Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សក្តិ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កិត្តិយស ( ន.នាមសព្ទ ) [--យស់ ]
    យស​សក្តិ​ដែល​ល្បី​ទួទៅ, កេរ្តិ៍​ឈ្មោះ​ដ៏​រុងរឿង ។
  2. ឋានន្តរ​សក្តិ ( ន.នាមសព្ទ ) [ឋាន៉ន់តៈ រ៉ៈ-ស័ក ]
    (ស្ថានន្តរ + សក្តិ) អំណាច​តាម​មុខងារ, បណ្ដា​ស័ក្តិ​ធំ​តូច​តាម​មុខងារ : អង្គុយ​តាម​ឋានន្តរ​ស័ក្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្តិ ឬ ស័ក្តិ ផង) ។
  3. ពហុលទេព ( ន.នាមសព្ទ ) [ពៈហ៊ុលទេប]
    ងារ​សក្តិ ឬ​ឋានន្តរសក្តិ​មន្ត្រី​ជំនាន់​ដើម ។ ឧ. សូម​លោក​ឧកញ៉ា​ពហុលទេព​មេត្តា​ជ្រាប ។
  4. ពលសក្តិ ( ន.នាមសព្ទ ) [ពៈលៈស័ក ]
    (ពលឝក្តិ) អំណាច​កម្លាំង, សន្ទុះ​កម្លាំង : អាង​ពល​សក្តិ ។
  5. ពហូសក្តិ ( ន.នាមសព្ទ ) [ពៈហ៊ូស័ក ]
    (ពហុ “ច្រើន” + ឝក្ដិ “អំណាច, កម្លាំង”) ស័ក្តិ​ច្រើន; អំណាច​ខ្លាំង ឬ​កម្លាំង​ច្រើន : អាង​ពហូ​សក្តិ, លើក​ពហូ​សក្តិ​ដាក់, កំហែង​ដោយ​ពហូ​សក្តិ; និយាយ​ក្លាយ​ជា ពហោ​ស័ក្តិ (ពៈហ៊ោ--) ក៏​មាន (គួរ​កុំ​ប្រើ) ។
  6. រាជ ( ន.នាមសព្ទ )
    (រាជន៑) ព្រះ​រាជា (ក្សត្រិយ៍​ទ្រង់​រាជ្យ); ប្រែ​តាម​រូប​សព្ទ​ថា “អ្នក​រុងរឿង​ដោយ​វិសេស​ព្រោះ​មាន​តេជះ​ក្រៃ​លែង” ឬ ប្រែ​ថា “អ្នក​ញ៉ាំង​ប្រជា​ពលរដ្ឋ​ឲ្យ​រីក​រាយ គឺ​គ្រប់គ្រង​ប្រជា​និករ​ឲ្យ​មាន​ស្វាមី​ភក្តិ​ចំពោះ​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​មាន​សង្គហ​វត្ថុ ៤ យ៉ាង​គឺ ការ​ឲ្យ​ទេយ្យ​វត្ថុ, ការ​ពោល​វាចា​គួរ​ឲ្យ​ចង់​ឮ​ចង់​ស្ដាប់, ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍, ការ​តាំង​ព្រះ​អង្គ​ស្មើ​ៗ គឺ​ប្រើ​ឫកពា​ឲ្យ​ល្មម​ពេញ​ចិត្ត​ប្រជា​រាស្រ្ត” ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក, បើ​ដាក់​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. រាជៈ, ដូច​ជា : រាជ​ទូត, រាជ​ធានី, រាជ​បុត្រ, រាជ​បម្រើ, រាជ​ប្រកាស ជាដើម; បើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. រាច, ដូច​ជា : នាគ​រាជ, ប្រទេស​រាជ, មហា​រាជ, អធិ​រាជ, ឯក​រាជ ជាដើម; ផ្សំ​ជាមួយ​នឹង​សព្ទ​សំស្រ្កឹត, បាលី, ខ្មែរ បាន​តាម​គួរ​ដល់​ការ​ប្រកប : រាជ​កកុធ​ភណ្ឌ (--កៈកុធៈភ័ន) គ្រឿង​ប្រដាប់​សម្រាប់​រាជ្យ, មាន ៥ យ៉ាង​គឺ មកុដ, ព្រះ​ខ័ឌ្គ ព្រះ​ខ័ន), ស្វេតឆត្រ, សុព័ណ៌​បាទុក, វាលវីជនី; មាន​ន័យ​មួយ​ផ្សេង​ថា : មកុដ, ព្រះ​ខ័ឌ្គ (ព្រះ​ខ័ន), សុព័ណ៌​បាទុក, ព្រះ​ទណ្ឌ:, ចាមរ ។
    - រាជ​កញ្ញា ឬ
    - --កន្យា ព្រះ​រាជ​បុត្រី​ជំទង់​ឬ​ក្រមុំ ។
    - រាជ​កម្ម អំពើ​របស់​ព្រះ​រាជា គឺ​អំពើ​ល្អ ឬ​អាក្រក់​ដែល​ព្រះ​រាជា​ទ្រង់​ធ្វើ ។
    - រាជ​កវី កវី​របស់​ព្រះ​រាជា ។
    - រាជ​ការ ឬ
    - --ការ្យ (ត. ទ. ស្រ. អ. ថ. រាច-ជ្កា; សំ. រាជ​កាយ៌) ការ​របស់​ព្រះ​រាជា; ការ​ផែន​ដី, ការ​រក្សា​ប្រទេស (រាជ​ការ្យ ម. ប្រ. , ច្រ. ប្រ. រាជ​ការ ជាង) : ធ្វើ​រាជ​ការ; អ្នក​រាជ​ការ, ខ្ញុំ​រាជ​ការ, គំនិត​រាជ​ការ,... ។
    - រាជ​កិច្ច ឬ
    - --ក្រឹត្យ កិច្ច​ឬ​ក្រឹត្យ​របស់​ព្រះ​រាជា; កិច្ច​ការ​ផែន​ដី (ក្នុង​កម្ពុជ​រដ្ឋ​សព្វ​ថ្ងៃ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​សៀវភៅ ដែល​ប្រាប់​អំពី​ដំណើរ​កិច្ច​ការ​រាជ​ការ​ផ្សេង​ៗ : សៀវភៅ​រាជ​កិច្ច) ។
    - រាជ​កិច្ចានុកិច្ច (បា.< រាជ + កិច្ច + អនុ​កិច្ច) កិច្ច​តូច​ធំ​របស់​ព្រះ​រាជា; កិច្ច​ការ​ផ្សេង​ៗ​ក្នុង​រាជាណាចក្រ ។
    - រាជ​កីយ (--កី) ដែល​ជាប់​ទាក់​ទង់​ដោយ​ព្រះ​រាជា, ដែល​ជា​របស់​ព្រះ​រាជា, ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កីឡា ឬ
    - --ក្រីឌា ការ​ក្រសាល​សប្បាយ​ផ្ទាល់​ព្រះ​អង្គ របស់​ព្រះ​រាជា ឬ​ការ​លេង​ដែល​ព្រះ​រាជា​ទ្រង់​ទំនុក​បម្រុង (ច្រើន​ប្រើ​ខាង​ល្បែង​ផ្ទាល់​ប្រាណ ឬ​ល្បែង​ហាត់​ប្រាណ​ដូច​យ៉ាង​ចុះ​ហែល​ទឹក​លេង, ទាត់​សី, ហាត់​លោត​ជាដើម) ។
    - រាជ​កុមារ ព្រះ​រាជ​បុត្រ​ក្មេង ។
    - រាជ​កុមារិកា ឬ
    - --កុមារី ព្រះ​រាជ​បុត្រី​ក្មេង ។
    - រាជ​កុលដ្ឋាន ទី, លំ​នៅ​របស់​រាជ​ត្រកូល; ព្រះ​រាជ​គំនាល់; ព្រះ​រាជ​សំណាក់ ។
    - រាជ​កុសល កុសល ឬ​ការ​កុសល​របស់​ព្រះ​រាជា (ច្រើន​និយាយ​ថា ថ្វាយ​ព្រះ​រាជ​កុសល ថ្វាយ​កុសល​ដែល​ខ្លួន​បាន​ហើយ​ចំពោះ​ទៅ​ព្រះ​រាជា) ។
    - រាជ​កោដ្ឋាគារ (--កោត-ឋា--) ឃ្លាំង​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កោដ្ឋាគារិក មន្ត្រី​អ្នក​រក្សា​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កោទណ្ឌ ឬ
    - --កៅទណ្ឌ (--ទ័ន) ធ្នូ​សម្រាប់​ព្រះ​រាជា ឬ​ធ្នូ​សម្រាប់​រាជ្យ ។
    - រាជ​កំណត់ កំណត់​ច្បាប់​ក្នុង​ព្រះ​រាជប្បញ្ញត្តិ ឬ ក្នុង​ព្រះ​រាជ​ប្រកាស ។
    - រាជ​ខណ្ឌ ឬ - រាជ្យ-- (--ខ័ន) ដែន, ព្រំ​ដែន; សង្កាត់​ឬ​កម្រិត​របស់​ព្រះ​រាជប្បញ្ញត្តិ​ឬ​ព្រះ​រាជ​ប្រកាស ។
    - រាជ​គំនាប់ ការ​គំនាប់​ចំពោះ​ព្រះ​រាជា : យោធា​ថ្វាយ​ព្រះ​រាជ​គំនាប់ ឬ ថ្វាយ​ព្រះ​គំនាប់ ។
    - រាជ​គំនាល់ ទី​សម្រាប់​គាល់​ព្រះ​រាជា, ក្រឡា​ព្រះ​គំនាល់ ។
    - រាជ​គ្រឹហា (--ហ៊ា) ព្រះ​រាជ​ដំណាក់ ។
    - រាជ​គ្រឹះ ឈ្មោះ​រាជ​ធានី​មួយ​របស់​ដែន​មគធៈ (ក្នុង​បុរាណ​សម័យ) ជា​ក្រុង​មាន​ឈ្មោះ​លេច​ឮ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគធៈ ផង) ។
    - រាជ​គ្រូ គ្រូ​របស់​ព្រះ​រាជា; មន្ត្រី​ដែល​ព្រះ​រាជា​ទ្រង់​តាំង​ឲ្យ​ជា​ប្រឹក្សា​ផ្ទាល់​ព្រះ​អង្គ​ឬ​ឲ្យ​ជា​អ្នក​រំឭក​ដាស់​តឿន​ព្រះ​អង្គ ក្រែង​ទ្រង់​មាន​បើ​ប្រព្រឹត្ត​ភ្លាំង​ភ្លាត់​ខុស​ចាក​ទស​ពិធ​រាជ​ធម៌ ។
    - រាជ​ឃ្លាំង ឃ្លាំង​ដាក់​ព្រះ​រាជ​ទ្រព្យ, ឃ្លាំង​ហ្វួង ។
    - រាជង្គ​រក្ខ (រាជ័ង-គៈរ័ក) ឬ - រាជ​រក្ខ, --រក្ស អ្នក​រក្សា​អង្គ​ព្រះ​រាជា, ទាហាន​រក្សា​ព្រះ​អង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ​រក្ខ ផង) ។
    - រាជ​ជននី (--ជៈនៈនី) ព្រះ​មាតា​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ ។
    - រាជញ្ញ​ត្រកូល (រាជ័ញ -ញៈ--) ត្រកូល​ដែល​ជាប់​ពូជ​មុទ្ធាភិសិត្ត​រាជ; ត្រកូល​ព្រះ​អង្គ​ឬ​ព្រះ​វង្ស ។
    - រាជ​ដំណាក់ ផ្ទះ​ដែល​ព្រះ​រាជា​ទ្រង់​គង់​នៅ (ព្រះ​រាជ​មន្ទីរ) ។
