Khmer Dictionary: សុក្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ថ្កាត់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឈឺ : ឈឺថ្កាត់ ។ បុរាណច្រើនប្រើ កិ. គឺចាប់ឈឺ ដូចមានក្នុងតម្រាថា ទោះថ្កាត់ថ្ងៃសុក្រ ជាដើម ។
-
ទង់ជ័យ
( ន.នាមសព្ទ )
ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ ។ ឈ្មោះថ្ងៃមួយដែលហោរកំណត់ថា ជាថ្ងៃមានជ័យក្នុងរវាង ១ ឆ្នាំ នោះ : ក្នុងឆ្នាំនេះថ្ងៃសុក្រជាអធិបតីទង់ជ័យ ។
-
នព្វ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) ) [នប់ ]
(នវ) ប្រាំបួន (៩) ។ គុ. ថ្មី (មិនសូវប្រើ) ។
- នព្វគុណ (នប់ពៈគុន) ន. ឬ គុ. (សំ. បា. នវ + គុណ “គុណដោយចំណែកប្រាំបួន”) ឈ្មោះមាសទឹក ៩ : មាសនព្វគុណ ។
- នព្វគ្រោះ (នប់ពៈ--) ន. (សំ. នវ+គ្រហ) ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ព្រះអាទិត្យ, ព្រះចន្ទ បញ្ចូលផងជាពីរ, និងផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់ជា៩ ។
- នព្វន្ត (នប់-ពន់) ន. (បា. នវ + អន្ត > នវន្ត “វិជ្ជាលេខមាន ៩ ជាទីបំផុត”) ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន : ក្បួននព្វន្ត, លេខនព្វន្ត, រៀននព្វន្ត ។
- នព្វរ័តន៍ ឬ នព្វរត្ន (នប់-ពៈរ័ត) ន. (បា. នវ+រតន; សំ. នវ + រត្ន) រតនៈ ៩ ប្រការគឺ មុក្តា, បទុមរាគ (ទទឹម), បុស្សរាគ (ប៊ុត), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក ។
- នព្វលោកុត្តរ (នប់ពៈលោកុត-តៈរ៉ៈ ឬ--កុត-ដ) ន. (សំ. បា. នវ--) ធម៌ចម្លងសត្វឲ្យឆ្លងផុតចាកលោក គឺមគ្គ ៤ ផល ៤ និព្វាន ១; ហៅឲ្យពេញថា នព្វលោកុត្តរធម៌ ។
- នព្វលោកុត្តរធម៌ (នប់ពៈលោកុត-តៈរ៉ៈ ធ័រ) ន. (ដូចគ្នានឹង (នព្វលោកុត្តរ ដែរ) ។ នព្វស័ក ន. ឬ គុ. ស័កទី ៩ ក្នុងចំនួន ១០ ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។ល។
-
រោច
( ន.នាមសព្ទ )
ថ្ងៃខាងរនោចនៃខែចន្ទគតិ តាំងពីថ្ងៃទី១ដល់ថ្ងៃទី ១៤ ឬ ទី១៥ គឺថ្ងៃ ដែលមានពន្លឺព្រះចន្រ្ទថយចុះដូចគេចាប់រោចចេញ : ថ្ងៃសុក្រ ២ រោច ខែស្រាពណ៍ ឆ្នាំថោះ ឯកស័ក ព. ស. ២៤៨២; បើប្រើលេខត្រូវសរសេរជា ថ្ងៃ ៦ ᧲ ៩ ឆ្នាំ ...។ ព. ផ្ទ. កើត ២ ន. ។
-
សុក្រ
( ន.នាមសព្ទ ) [សុក ]
(ឝុក្រ; ក៏ប្រើ សុក្រ ដែរ) ឈ្មោះផ្កាយទី ៦ គឺផ្កាយប្រចាំទ្វីប ឬផ្កាយព្រឹក : ផ្កាយសុក្រ ។ ឈ្មោះថ្ងៃទី ៦ : ថ្ងៃសុក្រ ។
-
អង្សា
( ន.នាមសព្ទ )
(អំឝ; អំស) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង ។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី... (៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ ចក្ររាសី មាន ៣៦០ អង្សា... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិចក្រ និង រាសី ផង) ។ កម្រិតគំនូសលេខលើប្រជាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម : កម្ដៅឡើងដល់ ៤០ អង្សា ។ ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្រ្ទ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរាវេលានឹងស្លាប់ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លូនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា>ជតា ផង) ។
Headley's Khmer-English Dictionary Full Text Search
-
សុក្រ
( n ) [sok] - detail »
Venus (the planet)