Khmer Dictionary: លំអុត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កកែងកកោង
( គុ.គុនសព្ទ, ន.នាមសព្ទ ) [ក៏កែងក៏កោង ]
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។
-
គារវៈ
( ន.នាមសព្ទ ) [គារៈ វៈ]
(គារវ; គៅរវ) សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ ពាក្យផ្ទុយ អគារវៈ ។
- គារវកថា (គារៈវៈ កៈថា) សំដីសំដែងនូវសេចក្ដីគោរព ។
- គារវតា (គារៈវៈតា) ភាពនៃការគោរព, សេចក្ដីគោរព ។
- គារវភក្កី (បា. គារវ + ភត្តិ; សំ. គៅរវ + ភក្ដិ) សេចក្ដីគោរព និងសេចក្ដីស្រឡាញ់; សេចក្ដីរាប់អានដោយគោរព ។ល។
-
នាង
( បុ. ស.បុរិសសព្ទនាម )
ពាក្យសម្រាប់និយាយទៅរកមនុស្សស្រី ឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន : សុខសប្បាយទេនាង ?; ទៅណានាង ? សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត : អានាង, អានាងកូនខ្ញុំ; មេនាង, មេនាងកូនខ្ញុំ ។ សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្ដី ច្រើនក្ដី សូម្បីមានយសស័ក្តិខ្ពស់ក្ដី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ : ព្រះនាងពិម្ពាយសោធរា; នាងទេវី; នាងសាមាវតី; នាងវិសាខា ។ល។
-
នាថ
( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាត ]
អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែលជាទីពឹង, ជាពំនាក់ (ច្រើនប្រើតែក្នុងកាព្យ) : នាងនាថបីបុត្រ បំពេលំអុត ដោយពាក្យផ្អែមថា ឱកូនមាសម្ដាយ ចូរដេកឆាប់រ៉ា ម្ដាយនឹងយាត្រា ទៅរកភោជន ។
-
គោរព
( ន.នាមសព្ទ ) [គោរប់ ]
(គៅរវ; គារវ) សេចក្ដីលំអុត, លំអុតលំឱន, ឱនលំទោន, ដំណើរប្រតិបត្តិតាមសេចក្ដីកោតក្រែង, ដំណើរយកចិត្តទុកដាក់ ។ ប្រើក្លាយមកជា កិ. : កូនត្រូវគោរពមាតាបិតា, សិស្សត្រូវគោរពគ្រូ, អ្នកបួសត្រូវគោរពសិក្ខាបទ, ប្រជាជនត្រូវគោរពព្រះមហាក្សត្រ, ជនានុជនត្រូវគោរពច្បាប់, ពុទ្ធសាសនិកជនត្រូវគោរពព្រះពុទ្ធសាសនា ។
-
ពុង
( ប.បរិវារសព្ទ )
(ពុង អ. ថ. ភុង “ពោះ”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពោះ ថា :
- មានពោះពុង គឺមានផ្ទៃពោះ (ព. សា. សម្រាប់និយាយដោយលំអុតលំឱន) ។ ប្រើផ្សេងទៅទៀតក៏បាន :
- ខ្សែពុង ខ្សែដែលចងរឹតពោះសត្វ ។
- ចងពុង ចងខ្សែរឹតពោះសត្វ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចោមពុង ផង) ។
-
លំអិតលំអូន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរាប់រក ដោយទន់ភ្លន់, ថ្នាក់ថ្នម, ប្រើសម្ដីល្អិតល្អរកគ្នា : បងប្អូនគេល្អៗ ណាស់ សុទ្ធសឹងតែលំអិតលំអូនរកគ្នាគេជានិច្ច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បងៗប្អូនៗ លំអិតលំអូន ស្រស់ស្រាយរកគ្នា ពុំដែលមោះហ្មង ឆ្លើយឆ្លងតវ៉ា ទោះស្ដីទោះថា ទន់ផ្អែមជានិច្ច ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំអុត, លំអុតលំអូន, លំអុតលំឱន និង លំឱន ទៀតផង) ។
-
លំអុត
( កិ.កិរិយាសព្ទ )
លំទោន, ឱនទន់ទាប (ចំពោះតែកាយ, វាចា, ចិត្ត) : លំអុតកាយថ្វាយបង្គំ, លំអុតវាចាទន់ផ្អែម, លំអុតចិត្ត ។
- ដើរលំអុតកាយ ដើរឱនបន្ទន់កាយ ។
- លំអុតលំអូន ឬ - លំអុតលំឱន ឱនបន្ទន់កាយ ឬវាចាឲ្យរាបទាប ឬក៏បង្អោនបន្ទន់ចិត្តទៅរកផ្លូវល្អ ។
-
លំអូត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ឬ កិ. វិ.) លំអុតលំឱនសុភំសុភាពទន់ភ្លន់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សម្លបសម្លូត លំអូតចំពោះ ពាក្យពោលពិរោះ រាយរាប់សម្ដី ។ ... (ច្បាប់ស្រី ជាព្រះរាជនិពន្ធនៃព្រះបាទសម្តេចព្រះហរិរក្សរាមា ...) ។
-
លំឱន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឱន, បង្អោន, បន្ទន់ចុះ (ចំពោះតែកាយ, វាចា, ចិត្ត) : លំឱនកាយ, លំឱនវាចា, លំឱនចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំអុត ផង) ។
Headley's Khmer-English Dictionary Full Text Search
-
លំអុត
( v ) [lumʔot] - detail »
to bow (as a sign of respect).
-
លំអុត
( adj ) [lumʔot] - detail »
to be humble, modest, polite, reserved