Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លង់ហិន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ផ្តិល ( ន.នាមសព្ទ ) [ជើង ត ]
    ភាជនៈ​ពួក​មួយ មាន​គម្រប មាន​ជើង​ឬ​ឥត​គម្រប​ឥត​ជើង ធ្វើ​ដោយ​លោហ​ជាតិ​ផ្សេង​ៗ មាន​ស្ពាន់​និង​លង់ហិន​ជាដើម ឬ​អំពី​ប្រាក់​មាស សម្រាប់​ដង​ទឹក ឬ​ដាក់​ទឹក​ប្រើប្រាស់ : ផ្តិល​ស្ពាន់, ផ្តិល​លង់ហិន, ផ្តិល​សំរិទ្ធិ, ផ្តិល​ប្រាក់...។
  2. រគាំង ( ន.នាមសព្ទ )
    ប្រដាប់​សិត​ដោយ​លង់ហិន រាង​សំប៉ែត​មូល​សណ្ឋាន​វង់​ខែ មាន​ហាម​ជា​កណ្ដាប់​ជុំ​វិញ មាន​ដោះ​តូច​នៅ​ចំ​កណ្ដាល​តែ​ម្ខាង សូរ​សព្ទ​តូច​រន សម្រាប់​វាយ​ឲ្យ​សញ្ញា​គ្នា​ក្នុង​ការ​ប្រជុំ​សូត្រ​មន្ត​ឬ​ស្ដាប់ ទេសនា​ជាដើម ។
    - សំឡេង​រគាំង (ព. ប្រ.) សំឡេង​មូល​តូច​គ្រលួច​រន ។
  3. លង់ហិន ( ន.នាមសព្ទ )
    លោហៈ​មួយ​ប្រភេទ​សាច់​រឹង​ស្រួយ កើត​អំពី​រំលាយ​ផ្សំ​លោហ​ជាតិ ច្រើន​មុខ​បញ្ចូល​គ្នា : ផ្តិល​លង់ហិន, កាំបិត​លង់ហិន ។
  4. លង្ហិន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លង់ហិន) ។
  5. លោហៈ ( ន.នាមសព្ទ )
    (--ហ) ធាតុ​សាច់​រឹង​ដែល​រំលាយ​សម្រាំង​ចេញ​ពី​រ៉ែ​ហើយ គឺ​ដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ... ។
    - លោហ​កម្ម ឬ
    - --កិច្ច ការ​ធ្វើ​លោហៈ, មុខ​របរ​លោហៈ ។
    - លោហ​កាន្ត (--កាន-តៈ ឬ--កាន) មេ​ដែក ។
    - លោហ​ការ ឬ
    - --ការី អ្នក​ធ្វើ​លោហៈ, ជាង​លោហៈ (មាន​ជាង​ដែក​ជាដើម); បើ​ស្ត្រី​ជា
    - លោហ​ការិកា ឬ
    - --ការិនី ។
    - លោហ​កុម្ភៈ ឆ្នាំង​លោហៈ (មាន​ឆ្នាំង​ស្ពាន់​ជាដើម) ។
    - លោហ​កុម្ភី ឈ្មោះ​នរក​មាន​ស្រះ​លោហៈ​ធំ​មាន​ទឹក​ពុះ​កញ្រ្ជោល​ជានិច្ច... ។
    - លោហ​ជាតិ (--ជាត) ជាតិ​លោហៈ, លោហៈ​ទាំងពួង ។
    - លោហ​ជាល សំណាញ់ ឬ​បណ្តាញ​លោហៈ ។
    - លោហ​ជិត ពេជ្រ ។
    - លោហ​ធាតុ ធាតុ​លោហៈ; រ៉ែ​លោហៈ ។
    - លោហ​នាឡិ (--នាល) នាឡិ​ឬ​បោយ​លោហៈ ។
    - លោហ​ភណ្ឌ (--ភ័ន) របស់​ដែល​ធ្វើ​ដោយ​លោហៈ ។
    - លោហ​ភាជនៈ ឬ - --ភាជន៍ ភាជនៈ​លោហៈ ។
    - លោហ​ម័យ ដែល​ធ្វើ​ដោយ​លោហៈ ។
    - លោហ​មល (--មៈលៈ ឬ --មល់) មន្ទិល​លោហៈ, ច្រែះ​ឬ​ស្នឹម​លោហៈ ។