    - រាជ​ដំណើរ ការ​ធ្វើ​ដំណើរ​របស់​ព្រះ​រាជា ។
    - រាជ​តន័យ ព្រះ​រាជ​បុត្រ ។
    - រាជ​តនយា (--តៈ នៈ យ៉ា) ព្រះ​រាជ​បុត្រី ។
    - រាជ​តេជះ តេជះ​របស់​ព្រះ​រាជា ។ ក្នុង​កម្ពុជ​រដ្ឋ, សម័យ​ពី​ដើម ចួន​កាល​ប្រើ​ពាក្យ​នេះ ជា​ឋានន្តរ​នៃ​សេនាបតី​សម្រាប់​ទោ​ត្រួត​ទាហាន​ជើង​គោក, សម័យ​ឥឡូវ តាំង​ជា​ទី​អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​សិក្សាធិ​ការ​ឬ​ក្រសួង​អប់រំ​ជាតិ ឬ​ក៏​ក្រសួង​យុទ្ធនាធិ​ការ : អ្នក​ឧកញ៉ា​រាជ​តេជះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តេជះ ផង) ។
    - រាជ​តេជានុ​ភាព (< រាជ + តេជ + អានុភាព) អានុភាព​នៃ​តេជះ​របស់​ព្រះ​រាជា ។
    - រាជ​តម្រាស់ ព្រះ​តម្រាស់​នៃ​ព្រះ​រាជា​ដែល​ទ្រង់​ត្រាស់​ហៅ, ត្រាស់​បង្គាប់, ត្រាស់​ប្រើ ។
    - រាជ​តម្រិះ សេចក្ដី​ត្រិះរិះ​របស់​ព្រះ​រាជា ។
    - រាជ​ត្រកូល ត្រកូល​ឬ​គ្រួសារ​របស់​ព្រះ​រាជា ។
    - រាជ​ទណ្ឌ (--ទ័ន) អាជ្ញា​របស់​ព្រះ​រាជា, ទោស​ខុស​នឹង​ម្ចាស់​ផែន​ដី : ត្រូវ​ព្រះ​រាជ​ទណ្ឌ ។
    - រាជ​ទាន អំណោយ​របស់​ព្រះ​រាជា; ប្រើ​ជា កិ. ក៏​បាន : ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់ ... ។
    - រាជ​ទារក (--រក់) ព្រះ​រាជ​បុត្រ​ដែល​នៅ​តូច ។
    - រាជ​ទារិកា ព្រះ​រាជ​បុត្រី​ដែល​នៅ​តូច ។
    - រាជ​ទិន្ន (--ទិន) អ្វី​មួយ​ដែល​ព្រះ​រាជា​ទ្រង់​ប្រទាន : របស់​នេះ​ជា​រាជ​ទិន្ន ។
    - រាជ​ទិន្ន​នាម (--ទិន-នៈនាម) នាម​ឬ​ងារ, បណ្តា​ស័ក្តិ ដែល​ព្រះ​រាជា​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន ។
    - រាជ​ទូត ព្រះ​រាជ​បម្រើ​អ្នក​នាំ​ព្រះ​រាជ​សាសន៍​ទៅ​កាន់​ប្រទេស​ដទៃ (ក្នុង​បុរាណ​សម័យ); អ្នក​រាជ​ការ​ដែល​ចេញ​ទៅ​នៅ​ក្នុង​ប្រទេស​ដទៃ​ជា​តំ​ណាង​ជាតិ​និង​ប្រទេស​របស់​ខ្លួន (ក្នុង​សម័យ​បច្ចុប្បន្ន) ។
    - រាជ​ទូត​ក្រិយា (--ទូត័ក​ក្រិយ៉ា) ក្រឹត្យ​ឬ​ច្បាប់, មុខ​ក្រសួង​របស់​រាជ​ទូត ។
    - រាជ​ទូតានុ​ទូត (សំ. បា. < រាជ​ទូត + អនុ​ទូត) រាជ​ទូត​និង​រាជ​ទូត​បន្ទាប់, រាជ​ទូត​ធំ​និង​តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ន. ឬ គុ. និង ទូតានុ​ទូត ផង) ។
    - រាជ​ទេពី ឬ
    - --ទេវី ទេពី​របស់​ព្រះ​រាជា ។ តាម​រជ្ជប្បវេណី​ក្នុង​កម្ពុជ​រដ្ឋ, ប្រើ​ពាក្យ​នេះ ជា​ឋានន្តរ​នៃ​ស្ត្រី​ជា​បាទ​បរិចារិកា​នៃ​ក្សត្រិយ៍​ទី​សម្ដេច​ព្រះ​ឧភយោ​រាជ​ឬ​ទី​សម្ដេច​ព្រះ​មហា​ឧបរាជ, ដែល​បាន​អភិសេក​តាម​ពិធី​ព្រាហ្មណ៍, តែ​ទទួល​ទឹក​ក្លស់​ទឹក​ស័ង្ខ​លើ​អាសនៈ​ផ្សេង​ពី​ព្រះ​ស្វាមី ។
    - រាជ​ទេយ្យ (--ទៃ) របស់​ឬ​រង្វាន់​ដែល​ស្ដេច​ទ្រង់​ព្រះ​រាជ​ទាន ។
    - រាជ​ទ្រព្យ ទ្រព្យ​របស់​ព្រះ​រាជា (ទ្រព្យ​សម្រាប់​ព្រះ​អង្គ មិន​មែន​សម្រាប់​រាជ្យ; ព. ផ្ទ. រាជ្យ​ទ្រព្យ) ។
    - រាជ​ទ្រោហិន អ្នក​ក្បត់​ព្រះ​រាជា, អ្នក​ក្បត់​ផែន​ដី ។
    - រាជ​ទ្វារ ទ្វារ​ព្រះ​រាជ​វាំង ។
    - រាជ​ទ្វារ​បាល ឆ្មាំ​ទ្វារ​ព្រះ​រាជ​វាំង ។
    - រាជ​ធន (--ធន់) ព្រះ​រាជ​ទ្រព្យ ។
    - រាជ​ធម៌ ធម៌​សម្រាប់​ព្រះ​រាជា​ទ្រង់​ប្រព្រឹត្ត​ឬ​ទ្រង់​កាន់, នាទី​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​ពិធ​រាជ​ធម៌ ផង) ។
    - រាជ​ធាន, --ធានិក, --ធានិកា,--ធានី នគរ, ក្រុង ដែល​ព្រះ​រាជា​ទ្រង់​គង់​នៅ ។
    - រាជ​ធាត្រី ស្រី​អ្នក​បំបៅ​ឬ​បី​ព​រក្សា​ព្រះ​រាជ​ទារក​ឬ​ព្រះ​រាជ​ទារិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធាត្រី ផង) ។
    - រាជ​ធីតា (--ដា) ព្រះ​រាជ​បុត្រី, ព្រះ​អង្គ​ម្ចាស់​ស្ត្រី ។
    - រាជ​ធីតុបតី (--ប៉ៈដី) កូន​ប្រសា​ប្រុស​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​ធីតុបតី ក៏​បាន) ។
    - រាជ​ធុរៈ ឬ
    - --ធុរា ការ​រវល់​របស់​ព្រះ​រាជា, ការ​គ្រប់​គ្រង​ផែន​ដី ។
    - រាជ​នត្តា ចៅ​របស់​ព្រះ​រាជា (ទាំង​បុរស​ទាំង​ស្ត្រី) ។
    - រាជ​ន័យ ដំណើរ​រាជ​ការ​ (រាជ​សាស្រ្ត) ។
    - រាជ​នារី ស្រី​ព្រះ​ស្នំ, អស់​អ្នក ។
    - រាជ​នាវា នាវា​ព្រះ​រាជ​ទ្រព្យ (ច្រើន​ប្រើ​ជា ព្រះ​ទីន័ង នាវា) ។
    - រាជ​នាវិក អ្នក​កាន់​ការ​ក្នុង​ព្រះ​រាជ​នាវា ។
    - រាជ​នាវិក​បតី ឬ
    - --នាវិកាធិបតី (--ប៉ៈដី) នាហ្មឺន​អ្នក​ត្រួតត្រា​លើ​ពួក​រាជ​នាវិក (ចាងហ្វាង​រាជ​នាវា) ។
    - រាជ​និពន្ធ (--ពន់) សេចក្ដី​ឬ​រឿងរ៉ាវ​ដែល​ព្រះ​រាជា​ទ្រង់​តែង​ដោយ​ព្រះ​អង្គ​ឯង ។ ក្រុម​នាម៉ឺន​អ្នក​កាន់​ការ​ខាង​ព្រះ​រាជ​ពង្សាវតារ..., ហៅ​ថា ក្រុម​ព្រះ​រាជ​និពន្ធ ។
    - រាជ​និមន្តន៍ ការ​និមន្ត​បព្វជិត​តាម​ព្រះ​រាជ​តម្រាស់ ។
    - រាជ​និវេសន៍ លំនៅ​របស់​ព្រះ​រាជា (ព្រះ​រាជ​មន្ទីរ ឬ​ព្រះ​រាជ​វាំង) ។
    - រាជ​នីតិ ច្បាប់​ឬ​បែប​បទ​សម្រាប់​ព្រះ​រាជា សម្រាប់​ព្រះ​រាជ​ឱរស ដែល​នឹង​បាន​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ, សម្រាប់​គ្រប់​គ្រង​ប្រទេស ។
    - រាជ​នីតិ​វិជ្ជា ឬ
    - --វិទ្យា ចំណេះ​ខាង​រាជ​នីតិ ។
    - រាជ​នីតិ​សាស្ត្រ គម្ពីរ​រាជ​នីតិ ។
    - រាជ​នីតិ​សិក្សា ការ​ហាត់​រៀន​រាជ​នីតិ ។
    - រាជ​នេតិ (--នេត) ឈ្មោះ​ច្បាប់​ដំបូន្មាន​បុរាណ​មួយ​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​បាទ​ស្រី​ធម្ម​រាជា (ព្រះ​រាជ​សម្ភារ) ។ ហៅ​ថា ច្បាប់​ព្រះ​រាជ​សម្ភារ ដូច្នេះ​ក៏​បាន ។
    - រាជ​បក្សី ស្ដេច​សត្វ​ស្លាប​ឬ​បក្សី​ដែល​ព្រះ​រាជា​ទ្រង់​ចិញ្ចឹម ។
    - រាជ​បញ្ជា សេចក្ដី​បង្គាប់​នៃ​ព្រះ​រាជា, ព្រះ​រាជ​ឱង្ការ​ត្រាស់​បង្គាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ជា ផង) ។
    - រាជប្បញ្ញត្តិ (--ជ័ប-ប័ញ-ញ៉ាត់) បញ្ញត្តិ​របស់​ព្រះ​រាជា (សេចក្ដី​ដែល​ម្ចាស់​ផែន​ដី​តាំង​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រតិបត្តិ​តាម) ។
    - រាជ​បណ្ឌិត អ្នក​ប្រាជ្ញ​របស់​ព្រះ​រាជា ។
    - រាជ​បណ្ឌិត្យ​សភា ការ​ប្រជុំ​ឬ​ទី​ប្រជុំ​របស់​ពួក​រាជ​បណ្ឌិត, ក្រុម​រាជ​បណ្ឌិត (បារ. Académie) ។
    - រាជ​បណ្ឌិត្យ ភាព, បែប​បទ, មុខ​ការ​របស់​រាជ​បណ្ឌិត​ ។
