Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រ៉ៃ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. រ៉ៃ ( ន.នាមសព្ទ )
    ព្រុយ​សក់​ស្ត្រី ដែល​កាត់​ទុក​ឲ្យ​សល់​ត្រង់​សៀត​ផ្កា​ទាំង​ពីរ​ខាង​ដុះ​វែង​ចុះ​មក សម្រាប់​ចាប់​សៀត​ត្រចៀក, រាប់​ថា​ជា​លម្អ​តាម​សម័យ​និយម : កាត់​សក់​ទុក​រ៉ៃ, ដក​ជុក​ទុក​រ៉ៃ (ប្រើ​តែ​ក្នុង​រាជ្យ​ពី​ដើម) ។
  2. រ៉ៃ ( ន.នាមសព្ទ )
    ចំនួន​ផ្ទៃ​ដី ៤ ងារ​គឺ ២០ ព្យាម ៤ ជ្រុង​ត្រូវ​ជា ៤០០ ព្យាម​ក្រឡា (៤០០ ព្យាម​ការ៉េ) ឬ ៤០ ម៉ែត្រ ៤ ជ្រុង​ត្រូវ​ជា ១.៦០០ ម៉ែត្រ​ការ៉េ : ដី​មួយ​រ៉ៃ (ប្រើ​តែ​ក្នុង​ខែត្រ​បាត់ដំបង, សៀមរាម) ។
  3. រីង ( កិ.កិរិយាសព្ទ )
    ហួត, ខះ : ទឹក​រីង, រំងាស់​ឲ្យ​រីង​ទឹក ។ ព. ប្រ. ថយ​ទ្រព្យ​សម្បត្តិ​បន្តិច​ម្ដង ដូច​ទឹក​រីង : ពី​ដើម​គាត់​មាន​ទ្រព្យ​គ្រាន់​បើ ឥឡូវ​កូន​ៗ​វា​បំផ្លាញ​គាត់​រីង​អស់​ទៅ​ហើយ ។ គុ. ដែល​បណ្ដាល​ឲ្យ​ស្គម​ស្លឺត​ស្លាំង​ចុះ​សាច់​បន្តិច​ម្ដង​ៗ: ស្គម​រីង, រោគ​រីង។
    - រីង​រៃ ស្គម​រីង​រ៉ាំ​រ៉ៃ​ប៉ផ្តឺត​ប៉ផ្តក់: រោគ​រីង​រៃ, របេង​រីង​រៃ ស្គម​រីង​រៃ ។
    - រីង​ស្ងួត រីង​ត្រាតែ​ស្ងួត : ត្រពាំង​ទឹក​ជិត​ភូមិ​ខ្ញុំ​ រីង​ស្ងួត​ចែស​អស់​ទៅ​ហើយ ។ ព. ប្រ. ដែល​វិនាស​ទ្រព្យ​ដូច​ជា​ត្រពាំង​រីង​ស្ងួត : ដល់​មក​ចាស់​ទៅ​ជា​រីង​ស្ងួត ព្រោះ​តែ​កូន​ៗ​វា​បង្ហួត​គាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) របេង ផង) ។
  4. ចង្រៃ ( ន.នាមសព្ទ ) [ចង់-រ៉ៃ ]
    ឧបទ្រព គឺ​សភាព​ដែល​បង្អាប់​ស្រី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។
    - ចង្រៃ​ចង្រក ចង្រៃ​រួបរឹត​ដោយ​អាការ​ផ្សេង​ៗ ។
    - អា​ចង្រៃ ! សំដី​ជេរ​ដោយ​ទ្រគោះ​មើល​ងាយ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. រ៉ៃ ( n ) [ray]   - detail »
    tuft of hair worn by women in front of their ears
  2. រ៉ៃ ( n ) [ray]   - detail »
    measure of area equal to about 1,920 square yards commonly used in western Cambodia
    Eg. ស្រែមួយរ៉ៃ : a field measuring 1,920 square yards


Prohok Solutions @2017 : Learn Khmer | Khmer Calendar