    - លោហ​វត្ថុ (--វ័ត-ថុ) វត្ថុ​ដែល​ធ្វើ​ដោយ​លោហៈ; ជាតិ​លោហៈ​ឯង ។
    - លោហាករ (< លោហ + អាករ “អណ្តូង”) អណ្តូង ឬ​រណ្ដៅ​រ៉ែ​លោហៈ ។ល។
  6. អក ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​លោហ​ជាតិ​ផ្សេង​ៗ​ឬ​ធ្វើ​ដោយ​ប្រាក់, មាស​ជាដើម​មាន​រាង​ច្រឡោ​ឬ​មាន​សណ្ឋាន​ដូច​បំពង់​តូច មាន​មេ​មាន​គម្រប សម្រាប់​ដាក់​កំបោរ​បៀក​ម្លូ : កំបោរ​កន្លះ​អក, អក​កំបោរ​លង់ហិន, អក​កំបោរ​ប្រាក់ ។
  7. ឧបេក្ខា ( ន.នាមសព្ទ ) [អ៊ុប៉េក-ខា ឬ​ក៏ អ៊ុបែក-ខា ]
    ការ​តាំង​ចិត្ត​ជា​កណ្ដាល, សេចក្ដី​ព្រងើយ​កន្តើយ, ដំណើរ​មិន​លម្អៀង​ទៅ​ខាង​ណា : តាំង​ចិត្ត​ជា​ឧបេក្ខា ។ ខ្មែរ​ប្រើ​ជា គុ. ក៏​មាន : ចិត្ត​ឧបេក្ខា ចិត្ត​ជា​កណ្តាល, ចិត្ត​ព្រងើយ​កន្តើយ ។
    - ឧបេក្ខា​សម្បយុត្ត ឬ
    - --សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ--សៈហៈគត់) ចិត្ត​ជា​ឧបេក្ខា ។
    - ឧបេក្ខា ឬ - ឧបេក្សា នេះ​ជា​ប័ក្ខ​ពួក​នៃ​ព្រហ្ម​វិហារ​ធម៌​បួន, រាប់​រួម​គឺ មេត្តា ការ​រាប់​អាន​ជិត​ដិត​ស្និទ្ធស្នាល​នឹង​គ្នា, ករុណា ការ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក, មុទិតា ការ​រីករាយ​ជានិច្ច​ចំពោះ​សេចក្ដី​សុខ-ចម្រើន​នៃ​អ្នក​ដទៃ, ឧបេក្ខា ការ​តាំង​ចិត្ត​ជា​កណ្តាល​ៗ​ស្មើ​ៗ ។ ព្រហ្ម​វិហារ​ធម៌​ទាំង​បួន​នេះ​ជា​ប្រភព​នៃ​សន្តិភាព​និង​វឌ្ឍន​ភាព​ក្នុង​លោក... (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេត្តា-ករុណា-មុទិតា ឧបេក្ខា​ទាំង​បួន​នេះ​សោភា ប្រសិន​បើ​ជន​ទាំងអស់​គ្នា អាច​កាន់​រក្សា​ឲ្យ​ដិត​ដល់ ។ សម​លោក​ទាំងមូល​បាន​សុខ​ស្ងប់ ត្រឡប់​ជា​ឥត​ជ្រួល​ច្របល់ ព្រោះ​ធម៌​បួន​នេះ​បញ្ចេញ​ផល ផ្តល់​សន្តិសុខ​ឲ្យ​ជានិច្ច ។ សូម្បី​ដាច់​តែ​មេត្តា​មួយ ទុក្ខ​ព្រួយ​តែង​តែ​ប៉ះ​ទង្គិច ឈឺ​ចាប់​ក្ដៅ​ផ្សា​ជាង​ឃ្មុំ​ទិច លិច​លង់ហិន​ហោច​ជា​អនេក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម​វិហារ ក្នុង​មេ​ពាក្យ ព្រហ្ម ទៀត​ផង) ។
Headley's Khmer-English Dictionary Full Text Search
  1. លង់ ( n ) [lʊəŋ]   - detail »
    brass, bronze

    Reference: លង់ហិន​
  2. លង្ហិន   - detail »
    See:លង់ហិន


Prohok Solutions @2017 : Learn Khmer | Khmer Calendar