Khmer Dictionary: សាយណ្ហ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រាត្រី
( ន.នាមសព្ទ )
(រាត្រិ; រត្តិ) យប់, វេលាយប់ ។
- រាត្រីកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិកាល) ។
- រាត្រីចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិចរ) ។
- រាត្រីជល (--ជល់) ទឹកសន្សើម ។
- រាត្រីភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិភាគ) ។
- រាត្រីមណី (--មៈនី) ព្រះចន្រ្ទ ។
- រាត្រីវិគម (--វិគៈមៈ ឬ វិគំ), រាត្រីវិភាត អរុណោទ័យ (ពេលព្រឹកព្រាង, វេលាបំព្រាង) ។
- រាត្រីសមោសរ (--សៈម៉ោ-ស) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។
- រាត្រីសុវត្ថិ ! (--សុវ៉ាត់) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! (ព. ផ្ទ. អរុណសុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ–សួស្ដី !) ។ ល។
-
សម័យ
( ន.នាមសព្ទ ) [សៈម៉ៃ ]
(សមយ) កាល, ពេលឬវេលា, គ្រា; រដូវ; វេលាដែលស្រួល, ដែលត្រូវទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែបប្រើ; គ្រឿងសង្កេត; សញ្ញា; ពាក្យប្រៀនប្រដៅ; មុខការ; ហេតុ, ការណ៍, គោលចារឹក: សម័យមួយ គ្រាមួយ; សម័យនេះ ពេលនេះ, គ្រានេះ; តាមស័យ តាមកាល; ទាន់សម័យ ទាន់កាល, ទាន់វេលា ។ល។
- សម័យនិយម ឬ--និយាម សេចក្ដីកំណត់តាមកាល: ប្រើរបស់តាមសម័យនិយម ប្រើរបស់តាមកាលដែលមហាជនរាប់អាន ។
- គិលានសម័យ (--នៈ--) វេលាមានជំងឺ ។
- ទុព្ភិក្ខសម័យ (ទុប-ភិក-ខៈ--) គ្រាអត់បាយ, គ្រាអំណត់។
- បុព្វណ្ហសម័យ (បុប-ព័ន-ហៈ--) ពេលព្រឹកព្រាង ។
- សាយណ្ហសម័យ (សាយុ័ន-ហៈ--) វេលាល្ងាច ។
- អក្ខរសម័យ វិធីប្រើអក្សរ គឺការសរសេរឬអានអក្សរ : ស្ទាត់ក្នុងអក្ខរសម័យ ។
- អទ្ធានគមនសម័យ (អ័ត-ធានៈគៈមៈនៈ--) វេលាដើរផ្លូវឆ្ងាយ ។ល។
-
សួស្ដី
( ន.នាមសព្ទ ) [សួស-ស្ដី, ជើង ដ]
(ស្វស្តិ, ខ្មែរប្រើផ្លាស់ វ ជាស្រះ ួ, ិ > ី; សុវត្ថិ, សោត្ថិ) សេចក្ដីសុខស្រួល; ការប្រព្រឹត្តទៅស្រួល; សេចក្ដីចម្រើនដោយសុខ; សេចក្ដីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ : មានសួស្ដី, ទៅមកដោយសួស្ដី ។ ពាក្យឲ្យពរគ្នាបានរាល់ពេល (ប្រើតាមសម័យនិយម) : សួស្ដី ! សូមឲ្យមានសួស្ដី ! ។
- សួស្ដីភ័ទ្រ សេចក្ដីចម្រើនដោយសួស្ដី ។
- សួស្ដីភាព ដូចគ្នានឹង សុវត្ថិភាព ។
- សុខសួស្ដី សុខនិងសួស្ដី ។
- ស្រីសួស្ដី សិរីនិងសួស្ដី ។
- រាត្រីសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាត្រី) ។
- សាយ័ណ្ហសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាយណ្ហ ឬ សាយ័ណ្ណ) ។
- អរុណសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរុណ) ។
-
សាយណ្ហ--
(ម. ក្នុង ព. សាយណ្ហៈ ឬ សាយ័ណ្ហ) ។
-
សាយណ្ហៈ
( ន.នាមសព្ទ ) [--យុ័ន-ហៈ]
(សាយណ្ហ; សាយាហ្ន) វេលារសៀល, ពេលល្ងាច : វេលាសាយ័ណ្ហ; ហៅ សាយណ្ហកាល ឬ--សម័យ ក៏បាន (ព. ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហកាល, --សម័យ) ។ សាយណ្ហៈ សុវត្ថិ ! ឬ សាយណ្ហៈ សួស្ដី ! (សាយុ័ន-ហៈសុវ៉ាត់ ឬ--សួស-ស្ដី) “សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច”; ពាក្យសម្រាប់ឲ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេពីត្រង់ រហូតដល់ថ្ងៃអស្ដង្គត (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលារសៀល ឬ ក្នុងវេលាល្ងាច !; សរសេរជា សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! ក៏បាន (ព. ផ្ទ. អរុណ សុវត្ថិ ! ឬ សួស្ដី !; រាត្រី សុវត្ថិ ! ឬ –សួស្ដី !) ។
- សាយណ្ហាភិវាទ (បា. សាយណ្ហ + អភិវាទ) ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា : សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! (ព. ផ្ទ. វាសរង្គាភិវាទ) ។ល។
-
អរុណ
( ន.នាមសព្ទ ) [អៈរុន ]
ព្រះអាទិត្យដែលទើបភ្លឺច្រាលពីទិសបូព៌, ពេលក្រហមឯកើត, ពេលព្រឹកព្រាង : អរុណរះ, អរុណស, អរុណក្រហម ។
- កន្លងអរុណ ឬ ដាច់អរុណ កន្លងរាត្រី ។
- យកអរុណក្នុងវត្ត ឲ្យអរុណរះ ក្នុងវត្ត (ព. វិ. ពុ.) ។ ភិក្ខុដែលចេញទៅដោយសត្តាហករណីយ ឬ សត្តាហកិច្ច ត្រូវត្រឡប់មកកាន់អាវាសដែលចាំវស្សាវិញមុន អរុណទី ៧ គឺនៅក្រៅអាវាសបាន ៦ យប់ (ព. វិ. ពុ.) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរុណៈ, ដូចជា
- អរុណកមល (--កៈម៉ល់) ឈូកក្រហម ។
- អរុណករ ឬ--សារថិ ព្រះអាទិត្យ ។
- អរុណប្បភា, --ប្រភា ឬ - អរុណាភា ពន្លឺអរុណ ។
- អរុណព័ណ៌ ឬ --វណ្ណ ព័ណ៌អរុណ, ព័ណ៌លឿងទុំ, ព័ណ៌មាស ។
- អរុណរង្សី ឬ --រស្មី រស្មីព័ណ៌មាស ។
- អរុណ សុវត្ថិ ! ឬ --សួស្ដី ! (អៈរុន--) “សួស្ដីក្នុងវេលាព្រឹក”; ពាក្យសម្រាប់ឲ្យពរគ្នាឬគំនាប់គ្នា ក្នុងវេលាតាំងពីព្រហាមរហូតដល់ថ្ងៃត្រង់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាព្រឹក ! (ព. ផ្ទ. សាយណ្ហសុវត្ថិ ! ឬ សាយណ្ហ សួស្ដី !; រាត្រី សុវត្ថិ ! ឬ រាត្រីសួស្ដី !) ។
- អរុណោទ័យ (សំ. បា. អរុណ + ឧទយ “ការរះឡើង”) ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ ។
- អរុណោភាស (បា. < អរុណ + ឱភាស “ពន្លឺ”) ពន្លឺអរុណ (វេវ. អរុណាភា, អរុណប្រភា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!