Khmer Dictionary: សាធារណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រុម
( ន.នាមសព្ទ )
(ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ល។
- ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។
- ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម) ។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ
- ក្រុមម៉ឺន, ឬ - ក្រុមហ្មឺន,
- ក្រុមឃុន,
- ក្រុមហ្លួង,
- ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ--), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន..., ព្រះអង្គក្រុមឃុន..., ព្រះអង្គក្រុមហ្លួង..., ព្រះអង្គក្រុមព្រះ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។
-
ដំណេញ
( ន.នាមសព្ទ )
ការដេញ; ដំណើរដែលគេបានដេញហើយ ឬដែលត្រូវឲ្យដេញតម្លៃ : ប្រកាសដំណេញឲ្យសាធារណជនបានដឹងទួទៅ ។
-
ថ្វីគំនិត
( ន.នាមសព្ទ )
ផ្លូវគំនិតដ៏មោះមុត, ដ៏ប៉ិនប្រសប់, ដ៏ជំនាញ : ការរាវរកផ្លូវរកឧបាយឲ្យសាធារណជនបានសុខចម្រើន ជាថ្វីគំនិតនៃអ្នកប្រាជ្ញ ។
-
និព្វាន
( ន.នាមសព្ទ ) [និប-ពាន ]
មកពី សំ. ថា និស៑ “ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត” + វាន “ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតក្នុងសន្តានចិត្តសត្វ”, និស៑ > និរ៑ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឲ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ ផល ៤ ជាសមុទ័យឬជាប្រភពឲ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗ នៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង : និព្វានជាបរមត្ថធម៌ មានអត្ថន័យសុខុមល្អិតហួសវិស័យនៃសាធារណសត្វបុថុជ្ជន បើលុះតែបុថុជ្ជនអ្នកធុញទ្រាន់នឿយណាយរសាយចិត្ត ឃ្លាតចាកបុនប្បុនក្កម្ម គឺកម្មដដែលៗ ទើបយល់ឃើញព្រឹលៗ ថាមាននិព្វានពិតមែន ... (ព. វិ. ពុ.) ។
-
បុគ្គលិកទាន
( ន.នាមសព្ទ ) [បុក-គៈ លិកៈ-- ]
(បុទ្គលិកទាន) ទានដែលទាយកឲ្យចំពោះបុគ្គល គឺឲ្យសំដៅរូបបុគ្គលតាមស្ម័គ្រ ស្រឡាញ់គាប់ចិត្តបុគ្គលណាឲ្យសំដៅបុគ្គលនោះ ។ ព. ផ្ទ. សង្ឃទាន, សាធារណទាន ។
-
បក្ខព័ន្ធ
( ន.នាមសព្ទ ) [ប៉ាក់-ព័ន ]
ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ : បក្ខព័ន្ធនៃសាធារណរដ្ឋ, បក្សព័ន្ធខាងសង្រ្គាម, បក្សព័ន្ធខាងសន្តិភាព ។ (បារ. Partisan) ។
-
ប្រកាស
( ន.នាមសព្ទ )
(ប្រកាឝន; បកាសន) ការថ្លែង, សម្ដែងប្រាប់ឲ្យដឹងរាល់គ្នា; សំបុត្រថ្លែងសេចក្ដីប្រាប់ឲ្យដឹងរាល់គ្នា : ចេញប្រកាស, បិទប្រកាសហាម ។ល។
- ប្រកាសសារត្រា ឬ - សារត្រា សំបុត្រសេនាបតីចេញឲ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ ។
- ព្រះរាជប្រកាស ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជន ក្នុងព្រះរាជាណាចក្រ អំពីកិច្ចការអ្វីនីមួយៗ ជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត ។ល។
-
មើ
( កិ.កិរិយាសព្ទ )
មើល ។ ពាក្យសាមញ្ញសម្រាប់និយាយតាមធម្មតារបស់សាធារណជន : មើ ! ឲ្យខ្ញុំឃើញផងមើ !, ឲ្យគ្នាមើផង មើ ! (ប្រើជា មើល៍ ក៏បាន) ។
-
ល្គឹកណាតែ
( និ.និបាតសព្ទ )
គាប់ណាតែ; គាប់តែ : ហាមផ្តាច់មិនឲ្យសាធារណជនចូលតាមទ្វារនេះ, ល្គឹកណាតែមិនស្តាប់, ត្រូវ... ស្ដីបន្ទោសជាទម្ងន់; ឬ ល្គឹកតែឈ្មោះណាមិនស្តាប់, ត្រូវ... ។ លឹ្គកឮ បើឮ, ទោះបីឮ (ព. បុ.) : ល្គឹកឮគេនិយាយ ... (មើលក្នុងពាក្យ សាកសួរ ទៀតផង) ។
-
វិស្វករ
( ន.នាមសព្ទ ) [វិះ-ស្វៈក]
(វិឝ្វ “ទាំងអស់, ទាំងមូល; ទួទៅ; គ្រប់មុខ, សព្វគ្រប់, គ្រប់យ៉ាង” + ករ “ធ្វើ; អ្នកធ្វើ”) អ្នកធ្វើការទួទៅ ។ ប្រើដោយសន្មតិសំដៅសេចក្ដីចំពោះ “អធិបតីអ្នកសម្រេចការហត្ថកម្មទួទៅនិង ការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវជាដើម សម្រាប់រាជការគ្រប់ប្រទេស (បារ. អ័ងហ៊្សេនីញើរ lngénieur)” : សញ្ញាបត្រវិស្វករ; ទីវិស្វករ; វិស្វករក្រសួងសាធារណការ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិស្សកម្ម>វិស្សកម្ម និង ពិស្ណុការ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!