយ៍ និង​សេនាបតី) ។ សព្វ​ថ្ងៃ​ហៅ​ថា គណៈ​រដ្ឋ​មន្រ្តី ។
  4. ខ្ញុំ ( បុ. ស.បុរិសសព្ទនាម )
    (តាម​លំអាន សំ. បា. ជា​ឧត្តម​បុរិសៈ) សំដី​ដែល​សាមី​ខ្លួន ហៅ​ខ្លួន​ឯង : ខ្ញុំ​សុំ​អញ្ជើញ​បង​ទៅ​ក្រុង​ព្រះ​សីហនុ ជាមួយ​នឹង​ខ្ញុំ​បាន ៣ ថ្ងៃ ។ ខ្ញុំ​​​បាទ​សម្រាប់​និយាយ​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្ដិ​មធ្យម​ ឬ ជាមួយ​នឹង​មនុស្ស​ឥត​យស​ស័ក្តិ​ទេ ប៉ុន្តែ​គួរ​គោរព ។ ខ្ញុំ​ប្របាទ សម្រាប់​និយាយា​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្តិ​ធំ ។ បើ​ស្ត្រី​ថា នាង​ខ្ញុំ ។ ខ្ញុំ​ឯង ជា​ព្រះ​រាជ​ឱង្ការ នៃ​ព្រះ​មហា​ក្សត្រិយ៍ ដែល​ទ្រង់​ប្រាស្រ័យ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ដោយ​ការ​គួរ​សម; បើ​ព្រះ​រាជ​ឱង្ការ​ពុំ​គួរ​សម​ទេ ដូច​អ្នក​បម្រើ​បម្រាស់​ស្និទ្ធ​ជិត​ព្រះ​អង្គ​ជាដើម​ថា អញ ឬ អញ​ឯង ។ល។ បព្វជិត​ថា អាត្មា; ជាមួយ​នឹង​ឥស្សរ​ជន​ថា អាត្មា​ភាព ។ បុរាណ​ថា
    - អាច​ក្ដី : អាច​ក្ដី​ពុំ​សូវ​សប្បាយ ចេះ​តែ​វិល​មុខ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូល​ព្រះ​បង្គំ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ផង ។

     (ន.)  មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ, កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ : មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម, ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា, ទាសី “ខ្ញុំ​ប្រុស, ខ្ញុំ​ស្រី”) ។

  5. តំណែង ( ន.នាមសព្ទ )
    អ្វី​ៗ​ដែល​គេ​តែង ។ របៀប​លំដាប់​កិត្តិយស​មន្រ្តី, មុខ​ក្រសួង, មុខងារ, មុខការ : លា​ចាក​មុខ​តំណែង, ដាក់​ឲ្យ​នៅ​ក្រៅ​តំណែង ។
  6. ទេព ( ន.នាមសព្ទ ) [ទេប]
    (ទេវ) ទេវតា ។
    - ទេពកញ្ញា (ទេពៈក័ញញ៉ា ឬ​ទេព--) ន. (ទេវកញ្ញា; ទេវកន្យា) ស្រី​ក្រមុំ​ទេពតា, ទេពធីតា​ក្រមុំ : នាង​ទេព​កញ្ញា, ស្រី​ទេពកញ្ញា ។
    - ទេពច្យុត (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត)​ទេវតា​ដែល​ឃ្លាត​ចាក​ទេវលោក, សត្វ​ដែល​ឃ្លាត​ចាក​ទេវលោក​មក គឺ​សត្វ​ដែល​ស្លាប់​អំពី​ទេវលោក​មក​កើត​ជា​មនុស្ស ។
    - ទេពច្យុតិ (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរ​ឃ្លាត​ចាក​ទេវលោក គឺ​ដំណើរ​ទទួល​មរណ​ភាព​របស់​ទេវតា ។
    - ទេពជំនុំ (ទេព--) ន. ប្រជុំ​ទេវតា ឬ​ទេវតា​អ្នក​ជំនុំ​កិច្ចការ ។
    - ទេពតា (ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្ស​ដែល​ជា​ទិព្យ, អមរ ។
    - ទេពទារូ (ទេព--) ឬ - ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​មាន​ក្លិន​ក្រអូប, ច្រើន​ប្រើ​ជា​ថ្នាំ​ខ្យល់ ។