    - រាជ​បណ្ណារក្ខ (បា. < រាជ + បណ្ណ “សំបុត្រ, ដីកា,...” + អារក្ខ “ទុក​ដាក់”) អ្នក​ទុក​ដាក់​សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួន​ច្បាប់,... របស់​ព្រះ​រាជា (សរសេរ​ជា រាជ​បណ្ណារក្ស ក៏​បាន) ។ រាជ​បណ្ណាល័យ (បា. < រាជ+បណ្ណ+អាលយ “លំនៅ, កន្លែង”) បណ្ណាល័យ​របស់​ព្រះ​រាជា ។ ឈ្មោះ​មហា​មន្ទីរ​មួយ​នៅ​ក្រុង​ភ្នំពេញ ជា​ទី​តម្កល់​គម្ពីរ​ក្បួន​ច្បាប់​ផ្សេង​ៗ ជា​សម្បត្តិ​ឬ​ជា​ឃ្លាំង​ចំណេះ​របស់​កម្ពុជ​រដ្ឋ... (គឺ​ក្រុម​ពុទ្ធ​សាសន​បណ្ឌិត្យ​សព្វ​ថ្ងៃ) ។
    - រាជ​បត្នី ប្រពន្ធ​របស់​ព្រះ​រាជា; ព្រះ​អគ្គ​មហេសី ។
    - រាជ​បថ ឬ
    - --មាគ៌ា (--បត់ ឬ--មាគ៌ា) ផ្លូវ​សម្រាប់​ព្រះ​រាជា (ផ្លូវ​ហ្លួង) ។
    - រាជ​បន្ទូល ព្រះ​បន្ទូល​របស់​ក្សត្រិយ៍​ឧភយោ​រាជ​ឬ​មហា​ឧបរាជ ។
    - រាជ​បន្ទូល​លេខា សំបុត្រ​សម្ដេច​ព្រះ​ឧភយោ​រាជ​ឬ​សម្ដេច​ព្រះ​មហា​ឧបរាជ​ប្រើ​តាម​ធម្មតា ។
    - រាជ​បព្វជិត ព្រះ​រាជា​ដែល​លះ​រាជ​សម្បត្តិ​ចេញ​ទ្រង់​ព្រះ​ផ្នួស​បាន​ជា​អ្នក​បួស​ហើយ ។
    - រាជ​បរិច្ចាគ ការ​ចំណាយ​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​បរិពារ ឬ
    - --បរិវារ បរិពារ​ឬ​បរិវារ​របស់​ព្រះ​រាជា ។
    - រាជ​បរិវត្តន៍ (--វ័ត) ការ​ផ្លាស់​រាជ្យ ។
    - រាជ​បរិស័ទ ឬ
    - --បរិសទ្យ បរិស័ទ​របស់​ព្រះ​រាជា ។
    - រាជ​បល្ល័ង្ក បល្ល័ង្ក​រាជ្យ (បល្ល័ង្ក​ក្រោម​ស្វេតឆត្រ) ។
    - រាជ​បិតា បិតា​របស់​ព្រះ​រាជា (ច្រើន​ហៅ​ថា ព្រះ​វរ​រាជ​បិតា ឬ​ព្រះ​វរ​បិតា) ។
    - រាជ​បុត្រ ឬ
    - --បុត្រា បុត្រ​ប្រុស​របស់​ព្រះ​រាជា (ព្រះ​អង្គ​ម្ចាស់​ក្សត្រា) ។
    - រាជ​បុត្រី កូន​ស្រី​របស់​ព្រះ​រាជា (ព្រះ​អង្គ​ម្ចាស់​ក្សត្រី) ។
    - រាជ​បុរស (--បុរស់) បុរស​របស់​ព្រះ​រាជា (ខ្ញុំ​រាជ​ការ) ។
    - រាជ​បុរី ក្រុង​ដែល​ស្ដេច​គង់​នៅ (ក្រុង​ហ្លួង) ។
    - រាជ​បុរោហិត បុរោហិត​របស់​ព្រះ​រាជា ។
    - រាជ​បំណង សេចក្ដី​ប៉ង​របស់​ហ្លួង ។
    - រាជ​បំណន់ បំណន់​ហ្លួង ។
    - រាជ​បម្រើ អ្នក​ដែល​ព្រះ​រាជា​ទ្រង់​ត្រាស់​ប្រើ ។
    - រាជប្បវេណី ឬ
    - --ប្រពៃណី ទំនៀម​របស់​ស្ដេច​ត​ៗ​មក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវេណី, ប្រពៃណី និង រជ្ជប្បវេណី ផង) ។
    - រាជ​ប្រកាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រកាស) ។
    - រាជ​ប្រវត្តិ ឬ
    - --ពង្សាវតារ ពង្សាវតារ​ក្សត្រិយ៍, របា​ក្សត្រិយ៍ ។
    - រាជ​ពន្ធុ (--ព័ន-ធុ) ផៅ​ពង្ស​ស្ដេច ។
    - រាជ​ពល (--ពល់) កម្លាំង​ស្ដេច; រេហ៍​ពល​របស់​ព្រះ​រាជា ។
    - រាជ​ពលានុ​ភាព (សំ. បា. < រាជ + ពល + អានុ​ភាវ, វ > ព ) អានុ​ភាព​នៃ​រាជ​ពល ។
    - រាជ​ពលី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី) ។
    - រាជ​ពាហនៈ ឬ
    - --វាហនៈ, --វាហី ពាហនៈ​របស់​ព្រះ​រាជា ។
    - រាជ​ពិធី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិធី) ។
    - រាជ​ព្រឹត្តិ មារយាទ, សណ្ដាប់​ធ្នាប់, ឫកពា​របស់​ព្រះ​រាជា ។
    - រាជ​ភក្តី សេចក្ដី ស្មោះ​ត្រង់​ចំពោះ​ព្រះ​រាជា ។
    - រាជ​ភគិនី បង​ស្រី​ឬ​ប្អូន​ស្រី​របស់ ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី ផង) ។
    - រាជ​ភណ្ឌ (--ភ័ន) ព្រះ​រាជ​ទ្រព្យ ។
    - រាជ​ភ័យ ភ័យ​អំពី​អាជ្ញា​ស្ដេច; ភ័យ​អំពី​កំហុស​ចំពោះ​ព្រះ​រាជា ។
    - រាជ​ភាគិនេយ្យ (--នៃ) កូន​ប្រុស​របស់​ព្រះ​រាជ​ភគិនី (ក្មួយ​ប្រុស​របស់​ព្រះ​រាជា); បើ​ក្មួយ​ស្រី​ជា រាជ​ភាគិនេយ្យា (ច្រើន​ហៅ​ត្រឹម​តែ ព្រះ​ភាគិនេយ្យ, ព្រះ​ភាគិនេយ្យា; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​ពីរ​នេះ​ផង) ។
    - រាជ​ភាតា បង​ប្រុស​ឬ​ប្អូន​ប្រុស​របស់​ព្រះ​រាជា (ច្រើន​ហៅ ព្រះ​ជេដ្ឋា, ព្រះ​អនុជ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​ពីរ​នេះ និង ភាតា ផង) ។
    - រាជ​ភូត ស្ដេច​ទេវតា; បិសាច​ដែល​អង់អាច, បិសាច​កាច (ស្ដេច​ខ្មោច); ច្រើន​និយាយ​ថា បិសាច​រាជ​ភូត ។
    - រាជ​ភោគ្គ (--ភោក) អ្នក​គាល់​បម្រើ​ព្រះ​រាជា (រាជូបដ្ឋាក, មហា​តលិក); រាជ​សេវ័ក ។
    - រាជ​ភោជន ភោជន​សម្រាប់​ព្រះ​រាជា (ព្រះ​ស្ងោយ ឬ​ព្រះ​ក្រយា​ស្ងោយ) ។
    - រាជ​ភ្រឹត ទាហាន​ហ្លួង ។
    - រាជ​ភ្រឹត្យ ខ្ញុំ​រាជ​ការ; អ្នក​បម្រើ​ផ្ទាល់​ព្រះ​អង្គ ។
    - រាជ​មន្ត ឬ
    - --មន្ត្រ មន្ត​សម្រាប់​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ត ឬ មន្ត្រ ផង) ។
    - រាជ​មន្ត្រី សេនាបតី, រដ្ឋ​មន្ត្រី ។
    - រាជ​មន្ទីរ ព្រះ​រាជ​ដំណាក់; ក្រុម​ព្រះ​រាជ​មន្ទីរ ក្រុម​ឱភាស​មន្ត្រី​ឬ​ក្រុម​រឿន​ហ្លួង ។
    - រាជ​មហា​មាត្យ (--ម៉ាត) អមាត្យ​ធំ​របស់​ព្រះ​រាជា, សេនាបតី​ធំ, នាយក​រដ្ឋ​មន្ត្រី ឬ​រដ្ឋ​មន្ត្រី​ទី ១ ។
    - រាជ​មហេសី មហេសី​ហ្លួង ។
    - រាជ​មាតា មាតា​របស់​ព្រះ​រាជា ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ប្រើ​ចំពោះ​តែ​មាតា​របស់​ក្សត្រិយ៍​ទី​ឧភយោ​រាជ​ឬ​ទី​ឧបរាជ, ហៅ​បាន ២ យ៉ាង​គឺ​ ព្រះ​រាជ​មាតា, ព្រះ​វរ​មាតា (តាម​ថ្នាក់​វង្ស​និង​ស័ក្តិ) ។
    - រាជ​មាលកៈ ឬ
    - --មាល័ក ព្រះ​ពន្លា ។
    - រាជ​មិត្ត, --មិត្រ ឬ
    - --សខា (--សៈខា) មិត្រ​ឬ​សម្លាញ់​របស់​ព្រះ​រាជា ។
    - រាជ​មុទ្ទិកា ឬ
    - --មុទ្រិកា ចិញ្ចៀន​ហ្លួង (ព្រះ​ទម្រង់ ឬ​ព្រះ​ទម្រង់​អង្គុលី) ។
    - រាជ​មុទ្ធាភិសេក ការ​អភិសេក​ឲ្យ​បាន​ពេញ​ទី​ជា​មុទ្ធាភិសិត្ត​រាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុទ្ធាភិសេក ផង) ។
    - រាជ​មុទ្ទា, --មុទ្រា ឬ
    - --លញ្ឆ​ករ (--ល៉ាញ់-ឆៈក) ត្រា​ហ្លួង (ត្រា​ផែន​ដី); ហៅ ព្រះ​វរ​លញ្ឆ​ករ ក៏​បាន ។
    - រាជ​មេត្រី មេត្រី​របស់​ព្រះ​រាជា​និង​ព្រះ​រាជា​ផង​គ្នា, មេត្រី​របស់​រាជ​ការ​រដ្ឋ​បាល​ប្រទេស​មួយ​និង​ប្រទស​ដទៃ : ចង​ព្រះ​រាជ​មេត្រី ។
    - រាជ​យាន យាន​ហ្លួង; ខ្មែរ​ហៅ​ចំពោះ​តែ​ព្រះ​សា​លៀង ។
    - រាជ​យុទ្ធ ការ​ដែល​ស្ដេច​និង​ស្ដេច​ច្បាំង​គ្នា​ត​ទល់​ផ្ទាល់​ព្រះ​អង្គ ។
    - រាជ​យោសិត ស្ត្រី​របស់​ព្រះ​រាជា (ព្រះ​រាជ​មហេសី) ។
    - រាជ​រង្គ (--រង់) ប្រាក់ ។
    - រាជ​រដ្ឋាភិបាល រដ្ឋាភិបាល​នៃ​ព្រះ​រាជា, ការ​គ្រប់​គ្រង​រដ្ឋ​ដែល​ទាក់​ទង​ដោយ​ព្រះ​មហា​ក្សត្រិយ៍ ។
    - រាជ​រថ រថ​ហ្លួង, រថ​ព្រះ​ទីន័ង ។
    - រាជ​រថាធិបតី (--ធិប៉ៈដី) អធិបតី​ក្រុម​រាជ​រថ, ចាង​ហ្វាង​រាជ​រថ ។
