Khmer Dictionary: ម្ដង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កួរ
( ន.នាមសព្ទ )
ចង្កោមផ្លែ, សំណុំផ្លែ : កួរស្រូវ, កួរស្ពៅ ជាដើម ។ ចំពោះអម្ពិលនិងសណ្ដែកទ្រើង គេហៅសំដៅយកតួផ្លែតែម្ដងថា កួរ : អម្ពិល ១ កួរ, កួរអម្ពិល, សណ្ដែក ១ កួរ គឺមួយផ្លែ ។
-
កំហាត
( ន.នាមសព្ទ )
បែបខាត : ទំនិញម្ដងនេះមានកំហាតច្រើន ។
-
ក្រញី
( កិ.កិរិយាសព្ទ )
ញីញក់ដោយកំហឹង : លោតែស្ទុះទៅក្រញីតែម្ដង ។
-
ក្រឳ
( ន.នាមសព្ទ )
ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្ដង: ក្រឳឈូក ។
-
ខ្ពាប់
( ឧ.ឧទានសព្ទ )
ឮសូរដោយវាយ ដោយកាប់ : កាប់ឮសូរខ្ពាប់, កាប់ខ្ពាប់ ។
- កាប់មួយខ្ពាប់ គឺកាប់ម្ដង ។
-
កញ្ជ្រោក
( កិ.កិរិយាសព្ទ )
បោកបាចសាចទឹក : ក្មេងកញ្ជ្រោកទឹកល្អក់អស់ ។ និយាយគំរាមដូចគេកញ្ជ្រោកទឹក : ស្រាប់តែកញ្ជ្រោកឯងតែម្ដង ។
-
ក្ដុងក្ដាំង
( ឧ.ឧទានសព្ទ ) [ជើង ដ]
សូរខ្លាំងផ្ទួនៗហើយឮសូរម្ដងៗពីរសំឡេង : ឮសូរក្ដុងក្ដាំង ។
-
ក្ទម្ព
( ន.នាមសព្ទ ) [ក្ទំ ]
(កទម្ព) ឈ្មោះឈើមួយប្រភេទ មានផ្កាចេញមកសណ្ឋានផ្លែតែម្ដង ដូចផ្កាថ្កូវ, ផ្កាខ្នុរ ជាដើម ច្រើនដុះនៅទីទំនាប ឬនៅទីត្រពាំង, រំលោង, រំហាច, អ្នកស្រុកច្រើនយកត្រួយធ្វើជាថ្នាំទាស់ ។
-
ខ្ទិះ
( ន.នាមសព្ទ )
ប្រេងដូងស្រស់ ដែលទើបច្របាច់យកពីសាច់ដូងមិនទាន់ចំរាញ់ឲ្យដាក់ទឹក : ខ្ទិះដូង ។ ឈ្មោះដូងម្យ៉ាងផ្លែទុំមានសាច់ទន់ជាខ្ទិះតែម្ដង : ដូងខ្ទិះ ។
-
ដង
( ន.នាមសព្ទ )
គ្រា, កាល : មួយដង (ក្លាយមកជាម្ដង); ពីរដង ។
- ដងណោះ (ដងនោះ) គឺគ្រានោះ, កាលនោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ម្ដង
( adv ) [mdɑɑŋ] - detail »
once, one time; once and for all, definitely; for a change (contraction of មួយដង ) (Surin dial. mnɑɑŋ)