    - ទេពធីតា (ទេពៈធីតា ឬ ទេព--) ន. (បា. ទេវធីតា) កូន​ស្រី​នៃ​ទេពតា, ស្រី​ទេពតា : នាង​ទេពធីតា ។
    - ទេពនារី (ទេពៈ-ឬ​ទេប--) ន. (សំ. បា. ទេវនារី) ដូច​គ្នា​នឹង ទិព្វនារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
    - ទេពនិករ (ទេពៈនិ-ក ឬ ទេប--) ន. (សំ. បា. ទេវ + និករ) ពពួក​ទេវតា : សូម​ទេពនិករ​អមរមេឃ តាំង​ចិត្ត​ស្មោះ​ត្រេកអរ​សាទរ ប្រសិទ្ធិ៍​សព្ទ​សាធុការ​ពរ ដល់​អ្នក​នគរ​ទាំងអស់​គ្នា ។
    - ទេពនិកាយ (ទេពៈ--ឬ ទេប--) ន. (សំ. បា. ទេវ + និកាយ) ពួក​ទេវតា, ពពួក​ទេពតា ។
    - ទេពនិមន្ត (ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នក​ដែល​ពួក​ទេវតា​អញ្ជើញ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិមន្តន៍ (ទេបនិមន់) ន. (បា. ទេវ + និមន្តន) ដំណើរ​អញ្ជើញ​របស់​ពួក​ទេវតា ឬ​ដំណើរ​ដែល​ពួក​ទេពតា​អញ្ជើញ​ទេវតា​ណា​មួយ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិម្មិត (ទេប-និម-មិត) ន.ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរិ្មត “ដែល​ទេវតា​និម្មិត”) ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ងារ​មន្រ្តី​ជាង​គំនូរ​ដែល​មាន​ថ្វីដៃ​គូរ​ល្អ​ប្រដូច​នឹង​គំនូរ​ដែល​ទេវតា​និម្មិត : ឧកញ៉ា​ទេព​និម្មិត ។
    - ទេព​ប្រណម្យ (ទេបប្រណំ) ន. (សំ. ទេវ + ប្រណម្យ) រូប​ទេពតា​សំពះ; ច្រើន​ធ្វើ​ឲ្យ​ឃើញ​តែ​ពី​ត្រឹម​ផ្ចិត​ឡើង​ទៅ​លើ : រូប​ទេព​ប្រណម្យ ។
    - ទេព​របាំ (ទេប--) ន. ងារ​មន្រ្តី​ទី​ចាងហ្វាង​ពួក​របាំ​ព្រះ​រាជ​ទ្រព្យ​តាំង​ដោយ​សន្មតិ​លើក​ថា​មាន​ចំណេះ​ខាង​រាំ ប្រៀប​ដូច​ជា​របាំ​របស់​ទេព្តា ។
    - ទេព​រំដួល (ទេប--) ន. ឈ្មោះ​មន្ត​ស្នេហ៍​មុខ​មួយ​ប្រភេទ ដែល​អ្នក​ប្រកាន់​ជឿ​ខាង​របៀន​ស្នេហ៍ សន្មត​ហៅ​ដោយ​អំនួត​ថា កាល​បើ​ប្រសិទ្ធី ឬ​សូត្រ​កាល​ណា សូម្បី​ទេពតា​ក៏​រំជួល​ចិត្ត​ស្រឡាញ់​តែ​រាល់​គ្នា​ដែរ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្លិន​ពិដោរ​ឈ្ងប់, ច្រើន​មាន​តែ​នៅ​ភ្នំ​ខ្លះ​ដោយ​អន្លើ គេ​ថា​ច្រើន​មាន​ក្នុង​ស្រុក​កំពង់សោម ខេត្ត​កោះកុង ។ ឈ្មោះ​បទ​ភ្លេង​មួយ​ប្រភេទ ។
    - ទេព​លេខា (ទេពៈ--ឬ​ទេប--) ន. (សំ. បា. ទេវ + លេខា “គំនូរ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ជាង​គំនូរ តាំង​ដោយ​សន្មតិ​ថា​ជា​អ្នក​ចេះ​គូរ​ល្អ ប្រៀប​ប្រដូច​នឹង​គំនូរ​ទេវតា ។
    - ទេព​វិមាន ន. (សំ. បា. ទេវ + វិមាន) វិមាន​របស់​ទេវតា, លំនៅ​ទេពតា (ហៅ ទេព​ពិមាន ក៏​បាន) ។
    - ទេព​សេនា ន. (សំ. បា. ទេវ + សេនា “សេនា​នៃ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​ព្រះ​រាជ​មន្ទីរ​តាំង​ដោយ​សន្មតិ​ថា​មាន​អានុភាព​អង់អាច ប្រៀប​ដូច​ជា​សេនា​នៃ​ទេពតា ។