    - រាជ​រាជ (រាជៈរាច) ស្ដេច​របស់​ស្ដេច គឺ​ព្រះ​រាជា​ដែល​មាន​ស្ដេច​ប្រទេស​ឯ​ទៀត​ជា​ចំណុះ (អធិ​រាជ) ។
    - រាជ​រាក្ស័ស ស្ដេច​ដែល​កាច​ដូច​ជា​រាក្ស័ស (ស្ដេច​កំណាច) ។
    - រាជ​រោង រោង​រាំ​ឬ​រោង​ល្ខោន​ក្នុង​ព្រះ​រាជ​វាំង ។
    - រាជ​ឫទ្ធិ (--រឹត) ឫទ្ធិ​របស់​ព្រះ​រាជា ។
    - រាជ​ឫទ្ធានុ​ភាព (< រាជ + ឫទ្ធិ + អានុភាព) អានុ​ភាព​នៃ​រាជ​ឫទ្ធិ ។
    - រាជ​ឫសី, រាជរ្សី ឬ - រាជិសី ឥសី​ស្ដេច គឺ​ឥសី​ដែល​កាល​នៅ​ជា​គ្រហស្ថ​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ ។
    - រាជ​លក្ខណៈ, --លក្សណៈ ឬ
    - --លក្ស្ម័ន លក្ខណៈ​ស្ដេច, លក្ខណៈ​របស់​អ្នក​មាន​បុណ្យ​ដែល​ចង្អុល​ឲ្យ​ឃើញ​ប្រាកដ​ថា​មុខ​ជា​នឹង​បាន​សោយ​រាជ្យ ។
    - រាជ​លក្ស្មី (--ល័កស្មី) ឬ
    - --សិរី លាភ​និង​សេចក្ដី​ចម្រើន​របស់​ព្រះ​រាជា ។
    - រាជ​លិខិត ឬ
    - --លេខា សំបុត្រ​ហ្លួង គឺ​សំបុត្រ​ដែល​ហ្លួង​សរសេរ​ដោយ​ព្រះ​អង្គ​ឯង ។
    - រាជ​លេខាធិ​ការ ស្មៀន​ធំ​របស់​ហ្លួង ឬ​អធិបតី​នៃ​ក្រុម​ស្មៀន​ហ្លួង ។
    - រាជ​លេខានុ​ការ ស្មៀន​តូច ឬ​ស្មៀន​រង​ដែល​នៅ​ក្រោម​បង្គាប់​រាជ​លេខាធិ​ការ ។
    - រាជ​វ័ង ឬ
    - --វាំង វាំង​របស់​ព្រះ​រាជា ។
    - រាជ​វង្ស (--វង់) វង្ស​ស្ដេច ។
    - អ្នក​រាជ​វង្ស បុត្រ​ឬ​បុត្រី​របស់​បិតា​ជា​អ្នក​អង្គ​ម្ចាស់ មាតា​មាន​ជាតិ​ថយ​ចុះ​ពី​ថ្នាក់​អ្នក​អង្គ​ម្ចាស់​មក, ឬ​បុត្រា​បុត្រី​របស់​មាតា​បិតា​ជា​អ្នក​រាជ​វង្ស​ដូច​គ្នា ។
    - រាជ​វង្សានុវង្ស (< រាជ​វង្ស + អនុវង្ស) វង្យ​ស្ដេច​និង​វង្ស​ដែល​ជាប់​ក្រសែ​ស្ដេច តែ​យារ​ឬ​ឃ្លាត​ក្លាយ​ហើយ ។
    - រាជ​វេស្ម័ន ព្រះ​រាជ​វាំង ។
    - រាជ​សក្តិ ឬ
    - --ស័ក្តិ អំណាច​ហ្លួង ។
    - រាជ​សទ្ធា សទ្ធា​របស់​ព្រះ​រាជា ។
    - រាជ​សត្រ (--ស័ត) ការ​បូជា​យញ្ញ​ដែល​ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ ។
    - រាជ​សទ្ម័ន ព្រះ​រាជ​វាំង (រាជ​វេស្ម័ន)។
    - រាជ​សព្ទ (--ស័ប) សព្ទ​ស្ដេច គឺ​ពាក្យ​សម្រាប់​ស្ដេច​ឬ​ពាក្យ​សម្រាប់​ប្រើ​ចំពោះ​ស្ដេច, ដូច​ជា : កាត់​សក់ ថា ចម្រើន​ព្រះ​កេសា, លុប​មុខ ថា ស្រព​ព្រះ​ភក្រ្ត, ដេក ថា ផ្ទំ ជាដើម ។
    - រាជ​សម្បត្តិ ឬ - រាជ្យ-- សម្បត្តិ​សម្រាប់​ព្រះ​រាជា ឬ​សម្បត្តិ​សម្រាប់​ផែន​ដី ។
    - រាជ​សម្ពន្ធ (--សំពន់) ការ​ចង​ពន្ធ​របស់​ព្រះ​រាជា ។
    - រាជ​សម្ព័ន្ធ ការ​ជាប់​ទាក់​ទង​ដោយ​ព្រះ​រាជា ។
    - រាជ​សម្ពន្ធ​មិត្ត ឬ
    - --មិត្រ (--សំព័នធៈមិត) មិត្រ​របស់​ស្ដេច​ក្នុង​ប្រទេស​មួយ​និង​មួយ​ចង​ភ្ជាប់​គ្នា ។
    - រាជ​សម្ពន្ធ​មេត្រី សេចក្ដី​រាប់​រក​យក​ជា​គ្នា​របស់​ស្ដេច​និង​ស្ដេច​ប្រទេស​ដោយ​ខ្លួន ។
    - រាជ​សម្ភារ (--សំភា) ការ​ទំនុក​បម្រុង, ស្រោច​ស្រង់, សង្រ្គោះ របស់​ព្រះ​រាជា; ប្រើ​សំដៅ​សេចក្ដី​ថា “បុណ្យ​ឬ​តេជះ​របស់​ស្ដេច” ក៏​មាន ។
    - រាជ​សភា សាលា​ជំនុំ​យុត្តិ​ធម៌ (សាលា​យុត្តិ​ធម៌) ។
    - រាជ​សវនីយ៍ ឬ
    - --សៅវនីយ៍ (--វ៉ៈ ន៉ី) ព្រះ​បន្ទូល​របស់​សម្ដេច​ព្រះ​រាជ​ជននី​ឬ​សម្ដេច​ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី (ប្រើ​ត្រឹម​តែ ព្រះ​សវនីយ៍ ឬ ព្រះ​សៅវនីយ៍ ក៏​បាន) ។
    - រាជ​សវនីយ៍​លេខា ឬ
    - --សៅវនីយ៍​លេខា សំបុត្រ​របស់​សម្ដេច​ព្រះ​រាជ​ជននី ឬ​សម្ដេច​ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី, (ប្រើ​ត្រឹម​តែ ព្រះ​សវនីយ៍​លេខា ឬ ព្រះ​សៅវនីយ៍​លេខា ក៏​បាន) ។
    - រាជ​សាសន៍ សំបុត្រ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ​ប្រើ​ទៅ​មក​ចំពោះ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ដូច​គ្នា ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ, បើ​សំបុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ហៅ ព្រះ​បរម​រាជ​សាសន៍, សំបុត្រ​ក្សត្រិយ៍​ឧភយោ​រាជ ឬ​ឧបរាជ​ថ្វាយ​ទៅ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ប្រទេស​ដទៃ ហៅ ព្រះ​បវរ​រាជ​សាសន៍ ។
    - រាជ​សាស្ត្រ ដំណើរ​រាជ​ការ, គំនិត​ឬ​ល្បិច​រាជ​ការ ។
    - រាជ​សីហ៍, --សិង្ហ ឬ
    - --សឹង្ហ ស្ដេច​សីហៈ​ឬ​ស្ដេច​សឹង្ហ ។
    - រាជ​សុណិសា ឬ
    - --សុណ្ហា (--សុន-ហា) កូន​ប្រសា​ស្រី​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា ក៏​បាន) ។
    - រាជ​សេនា សេនា​របស់​ព្រះ​រាជា ។
    - រាជ​សេនាមាត្យ (សំ. < រាជ + សេនា + អមាត្យ) សេនា​និង​អមាត្យ​របស់​ព្រះ​រាជា ។
    - រាជ​សេវកៈ ឬ
    - --សេវ័ក ខ្ញុំ​រាជ​ការ​ក្នុង​ព្រះ​រាជ​សំណាក់ ។
    - រាជ​សេវកាមាត្យ (សំ. < រាជ​សេវក + អមាត្យ) រាជ​សេវ័ក​និង​រាជ​អមាត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អមាត្យ>អមាត្យ ផង) ។
    - រាជ​សំណាក់ លំនៅ​របស់​ព្រះ​រាជា, ព្រះ​រាជ​វាំង ។
    - រាជ​ស្រឹង្គារ សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ត្រេក​ត្រអាល​របស់​ព្រះ​រាជា; ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា ស្រី​ព្រះ​ស្នំ ក៏​មាន ។
    - រាជ​ហង្ស ស្ដេច​ហង្ស ។
    - រាជ​ហត្ថ​លេខា អក្សរ, សំបុត្រ ដែល​ព្រះ​រាជា​ទ្រង់​សរសេរ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ; ការ​សរសេរ​ចុះ​ព្រះ​បរម​នាម​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ (ឡាយ​ព្រះ​ហស្ត) ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ថា : សំបុត្រ​ដែល​ម្ចាស់​ផែន​ដី​ទ្រង់​សរសេរ​ទុក​ជា​គ្រឿង​ចំណាំ​សម្រាប់​ព្រះ​អង្គ ហៅ​ថា ព្រះ​រាជ​ហត្ថ​លេខា; បើ​ទ្រង់​សរសេរ​ដោយ​ការ​ផ្សេង​តែ​ពុំ​មែន​ជា​ផ្លូវ​រាជ​ការ ហៅ​ថា ព្រះ​បរម​រាជ​ហត្ថ​លេខា ។
    - រាជ​ហឫទ័យ ឬ
    - --ហទ័យ ព្រះ​ទ័យ (ចិត្ត) របស់​ស្ដេច ។
    - រាជ​អមាត្យ ឬ - រាជាមាត្យ មន្ត្រី​ទី​ប្រឹក្សា​កិច្ច​ការ​ផែន​ដី​របស់​ព្រះ​រាជា ឬ​ប្រឹក្សា​ជា​មួយ​នឹង​ព្រះ​រាជា ។
    - រាជ​អាជ្ញា អាជ្ញា​នៃ​ព្រះ​រាជា; ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា អ្នក​ទទួល​អំណាច​ពី​ព្រះ​រាជា ។
    - រាជ​អាណាចក្រ ឬ - រាជាណាចក្រ អាណាចក្រ​របស់​ព្រះ​រាជា ។
