Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្ឃរាជ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. គណ ( ន.នាមសព្ទ ) [គន់ ]
    ពួក; ក្រុម; បន; ហ្វូង ។
    - មេ​គណ គឺ​មេ​ពួក, មេ​ក្រុម; នៅ​កម្ពុជរដ្ឋ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ប្រើ​ជា​សមណ​ស័ក្តិ​របស់​បព្វជិត​ដែល​មាន​ព្រះ​រាជ​ក្រម​ឲ្យ​តាំង​ជា​អធិបតី​លើ​ពួក​បព្វជិត​ក្នុង​ខែត្រ​ក្រៅ; ត្រូវ​សម្ដេច​ព្រះ​សង្ឃ​នាយក ឬ​សម្ដេច​ព្រះ​សង្ឃរាជ​តាម​គណៈ តាំង​ជា​ឋានានុក្រម ទី​ព្រះ​គ្រូ​សិន, ត​មក​សម្ដេច​​​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន តាំង​ជាទី​ព្រះ​រាជា​គណៈ សម្រាប់​សមណ​ស័ក្តិ​ទី​មេ​គណ តាម​ការ​សូម​នៃ​អភិបាល​ខេត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុគណ ទៀត​ផង) ។
  2. គ្រាម​ភាសា ( ន.នាមសព្ទ ) [--ម៉ៈ-- ]
    (គាមភាសា) ភាសា​អ្នក​ស្រុក គឺ​សំដី​ដែល​អ្នក​ស្រុក​ភូមិ​នីមួយ​ៗ​និយាយ​តាម​ទម្លាប់ ល្អៀង​ពី​អក្សរ ឬ ពី​ពាក្យ​ដើម​ដូច​ជា ក៏ = គ៏; ថ្ងៃ = ង៉ៃ; ទៅ = តុះ; មក = ម,ម៉ុះ; មិន​ដឹង​ទេ = មិន​ដឹង​ងេ; អា​ឯង = អា​អ្ហែង; សុខ​សប្បាយ​ទេ​ឬ​? = សុខ​សប្បាយ​ទេ​អ៊្ហៃ​?; ក្រឡាហោម = ក្រហោម; យមរាជ ឬ យោមរាជ = ជំរាជ; វង្សា​អគ្គរាជ = អន្សរគ្រាជ; សង្ឃរាជ = សង្គ្រាជ ។ល។ វេវ. សាមញ្ញ​ភាសា (ពាក្យ​សាមញ្ញ, ពាក្យ​ផ្សារ) ។
  3. មហា​សង្ឃរាជ ( ន.នាមសព្ទ )
    ព្រះ​នាម​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ​ដែល​ជា​ធំ​លើ​ព្រះ​សង្ឃ​ទាំង​ពួង ។
  4. សង្រ្គាជ ( ន.នាមសព្ទ ) [សង់គ្រាច ]
    លោក​ចៅអធិការ​វត្ត : លោក​សង្រ្គាជ, តាំង​សង្រ្គាជ (ព. សា. យារ​ក្លាយ​មក​ពី​ពាក្យ សង្ឃរាជ “ស្ដេច​សង្ឃ”); ប្រហែល​ជា​កាល​ពី​ព្រេង​នាយ ហៅ​ដោយ​ប្រៀប​ធៀប​ទេ, លុះ​យូរ​ៗ​មក ក៏​ក្លាយ​ជា​ពាក្យ​សាមញ្ញ​ទៅ (?) ។
  5. ឈាបន​កិច្ច ( ន.នាមសព្ទ ) [ឈាប៉ៈ ន៉ៈ កិច ]
    ការ​ដុត​សាកសព; ពាក្យ​នេះ​សម្រាប់​ប្រើ​ជា​សាធារណៈ មិន​ចំពោះ​បុគ្គល ។ មាន​ន័យ​ឲ្យ​ប្រើ​តាម​លំដាប់​ជន​ខ្ពស់, កណ្ដាល, ទាប​ដូច្នេះ គឺ សម្រាប់​បរម​សព​នៃ​ក្សត្រ​ទ្រង់​រាជ្យ សម្ដេច​ព្រះ​វររាជជននី, សម្ដេច​ព្រះ​អគ្គ​មហេសី, ព្រះ​សព​សម្ដេច​ព្រះ​មហា​សង្ឃរាជ, ព្រះ​អង្គ​ម្ចាស់, អ្នក​អង្គ​ម្ចាស់ ហៅ​ថា ថ្វាយ​ព្រះ​ភ្លើង; សម្រាប់​សេនាបតី​និង​មន្រ្តី​ទាំងពួង​ឬ​រាស្ត្រ​ប្រជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ហៅ​ថា រំលាយ​សព; សម្រាប់បុព្វជិត​ទាំងពួង ហៅ​ថា បូជា ឬ បូជា​សព; សម្រាប់​រាស្ត្រ​ប្រជា​ទាំងពួង ហៅ​ថា រំលាយ​រូប ឬ ធ្វើ​ឈាបនកិច្ច; សម្រាប់​ជន​ថោក​ថយ ហៅ​ថា ដុត ឬ ដុត​ខ្មោច ។
  6. ជោតញ្ញាណោ ( ន.នាមសព្ទ ) [ជោ ត័ញ ញាណោ]
    ប្រាជ្ញា​ភ្លឺ​ច្បាស់, ប្រាជ្ញា​ដ៏​រុងរឿង ។ ពាក្យ​នេះ​ជា​នាម​បញ្ញត្តិ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar