Khmer Dictionary: យាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដឹមឆែប !
( ឧ.ឧទានសព្ទ )
ឧ. សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វីៗ : យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប ! ។
-
ដូន
( ន.នាមសព្ទ )
ជីដូន (យាយ) : អញ្ជើញទៅណាដូន ? ហ៏ ! ដឹកដៃដូនផង !
-
តាជី
( ន.នាមសព្ទ )
បុរសដែលកោរសក់ ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ តែមិនមែនបួសជាសាមណេរទេ ។ សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះ ពាក្យបុរាណក៏ហៅដោយគោរពថា តាជី បានដែរ ។ ព. ផ្ទ. ដូនជី, យាយជី, នាងជី ។
-
ដូនជី
( ន.នាមសព្ទ )
យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ ជានិច្ច (ច្រើនតែស្រ្តីចាស់ៗ, តែទោះបីស្រ្តីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ) ។
-
ដូនតា
( ន.នាមសព្ទ )
យាយនិងតា ។ ពួកបុព្វបុរស ក៏ហៅថា ដូនតា បានដែរ : សែនដូនតា, សំពះដូនតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វបុរស ផង) ។ រ. ស. ជា ព្រះបិតរ (បិ-ដ) ។
-
ទួត
( ន.នាមសព្ទ )
ញាតិជាន់ទី ៣ តាមជួរខ្សែផ្ទាល់ : យាយទួត, តាទួត, ជីដូនទួត, ជីតាទួត ។
-
ទេត្យ
( ន.នាមសព្ទ ) [ទែត ]
(ទៃត្យ) ឈ្មោះបិសាចពួក១ខ្មែរយើងច្រើនហៅក្លាយមកថា ទែព : យាយទែព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។
-
ប្រតិដ្ឋ
( កិ.កិរិយាសព្ទ ) [ប្រតិដ]
(បតិដ្ឋ; ប្រតិឞ្ឋ “ឋិតនៅនឹង, តាំងនៅស៊ប់, តាំងនៅជាប់លាប់; ឈរស៊ប់,...”) ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា បង្កើតឲ្យមានឡើងតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មាន ត្រូវដែរក៏មាន : កុំអាលជឿពេក ព្រោះអ្នកនិយាយចេះតែប្រតិដ្ឋថាៗទៅទេ ។ ប្រើជា គុ. ក៏បាន : រឿងប្រតិដ្ឋ, ពាក្យប្រតិដ្ឋ រឿងឬពាក្យដែលគេប្រតិដ្ឋឲ្យមានឡើង : សាស្ត្រាល្បែងថ្លែងរឿងក្រៅពីជាតកមែនទែន, ដូចជារឿងលក្សណវង្ស, រឿងស័ង្ខសិល្ប៍ជ័យ, រឿងសព្វសិទ្ធ, រឿងជិនវង្ស ... សុទ្ធតែជារឿងប្រតិដ្ឋ ដូចគ្នានឹងរឿងប្រលោមលោកដទៃទៀត ដែលជារឿងប្រតិដ្ឋនោះដែរ ។ ពាក្យថា រូបយាយចាស់រវៃអំបោះនៅក្នុងវង់ព្រះចន្ទ្រ ជាសម្ដីប្រតិដ្ឋប្រាប់ក្មេងតូចៗដែលវាសួរ, ឯតាមការណ៍ពិត គឺជារូបទន្សាយ (ពោធិសត្វ) ដែលមានចែងក្នុងគម្ពីរជាតក (ខាងពុទ្ធនិយម) ។ល។ តាមទម្លាប់និយាយថា ប្រឌិត ឬធ្លាប់សរសេរ ប្រឌិដ្ឋ ក៏មាន, គួរសរសេរ ប្រតិដ្ឋ វិញត្រឹមត្រង់តាម សំ. និង បា. លាយចម្រុះគ្នា, ត្រូវការអាន ប្រដិត, ឬថា ប្រឌិត តាមទម្លាប់ក៏សឹងតែបាន, ដូចជាសរសេរ អតិត ឬ អតីត ធ្លាប់អានថា អឌិត នោះដែរ ដ្បិតការអានខុសពីសរសេរនេះ រាប់ថាជា អញ្ញត្រសព្ទ ក្នុងអក្សរសាស្ត្រ ដូចជា អញ, អ្នក, នេះ, នោះ អានថា អាញ់, នាក់, និះ, នុះ... ដូច្នោះដែរ ។ល។
-
ព្រឹទ្ធ
( គុ.គុនសព្ទ ) [ព្រឹត ]
(វុ្ឫទ្ធ, វ > ព, ឫ > រឹ = ព្រឹទ្ធ; វុឌ្ឍ ឬ វុទ្ធ) ដែលចម្រើន; ដែលមានវ័យចម្រើន (មានអាយុច្រើន), ចាស់, បុរាណ :
- ព្រាហ្មណ៍ព្រឹទ្ធ គឺព្រាហ្មណ៍ចាស់; ចាស់ព្រឹទ្ធ ឬ ចាស់ព្រឹទ្ធចាស់ព្រេង គឺចាស់ពីព្រេងនាយយូរមកហើយ; ពីព្រេងព្រឹទ្ធ គឺពីព្រេងនាយជំនាន់ចាស់ៗយូរហើយ; បើស្ត្រីជា ព្រឹទ្ធា : យាយព្រឹទ្ធា ។
-
មេ-ស
( ន.នាមសព្ទ ) [មេ-ស]
បិសាចស្រី, យាយទែព, អ្នកតាស្រី : មេ-សជ្រៃ, មេ-សប្រចណ្ឌ ។ល។
Headley's Khmer-English Dictionary Full Text Search
-
យាយ
( n ) [yiey] - detail »
grandmother; old woman; polite form of address used to old women; if the woman has a high status she may be addressed as លោកយាយ (this term is also used to address a female spirit); a child may call its grandmother លោកយាយ, ម៉ែយាយ, or ម៉ាក់យាយ
-
យូរ
( adj ) [yuu] - detail »
to be long (of time); slow; late
Eg. លោកតាទើបតែនឹងស្លាប់ លោកយាយស្លាប់យូរហើយតាំងពី ១៩៨៤ នុ៎ះម្ល៉េះ : Grandfather just died; grandmother has been dead a long time, since 1984.