    - រាជ​ឱង្ការ សម្ដី​ក្សត្រិយ៍​ទ្រង់​រាជ្យ ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ថា : សំបុត្រ​របស់​ម្ចាស់​ផែន​ដី​ចេញ​ឲ្យ​ប្រជា​រាស្រ្ត​ដឹង​គ្រប់​គ្នា​ទួទៅ ហៅ​ថា ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាទ (--សូរ៉ៈ--) ។ សំបុត្រ​ដែល​ម្ចាស់​ផែន​ដី​ទ្រង់​សរសេរ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ ហៅ​ថា ព្រះ​រាជ​ឱង្ការ​លេខា ។
    - រាជ​ឱរស កូន​ប្រុស​របស់​ព្រះ​រាជា (បើ​ព្រះ​រាជ​បុត្រី​ថា រាជ​ឱរសា) ។
    - រាជ​អំណរ សេចក្ដី​អរ​របស់​ព្រះ​រាជា ។
    - រាជ​អំណោយ របស់​ដែល​ព្រះ​រាជា​ទ្រង់​ព្រះ​រាជ​ទាន ។ល។ ។ល។
    - រាជាធិការី (បា. < រាជ + អធិការី) អ្នក​ធ្វើ​ការ​ស្ដេច (អ្នក​រាជ​ការ​ឬ​ខ្ញុំ​រាជ​ការ); ហៅ​ថា រាជាធិ​ក្រឹត្យ ក៏​បាន; បើ​ស្ត្រី​ជា រាជាធិ​ការិនី ឬ រាជាធិ​ការិកា, រាជាធិ​ក្រឹតា ។
    - រាជាធិ​បតី (--ប៉ៈដី; សំ. បា. < រាជ + អធិបតិ) ឬ រាជាធិ​រាជ (សំ. បា. < រាជ + អធិ​រាជ) ព្រះ​រាជា​ដែល​ជា​ធំ​ជាង​ស្ដេច​បទេស​រាជ្យ (ស្ដេច​ដែល​មាន​ប្រទេស​ឯ​ទៀត​ជា​ចំណុះ) ។
    - រាជាធិបតេយ្យ (--ប៉ៈ​ តៃ; បា. < រាជ + អាធិបតេយ្យ) ប្រទេស​ឯក​រាជ្យ​ដែល​មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​ជា​អធិបតី (ប្រទេស​ដែល​មាន​ស្ដេច​នៅ​លើ​ច្បាប់); ព. ផ្ទ. ប្រជាធិបតេយ្យ (ម. ក្នុង ព. ប្រជា) ។
    - រាជានុញ្ញាត (--នុញ-ញ៉ាត; បា. < រាជ + អនុញ្ញាត) សេចក្ដី​ដែល​ព្រះ​រាជា​ទ្រង់​យល់​ព្រម​ហើយ ។
    - រាជានុ​ភាព (សំ. បា. < រាជ + អានុភាវ, វ > ព) អានុ​ភាព​នៃ​ព្រះ​រាជា (អំណាច​ស្ដេច) ។
    - រាជាភិសេក (--សែក; បា. < រាជ + អភិសេក) ។ ពិធី​ស្រោច​ទឹក​ក្លស់​ទឹក​ស័ង្ខ​តាំង​ព្រះ​រាជា គឺ​តាំង​ឲ្យ​ពេញ​ទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិសេក ផង) ។
    - រាជាយុត្តកៈ (បា. < រាជ​ + អាយុត្តក) ស្មៀន​របស់​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តកៈ ផង) ។
    - រាជាយុត្តក​សភា (--កៈសៈភា; បា. < រាជ + អាយុត្តក + សភា) ក្រុម​ឬ​ទី​ធ្វើ​ការ​របស់​ពួក​ស្មៀន​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តក​សភា ផ) ។
    - រាជាយុត្តកាធិបតី (--បៈដី; បា. < រាជ + អាយុត្តក + អធិបតិ) អធិបតី​របស់​ក្រុម​ព្រះ​រាជាយុត្តកៈ (ចាងហ្វាង​ក្រុម​ស្មៀន​ហ្លួង) ។
    - រាជាវលី (សំ. បា. < រាជ + អាវលិ) លំដាប់​ឬ​វង្ស​ស្ដេច ។ រាជាសនៈ (សំ. បា. < រាជ + អាសន) អាសនៈ​សម្រាប់​ព្រះ​រាជា, រាជ​បល្ល័ង្ក ។
    - រាជូបករណ៍ ឬ - រាជោបករណ៍ (--ប៉ៈក; បា. < រាជ + ឧបករណ) គ្រឿង​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជា, គ្រឿង​ប្រើ​ប្រាស់​ជិត​ព្រះ​អង្គ; (ទង់​រាជូបករណ៍ ទង់​សម្រាប់​ព្រះ​រាជា​ទ្រង់​ប្រើ​ផ្ទាល់​ព្រះ​អង្គ) ។
    - រាជូបដ្ឋាក ឬ - រាជោបដ្ឋាក (--បុ័ត-ឋាក; បា. < រាជ + ឧបដ្ឋាក) អ្នក​គាល់​បម្រើ​ព្រះ​រាជា (អ្នក​បម្រើ​ព្រះ​ស្ងោយ, មហា​តលិក); បើ​ស្រី​ជា
    - រាជូបដ្ឋាយិកា ឬ - រាជោបដ្ឋាយិកា ។
    - រាជូបដ្ឋាន ឬ - រាជោបដ្ឋាន (--បុ័ត-ឋាន; បា. < រាជ + ឧបដ្ឋាន) ការ​បម្រើ​ឬ​ការ​ចូល​គាល់​ព្រះ​រាជា ។
    - រាជូបត្ថម្ភ ឬ - រាជោបត្ថម្ភ (--បុ័ត-ថ័ម; បា. < រាជ + ឧបត្ថម្ភ) សេចក្ដី​ទំនុក​បម្រុង, ផ្ចុង​ផ្តើម, បណ្ដុះ​បណ្ដាល​របស់ ព្រះ​រាជា ។
    - រាជូបភោគ ឬ - រាជោបភោគ (--ប៉ៈភោក; បា. < រាជ + ឧបភោគ) គ្រឿង​ឧបភោគ​របស់​ព្រះ​រាជា ។
    - រាជេន្ទ្រ (--ជេន; សំ. < រាជ + ឥន្ទ្រ, ឥ > ឯ) រាជាធិរាជ ។
    - រាជោវាទ (បា. < រាជ + ឱវាទ) ដំបូន្មាន​របស់​ព្រះ​រាជា ។
    - រាជោវាទានុសាសន៍ ឬ - រាជោវាទានុសាសនី (បា. < រាជ + ឱវាទ + អនុសាសន ឬ អនុសាសនី) ពាក្យ​ទូន្មាន​និង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​រាជា ។ល។ ។ល។
  7. រាជា​គណៈ ( ន.នាមសព្ទ )
    (< រាជ + គណ “ពួក​ឬ​ក្រុម​របស់​ស្ដេច”) លោក​ទ្រទូង; ពាក្យ​ហៅ​សមណ​សក្តិ​ទី​ទ្រទូង​សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ; បើ​ធៀប​នឹង​ឋានន្តរ​សក្តិ​របស់​មន្ត្រី​ខាង​អាណាចក្រ ត្រូវ​គ្នា​នឹង​បណ្តា​សក្តិ​ទី ឧកញ៉ា, ចួន​កាល​ឡើង​ដល់​ទី សម្ដេច ក៏​មាន; រាជា​គណៈ​មាន ៤ សម្រាប់​គឺ​សម្រាប់ ឯក, ទោ, ត្រី, ចត្វា; សម្រាប់​ឯក ជា​រាជា​គណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ, សម្រាប់​ទោ របស់​ក្សត្រិយ៍​ឧភយោរាជ, សម្រាប់​ត្រី របស់​សម្ដេច​ព្រះ​មហា​ឧបរាជ, សម្រាប់​ចត្វា របស់​សម្ដេច​ព្រះ​វរ​រាជ​ជននី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. និង ឋានានុក្រម និង វណ្ណៈ ផង) ។
  8. វិនយ ( ន.នាមសព្ទ ) [--នៈយៈ ]
    (វិនយ) ការ​ដឹក​នាំ​ទៅ​រក​ផ្លូវ​ល្អ; ច្បាប់, ច្បាប់​បញ្ញត្ត​ឬ​ច្បាប់​អនុញ្ញាត , ច្បាប់​ប្រដៅ​ឲ្យ​ប្រព្រឹត្ត​ត្រឹម​ត្រូវ; ច្បាប់​ប្រដៅ​ឲ្យ​សង្រួម​កាយ​វាចា​ឲ្យ​ត្រឹម​ត្រូវ; ឲ្យ​ចុះ​បែប​បទ; ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ; ច្បាប់​សម្រាប់​បព្វជិត : កាន់​វិន័យ, ធ្វើ​តាម​វិន័យ, ខុស​វិន័យ ។
    - វិនយ​កថា (វិនៈ យៈកៈថា) សម្តី​ប្រារព្ធ​វិន័យ, សម្តី​អាង​វិន័យ ។
    - វិនយ​កម្ម អំពើ​ដែល​ធ្វើ​ឲ្យ​គួរ​តាម​វិន័យ; ការ​ធ្វើ​តាម​បែប​បទ​ក្នុង​វិន័យ ។
    - វិនយ​កិច្ច ឬ--ក្រឹត្យ កិច្ច​ក្នុង​វិន័យ, កិច្ច​តាម​វិន័យ, ក្រឹត្យ​ក្នុង​វិន័យ, ក្រឹត្យ​វិន័យ ។
    - វិនយ​កោវិទ (វិនៈយៈកោវិត ឬ​វិន័យ-យៈ--) ន. ឬ (សំ. បា.) អ្នក​ឈ្លាស​ក្នុង​វិន័យ គឺ​ភិក្ខុ​អ្នក​ចេះ​ចាំ​វិន័យ​ស្ទាត់​ទាំង​ឈ្លាស​វៃ​ផង : ក្នុង​អាវាស​មួយ​ៗ​គួរ​ឲ្យ​មាន​ភិក្ខុ​ជា​វិនយ​កោវិទ ដើម្បី​ជួយ​ញ៉ាំង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​រុងរឿង (ព. វិ. ពុ.) ។ អ្នក​ចេះ​ចាំ​ច្បាប់​ខាង​តុលាការ​ក៏​គួរ​ហៅ វិនយ​កោវិទ ដែរ ។
    - វិនយ​គរុ ឬ--គុរុ អ្នក​ធ្ងន់​ចិត្ត​ទៅ​រក​វិន័យ; អ្នក​គោរព​វិន័យ; អ្នក​បង្រៀន​វិន័យ, គ្រូ​ច្បាប់ ។
    - វិនយគារវៈ ឬ --គោរព (--រៈវៈ ឬ--រប់) ការ​គោរព​វិន័យ, ការ​កាន់​ច្បាប់ ។
    - វន័យ​ធម្ម (--ធ័ម; បា. សំ.) វិន័យ​និង​ធម៌ ឬ​ធម៌​ដែល​ត្រូវ​តាម​វិន័យ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឋានន្តរ​សមណ​សក្តិ​ទី​ឋានានុក្រម (តាំង​ភិក្ខុ​អ្នក​ចេះ​វិន័យ) មាន​មុខ​ការ​ខាង​ពិភាក្សា​វិន័យ​ក្នុង​ការ​វិនិច្ឆ័យ​អធិករណ៍​សង្ឃ: ព្រះ​វិន័យ​ធម្ម, លោក​វិន័យ​ធម្ម; ប៉ុន្តែ​ដល់​ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស. ២៥០៥ គ. ស. ១៩៦១ ឋានន្តរ​នេះ​បាន​ផ្លាស់​ទៅ​ជា ធម្មធរ “អ្នក​ទ្រទ្រង់​ធម៌” ដូច្នេះ​វិញ ព្រោះ​ពាក្យ​ថា វិន័យ​ធម្ម ពុំ​សម​តាម​របៀប​វេយ្យា-ករណ៍​បាលី (ជា​គូ​គ្នា​នឹង វិន័យ​ធរ) ។