    - ទេព​ស្រ្តី ន. (សំ. ទេវ​ស្រ្តី) ស្រី​ទេពតា, ស្រី​អប្សរ, ស្រី​សួគ៌ : នាង​ទេព​ស្រី្ត ។
    - ទេព​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព​អប្សរ) ។
    - ទេព​អប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា) ស្រ្តី​ទេពតា, ស្រី​សួគ៌ : ស្រី​ទេព​អប្សរ (ហៅ​ស្រី​ទេព​អប្សរា ក៏​បាន) ។ ប្រើ​ក្លាយ​ជា ទេព​អក្សរ ក៏​មាន ។
    - ទេពា ន. (បា. ទេវា) ទេវតា​ទាំងឡាយ, ពួក​ទេវតា ។
    - ទេពារក្ស (ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ) ទេពតា​អ្នក​រក្សា​មនុស្ស ឬ​រក្សា​អ្វី​ៗ; ប្រើ​ជា ទេព្រក្ស ក៏​មាន ។
  7. នាម៉ឺន ( ន.នាមសព្ទ )
    មន្ត្រី​មាន​បណ្ដា​ស័ក្តិ ១០ ហ៊ូពាន់ គឺ​ស័ក្តិ​មួយ​ម៉ឺន; ពាក្យ​នេះ​ជាប់​មក​ពី​សម្ដី​សៀម​ថា ន៉ាហ្មឺ់ន “ស្រែ​មួយ​ម៉ឺន”, ន៉ាសែន “ស្រែ​មួយ​សែន”; បណ្ដា​ស័ក្តិ​មន្រ្តី​ធំ​ក្នុង​សម័យ​ព្រេង​នាយ​យូរ​មក​ហើយ​ ដែល​មាន​មុខងារ​ត្រូវ​ស្ដី​ត្រួតត្រា ឬ​ត្រូវ​បាន​ស្រែ​មួយ​ហ្មឺន, មួយ​សែន ជា​មុខ​អាការ; ព្រោះ​ហេតុ​នោះ ទើប​មាន​ពាក្យ​និយាយ​ថា​ នាហ្មឺន​នាសែន ឬ ន៉ាហ្មឺន​ន៉ាសែន ជាប់​មក​ដល់​សព្វ​ថ្ងៃ : ធ្វើ​ជា​នាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សត្រ ឬ ក្សត្រិយ៍ ទៀត​ផង ។
  8. គណៈរដ្ឋមន្រ្តី ( ន.នាមសព្ទ )
    (គណ​រដ្ឋ + មន្ត្រី) ពួក​ក្រុម​នៃ​រដ្ឋ​មន្រ្តី ដែល​មាន​​នាយក​រដ្ឋ​មន្រ្តី មួយ​រូប​ជា​ប្រមុខ ។
  9. គណៈ ( ន.នាមសព្ទ ) [គៈ-- ]
    (គណ) ពួក; ក្រុម; បន; ហ្វូង ។ បើ​រៀង​ភ្ជាប់​ជា​មួយ​នឹង​សព្ទ​ឯ​ទៀត​ឲ្យ​ជា​បទ​សមាស​តាម​របៀប​វេយ្យាករណ៍ សំ. បា. ត្រូវ​រៀង​ជា រដ្ឋ​មន្រ្តី​គណៈ ក្រុម​នៃ​រដ្ឋ​មន្រ្តី; សង្ឃ​គណៈ ក្រុម​នៃ​ភិក្ខុ​សង្ឃ; ប៉ុន្តែ​តាម​ទម្លាប់​ខ្មែរ​យើង, ច្រើន​តែ​ប្រើ​រៀង​បទ​សមាស សំ. បា. ត្រឡប់​យក​បទ​ក្រោយ​ជា​មុន​វិញ សម្រួល​ឲ្យ​ងាយ​អាន ងាយ​ថា, រៀង​ត្រឡប់​បទ​ជា គណៈ​រដ្ឋ​មន្រ្តី, គណៈ​សង្ឃ វិញ, ក៏​នៅ​តែ​មាន​ន័យ​ថា ក្រុម​រដ្ឋ​ន្ត្រី, ក្រុម​ភិក្ខុ​សង្ឃ ដែរ (បទ​សមាស​ឯ​ទៀត​ក្រៅ​ពី​នេះ​នៅ​មាន​ច្រើន ដូច​ជា រដ្ឋពល កម្លាំង​របស់​រដ្ឋ, រៀង​ត្រឡប់​បទ​ជា ពលរដ្ឋ ជាដើម​នោះ​ដែរ) ។ល។
  10. បវរ ( គុ.គុនសព្ទ ) [បវ៉]
    (ប្រវរ) ប្រសើរ, លើសលែង, ថ្លៃថ្លា : ធម៌​ដ៏​បវរ, ទ្រព្យ​ដ៏​បវរ ។ ខ្មែរ​យើង​ច្រើន​ប្រើ​ពាក្យ​នេះ​រួម​ចូល​ជា​បទ​សមាស ភ្ជាប់​ជាមួយ​នឹង​សព្ទ​ឯ​ទៀត​ប្រើ​ជា​ឋានន្តរ​សម្រាប់​មន្រ្តី​ជា : បវរ​សង្គ្រាម, បវរ​លិខិត, បវរ​អក្ខរា, បវរ​ស្នេហា ជាដើម ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar