Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនត្តាធីន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សេរី ( ន.នាមសព្ទ ) [សេរ៉ី ]
    (< សេរ “សិទ្ធិ​ឬ​អំណាច​លើ​ខ្លួន” + ឦ (បច្ច័យ) “មាន”; ស្វៃរិន៑ < ស្វៃរ + ឥន៑) អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន, អត្តាធីន (ព. ផ្ទ. អសេរី, អនត្តាធីន, បរាធីន); បើ​ស្ត្រី​ជា សេរិនី (ប. ព. សេរ គុ. ឬ ន. ផង) ។
    - សេរីកា ការ​ដោះ​ខ្លួន​ឲ្យ​រួច, ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​សេរីភាព, ការ​រំដោះ​ចេញ​ឲ្យ​ផុត​ស្រឡះ​ពី​អំណាច​របស់​ជន​ដទៃ ។
    - សេរី​បទេស ឬ - ស្វៃរី​ប្រទេស (បា. សេរិ--; សំ. ស្វៃរិ--) ប្រទេស​ឯករាជ្យ​ដែល​មាន​អំណាច​ពេញ​ទី ។
    - សេរី​ភាព ឬ - ស្វៃរី​ភាព (បា. សេរិភាវ; សំ. ស្វៃរិ​ភាវ) អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​ក្រោម​ច្បាប់, អំណាច​ពេញ​ទី (ប៉ុន្តែ​មាន​មាត្រា​ច្បាប់​ជា​គោល​ដែរ) : មាន​សេរី​ភាព, ចិញ្ចឹម​ជីវិត​ដោយ​សេរី​ភាព, នៅ​ដោយ​សេរី​ភាព, ទៅ​មក​ដោយ​សេរី​ភាព ។
    - សេរី​រដ្ឋ រដ្ឋ​សេរី, រដ្ឋ​ដែល​មាន​សេរី​ភាព​ឬ​អំណាច​ពេញ​ទី, រដ្ឋ​ឯករាជ្យ ។ល។
  2. អនត្តា ( គុ.គុនសព្ទ ) [អៈនុ័ត-តា]
    (< អន៑ “ពុំ, មិន, មិន​មែន, ឥត” + អត្តា “ចិត្ត; ខ្លួន”; អនាត្មន៑ < អន៑ + អាត្មន៑ ឬ និរាត្មន៑ < និស៑ > និរិ “មិន, មិន​មែន” + អាត្មន៑) ដែល​មិន​មែន​ជា​របស់​ចិត្ត, ដែល​មិន​លុះ​ក្នុង​អំណាច​ចិត្ត; ដែល​ឥត​ខ្លឹម​សារ ។ ន. អ្វី​ៗ​ដែល​មិន​លុះ​ក្នុង​អំណាច​ចិត្ត : រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជា អនត្តា (ព. ពុ.) ។
    - អនត្តាធីន អ្នក​ដែល​មិន​មាន​អំណាច​លើ​ខ្លួន, ដែល​ពឹង​ផ្អែក​ផ្តែក​អាស្រ័យ​អ្នក​ដទៃ,
    - អញ្ញាធីន (ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន) ។
    - អនត្តានុបស្សនា (--បុ័ស-សៈន៉ា) ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​ថា​បញ្ចក្ខន្ធ​ឬ​អាយតនៈ ជាដើម​ជា អនត្តា ។
    - អនត្តានុបស្សី (--បុ័ស-សី) អ្នក​ដែល​តែង​ពិចារណា​ឃើញ​ថា​បញ្ចក្ខន្ធ​ឬ​អាយតនៈ​ជាដើម​ជា អនត្តា (បើ​ស្ត្រី​ជា អនត្តានុបស្សិនី) ។ល។
  3. អធីន ( គុ.គុនសព្ទ ) [អៈ--]