    - វិន័យ​ធរ (--ធ; បា. វិនយ--) អ្នក​ទ្រទ្រង់​វិន័យ, អ្នក​ចេះ​វិន័យ ។ ខ្មែរ​ប្រើ​ជា​ឋានន្តរ​សមណ​ស័ក្តិ​ទី​ឋានានុក្រម (តាំង​ភិក្ខុ​អ្នក​ចេះ​វិន័យ) មាន​មុខការ​ខាង​វិនិច្ឆ័យ​កាត់​សេចក្ដី​អធិករណ៍​សង្ឃ : ព្រះ​វិន័យ​ធរ, លោក​វិន័យ​ធរ (ជា​គូ​គ្នា​នឹង ធម្ម​ធរ ឬ ធម្ម​កថិក) ។
    - វិនយ​បញ្ញត្តិ (--ប័ញ-ញ៉ាត់; បា. វិនយប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បញ្ញត្តិ​ក្នុង​វិន័យ ។
    - វិនយ​បិដក (--ដក់) ចំណែក​គម្ពីរ​ពុទ្ធ​សាសនា​មួយ​ប៉ែក​ខាង​វិន័យ ។
    - វិនយ​វាទ ពាក្យ​ពោល​អាង​វិន័យ ។
    - វិនយ​វាទី ឬ--វាទិន អ្នក​ពោល​អាង​វិន័យ, អ្នក​និយាយ​ប្រកាន់​តាម​វិន័យ (បើ​ស្រ្តី​ជា វិនយ​វាទិនី) ។
    - វិនយ​វិវាទ ការ​ឈ្លោះ​ប្រកែក​ជជែក​រក​ឲ្យ​ឃើញ​ខុស​ត្រូវ​តាម​វិន័យ ។
    - វិន័យ​សិក្ខា ការ​សិក្សា​វិន័យ; សិក្ខាបទ​ក្នុង​វិន័យ ។
    - វិនយានុគ្រោះ (< វិនយ + អនុគ្រោះ) ការ​លើក​តម្កើង​វិន័យ; ការ​លើក​យក​ច្បាប់​ជា​ធំ, ជា​អាង ។ល។
    - យុទ្ធ​វិន័យ (--យុត-ធៈ--) ច្បាប់​ចម្បាំង, ច្បាប់​សឹក ។
    - យោធ​វិន័យ (--ធៈ--) ច្បាប់​យោធា, ច្បាប់​សម្រាប់​ទាហាន ។ល។
  9. អនុ ( និ.និបាតសព្ទ ) [អៈ-- ]
    តាម; រឿយ​ៗ, ញយ​ៗ; រង, បន្ទាប់; តូច, បណ្តោយ; ក្រោយ, ខាង​ក្រោយ;... ។ សម្រាប់​ប្រើ​ជា​បុព្វបទ​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អនុ​ករ ធ្វើ​តាម; អ្នក​ធ្វើ​តាម ។
    - អនុ​កលា (--កៈល៉ា) ឬ អនុ​ក្បៀស ចំណិត​ឬ​ចម្រៀក​បន្ទាប់​ឬ​តូច, ក្បៀស​បន្ទាប់, ក្បៀស​មួយ (ឥត​គូ) ។ ឈ្មោះ​រយៈ​មាត្រា​វាស់​មួយ​យ៉ាង ប្រមាណ​កន្លះ​ក្បៀស គឺ​ភាគ​មួយ​ក្នុង ៨ នៃ​ធ្នាប់​មួយ : មួយ​ភាគ​ក្នុង ៤ នៃ​ធ្នាប់​មួយ​ហៅ កលា ឬ ក្បៀស, មួយ​ភាគ​ក្នុង ៨ នៃ​ធ្នាប់​មួយ ហៅ អនុ​កលា ឬ អនុ​ក្បៀស ។
    - អនុ​ការី អ្នក​ធ្វើ​ការ​រង, --បន្ទាប់, អ្នក​ជា​ជំនួយ​ការ; គិលានុបដ្ឋាក ជា​ជំនួយ​គ្រូ​ពេទ្យ​ក្នុង​ការ​វះ​កាត់ ។
    - អនុ​កិរិយា ឬ --ក្រិយា ការ​ធ្វើ​តាម, ការ​យក​តម្រាប់ ។
    - អនុកម្ប​ចិត្ត (--ក័ម-ប៉ះ-) ចិត្ត​អនុគ្រោះ, ចិត្ត​អាណិត​ឬ​ប្រណី ។
    - អនុ​កូល សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ; ករុណា; សេចក្ដី​ពេញ​ចិត្ត; ការ​បណ្តោយ​តាម, ការ​ព្រម​តាម ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “ទំនុក​បម្រុង; បណ្តោយ​តាម, ព្រម​តាម”: គួរ​អនុ​កូល​ខ្លះ​ទៅ ! ។
    - អនុក្រម (--ក្រំ) លំដាប់, របៀប​តាម​លំដាប់, លំដាប់​មាន​របៀប ។ ប្រើ​រៀង​ភ្ជាប់​ត្រង់​កណ្តាល​ឬ​ត្រង់​ខាង​ចុង​សព្ទ​ដទៃ​ដូច​ជា ឋានានុក្រម លំដាប់​ទី, លំដាប់​មុខ​ងារ; បទានុក្រម លំដាប់​បទ; មាតិកានុក្រម លំដាប់​មាតិកា; វចនានុ-ក្រម លំដាប់​ពាក្យ; សទ្ទានុក្រម ឬ សញ្ទនុក្រម លំដាប់​សព្ទ ។ អនុ​ក្រឹត្យ ក្រឹត្យ​បន្ទាប់, ក្រឹត្យ​រង គឺ​សេចក្ដី​សម្រេច​របស់​រាជការ​ដែល​មាន​អំណាច​ថយ​តិច​ជាង​ក្រឹត្យ (បារ. Arrêté) ។
    - អនុគណ (--គន់) ឬ --គណៈ គណៈ​បន្ទាប់, គណៈ​រង; គណៈ​តូច ។
    - អនុគា-មិកនិធិ (--កៈ--) កំណប់​ដែល​រមែង​ទៅ​តាម (កំណប់​បុណ្យ ឬ​កំណប់​ព្រេង​សំណាង​ល្អ) ។
    - អនុគាមី អ្នក​ទៅ​តាម, អ្នក​ទៅ​ជា​មួយ​គ្នា (បើ​ស្ត្រី​ជា អនុគាមិនី) ។
    - អនុគ្គមនៈ ឬ - អនុគ្គមន៍ ការ​ក្រោក​ជូន, ការ​តាម​ជូន​ដំណើរ :
    - ធ្វើ​អនុគ្គមនៈ (ព. ផ្ទ. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “ការ​ក្រោក​ទទួល”) ។
    - អនុគ្គមនាការ អាការ​នៃ​ការ​ក្រោក​ជូន : ធ្វើ​អនុគ្គមនាការ (ព. ផ្ទ. បច្ចុគ្គមនាការ "អាការ​នៃ​ការ​ក្រោក​ទទួល”) ។
    - អនុគ្គហ​ធម៌ ធម៌​អនុគ្រោះ ។
    - អនុគ្រោះ (សំ. អនុគ្រហ; បា. អនុគ្គហ) ការ​ជួយ​ទំនុក​បម្រុង; ករុណា ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “ទំនុក​បម្រុង; អាណិត” ។
    - អនុ​ចរ ដើរ​តាម, ត្រាច់​តាម; ប្រព្រឹត្ត​តាម ។ ប្រើ​ជា ន. ក៏​បាន “អ្នក​ចរ​តាម; អ្នក​តាម​បម្រើ; បរិវារ” ។
    - អនុ​ចារី (--រ៉ី) អ្នក​ដើរ​តាម; អ្នក​ប្រព្រឹត្ត​តាម (ស្ត្រី​ជា អនុ​ចារិនី) ។
    - អនុ​ចិន្តា (--ចិន-ដា) ការ​គិត​តាម; ការ​គិត​ហើយ​គិត​ទៀត​រឿយ​ៗ ។
    - អនុជ (អៈន៉ុច) អ្នក​កើត​បន្ទាប់​ឬ​អ្នក​កើត​ក្រោយ (ប្អូន) ។ ខ្មែរ​ប្រើ​ជា រ. ស. : ព្រះ​អនុជ, សម្តេច​ព្រះ​អនុជ (ប្រើ​តាម​ទម្លាប់ បាន​ទាំង​ក្សត្រា, ក្សត្រី; ប៉ុន្តេ​តាម​បែប​វេយ្យាករណ៍ បើ​ក្សត្រី​ជា អនុជា) ។
    - អនុជាត​បុត្ត ឬ --បុត្រ (--ជាតៈ--) បុត្រ​ដែល​មាន​ចរិយា​ធម៌​ល្អ​តាម​បែប​បទ​របស់​មាតា​បិតា (ស្ត្រី​ជា អនុជាត​បុត្រី) ។
    - អនុជិត អ្នក​ឈ្នះ​តាម; អ្នក​ឈ្នះ​រឿយ​ៗ ។ ខ្មែរ​ច្រើន​ប្រើ​ជា​ឋានន្តរ​មន្រ្តី ដូច​ជា អនុជិត​សេនា, ភក្តី​អនុជិត, រាជានុជិត, សេនានុជិត ជាដើម ។
    - អនុ​ជីវិន ឬ - អនុ​ជីវី អ្នក​ធ្វើ​ការ​បម្រើ, អ្នក​រស់​ដោយសារ​គេ (ស្ត្រី​ជា អនុ​ជីវិនី) ។
    - អនុញ្ញាត (អៈនុញញ៉ាត) កិ. យល់​ព្រម, បើក​ឱកាស​ឲ្យ; ដែល​បាន​យល់​ព្រម​ហើយ : រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នោះ​ហើយ ។ ប្រើ​ជា ន. ផង​ក៏​បាន : មាន​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ (គួរ​ប្រយ័ត្ន កុំ​ច្រឡំ​សរសេរ​ជា អនុញ្ញាតិ​ព្រោះ​គ្មាន​ពាក្យ​នេះ​ទេ) ។
    - អនុតាប​កម្ម (--ប៉ៈ--) អំពើ​ដែល​ធ្វើ​រួច​ទៅ​ហើយ​នាំ​ឲ្យ​កើត​ក្ដៅ​ក្រហាយ​ចិត្ត​នឹក​ស្តាយ​ក្រោយ​រឿយ​ៗ; អំពើ​អាក្រក់ ។
    - អនុត្ថេរ- ថេរៈ​បន្ទាប់, ថេរៈ​តូច (ព. ផ្ទ. មហា​ថេរ) ។
    - អនុ​ទយា (--នុ-ទៈ--) ករុណា, សេចក្ដី​អាណិត​តាម ។
    - អនុ​ទិន ថ្ងៃ​បន្ទាប់; ថ្ងៃ​រៀង​ៗ​គ្នា; រាល់​ថ្ងៃ ។
    - អនុ​ទិស (បា. --ទិសា; សំ. --ទិឝ ឬ--ទិឝា) ទិស​បន្ទាប់​ទិស​ធំ, ទិស​តូច : អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន ជា​អនុ​ទិស ។
    - អនុ​ទូត ទូត​រង, ទូត​តូច; បម្រើ​ដែល​ចាត់​ប្រើ​ឲ្យ​ទៅ​តាម​ស្ដាប់​ការណ៍ ។ ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យ​ទៅ​តាម​ស្ដាប់​ពាក្យ​នៃ​ភិក្ខុ​អ្នក​ទៅ​សូម​ឲ្យ​ឧបាសក​អត់​ទោស (ព. វិ. ពុ.) ។
