Khmer Dictionary: សុរាល័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សុរ
( ន.នាមសព្ទ )
[--រ៉ៈ]
ទេវតា ។
- សុរកុល រោងឬអាស្រមប្រតិស្ឋានទេវរូប ។
- សុរក្រឹត ដែលកើតអំពីទេវតាធ្វើ, ដែលទេវតានិម្មិត : រូបសុរក្រឹត ។
- សុរគជ (--គច់) ដំរីឯរាវ័ណ ។
- សុរគណៈ ឬ - សុរនិកាយ ពួកទេវតា ។
- សុរគត (--គត់) ទៅកើតជាទេវតាហើយ (ស្លាប់); ខ្មែរប្រើជាពាក្យហៅការទទួលមរណភាពនៃខត្តិយជាតិ តាំងពីទីព្រះអង្គម្ចាស់ចុះមក ។
- សុរគិរី ភ្នំព្រះសុមេរុ៍ ។
- សុរចាប ធ្នូទេវតា (ឥន្ទធនូ) ។
- សុរជន ជនជាទេវតា (ទេវតា) ។
- សុរជេដ្ឋ (--ជេត) ព្រហ្ម ។
- សុរដ្ឋាន ឬ
- --ស្ថាន ដូចគ្នានឹង សុរកុល ។
- សុរទ្រុម ដូចគ្នានឹង
- សុរព្រឹក្ស ។
- សុរបតី (--ប៉ៈដី),
- សុរាធិបតី (--រ៉ា-ធិ-ប៉ៈដី; សំ. បា. < សុរ + អធិបតិ) ឬ សុរនាថ ព្រះឥន្រ្ទ ។
- សុរបថ (--បត់) ផ្លូវទេវតា (អាកាស) ។
- សុរព្រឹក្ស ដើមកល្បព្រឹក្ស ។
- សុររាជ ស្ដេចទេវតា; ព្រះឥន្រ្ទ ។
- សុរលោក ឋានសួគ៌ ។
- សុរស្ត្រី ឬ - សុរាង្គនា (--រ៉ាង-គៈនា; សំ. < សុរ + អង្គនា “ស្ត្រី”) ស្ត្រីអប្សរ, ស្រីសួគ៌ ។
- សុរាទ្រិ (--រ៉ា-ទ្រិ; សំ. < សុរ + អទ្រិ “ភ្នំ”) ភ្នំព្រះសុមេរុ៍ ។
- សុរានុភាព (សំ. បា. < សុរ + អានុភាវ) អានុភាពនៃទេវតា ។
- សុរាយុធ ឬ - សុរាវុធ ( សំ. < សុរ + អាយុធ ឬ បា. < សុរ + អាវុធ) អាវុធទេវតា ។
- សុរាល័យ (--រ៉ាល៉ៃ; សំ. បា. < សុរ + អាលយ “លំនៅ”) ឋានសួគ៌; ប្រាសាទឬរោងជាដើម ដែលសន្មតថា ជាលំនៅនៃទេវតា (ប្រើក្លាយជា សុលាល័យ ក៏មាន) ។
- សុរាស្រ័យ (សំ. < សុរ + អាឝ្រយ) ភ្នំព្រះសុមេរុ៍ ។
- សុរិន្ទ ឬ - សុរេន្រ្ទ (បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្រ្ទ) អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា (ព្រះឥន្រ្ទ) ។ល។
-
សុលាល័យ
[--ល៉ាល៉ៃ]
ពាក្យប្រើក្លាយមកពី សុរាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរាល័យ>សុរាល័យ ក្នុងពាក្យ សុរ) ។
Headley's Khmer-English Dictionary Full Text Search