Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហិមៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ហិម --
    (មើល​ក្នុង​ពាក្យ ហិមៈ) ។
  2. ហិមពាន្ត ( ន.នាមសព្ទ ) [ហិ-មៈពាន ]
    (ហិមវន្តុ “មាន​ទឹក​សន្សើម” > ហិមវន្ត; ខ្មែរ​ប្រើ វ > ព, ព > ពា) ប្រទេស​ឬ​ភ្នំ​មាន​ទឹក​សន្សើម : ព្រៃ​ហិមពាន្ត, ភ្នំ​ហិមពាន្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ ផង) ។ ខ្មែរ​ប្រើ​ក្លាយ​ជា ហេមពាន្ត ក៏​មាន, ប្រើ​ក្លាយ​ឃ្លាត​ទៅ​ទៀត​ជា ហេម្បូពាន្ត ក៏​មាន, ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ហិមវ័ត, ហេមវ័ត, ហិមវ័ន្ត, ហេមវ័ន្ត, ហេមវា ក៏​មាន; សម័យ​សព្វ​ថ្ងៃ​នេះ​លេច​ឮ​ឈ្មោះ​ក្នុង​សកល​លោក​ថា ហិមាល័យ ឬ ហិមាលយា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ទៀត​ផង) ។
  3. ហិមវ័ត ( គុ.គុនសព្ទ ) [--មៈ--]
    (ហិមវត៑; ហិមវត្តុ > ហិមវន្ត) ដែល​មាន​ទឹក​សន្សើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ​ ផង) ។ ន. ភ្នំ​ហិមពាន្ត : ភ្នំ​ហិមវ័ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហិមវ័ត-ហិមវ័ន្ត-និង​ហេមវា មាន​ន័យ​ដូច​គ្នា​តែ​មួយ​បែប ជា​វេវចនៈ​សម្រាប់​អែប អែប​នែប​លែបខាយជា​ជើង​កាព្យ ។ ជួន​ប្រើ​ជា​ពាក្យ ហេមពាន្ត ឲ្យ​មាន​សម្ផស្ស​ស្រស់​មិន​សាប កវី​ប្រើ​តាម​លំអាន​កាព្យ កំណាព្យ​សម្បូរណ៍​សម្តី​ប្រើ ។ នាម​ទេវតា​ជា​បិតា​នៃ​នាង​ឧមា; ព្រោះ​ហេតុ​នេះ​បាន​ជា​នាង​ឧមា​មាន​នាម​ផ្សេង​ទៀត​ថា ហេមវតី  ឬ ហៃមវតី  “ធីតា ឬ បុត្រី​នៃ​ហិមវ័ត” (តាម​លទ្ធិ​ព្រាហ្មណ៍) ។
  4. ហិមា--
    (មើល​ក្នុង​ពាក្យ ហិមៈ) ។
  5. ហិមាល័យ ( ន.នាមសព្ទ ) [ហិ-ម៉ាល៉ៃ ឬ--ល៉ៈយ៉ា]
    (< ហិម “ទឹក​សន្សើម” + អាលយ “លំនៅ” = លំនៅ​នៃ​ទឹក​សន្សើម) ឈ្មោះ​ដង​ភ្នំ​ច្រើន​សង្កាត់​ជាប់​ត​ៗ​គ្នា រាំង​ព្រំ​ដែន​ប្រទេស​ឥណ្ឌា​ពី​ទិស​ខាង​កើត​ទៅ​ទិស​ពាយ័ព្យ នៅ​ក្នុង​ចន្លោះ​នៃ​ក្បាល​ទន្លេ​ព្រហ្ម​បុត្រ​និង​ទន្លេ​ឥណ្ឌុស​ឬ​ស៊ិន្ទ (ក្នុង​សម័យ​បុរាណ​ហៅ ភ្នំ​ហិមវ័ត  ឬ ភ្នំ​ហិមវ័ន្ត, ខ្មែរ​ច្រើន​ហៅ ភ្នំ​ហិមពាន្ត  ឬ ហេមពាន្ត) ពួក​អ្នក​ភូមិ​សាស្រ្ត​បាន​ពិនិត្យ​មើល​ដោយ​គ្រឿង​វាស់ សម័យ​បច្ចុប្បន្ន​ឃើញ​បណ្តោយ​ដង​ភ្នំ​នេះ ២. ២៥០ គីឡូម៉ែត្រ, ត្រង់​កំពូល​ដែល​ខ្ពស់​ៗ​ជាង​គេ ខ្លះ​មាន​កម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះ​ខ្ពស់ ៨. ៥៨១ ម៉ែត្រ, ខ្លះ​ខ្ពស់ ៨. ៥៨០ ម៉ែត្រ; កំពូល​ក្រៅ​ពី​នេះ​ក៏​សុទ្ធ​សឹង​តែ​ខ្ពស់​ៗ​ត្រដឹម​ត្រដែត​ចុះ​តាម​លំដាប់​ៗ​គ្នា, ជា​ដង​ភ្នំ​មាន​ឈ្មោះ​លេច​ឮ​ប្រាកដ​ពេញ​សកល​លោក... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ >ហិមៈ  និង ហិមពាន្ត ផង) ។
  6. ហិមៈ ( ន.នាមសព្ទ )
    (ហិម) ទឹក​សន្សើម ។ គុ. ត្រជាក់; រងា ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ហិម អ. ថ. ហិ-មៈ ដូច​ជា ហិមករ អ្នក​ធ្វើ​ឲ្យ​ត្រជាក់ (ព្រះ​ចន្រ្ទ) ។
    - ហិមគិរី ឬ
    - --បព៌ត, --សេល ភ្នំ​ហិមពាន្ត​ឬ​ភ្នំ​ហិមាល័យ ។
    - ហិមទ្យោតិ (ទ្យោត) ឬ - --ភានុ, --រង្សី, --រស្មី អ្នក​មាន​ពន្លឺ​ឬ​រស្មី​ត្រជាក់ (ព្រះ​ចន្រ្ទ) ។
    - ហិមបាត ការ​ធ្លាក់​ចុះ​នៃ​ទឹក​សន្សើម ។
    - ហិមបាត​កាល ឬ - --រដូវ, --សម័យ (--ប៉ា-តៈ--) រដូវ​រងា ។
    - ហិមវ័ន្ត ឬ - --វា, --វាន្ត (--វាន) ទី​ឬ​ប្រទេស​មាន​ទឹក​សន្សើម : ព្រៃ​ហិមវ័ន្ត, ភ្នំ​ហិមវ័ន្ត (ភ្នំ​ហិមាល័យ) ។
    - ហិមវន្តប្បទេស ឬ - --ប្រទេស ប្រទេស​ហិមពាន្ត​ឬ​ព្រៃ​ហិមពាន្ត, ភ្នំ​ហិមពាន្ត ។
    - ហិមវាស ឬ - --វេស លំនៅ​នៃ​ទឹក​សន្សើម គឺ​ព្រៃ​ហិមពាន្ត​ឬ​ព្រៃ​ស្រោង​ធំ​ៗ​ទាំងពួង ។ល។
    - ហិមាគម (--គំ; សំ. បា. < ហិម + អាគម “ជា​ទី​មក”) កាល​ឬ​សម័យ​ជា​ទី​មក​នៃ​ទឹក​សន្សើម (រដូវ​រងា) ។
    - ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ”) ភ្នំ​ដែល​ស្រោប ដោយ​ទឹក​សន្សើម (ភ្នំ​ហិមពាន្ត) ។
    - ហិមានី ទឹក​សន្សើម​ដែល​ធ្លាក់​មក​កក, ទឹក​កក ។ល។
  7. ហេមវ័ត [--មៈ-- ]
    មើល​ក្នុង​ពាក្យ ហិមៈ ។
Headley's Khmer-English Dictionary Full Text Search
  1. ហិមៈ ( n ) [heʔmeaʔ]   - detail »
    snow, ice; frost; dew.
  2. ហិមៈ ( adj ) [heʔmeaʔ]   - detail »
    to be freezing; cold


Prohok Solutions @2017 : Learn Khmer | Khmer Calendar