Khmer Dictionary: លេប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខក់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗ ដែលភ្លាត់ចូលទៅ ដោយមិនប្រុងនឹងលេប : ហាមក្មេងកុំឲ្យបៀមលុយក្រែងវាខក់ ។
-
ខាន់បៀត
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាង កើតបៀតបំពង់ក ធ្វើឲ្យលំបាកលេបបាយ លេបទឹក : រោគខាន់បៀត ។
-
ខាន់ស្លាក់
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាងកើតកណ្ដាល-ក ធ្វើឲ្យលេបបាយ លេបទឹកពុំរួច : រោគខាន់ស្លាក់ ។
-
ត្របាក់
( កិ.កិរិយាសព្ទ )
ខាំ, លេបស៊ីដោយរហ័ស (ពាក្យសម្រាប់ប្រើចំពោះតែខាងសត្វតិរច្ឆាន) : ឆ្កែត្របាក់, ត្រីឆ្ដោរត្របាក់, ជ្រូកត្របាក់បាយក្នុងស្នូក ។
-
នុយ
( ន.នាមសព្ទ )
ចំណីបញ្ឆោតមច្ឆាជាតិឲ្យលេបសន្ទូចជាដើម : នុយសន្ទូច ។ ព. ប្រ. អ្វីមួយដែលជាគ្រឿងប្រលោម, គ្រឿងទាក់ចិត្ត ប្រហែលដូចជានុយ ។
-
គុលិកា
( ន.នាមសព្ទ )
(គុលិកា) ដុំមូលតូចៗ; ដុំថ្នាំរំងាប់រោគ ដែលគេលញ់គ្រាប់មូលតូចៗ សម្រាប់លេប : ថ្នាំគុលិកា; លញ់, សូនគុឡិកា ។
-
គ្រលៀវ
( កិ.កិរិយាសព្ទ )
គ្រលៀសលេបដោយគល់អណ្ដាត : គ្រលៀវលេប ។
-
បង្អក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអក, ច្រកឲ្យលេប : បង្អកស្រា ។
-
បៀម
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗក្នុងមាត់ បិទមាត់មិនលេបមិនខ្ជាក់ : បៀមស្លា, បៀមបារី, បៀមទឹកថ្នាំ ។
- បៀមទឹក ដែលជាំទឹកសើមរលរ : ឈើបៀមទឹក ។
- បៀមពាក្យបៀមសេចក្ដី លាក់ពាក្យលាក់សេចក្ដីទុកមិនបញ្ចេញឲ្យអ្នកដទៃដឹង ។ល។
-
ប៉ផ្អួស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរផ្អួសៗរឿយៗ : លេបបាយប៉ផ្អួស, ហែលទឹកប៉ផ្អួស ។
Headley's Khmer-English Dictionary Full Text Search
-
លេប
( v ) [leip] - detail »
to swallow, gulp down; to absorb, assimilate, incorporate; to cover up, hide, mask
-
លេប
( v ) [leip] - detail »
to glide, float
Reference: លេបលយ