Khmer Dictionary: រុក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កួន
( ន.នាមសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យរុកនិងពាក្យគុំ : រុកកួន, និយាយរុកកួនគេ ; គុំកួន ។
-
ឌុដាន់
( កិ.កិរិយាសព្ទ )
(ដុដ័ន អ. ថ. ឌុដាន់ គុ. “ដែលរឹងត្អឹង ស្ដីថា, ហាមប្រាមមិនស្ដាប់; កាច”) រំអុកឲ្យ, និយាយកកែកករ ។ រករឿងរកហេតុ, និយាយរុកកួន, និយាយចាក់រុក, ញុះញង់ ។ ច្រើនប្រើក្លាយមកជា ឌុកដាន់ ។
-
ដាល់
( កិ.កិរិយាសព្ទ )
វាយតប់គ្នាផ្ទាល់នឹងដៃក្ដាប់ ។ បុក, បុករុក ដូចគេតប់; កម្រើកខ្លាំងខុសពីប្រក្រតី : ជីពចរគាត់កាន់តែដាល់ខ្លាំងហើយ ។
-
ទន្ទ្រាន
( កិ.កិរិយាសព្ទ )
ពារពានលើ, រុករានលើ : ទន្ទ្រានទី; ទន្ទ្រានព្រៃ ។
-
ទុគ៌ម
( គុ.គុនសព្ទ ) [ទុរ្គំ ឬ ទុរៈគំ ]
(ទុគ៌; ទុគ្គ) ដែលទៅបានដោយកម្រ, ដែលកម្រអ្នកណាមួយទៅដល់ :
- ព្រៃទុគ៌ម គឺព្រៃធំជ្រៅស្ងាត់ដាច់សង្វែង ក្រាស់ប៉ឺនដោយញៀតស្បាតកម្រអ្នកណាមួយតត្រុករុកចូលទម្លុះទៅបាន; ច្រើនសរសេរក្លាយជា ទុរគម ។
-
គន្លឹះ
( ន.នាមសព្ទ )
រនុកបពា្ឈរ, ឬផ្ដេក ចន្ទាស់សម្រាប់រុករុញចេញចូល : គន្លឹះទ្វារ, គន្លឹះបង្អួច ។
-
បុះ
( កិ.កិរិយាសព្ទ )
បុកទល់មុតដល់មានរបួស : ដង្គត់បុះបាតជើង ។ បុកដោយអ្វីៗ ដែលស្រួច : បុះរណ្ដៅដាំពោត, បុះនឹងកាំបិតបន្ទោះ ។ រុកឲ្យជ្រុះ, ឲ្យធ្លាក់ : យកថ្នោលបុះផ្លែឈើ ។ ស៊ី; ពាក្យទ្រគោះមើលងាយថាស៊ីដូចគេបុះអ្វីៗ : ហ៏បុះចុះ !, ចុះបុះដល់ណាទៅទៀត !
-
បំព្រុល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យព្រុលឡើង គឺរុករុញគំនរភ្លើងឲ្យឆេះទ្រលោមឡើង ឬឲ្យហុយផ្សែងខ្ជោលឡើង ឬក៏ធ្វើសត្វល្អិតឲ្យផ្អើលខ្មួលឡើង ។
-
ប្លាច់
( ឧ.ឧទានសព្ទ )
សូរឮដោយបុកឬរុកអ្វីៗដែលជ្រាយ (ព. អា.) ។
-
ពិទ័គ្ធ
( គុ.គុនសព្ទ ) [ពិទ័ក ]
(វិទគ្ធ) ឈ្លាស, វាងវៃ, ប៉ិន, ប្រសប់; ដែលមានចំណេះ (ប្រើជាឋានន្តរឬជាគោរម្យងារមន្ត្រីផងក៏បាន) : ព្រះពិទ័គ្ធឫទ្ធិក្រៃ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មេទ័ពពិទ័គ្ធ យល់កិច្ចកលជាក់ បញ្ឆោតពួកខ្មាំង ឲ្យរុកចូលមក ប្រយុទ្ធតតាំង ទើបប្រើកម្លាំង វាយខ្មាំងខ្ចាយខ្ចាត់ ។
Headley's Khmer-English Dictionary Full Text Search
-
រុក
( v ) [ruk] - detail »
to push / thrust / shove in (esp. with force into a narrow space); to penetrate forcibly; to push in violently, invade, break into, force one's way into; to debate in such a way as to put the opponent in an untenable position
-
រុក
( n ) [ruk] - detail »
kind of medicinal vine
Reference: រុករ