    - អនុ​ទោស ទោស​តូច, ទោស​បន្ទាប់​បន្សំ ។
    - អនុ​ធម្ម​ចារី អ្នក​ប្រព្រឹត្ត​តាម​ធម៌ (ស្ត្រី​ជា អនុ​ធម្ម​ចារិនី) ។
    - អនុ​ធម្មតា (--ធ័ម-មៈដា) ទម្លាប់​ដែល​ត្រូវ​តែ​ធ្វើ; ទម្លាប់​ល្អ ។
    - អនុ​នាយក (--យក់) នាយក​បន្ទាប់; នាយក​រង (ស្ត្រី​ជា អនុ​នាយិកា) ។
    - អនុ​នាសិក ឬ អនុ​នាសិកន្ត អក្សរ​ដែល​មាន​សូរ​សំឡេង​ចេញ​ច្រើន​តាម​ច្រមុះ ។
    - អនុ​បទ បទ​បន្ទាប់ ។
    - អនុ​បាល តាម​រក្សា, បី​បាច់​រក្សា; អ្នក​បីបាច់​រក្សា ។
    - អនុ​បុព្វី​កថា ការ​ថ្លែង​រឿង​តាម​លំដាប់​លំដោយ, ពាក្យ​ពោល​រៀប​រៀង​តាម​លំដាប់​រឿង, រឿង​និទាន​តំណាល​តាម​លំដាប់; ព. ពុ. មាន ៥ យ៉ាង​គឺ ១-ទាន​កថា ការ​ថ្លែង​អំពី​ទាន; ២-សីល​កថា ការ​ថ្លែង​អំពី​សីល; ៣-សគ្គ​កថា ការ​ថ្លែង​អំពី​សួគ៌; ៤-កាមាទីនវ​កថា ការ​ថ្លែង​អំពី​ទោស​កាម; ៥-នេក្ខម្មានិសំស​កថា ការ​ថ្លែង​អំពី​អានិសង្ស​នៃ​ការ​ចេញ​ចាក​កាម (បព្វជ្ជា) ។
    - អនុបស្សនា (--បុ័ស-សៈន៉ា) ការ​ពិចារណា​សង្កេត​សង្ខារ; ប្រាជ្ញា​ពិចារណា​ការ​កើត​ស្លាប់; ការ​ស្មឹងស្មាធិ៍​រំពឹង ។
    - អនុប្បញ្ញត្តិ បញ្ញត្តិ​បន្ទាប់​អំពី​បឋមប្បញ្ញត្តិ​មក ។
    - អនុប្បទាន (--នុប-ប៉ៈ--) ឬ អនុ​ប្រទាន ការ​ប្រគល់​អ្វី​ៗ​ឲ្យ : ធ្វើ​អនុប្បទាន ។
    - អនុ​ប្រទេស ប្រទេស​បន្ទាប់, ប្រទេស​តូច; ប្រទេស​ជា​រណប ។
    - អនុ​ព័ន្ធ ការ​ជាប់​តាម; ដំណើរ​តាម​ប្រកិត ។
    - អនុ​ពុទ្ធ លោក​អ្នក​ត្រាស់​ដឹង​តាម​ព្រះ​សព្វញ្ញុពុទ្ធ (ពុទ្ធ​សាវ័ក) ។
    - អនុ​ពោធ ការ​នឹក​ឃើញ​ឬ​គិត​ឃើញ​ជា​ខាង​ក្រោយ ។
    - អនុ​ភរិយា ភរិយា​បន្ទាប់, ភរិយា​តូច, ប្រពន្ធ​ចុង ។
    - អនុ​ភាគ ភាគ​កន្លះ ឬ​កន្លះ​ភាគ: រង្វាល់​អនុ​ភាគ, កន្តាំង​អនុ​ភាគ (កន្តាំង​ពីរ​មួយ​តៅ) ។
    - អនុ​ភាស ស្ដី​ប្រដៅ, ប្រៀន​ប្រដៅ ។
    - អនុម័ត (--ម៉ាត់ ) យល់​ព្រម, ព្រម​តាម, យល់​ឃើញ​ជា​មួយ; បង្គាប់; សន្មត ។
    - អនុមតិ ឬ--ម័តិ ការ​យល់​ព្រម, ការ​ព្រម​តាម, ការ​យល់​ឃើញ​ជា​មួយ; ការ​បង្គាប់; សន្មតិ ។
    - អនុ​មន្រ្តី មន្រ្តី​បន្ទាប់, មន្រ្តី​ថ្នាក់​រង ។ ខ្មែរ​សន្មត​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្រ្តី​រដ្ឋបាល​បន្ទាប់​ពី​វរ​មន្រ្តី : ទី​អនុ​មន្រ្តី ។
    - អនុមាន (--ម៉ាន) សេចក្ដី​ត្រិះរិះ; ការ​ពិចារណា, ការ​គ្នេរគ្នាន់ “ការ​លៃ​លក; ការ​ចូល​ចិត្ត​ស៊ប់ ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន” “ត្រិះរិះ, ពិចារណា, គ្នេរគ្នាន់, លៃ​លក; ចូល​ចិត្ត​ស៊ប់” ។
    - អនុមោទនា (--មោទៈ--) សេចក្ដី​ត្រេកអរ​តាម, ការ​ជួយ​ត្រេកអរ, អំណរ​ជា​មួយ; វាចា​សម្តែង​សេចក្ដី​ត្រេកអរ​តាម : ធ្វើ​អនុមោទនា ។ ខ្មែរ​ប្រើ​ជា​កិ. ផង​ក៏​បាន “ត្រេកអរ​តាម, ជួយ​ត្រេកអរ, ត្រេកអរ​ជាមួយ​ផង, ទទួល​អំណរ” ។ អនុយ័ន្ត អ្នក​តាម​ហែ, អ្នក​ហែហមៈ ពួក​អនុយ័ន្ត ។
    - អនុ​យាត្រា យាត្រា​តាម ។
    - អនុយោគ ពាក្យ​សួរ; ការ​សួរ​ដណ្តឹង; ប្រស្នា (សំ. ប្រើ​ជា អនុយោជន “អនុយោជន៍” ក៏​បាន) ។
    - អនុរក្ខ ឬ --រក្ស (--រ័ក) រក្សា​រឿយ​ៗ, បីបាច់​រក្សា, ថែទាំ ។ ន. ការ​រក្សា​រឿយ​ៗ; ការ​រំពៃ, ការ​គយ​ឃ្លាំ​មើល; ជន​អ្នក​ថែទាំ​មើល​ការ​ខុស​ត្រូវ, អ្នក​គយគន់​រំពៃ : អនុរក្ស​នៃ​ពន្ធនាគារ, អនុរក្ស​នៃ​វិទ្យាល័យ ។
    - អនុរក្តិ (--រ័ក) សេចក្ដី​ស្រឡាញ់ ។
    - អនុ​រដ្ឋ​លេខាធិការ រដ្ឋ​លេខាធិការ​រង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​លេខាធិការ ផង) ។
    - អនុ​រដ្ឋ​លេខាធិការដ្ឋាន ទី​ស្ដីការ​ឬ​មុខ​តំណែង​របស់​អនុ​រដ្ឋ​លេខាធិការ ។ អនុ​រាគ សេចក្ដី​ស្រឡាញ់​ស៊ប់​ងប់​ចិត្ត ។ អនុ​រាត្រី យប់​បន្ទាប់; ​យប់​រៀងៗ​គ្នា; រាល់​យប់ ។
    - អនុរាជ ឬ -រាជា ព្រះ​រាជា​រង, ព្រះ​រាជា​បន្ទាប់; ព្រះ​រាជា​តូច, ឧបរាជ ។
    - អនុ​រូប ដែល​សម​គួរ, មាន​សភាព​ឬ​ទំនង​ដ៏​សម​គួរ, ដែល​គួរ​ដល់​ការ ។ ប្រើ​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ជា :
    - កិច្ចានុរូប សម​គួរ​ដល់​កិច្ច; ចិត្តានុរូប សម​គួរ​ដល់​ចិត្ត ជាដើម ។
    - អនុ​រោធ ការ​អនុគ្រោះ; ការ​យល់​ព្រម​តាម, អនុ​វត្តិ ។
    - អនុ​លាប ការ​ពោល​ផ្ទួន​ដដែល​ៗ, ការ​និយាយ​ច្រើន​ប៉ុន្តែ​ច្រំដែល; អាមេណ្ឌិត​វាទ ។
    - អនុលោម (--ល៉ោម) តាម​រោម គឺ​បណ្តោយ; បណ្តោយ​តាម, យល់​ព្រម​តាម, មិន​ទទឹង​ទាស់, មិន​យល់​ទាស់ : អនុលោម​រក​គ្នា; គួរ​អនុលោម​ខ្លះ​ទៅ ! (ព. ផ្ទ. បដិលោម “ច្រាស; ទទឹង​ទាស់”) :
    - សូត្រ​ជា​អនុលោម បដិលោម “សូត្រ​បណ្តោយ​ចុះ​ហើយ​សូត្រ​ច្រាស​ឡើង​មក​វិញ”; ឧបជ្ឈាយ៍​ឬ​បព្វជ្ជាចារ្យ ប្រាប់​បព្វជ្ជា​បេក្ខៈ​អំពី​ តច​បញ្ចក​កម្មដ្ឋាន កម្មដ្ឋាន​មាន​ស្បែក​ជា​គម្រប់​ប្រាំ គឺ​គ្រប់​ប្រាំ​ត្រឹម​ពាក្យ​ថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់​ទាំងឡាយ”, លោមា “រោម​ទាំងឡាយ”, នខា “ក្រចក​ទាំងឡាយ” , ទន្តា “ធ្មេញ​ទាំងឡាយ”, តចោ “ស្បែក”; រួច​ហើយ​ប្រាប់​ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយ​ពន្យល់​ដោយ​សព្វ​គ្រប់​ដើម្បី​ឲ្យ​បព្វជ្ជា​បេក្ខៈ​យល់​ថា​ជា​បដិកូល “គួរ​ខ្ពើម​... ” រួច​ហើយ​ទើប​ឲ្យ​បព្វជ្ជា​បេក្ខៈ​ស្លៀក​ដណ្តប់​កាសាវ​ព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យ​ថា អនុលោម បដិលោម នេះ​ទោះ​សូត្រ​ឬ​និយាយ​ក៏​ដោយ, អ្នក​សូត្រ​ឬ​អ្នក​និយាយ ក៏​អាច​ប្រើ​បាន​តាម​ត្រូវ​ការ ។
    - អនុ​វង្ស ឬ --ពង្ស វង្ស​បន្ទាប់, វង្ស​ត​មក ។
    - អនុ​វចនៈ ឬ អនុ​ពាក្យ ពាក្យ​បណ្តោយ​តាម​គ្នា, ពាក្យ​ស្រប​គ្នា ។
    - អនុវត្ត ប្រព្រឹត្ត​តាម, ធ្វើ​តាម; យល់​ព្រម​តាម; អនុលោម ។
    - អនុវត្តន៍ ឬ--វត្តិ (--វ័ត) ការ​ប្រព្រឹត្ត​តាម, ការ​ធ្វើ​តាម, ការ​បណ្តោយ​តាម; អនុ​រោធ ។ អនុ​វាទ ការ​ពោល​ទោស ។
    - អនុ​វិច្ចការ (--វិចចៈកា) ការ​ពិចារណា​រួច​ស្រេច​ទើប​ធ្វើ, ការ​គិត​ឃើញ​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ ។
    - អនុ​វិច្ច​ការី អ្នក​ដែល​មាន​គំនិត​ពិចារណា​មុន​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ, អ្នក​មាន​គំនិត​ល្អិត (បើ​ស្ត្រី​ជា --ការិនី) ។
    - អនុ​សញ្ចរ ឬ - អនុ​សញ្ចរណ៍ សញ្ចរ​តាម, ការ​ដើរ​ស្រួល​តាម​លំដាប់​ឥត​រអាក់រអួល; ការ​ត្រាច់​ទៅ​មក​រឿយ​ ។