    ដែល​ពឹង​ផ្អែក, ដែល​ផ្អែក​លើ, ដែល​អាស្រ័យ, ដែល​អាង​ឬ​អែប​អាង; ដែល​ស្ថិត​នៅ​ក្នុង​អំណាច; ដែល​ងាយ​ស្ដី​ប្រដៅ (ប្រើ​ជា ន. ក៏​បាន) ។ សម្រាប់​ប្រើ​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ ដូច​ជា ទារាធីន ឬ ភរិយាធីន អ្នក​ដែល​អាង​ភរិយា ។
    - បរាធីន ឬ - អញ្ញាធីន, អនត្តាធីន អ្នក​ដែល​អាង​អ្នក​ដទៃ, ដែល​អាង​តែ​គេ ។
    - បុត្តាធីន ឬ - បុត្រាធីន អ្នក​ដែល​អែប​អាង​កូន ។
    - អត្តាធីន អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន​ឯង, សេរី ឬ​ស្វៃរិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ​ទៀត​ផង) ។ល។
  4. អាយ័ត ( កិ.កិរិយាសព្ទ ) [--យ៉ាត់]
    (អាយត្ត “ដែល​ពឹង​ផ្អែក​លើ​អ្នក​ដទៃ, ដែល​ឥត​អំណាច​លើ​ខ្លួន; បរាធីន ឬ អញ្ញាធីន, អនត្តាធីន”) បញ្ញត្ត, ហាម​ដោយ​ដាច់​ខាត, ដាក់​អាជ្ញា​ឬ​ដាក់​កំហិត​យ៉ាង​តឹងតែង, ប្រិត​យ៉ាង​តឹង : អាយ័ត​ពុំ​ឲ្យ​ទៅ​មក​ទៀត ។ ហាម​ឬ​ដាក់​កំហិត​យ៉ាង​ដាច់​ខាត​ចំពោះ​អ្នក​កាន់​កាប់​ឬ​អ្នក​គ្រប់គ្រង : អាយ័ត​ពុំ​ឲ្យ​ប្រហែស​ធ្វេស​បណ្តោយ​គោ​ឲ្យ​ស៊ី​ស្មៅ​ក្នុង​ទី​នោះ​ទៀត ។ ប្រើ​ជា គុ. ក៏​មាន : មនុស្ស​អាយ័ត​គេ (ព. ម.) មនុស្ស​កញ្ជះ​គេ (សរសេរ​ជា អាយ៉ាត់ តាម​ទម្លាប់​ក៏​បាន) ។
  5. អសេរី ( ន.នាមសព្ទ ) [អៈសេរ៉ី ]
    (< អសេរ “មិន​មែន​អំណាច​លើ​ខ្លួន” + ឦ “មាន”; អស្វៃរិន៑ < អស្វៃរ + ឥន៑) អ្នក​ដែល​មិន​មាន​អំណាច​លើ​ខ្លួន, អ្នក​ដែល​នៅ​ក្រោម​បង្គាប់​គេ (ប្រើ​ជា អស្វៃរិន ក៏​បាន); បើ​ស្ត្រី​ជា អសេរិនី រ អស្វៃរិនី ។ វេវ. អនត្តាធីន, បរាធីន ។ ព. ផ្ទ. សេរី ឬ ស្វៃរិន, អត្តាធីន, អាត្មាធីន; សេរិនី ឬ ស្វៃរិនី ។
    - អសេរី​បទេស ឬ - អស្វៃរី​ប្រទេស (បា. អសេរិប្បទេស; សំ. អស្វៃរិប្រទេស) ប្រទេស​ឥត​អំណាច, ប្រទេស​ជា​ចំណុះ​គេ (ព. ផ្ទ. សេរី​បទេស ឬ ស្វៃរី​ប្រទេស) ។
    - អសេរី​ភាព ឬ
    - អស្វៃរី​ភាព (បា. អសេរិ​ភាវ; សំ. អស្វៃរិ​ភាវ) ភាវៈ​នៃ​អ្នក​ឥត​អំណាច (ព. ផ្ទ. សេរី​ភាព ឬ ស្វៃរី​ភាព) ។ល។
Headley's Khmer-English Dictionary Full Text Search
  1. អញ្ញាធីន   - detail »
    See:អនត្តាធីន


Prohok Solutions @2017 : Learn Khmer | Khmer Calendar