Khmer Dictionary: សមរភូមិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រឿណរង្គ
( ន.នាមសព្ទ ) [រឿនរង់ ]
(< រណរង្គ; រណ + រង្គ) សមរភូមិ (ទីចម្បាំង) : ស្លាប់ក្នុងរឿណរង្គ ។ ប្រើយារមកទៀត សំដៅសេចក្ដីថា “ទីលេងមហោស្រព; ទីប្រជុំធំដែលមានការលេងល្បែងរីករាយសប្បាយ” ផងក៏បាន : ល្ខោនរាំកណ្ដាលរឿណរង្គ; លេងល្បែងក្នុងរឿងណរង្គ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណៈ និង រង្គ ផង) ។
-
សម្បហារ
( ន.នាមសព្ទ ) [ស័ម-ប៉ៈហា ]
(សំប្រហារ ឬ សម្រ្ប--) ការតយុទ្ធគ្នា, ការចូលប្រឡូកកាប់សម្លាប់គ្នា; សង្រ្គាម :
- ស្រុកកើតសម្បហារ ស្រុកកើតចម្បាំង ។
- សម្បហារភូមិ (--រៈភូម) សមរភូមិ ។ល។
-
អាជិ
( ន.នាមសព្ទ )
សង្រ្គាម, ចម្បាំង ។
- អាជិភូមិ ឬ - អាជិស្ឋាន ទីសង្រ្គាម, កន្លែងច្បាំងគ្នា, សមរភូមិ ។
- អាជិសិរ័ស (សំ. --ឝិរស៑) បន្ទាយបោះទ័ព, កន្លែងសំចតកងទ័ព (ប្រែថា “ទ័ពស្រួច ឬកងទ័ពមុខ” ក៏បាន, ដូចគ្នានឹង សង្រ្គាមសីរ្ស ដែរ) ។ល។
-
ឧយ្យោធិក
( ន.នាមសព្ទ ) [អ៊ុយ-យោធិ កៈ ឬ --ធិក ]
ទីដែលគេកំពុងច្បាំងគ្នា, សមរភូមិ, រណដ្ឋាន, រណភូមិ, យុទ្ធដ្ឋាន : មានពុទ្ធប្បញ្ញត្តិហាមមិនឲ្យភិក្ខុទៅកាន់ឧយ្យោធិកជារណដ្ឋានឡើយ; ពុទ្ធប្បញ្ញត្តិនេះជាសាធារណៈដល់សហធម្មិកឯទៀតផងដែរ (ព. វិ. ពុ.) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!