    - អនុ​សញ្ញា កិច្ច​ព្រម​ព្រៀង​ឬ​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក; សារ​លិខិត​ជា​គ្រឿង​កំជាប់​នូវ​កិច្ច​សន្យា : ប្រតិបត្តិ​តាម​អនុ​សញ្ញា, គប្បី​ធ្វើ​អនុ​សញ្ញា​មួយ ។
    - អនុ​សន្ធិ ការ​ផ្តើម​សម្រួល​ដំណើរ​សេចក្ដី, ការ​ផ្តើម​សម្រួល​ជា​មុន​សិន ហើយ​ទើប​រាយ​ដំណើរ​សេចក្ដី​ធំ​ឬ​សេចក្ដី​សំខាន់​ត​ទៅ; តំណ​សេចក្ដី​តាម​លំដាប់ ។
    - អនុ​សភា សភា​បន្ទាប់, សភា​រង ។
    - អនុ​ស័យ កិលេស​ដែល​ដេក​នៅ​ក្នុង​សន្តាន... ។
    - អនុ​សាសនៈ, --សាសន៍ --សាសនី ឬ --សិដ្ឋិ ពាក្យ​ប្រៀន​ប្រដៅ, ការ​ប្រៀន​ប្រដៅ ។
    - អនុ​សេនានី នាយ​ទាហាន​ជាន់​ទាប​តាម​លំដាប់​ថ្នាក់​ចាប់​ពី​អនុ​សេនីយ៍​ត្រី ដល់​អនុ​សេនីយ៍​ឯក ។
    - អនុ​សេនីយ៍​ត្រី ឋានន្តរ​សក្តិ​នាយ​ទាហាន​បន្ទាប់​ពី​អនុ​សេនីយ៍​ទោ (សក្តិ​១) ។
    - អនុ​សេនីយ៍​ទោ ឋានន្តរ​សក្តិ​នាយ​ទាហាន​បន្ទាប់​ពី​អនុ​សេនីយ៍​ឯក (សក្តិ​២) ។
    - អនុ​សេនីយ៍​ឯក ឋានន្តរ​សក្តិ​នាយ​ទាហាន​ខ្ពស់​ផុត​ក្នុង​ថ្នាក់​អនុ​សេនានី, បន្ទាប់​ពី​វរ​សេនីយ៍​ត្រី (សក្តិ​៣) ។
    - អនុ​សោក ការ​សោក​ស្តាយ​រឿយ​ៗ, ការ​នឹក​ស្តាយ​មិន​ចេះ​ភ្លេច ។
    - អនុ​សំវច្ឆរៈ ឬ - អនុ​សំវត្សរ៍ (--ស័ងវ័ត) រាល់​ឆ្នាំ, រៀង​រាល់​ឆ្នាំ; ប្រចាំ​ឆ្នាំ; ផ្តាច់​ឆ្នាំ :
    - មហោស្រព​អនុ​សំវត្សរ៍ មហោស្រព​ដែល​មាន​ក្នុង​មួយ​ឆ្នាំ​ម្តង​ជា​កំណត់ ។
    - អនុ​សំវច្ឆរ​មហា​សន្និបាត មហា​សន្និបាត​ប្រចាំ​ឆ្នាំ គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ម្តង : អនុ​សំវច្ឆរ​មហា​សន្និបាត​ទី ២៤ នៃ​មន្រ្តី​សង្ឃ​សម្រាប់ ព. ស. ២៥១១ (រាប់​តាំង​ពី​ទី​១​រៀង​មក​ក្នុង​កម្ពុជ​រដ្ឋ) ។
    - អនុស្សតិ,
    - អនុស្សរណៈ ឬ - អនុស្សរណ៍ ការ​រឭក​តាម​ឬ​រឭក​ដល់, ការ​នឹក​រឭក, ការ​នឹក​ឃើញ​រឿយ​ៗ ។
    - អនុស្សតិ​កម្មដ្ឋាន កម្មដ្ឋាន​មាន​ការ​នឹក​រំពឹង​ដល់​ពុទ្ធ​គុណ​ជាដើម​ជា​អារម្មណ៍ (ព. ពុ.) ។ល។
  10. អប ( និ.និបាតសព្ទ ) [អៈប៉ៈ ]
    និបាត​សព្ទ​ឬ​ឧបសគ្គ​សព្ទ​ជា​បុព្វបទ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “ប្រាស​ចាក, ឃ្លាត​ចាក, ឃ្វាង​ចាក; ឆ្ងាយ, ទៅ​ឆ្ងាយ; ត្រឡប់, ត្រឡប់​ជា, បែរ​ជា; ផុត, រួច​ផុត; មិន, ឥត”, ដូច​ជា អបករណ៍ ដំណើរ​ប្រាស​ចាក​អំពើ គឺ​ការ​ធ្វើ​មិន​ល្អ; ការ​ឥត​តម្លៃ; អំពើ​ពុំ​ប្រសើរ; ការ​ធ្វើ​ខុស, កំហុស ។
    - អប​ការ ឬ - អប​ក្រិយា ទោស; កំហុស ; អប​ករណ៍ ។
    - អប​ក្រម (--ក្រំ) ដំណើរ​ថយ​ចេញ; ការ​រត់​គេច​ចេញ, ដំណើរ​វេះ​ចេញ​ឬ​គេច​វេះ; ការ​លា​ឈប់ ។
    - អប​គត (--គត់) ដែល​ទៅ​ឆ្ងាយ​ហើយ; ដែល​ទៅ​បាត់​ហើយ; ដែល​កន្លង​ទៅ​ហើយ; ដែល​ព្រាត់​ប្រាស​គ្នា​ហើយ; ដែល​ស្លាប់​ហើយ; អ្នក​ដែល-- (បើ​ស្ត្រី​ជា អប​គតា អ. ថ. --គៈ--) ។
    - អប​គមន៍ (--គំ) សេចក្ដី​ព្រាត់​ប្រាស​គ្នា; ការ​បែក​ចេញ​ពី​គ្នា ។
    - អប​ច័យ ការ​មិន​សន្សំ​ទុក, មិន​សំច័យ​ទុក; សេចក្ដី​គោរព ។
    - អបច្ឆាយ ដែល​មិន​មាន​ស្រមោល; ដែល​ឥត​ម្លប់ (ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា) ។
    - អបច្ឆាយ​ព្រឹក្ស (--យ៉ៈ--) ដើម​ឈើ​ឥត​ម្លប់ ។
    - អប​ទាន ដែល​ធ្វើ​រួច​ស្រេច​ហើយ; ការ​ដែល​សម្រេច​ហើយ ។
    - អប​ទិស កន្លះ​ទិស, ទី​ឬ​ប៉ែក​ជា​ចន្លោះ​នៃ​ទិស (ដូច​យ៉ាង​ប៉ែក​ក្នុង​រវាង​នៃ​ទិស​បូព៌​និង​ទិស​អាគ្នេយ៍​ជាដើម); ការ​ធ្វើ​ឲ្យ​ឃ្លាត​ចេញ; ការ​បណ្តេញ​ចេញ ។
    - អប​ទេវតា បិសាច ។
    - អប​ទេស គ្រឿង​អាង, សំអាង; ហេតុ; ការ​បញ្ចៀស​ឬ​បញ្ចេរ​ឲ្យ​ចៀស​វាង​ចេញ​ឆ្ងាយ ឬ​ក៏​ឲ្យ​ឃ្លាត​ចេញ​ទៅ, ការ​បង្វែង​ឬ​ពង្វាង​មិន​ឲ្យ​ត្រូវ​ត្រង់ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន (អ. ថ. អៈប្ទេស ឬ អប់-ប្ទេស) “បញ្ចៀស, បញ្ចេរ​ឲ្យ​ឃ្លាត​ចេញ​ទៅ; បង្វែង; ពង្វាង” : អប​ទេស​អុត​មិន​ឲ្យ​ឆ្លង ។
    - អប​ទ្រព្យ (--ទ្រាប់) ដែល​វិនាស​ទ្រព្យ​ឬ​ដែល​ឥត​ទ្រព្យ; ទ្រព្យ​មិន​ល្អ; របស់​ក្លែង (ដូច​យ៉ាង​ប្រាក់​ក្លែង​ជាដើម) ។
    - អប​ធន (--ធន់) អប​ទ្រព្យ; អ្នក​ទ័ល​ក្រ, អ្នក​កម្សត់, ទុគ៌ត ។
    - អប​ភាគ ឬ --ភាគ្យ ដែល​ឥត​ជោគ, ឥត​បុណ្យ, ឥត​សិរី : មនុស្ស​អប​ភាគ ។ គ្រោះ​កាច : ប្រទះ​លើ​អប​ភាគ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគ ឬ ភាគ្យ ផង) ។
    - អប​ភាស តិះដៀល; ពាក្យ​តិះដៀល ។
    - អប​ភោគ ដែល​ឥត​ភោគ, ដែល​ខ្សត់​ទ្រព្យ ។
    - អប​មង្គល (--មង់-គល់) ដែល​ប្រាស​ចាក​ឬ​ឃ្វាង​ចាក​មង្គល គឺ​ដែល​ឥត​មង្គល, ឥត​សេចក្ដី​ចម្រើន; ដែល​មិន​សម​ដល់​ភ្នែក​អ្នក​ផង; ដែល​ត្រូវ​ចង្រៃ​រួប​រឹត : មនុស្ស​អប​មង្គល ។ សេចក្ដី​មិន​ចម្រើន; ហេតុ​ដែល​នាំ​ឲ្យ​វិនាស : ប្រទះ​លើ​អប​មង្គល ។ វេវ. អព​មង្គល (ពាក្យ​ទាំង​ពីរ​នេះ​ប្រើ​ជួស​គ្នា បាន ។ ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អព​មង្គល ទៀត​ផង) ។
    - អប​មាន ដែល​ឥត​គេ​រាប់, អប​យស; មនុស្ស​ឥត​គេ​រាប់ ។
    - អប​យស (--យស់ ឬ ត. ទ. --យ័ស) ដែល​ប្រាស​ចាក​យស​គឺ​ដែល​ខូច​ឈ្មោះ, ដែល​ឥត​គេ​រាប់, ដែល​អាប់​មុខ : មនុស្ស​អប​យស (សរសេរ​ជា អប​យ័ស ក៏​មាន : មនុស្ស​អប​យ័ស; សម្ដី​អប​យ័ស សំដៅ​សេចក្ដី​ថា “មនុស្ស​ឫក​ទាប, ឫក​ថោក; សម្ដី​ដែល​គួរ​ឲ្យ​គេ​នឹក​អៀន​ខ្មាស​ជួស”) ។
    - អប​លក្ខណ៍ ឬ --លក្សណ៍ (អៈប៉ៈលុ័ក ឬ អប់-ប៉ៈលុ័ក) ដែល​ប្រាស​ចាក​លក្ខណៈ​ល្អ គឺ​ដែល​ឥត​លក្ខណ៍, ហិន​លក្ខណ៍, ខាត​លក្ខណ៍; ឥត​បុណ្យ, សំណាង​អាក្រក់; ឥត​តម្លៃ, ថោក​ទាប : មនុស្ស​អប​លក្ខណ៍; របស់​អប​លក្ខណ៍ (ដើម្បី​ឲ្យ​ងាយ​អាន, សរសេរ​ជា អប​ល័ក្ខណ៍ ឬ --ល័ក្សណ៍ ក៏​បាន) ។
    - អប​សក្តិ ឬ --ស័ក្តិ ដែល​ឥត​ស័ក្តិ (ឥត​អំណាច) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្ប​សក្ដិ ក្នុង​ពាក្យ អប្ប ផង ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សក្តិ ( n ) [sak]   - detail »
    boldness, courage, bravery, valor; might, strength, authority; expertise; perseverance
  2. សក្តិ ( n ) [sak]   - detail »
    spear, lance
  3. សក្តិ ( n ) [sak]   - detail »
    chevron, stripe, galloon; insignia; grade, rank; degree; status


Prohok Solutions @2017 : Learn Khmer | Khmer Calendar