Khmer Dictionary: រួញរា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្លៀវក្លា
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអង់អាច, ក្លាហាន, មោះមុត, មិនរួញរា ដែលសម្ដែងកិរិយាដាច់ខាតពេញចិត្តជាមួយនឹង ឧបសគ្គដោយឥតខ្លាចរអា ។
-
ថីនមិទ្ធ
( ន.នាមសព្ទ ) [ថីន៉ៈ មិត ធៈ ឬ -មិត ]
(ស្ត្យានមិទ្ធ) សេចក្ដីងងុយងោកងក់និងដំណើរដេកលក់, ដំណើរច្រអូសនិងងុយដេក, សេចក្ដីធុញទ្រាន់ឬរួញរាក្នុងចិត្តនិងដំណើរងងុយដេក : ថីនមិទ្ធ ជានីវរណធម៌ទី ៣ ក្នុងពួក នីវរណធម៌ ទាំង ៥ ។
-
ទីទើរ
( កិ.កិរិយាសព្ទ )
រួញរា, អល់អែក, ញញើតញញើម, ស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរទេ : ខ្ញុំនៅទីទើរ ពុំទាន់ហ៊ានសម្រេចថាជាយ៉ាងណានៅឡើយ ។
-
ទូញទាញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានអាការគ្រាកក្រាញ, រួញរា : ធ្វើមុខទូញទាញ; ដំណើរទូញទាញ ។
-
មហិមា
( គុ.គុនសព្ទ ) [មហិមា]
(មហិមន៑, មហិមន្ត៑ ឬ មហិមា; មហិមន្តុ > មហិមា) ដែលមានច្រើន, ច្រើនក្រៃ, ក្រៃកន្លង; ធំសម្បើម, ដែលគួរស្បើម : ច្រើនមហិមា, ខ្លាំងមហិមា ។ ន. ភាវៈធំ, ទូលាយ ។ ប្រើជា កិ. វិ. ក៏បាន : ខឹងមហិមា ឬ–មហិមន្ត; ច្រើននិយាយក្លាយថា មោះហិមា គួរលែងប្រើ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កងពលច្រើនក្រៃមហិមា ឥតមានរួញរា គឃារុកចូលឥតក្រែង ។ ក្រអឺតក្រទឺតឃើញស្ដែង សន្ធាប់គ្នាឯង ឲ្យខ្លាចស្ញប់ស្ញែងរាល់ប្រាណ សត្រូវពុំអាចរុញច្រាន តទប់ពុំបាន ក៏រត់ប្រញាយថយក្រោយ ។ល។
-
រួញរា
( កិ.កិរិយាសព្ទ )
រួញថយក្រោយ, ញញើតញញើម : ចិត្តរួញរា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រញ់ ផង) ។
-
រលុះរលាញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលុះមិនរួញរា, ដែលហ៊ានរុករានចេញចូលទៅមកសុសសព្វ : មនុស្សរលុះរលាញ, ចិត្តរលុះរលាញ; ដើររលុះរលាញ ។
-
លុះ
( កិ.កិរិយាសព្ទ )
ចុះ, ចុះចូល, នៅក្នុងអំណាច : លុះក្នុងអំណាចគេ, លុះក្នុងកណ្តាប់ដៃសត្រូវ ។ សម្រេច, ត្រាស់ដឹង : បានលុះមគ្គផល ។ គុ. ដែលហ៊ាន, អង់អាច, ហ៊ានប្រថុយ, រលុះរលាញ, មិនរួញរា : ចិត្តលុះ; មនុស្សនុ៎ះលុះណាស់ យើងមិនលុះដូចគេទេ ។
-
សង្ខិត្ត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [សង់ខិត-តៈ ឬ សង់ខិត ]
( បា.; សំ. សំក្សិប្ត ) បំប្រួញឲ្យខ្លី; បង្រួញ; ស្លេះទុក; ដែលរួញ, រួញរា; សង្ខេប : រឿងនេះត្រូវសង្ខិត្តទុកសិន; រឿងសង្ខិត្ត ។
- សង្ខិត្តកថា (សង់ខិត-តៈកៈថា) ពាក្យសង្ខេប ។
- សង្ខិត្តចិត្ត ចិត្តរួញ, ចិត្តរួញរា ។
- សង្ខិត្តន័យ ន័យសង្ខេប ។ល។
-
ស្ទោក
( គុ.គុនសព្ទ )
ដែលក្រំ, ទក់ : ឈើសាច់ស្ទោក ។ ដែលខកខានឬស្ទាក់ស្ទើរទៅពុំរួច : ស្ទោកដំណើរ ។ ជ្រេញឬក្រំចិត្ត, រួញ, រួញរា : ស្ទោកចិត្ត, ស្ទោកគំនិត ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!