Khmer Dictionary: មូសិកទន្ត,
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្បៀស
( ន.នាមសព្ទ )
គំនូស ( „ ) នេះសម្រាប់សម្លាប់អក្សរ ៩ តួគឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត) ។
-
ធ្មេញកណ្ដុរ
( ន.នាមសព្ទ )
ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ ( ៉) សម្រាប់សម្លាប់ខ្យល់អក្សរ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរសូរឲ្យខុសពីសំឡេងប្រក្រតី គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈ ឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត ផង) ។
-
ប
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យញ្ជនៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត ( ៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រៈ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ ( ៊) នេះពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
-
ប៉
ក៏គឺតួ ប នុះឯងគ្រាន់តែដាក់ មូសិកទន្ត ( ៉ ) នេះពីលើឲ្យមានសំឡេងតូចឆ្មារបន្ថើរបន្តិចជាង ប ប៉ុណ្ណោះ ។ ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេង ប៉ អានថា ប៉ៈ គ្មានសំឡេង ប ថា បៈ ទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឲ្យផ្សំបាន ក៏នៅតែមានសំឡេងថា ប៉ៈ ដែរ ដូចជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម ។ ក្នុងភាសាខ្មែរយើង ទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដី ជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដី ក៏នៅតែមានសំឡេងជា ប៉ ដូច្នោះឯង វៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើង បាននិយាយប្រើសំឡេង ប៉ ជា ប ខ្លះទៅហើយ នោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឲ្យគង់នៅ ពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយ ដូចជា បុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រ ជាដើម យើងនឹងនិយាយថា ប៉ុគ្គល,ប៉ាទា, ប៉ិណ្ឌ ប៉ុណ្យ, ប៉ុត្រ ឲ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ ។ លំដាប់មេពាក្យទាំងអស់ក្នុងតួ ប៉ នេះ សុទ្ធតែមានសំឡេងជា ប៉ ទោះអានជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥតមានសំឡេង ប ទេ ឯសំឡេង ប មានក្នុងលំដាប់មេពាក្យខាងតួ ប ឯណោះរួចហើយ ។
-
ម៉ុម
( គុ.គុនសព្ទ, ន.នាមសព្ទ )
ក្រមុំ, នាងក្រមុំ; ពាក្យថ្នមឬទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ : ម៉ុមបង, ម៉ុមម៉ែ, មាសម៉ុម, ស្រីម៉ុម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រីម៉ុមចង់សុំអ្វីពីខ្ញុំ បើចង់សុំអ្វីក៏សុំចុះ ចូរកុំសុំតែរបស់នុះ ព្រោះម៉ុមបានចុះសន្យាហើយ ។ (គួរប្រយ័ត្នកុំសរសេរ មុំ ព្រោះច្រឡំនឹង មុំ ឬ មុម គឺជ្រុងឬជាយ, ទាំងកុំសរសេរ ម៉ុំ ឡើយ ព្រោះមានមូសិកទន្តផងមាននិគ្គហិតផងត្រួតលើគ្នានាំឲ្យធ្ងន់ណាស់) ។
-
មូសិកទន្ត
( ន.នាមសព្ទ )
[មូសិកៈទ័ន]
(< មូសិក “កណ្ដុរ” + ទន្ត “ធ្មេញ”; មូឞិក--) ធ្មេញកណ្ដុរ ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញកណ្ដុរ ( " ) នេះ សម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ ិ ឲ្យជា ឺ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្មេញកណ្ដុរ ផង) ។
-
រ៉ាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(រាំ អ. ថ. រុ័ម ប្រើជា កិ.) ញយ, ញឹកញយ, រឿយ : ទៅមករ៉ាំណាស់, អង្គាសប្រាក់រ៉ាំពេក (សរសេរជា រ ក៏បាន ប៉ុន្តែទើសទែងនឹងមូសិកទន្ត) ។
-
រ៉ាំងណុក
( ន.នាមសព្ទ )
(រ័ងនក អ. ថ. រុ័ងន៉ុក “សំបុកសត្វបក្សី”) សំបុកសត្វត្រចៀកកាំដែលប្រឡាក់កំហាកវា, សម្រាប់ប្រើជាថ្នាំត្រជាក់ឬប្រើជាអាហារសម្រាប់មនុស្សឈឺធ្ងន់ជួយឲ្យមានកម្លាំង (សរសេរជា រ៉ំាង-- ក៏បាន ប៉ុន្តែទើសទែងនឹងមូសិកទន្ត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ និង នាងនក់ ផង) ។
-
រ៉ាំរ៉ៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ឬ គុ.) តត្រំតត្រើយ, ត្រាំត្រែង, យូរ : ឈឺរ៉ាំរ៉ៃ, ក្មេងយំរ៉ាំរ៉ៃ; ជំងឺរ៉ាំរ៉ៃ (សរសេរជា រ៉ំា --ក៏បាន ប៉ុន្តែទើសទែង ព្រោះមានមូសិកទន្តផង; គួរប្រើ រ៉ាំរ៉ៃ ស្រួលជាង) ។
-
វណ្ណយុត្ត
( ន.នាមសព្ទ )
[វ័ន-ណៈយុត ]
(សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ ); ៣- ត្រីសព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្សសញ្ញា ឬ បន្តក់ (់); ៧-សំយោគសញ្ញា (័) ៨-លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ); ៩-លេខអស្តា (៏); ១០- កាកបាទ ឬ ជើងក្អែក (+); ១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙); ១២- របះ (។); ១៣- របះចប់ ឬ របះបរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា, ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុងវចនានុក្រមនេះ មានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ . , ; : ? ! = < > “ ” ( ) សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឲ្យឈ្មោះថា សំ. បា. ឬជាខ្មែរអស់ហើយ) ។
Headley's Khmer-English Dictionary Full Text Search
-
ក្បៀស
( n )
[kbieh]
- detail »
the diacritical symbol ( ៉ ) which converts ង , ញ , ន , ប, ម, រ, ល and វ from ŋɔɔ, ɲɔɔ, nɔɔ etc. into ŋɑɑ, ɲɑɑ, nɑɑ etc.
See:មូសិកទន្ត, ធ្មេញកណ្ដុរ
Reference: ក្បៀសពីរ -
មូសិកទន្ត
( n )
[muuseʔkaʔtoan]
- detail »
ម្អុសិកាដានតា (the diacritical mark ( ៉ ) which serves to convert the O-series consonants ង, ញ, ម, យ, រ, and វ to A-series consonants; it also serves to convert ប bɑɑ to ប៉ pɑɑ) (lit. `mouse teeth')
See:ធ្មេញកណ្ដុរ